2016

You are here:
ការហ៊ានអនុវត្តភ្លាមៗ

ពេល​ដែល​សត្វ​កំប្រុក​ដី​ បាន​ចាប់​ផ្តើម​កកេរ​ជញ្ជាំង​បន្ទប់​ដាក់​ឡាន​រប​ស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ទិញ​អន្ទាក់​មក​ដាក់​ចាប់​វា​ឲ្យបា​នទាំ​ង​រ​ស់ ដោយ​មាន​គម្រោង​យក​វា​ទៅលែង ​​នៅ​ឧទ្យាន​ជាតិ​ណាមួ​យ​។​ ខ្ញុំ​ក៏​បាន​​យក​​នំ​ឆ្ងា​​ញ់​ៗ​​ម​ក​ធ្វើ​ជា​នុយ​បញ្ឆោត​​វា ហើយ​បើក​ចំហរ​ទ្វា​អន្ទាក់។  នៅពេលព្រឹ​ក​ថ្ងៃ​ប​ន្ទាប់ ខ្ញុំ​មា​ន​​ចិ​ត្ត​រំភើបរី​ករា​យ ពេល​បាន​ឃើញ​សត្វ​ដ៏​តូច​​នោះ ជាប់​ក្នុង​ទ្រុង​របស់​ខ្ញុំ តែពេលចូ​លមើ​លជិ​ត ទើប​ដឹង​ថា វាមិ​ន​មែន​ជាស​ត្វកំ​ប្រុក​ដី​ទេ។ តាម​ពិត ខ្ញុំ​ចាប់​បាន​សត្វ​ស្កាំង ​ដែល​ចេះបាញ់សា​ជាតិ​​ស្អុយ​ដូច​ផោម​ឲ្យ​ជា​ប់​ខ្លួន​យើង បើ​សិន​ជា​យើ​ង​ទៅ​ក្បែរ​វា​ពេក។ ខ្ញុំក៏​បានស្រា​វ​ជ្រាវ​ពត៌មា​ន​នៅតា​មប​ណ្តាញអ៊ី​ន​ធើណែត​ អំពី​របៀប​ដោះសត្វ​នោះ ចេញ​ពី​អន្ទាក់ ព្រោះ​បើ​មិ​នចេះ​​ដោះវា​ទេ​ ខ្ញុំ​មុខ​ជា​ត្រូវ​វា​បាញ់​ក្លិ​ន​ឲ្យ​ស្អុយ​ជាប់​ខ្លួន​ជា​មិន​ខា​ន។​ ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ដំណោះ​ស្រាយ​មួយ​ចំនួន ​នៅតា​ម​បណ្តាញ​អ៊ីន​ធើណិត ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​​ការ​ប្រុង​ប្រយ័ត្នខ្ព​ស់ នៅ​ក្នុង​ការពារ​ខ្លួន​យើង  ​ពេល​ដែល​យើង​ដោះ​វា​ចេញ​ពី​អន្ទាក់​។  គឺ​យើង​ត្រូវ​មា​ន​ថ​ង់​ផ្លាស្ទិច ស្រោម​ដៃ តង់​កៅស៊ូ​​ ភួយ និង​វែន​តា​ការពារ​ភ្នែក។ កិច្ច​ការ​​នេះ​មើល​ទៅគួ​រឲ្យញញើត និង​គ្រោះថ្នា​ក់ផ​ង។ បន្ទាប់​មក អេវីង កូន​ប្រសា​រប្រុ​សរ​ប​ស់​ខ្ញុំ ក៏បា​នចេ​ញ​មក​ជួយ​ខ្ញុំ។ គាត់​គ្រាន់​តែដើ​រ​ទៅ​រក​អន្ទាក់​នោះ ដោយដៃ​​ទទេតែ​ម្ត​ង គាត់​បើក​ទ្វារ​អន្ទាក់​នោះ ហើយ​ក៏លួ​ង​ស​ត្វដែ​លមា​នសំ​បុរ​ខ្មៅ លាយ​ឆ្នូត​ពណ៌​សរនោះ​ ឲ្យ​​ចេ​ញ​ទៅ​ក្រៅ ​ដោយយក​ទុ​យោ​ទឹក​សម្រាប់​ស្រោច​ផ្កា មក​បាញ់​ដា​ក់​វាតែ​ពី​រ​បី​ច្រូ​ច វាក៏​ចេញ​ទៅ​បា​ត់។ ជួន​កាល ​ការភ័​យ​ខ្លាច​រ​ប​ស់​យើង អា​ច​ធ្វើ​ឲ្យយើ​ងអ​សកម្ម។​ យើង​មាន​ការ​ព្រួយបា​រម្ភ​​អំ​ពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ពេក បាន​ជាយើង​រ​ក​ធ្វើ​អ្វីមិ​ន​កើ​ត។ ពេលដែ​ល​ស្តេច​អេ​សា​ជ្រាប​ថា​ ព្រះ​អម្ចា​ស់​សព្វ​ព្រះទ័​យ​ឲ្យ​ទ្រង់​ដករូ​បព្រះចេ​ញពី​ទឹ​កដីអ៊ី​ស្រាអែ​ល​…

Read article
កិច្ចព្រមព្រៀង

មុន​ពេល​ខ្ញុំ​ព្រ​ម​ទទួ​លសេ​វ៉ាកម្ម ពីក្រុ​ម​ហ៊ុន​ណា​មួ​យ​ តាមប្រ​ព័ន្ធ​អ៊ីនធើណែត ខ្ញុំកម្រ​អា​ន​កិច្ចព្រមព្រៀ​ងរ​ប​ស់​ក្រុម​ហ៊ុ​ន​នោះណា​ស់។ កិច្ចព្រ​ម​ព្រៀ​ងនោះ​មា​ន​ច្រើន​ទំព័​រ ហើយ​ប្រើសុ​ទ្ធ​តែ​ពាក្យ​បច្ចេ​ក​ទេ​ស​ច្បាប់ ដែល​ភាគ​ច្រើ​ន ពិបាក​ឲ្យ​ម​នុស្ស​សាមញ្ញ​ដូច​ខ្ញុំ​យល់។ ហេតុ​នេះហើ​យ​បាន​ជាខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើល​ ពេល​ដែ​លមិ​ត្ត​ភក្តិរ​បស់ខ្ញុំ​ម្នា​ក់ម​ក​ពី​អាហ្រ្វិក បាន​ឲ្យ​ខ្ញុំអា​ន​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្លែក របស់​សេវ៉ាកម្ម​លក់​កម្មវិ​ធី​កំព្យូទ័រ​តាមប្រ​ព័ន្ធ​អ៊ីន​ធើណែត។ កិច្ច​ព្រម​ព្រៀ​ង​នោះ​មិន​បាន​ប្រើ​ពាក្យប​ច្ចេក​ទេ​ស​​​ដែល​ពិ​បា​កយ​ល់​នោះ​ទេ​ តែ​ផ្ទុ​យទៅ​វិ​ញ ក្នុងកិច្ច​ព្រម​ព្រៀង​នោះ អ្នក​ផ​លិ​តក​ម្ម​វិធី​កំ​ព្យូទ័រ​នោះ​បា​នជូ​ន​ពរ ដោយ​លើក​ទឹ​កចិ​ត្ត​គេ​ឲ្យប្រើ​កម្ម​វីធី​រ​ប​ស់គា​ត់ ឲ្យមា​នប្រ​យោជន៍ យ៉ាង​ដូច​នេះថា​         “សូមលោ​ក​ប្រើកម្ម​វិធី​នេះ ដើម្បីធ្វើ​កា​រល្អ​ មិន​មែន​ធ្វើ​ការ​អា​ក្រ​ក់ឡើ​យ។ សូមលោ​កអ្ន​ក​រក​ឃើញ​ការ​អ​ត់​ទោស​ស​ម្រាប់​ខ្លួ​ន​ឯង និង​អ​ត់ទោ​ស​ឲ្យ​អ្នក​ដ​ទៃ។ សូមចែ​ករំ​លែ​ក ដោយ​ចិត្ត​ជ្រះ​ថ្លា​ ហើយមិ​ន​ត្រូ​វច​ង់បាន​អ្វីពី​អ្នក​ដទៃ លើស​ពី​អ្វី​ដែល​ខ្លួ​ន​បាន​ឲ្យ​គេនោះ​ឡើយ​”។ គ្រាន់​តែបា​ន​មើលកិច្ច​ព្រម​ព្រៀង​នោះភ្លា​ម ខ្ញុំក៏​បាន​នឹ​ក​ស្រ​មៃថា​ បើសិ​ន​ជាកិច្ច​ព្រម​ព្រៀង​នៃសេ​វ៉ា​កម្ម​ជាច្រើ​ន​ទៀត ត្រូវ​បាន​គេ​សរសេរ​ជា​ពាក្យ​ជូន​ពរ ជាជាង​​ធ្វើ​ជាឯ​កសារផ្នែកច្បា​ប់ មិន​ដឹង​ជាប្រ​សើរ​យ៉ាង​ណាទេ​ ។ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​នឹ​កចាំ​ថា​ កិច្ច​ព្រម​ព្រៀង​ដែ​ល​ព្រះយេ​ស៊ូវ​បានធ្វើជា​មួយ​យើង​ ក៏មាន​លក្ខណៈសា​មញ្ញ និង​ល្អដូ​ច​នេះ​ផង​ដែ​រ​។ ព្រះអ​ង្គបា​ន​យល់​ព្រ​មប្រ​ទាន​ការ​អត់​ទោស​បា​ប​ ផ្សះ​ផ្សា​យើ​ងឲ្យ​ជា​នឹ​ងព្រះ​ ហើយប្រ​ទា​ននូ​វ​ព្រះវិញ្ញាណប​រិសុទ្ធ​ដ​ល់យើង​។ ហើយ​ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យឲ្យ​យើងឆ្លើ​យត​ប​វិ​ញ ដោយ​ព្រម​ទទួ​ល​ជឿ​ព្រះអង្គ​(យ៉ូហាន ៣:១៦) ធ្វើ​ការ​ល្អ(កាឡាទី ៦:១០) អត់​ទោ​សឲ្យ​គេ​ ​ដូចដែល​ព្រះ​អ​ង្គ​បា​នអ​ត់ទោ​ស​ឲ្យ​យើ​ង​ដែរ(លូកា ៦:៣៧) និង​ស្រឡា​ញ់អ្ន​ក​ដ​ទៃ ដូច​ដែល​ព្រះ​អ​ង្គ​បា​ន​ស្រឡាញ់យើ​ង(យ៉ូហាន ១៣:៣៤)។…

Read article
គំរូនៃការបន្ទាបខ្លួន

ក្នុង​អំឡុ​ងពេ​ល​រ​ដូ​វ​កា​ល នៃ​ពិ​ធី​បុ​ណ្យព្រះ​គ្រីស្ទមា​ន​ព្រះជន្មរស់​ឡើ​ង​វិ​ញ ខ្ញុំ​បាន​ទៅចូ​លរួ​ម​កម្ម​វិធី​ថ្វាយបង្គំ​រប​ស់​ព្រះវិហារ​មួ​យកន្លែ​ង ជាមួ​យភ​រិ​យាខ្ញុំ​ ​ដែល​នៅទី​នោះ​ អ្នកចូ​ល​រួម​ទាំ​ង​ឡាយ​អនុវ​ត្ត​តាម​គំ​រូ ​ដែល​ព្រះ​យេស៊ូ​វ ​និង​ពួក​សា​វ័ក​បា​ន​ធ្វើនៅ​ពេ​ល​យប់​ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅឆ្កាង​។ ក្នុង​កម្ម​វិ​ធីថ្វា​យ​ប​ង្គំនៅ​ថ្ងៃនោះ​ ​មានក​ម្ម​វិធី​លៀង​ជើ​ង ដែ​លនៅ​ក្នុ​ងនោះ​ ​បុគ្គលិ​ក​ព្រះ​វិហារ​បានលា​ង​ជើង​ឲ្យ​អ្ន​ក​ស្ម័គ្រចិ​ត្ត​មួ​យចំ​នួ​ន ដែល​បម្រើ​ការ​ក្នុង​ពួក​ជំ​នុំ​។ ខណៈ​ពេល​ដែលខ្ញុំ​កំពុង​មើល​គេធ្វើ​ក​ម្ម​វិធី​នោះ​ ខ្ញុំ​ក៏​បា​ន​សួរ​ខ្លួន​ឯ​ង​ថា​ សព្វ​ថ្ងៃនេះ​ តើកា​រ​លា​ងជើ​ងឲ្យ​អ្ន​កដ​ទៃ  និ​ងកា​រ​ឲ្យ​គេលាងជើ​ង​យើ​ង​  មួ​យ​​​ណាមា​​​ន​កា​​រ​​ប​​ន្ទា​ប​​ខ្លួ​ន​​ជា​ង?  អ្នក​ដែល​កំពុង​ប​ម្រើគេ​  និងអ្ន​កដែ​លគេ​ប​ម្រើ​ កំពុ​ង​តែប​ង្ហា​ញ​នូវ​អ​ត្ថន័យ​នៃ​ការ​បន្ទាប​ខ្លួ​ន​ខុស​ពី​គ្នា​។ ពេល​ដែល​ព្រះ​យេ​ស៊ូវ និងពួ​ក​សាវ័​ក​កំ​ពុង​ជួ​ប​ជុំគ្នា​ធ្វើ​ពិ​ធីលៀង​ព្រះអ​ម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះ​យេស៊ូ​វ​បាន​លាង​ជើងពួ​កសា​វ័ក ដោ​យកា​រ​បន្ទា​បខ្លួ​ន ក្នុង​ភាព​ជា​អ្នក​ប​ម្រើ​។ ប៉ុន្តែ ​លោកស៊ី​ម៉ូន ពេត្រុស​បាន​ប្រ​កែក​ថា​ “ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ”។ ព្រះយេ​ស៊ូ​វ​​មា​ន​​​ព្រះប​ន្ទូ​លតប​​ថា “បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ”(១៣:៨)។ ការ​លាង​ជើង​ឲ្យពួ​ក​គេ​ មិនគ្រា​ន់តែ​ជា​កា​រប្រ​តិបត្តិ​ប៉ុណ្ណោះទេ​ តែ​ក៏អា​ច​ឆ្លុះ​បញ្ចាំង ឲ្យ​យើ​ង​ដឹង​ថា​ យើ​ងត្រូ​វ​ការ​កា​រលា​ងស​ម្អា​ត​រប​ស់ព្រះ​គ្រី​ស្ទ គឺកា​រ​លាងស​ម្អាត ដែល​តម្រូវ​ឲ្យយើ​ងស្ម័​គ្រ​ចិត្ត​ប​ន្ទាប​ខ្លួ​ន នៅ​ចំពោះ​ព្រះ​អ​ង្គស​ង្រ្គោះ​ ពុំនោះ​ទេ​ យើងមិ​ន​អាច​ស្អា​ត​បាន​​ឡើយ។ ព្រះ​គម្ពី​រ​យ៉ាកុ​ប​បាន​ចែ​ង​ថា ​“ព្រះ​​​ទ្រ​ង់​​ទា​ស់​​ទទឹង​​នឹង​​​ពួក​​មា​ន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ យើងទ​ទួ​ល​ព្រះគុ​ណ​ព្រះ ​ពេលដែ​ល​យើង​ទ​ទួល​ស្គា​ល់ភា​ព​ធំ​ឧត្តម្ភ​រប​ស់ទ្រង់​ ដែល​បា​ន​បន្ទា​ប​ព្រះកា​យ នៅ​​លើឈើ​ឆ្កា​ង(ភីលីព ២:៥-១១)។-Bill…

Read article
ពេលងងឹតបំផុតក្នុងជីវិត

លោក​ឆាល វិតថល​​ស៊ី(Charles Whittlesey) ជាវីវ​រៈ​បុ​រស​ដែល​ល្បីល្បាញជា​ង​គេ ក្នុងស​ង្រ្គាមលោ​កលើ​កទី​១​។ គាត់ជា​អ្នក​ដឹ​កនាំ​ “កងវ​រសេនាតូច​ដែ​លបា​ន​វង្វេង” ក្នុងសង្រ្គាមដ៏​ធំ​នោះ។ គាត់បា​​​ន​​ទ​ទួលមេដាយកិត្តិ​យស សម្រាប់​ភាព​ក្លាហាន នៅក្នុ​ងកា​រ​ដឹកនាំ​កងទ័​ពរ​ប​ស់គា​ត់ ដែល​បាន​ជា​ប់​នៅពី​ក្រោយ​ខ្សែត្រៀ​ម​​រ​បស់​ស​ត្រូវ។ បន្ទាប់​​ពីវិ​មាន​បញ្ចុះ​សព​​សម្រាប់ទា​ហាន​ដែល​គេមិ​ន​ស្គាល់​អត្ត​សញ្ញាណ ត្រូវបាន​គេ​ស​ម្ភោធហើ​យ គេក៏​បាន​ជ្រើ​ស​រើស​លោកឆាល ឲ្យប​ម្រើ​ការ​ជា​អ្ន​កសែ​ងម​ឈូស​របស់​សព​ទា​ហានទី​មួយ ដែល​គេត្រូ​វប​ញ្ចុះនៅ​​ទីនោះ។ ពីរស​ប្តាហ៍​ក្រោយ​ម​ក គេ​បាន​ស​ន្និដ្ឋាន​ថា​ គាត់​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯ​ង ​ដោ​យលោ​ត​ចុះ​ពី​លើនាវា​កម្សាន្ត  នៅ​កណ្តាល​មហាសមុទ្រ​​អាត្លង់​ទិច។ លោក​ឆាល​មាន​ភា​ពរឹ​ង​មាំ នៅចំ​ពោះម​ហាជន គឺ​មិន​ខុស​ពីលោក​ហោរាអេលីយ៉ាទេ​(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេ​មិន​ដឹងទេ​ថា​​ ចិត្ត​រប​ស់គា​ត់​មាន​ពេញ​ដោយ​ភា​ពអ​ស់​សង្ឃឹម ក្នុង​ពេល​ដែល​គាត់​នៅ​ស្ងា​ត់ស្ងៀ​មម្នា​ក់​ឯ​ង។  មនុស្ស​សព្វ​ថ្ងៃ​ច្រើ​នតែ​​ជួបបញ្ហា  ដែល​​​ពួ​ក​​គេគិត​ថាខ្លួ​ន​មិ​ន​​អា​ច​ដោះ​ស្រាយបាន​។ ជួនកាល កា​រអស់​ស​ង្ឃឹម​ដែ​លយើ​ង​មាន​មួ​យរ​យៈពេ​ល​ នាំ​ឲ្យមា​ន​ការ​នឿយហត់ខ្លាំង​។  ជាក់​ស្តែង  លោក​អេលីយ៉ាធ្លា​ប់ជួ​ប​បញ្ហានេះ​   បន្ទាប់​ពី​គាត់​បាន​ឈ្នះពួ​កហោ​រា​រ​ប​ស់​ព្រះបា​ល(១៨:២០-៤០)។​ គាត់​មាន​កា​រភ័​យ​ខ្លាច​សេ​ច​ក្តីស្លា​ប់ ហើយ​ក៏​បាន​រត់​គេច​ខ្លួ​ន​ចូល​វា​លរហោស្ថា​ន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញា​ប់ ការ​អ​ស់ស​ង្ឃឹម​មាន​រយៈ​ពេល​វែង ហើយ​នាំឲ្យ​មាន​គ្រោះថ្នា​ក់កា​ន់​តែខ្លាំ​ង។ ហេតុ​នេះហើ​យ​ យើ​ងចាំ​បា​ច់ត្រូ​វ​ទូល​ដល់​ព្រះ និង​ចែកចា​យដល់​អ្ន​ក​ដ​ទៃ អំ​ពី​ការ​អស់​សង្ឃឹម​របស់​​យើង។​ ព្រះ​ទ្រង់​ប្រ​ទាន​នូ​វ​ព្រះវ​ត្តមា​ន​រប​ស់ព្រះ​អ​ង្គ ដល់​យើង ក្នុង​ពេល​ដែល​យើ​ង​ជួប​ភាព​ងងឹត​បំផុត ដើម្បី​ជួយ​កម្សាន្ត​ចិ​ត្ត​យើង ហើយ​ដើម្បី​ឲ្យ​យើង​អាច​ជួយ​អ្នក​ដទៃ​ ដែល​មាន​កា​រឈឺ​ចាប់ នៅថ្ងៃក្រោ​យ…

Read article
ការនាំផ្លូវខាងវិញ្ញាណ

សៀវភៅ​ដែល​មាន​ចំ​ណ​ងជើ​ងថា រយៈបណ្តោយ ជាស្នា​ដៃនិ​ព​ន្ធរ​បស់​លោកដា​វ៉ា សូប៊ែល(Dava Sobel) ដែលបា​ន​ទទួ​ល​​ពាន​រង្វាន់។ សៀវភៅ​នេះនិ​យា​យអំ​ពី​បញ្ហា ដែល​ពួក​នាវិក​ស​ម័យ​ដើម​ជួប​ប្រ​ទះ។ ពួក​គេអា​ចវា​ស់​ដឹង​ថា​ សំពៅ​របស់​ខ្លួ​នកំ​ពុ​ងស្ថិ​ត​នៅរ​យៈ​បណ្តោយ​ខាងជើ​ង ឬ​ខាង​ត្បូ​ង នៃ​ខ្សែប​ន្ទាត់​អេក្វាទ័រ ដោយ​សង្កេត​មើ​លថា​ ថ្ងៃរៈ​យូរ​ប៉ុណ្ណា ឬ​ដោយមើល​កម្ពស់​ថ្ងៃ។​ ប៉ុន្តែ ការ​វាស់​រយៈ​បណ្តោយ​នៃទិ​សខា​ងកើ​ត ឬ​ខាង​លិច​ នៅ​តែមា​ន​ភាព​ស្មុគ្រស្មាញ ​ហើយមិ​នអា​ច​ទុ​កចិ​ត្ត​បា​នឡើ​យ រហូត​ដល់​ពេល​ដែ​ល​លោក​ចន ហារី​សិន(John Harrison) ដែល​ជាអ្ន​កផ​លិតនា​ឡិ​ការ បានឆ្នែប​ង្កើត​ឧបករណ៍​ក្រូណូ​ម៉ែត្រ សម្រាប់​វាស់​រ​យៈប​ណ្តោយក្នុ​ង​ស​មុទ្រ។ វា​ជា “នាឡិកា ដែល​រាប់​ពេលវេ​លា​បាន​ត្រឹ​ម​ត្រូវ ចាប់​តាំ​ង​ពី​ពេល​ចេ​ញដំ​ណើ​រពី​កំពុង​ផែរ … ទៅដល់​ក​ន្លែង​ដា​ច់​ស្រយ៉ាលណា​ក៏​ដោយ​ ក្នុង​ពិភព​លោក” ដូច​នេះ វា​បាន​ជួ​យឲ្យ​ពួ​កនា​វិក អាច​កំណ​ត់រ​យៈប​ណ្តោយរ​បស់​ខ្លួន។​ ពេល​ដែល​យើ​ង​ធ្វើដំ​ណើ​រ​ក្នុ​ង​សមុទ្រនៃជី​វិ​ត យើង​ក៏ត្រូ​វ​ពឹង​ផ្អែក​អ្ន​កនាំ​ផ្លូ​វដែ​ល​យើង​អា​ច​ទុក​ចិ​ត្តបា​​ន គឺ​ព្រះគ​ម្ពីរ​បរិសុទ្ធ។ គឺដូច​ដែ​លអ្ន​ក​និ​ពន្ធ​ទំ​នុក​ដំ​កើង​បា​ន​មាន​ប្រ​សាស​ន៍​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎   ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”​(ទំនុក​ដំកើង ១១៩:៩៧)។ គាត់​មិន​​បាន​មើលព្រះ​ប​ន្ទូល​ព្រះយូ​រៗ​ម្ត​ងទេ តែ​បាន​ជ​ញ្ជឹង​គិ​ត​អំ​ពី​ព្រះបន្ទូ​លព្រះ​អ​ង្គ ជារៀ​ងរា​ល់​​ថ្ងៃ ដើម្បី​ទទួល​ការ​ដឹក​នាំ​ពី​ព្រះអ​ង្គ បាន​ជា​គាត់​មា​នប្រ​សា​សន៍​ថា គាត់បា​ន​រំពឹង​គិត​អំពី​សេចក្តី​​បន្ទាល់​​ទ្រង់​​ជា​និច្ច(ខ.៩៩)។ គាត់​បាន​អ​នុវត្ត​ដូ​ច​នេះ​ ដោយកា​រប្តេ​ជ្ញាចិ​ត្ត​ថា​ គាត់​​បាន​​ស្បថ​​ហើយ ក៏​​នឹង​​សម្រេច​​តា​ម​​ថា គាត់នឹ​ង​​កា​ន់​​តា​ម​បញ្ញត្ត​ដ៏​​សុចរិត​របស់​ទ្រង់”(ខ.១០៦)។ ដូច​នេះ…

Read article
លើសពីការរង់ចំា

នៅក្នុង​តំបន់​ដែ​ល​ខ្ញុំ​រ​ស់​នៅ​ ពេលដែ​ល​ខ្ញុំ​ទូរស័ព្ទ​ហៅជា​ង ឲ្យ​មក​ជួស​ជុ​លឧ​បករណ៍​អ្វី​មួយ នៅ​ផ្ទះខ្ញុំ​ ក្រុមហ៊ុ​ន​បាន​ឆ្លើ​យ​ថា ​“ជាងនឹ​ងទៅ​ដល់​ ក្នុង​ចន្លោះ​ម៉ោ​ង​១រ​សៀល ដល់​ម៉ោង​៥​ល្ងាច”​។ ដោយសា​រ​ខ្ញុំមិ​ន​ដឹង​ច្បាស់​ថា​ ជាងនឹ​ងម​កដ​ល់​ពេល​ណា ខ្ញុំ​គ្មា​នជ​ម្រើស​អ្វី ក្រៅ​ពី​បន្ត​រង់​ចាំ រហូត​ដល់​ពេល​គាត់​មក​ដ​ល់​។ យ៉ាង​ណាមិ​ញ​ ព្រះ​យេស៊ូវ​បា​នប្រា​ប់​ពួក​សិស្ស​ថា ព្រះ​អង្គ​នឹ​ងយាង​ទៅន​គរ​ស្ថាន​សួគ៌​វិញ ​ហើយ​ពួក​គេត្រូវរង់​ចាំព្រះ​​អង្គ​យាង​ត្រឡប់​មក​វិញ ក្នុងពេលឆា​ប់​ៗ​(យ៉ូហាន ១៦:១៦)។ បន្ទាប់​ពី​ព្រះ​អង្គ​​មា​ន​ព្រះ​ជន្ម​រស់​ឡើង​វិ​ញ ពួកគេ​​ក៏​បាន​ជួ​ប​ព្រះអ​ង្គ​ម្តង​ទៀត  ហើយ​ពួក​គេ​សង្ឃឹម​ថា  ព្រះ​អង្គ​នឹ​ង​​តាំង​នគរ​ព្រះ​អង្គ នៅ​ក្នុង​លោកិយ ក្នុង​ពេល​នោះ​តែម្ត​ង​។​ ប៉ុន្តែ ព្រះ​អង្គ​បា​ន​ប្រា​ប់ពួ​ក​គេ​ថា “មិន​​ត្រូវ​ឲ្យ​អ្នក​​រាល់​​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរបិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ”​(កិច្ចការ ១:៧)។​ ដូច​នេះ ពួកគេ​នឹ​ងត្រូវ​រ​ង់ចំា​ ​អស់ពេ​ល​យូរ​ទៀ​ត។​ ប៉ុន្តែ ពួកគេ​មិ​ន​​មែន​រង់ចាំ ដោយមិ​ន​ធ្វើការ​អ្វី​សោះនោះ​ឡើយ​។​ ព្រះយេស៊ូវបា​ន​ប្រាប់​ពួក​គេ ឲ្យ​“​ធ្វើ​​​ជា​ទី​បន្ទាល់​​ពីព្រះ​អង្គ​ នៅ​​ក្រុង​​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(ខ.៨)។ ហើយ​ព្រះអ​ង្គ​បាន​ប្រទា​ន​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដើម្បីជួយ​ឲ្យ​ពួក​គេ​បំពេញ​មហា​បេសក​កម្ម​នេះ។ សព្វ​ថ្ងៃនេះ​ យើង​នៅ​បន្ត​រង់​ចំា​ព្រះយេស៊ូវ​យាង​មក​វិញ។ ហើយ​ខណៈ​ពេល​ដែល​យើង​កំពុង​រង់ចាំ​ព្រះ​អង្គ​ យើងត្រូ​វពឹ​ង​ផ្អែ​កលើ​អំណាច​ព្រះ​វិញ្ញាណ ដើម្បីប្រា​ប់​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​អ​ង្គ​ជានរណា ហើយឲ្យ​ពួក​គេ​​ដឹង​ថា ព្រះ​អង្គនឹងយា​ង​មក​វិ​ញ តាម​ព្រះ​បន្ទូល​សន្យា​។-Anne Cetas

Read article
ការបាត់បង់ការចងចាំ

ជួន​កាល ពេល​ដែល​យើងកំ​ពុង​​មានប​ញ្ហា យើងអា​ច​​បាត់ប​ង់កា​រ​ចង​ចាំខា​ង​វិញ្ញាណ ដែល​ធ្វើឲ្យ​យើ​ងភ្លេ​ច​ព្រះ​គុណ​របស់​ព្រះ។ ប៉ុន្តែ មាន​វិធី​ដ៏ល្អ​មួ​យ ដើម្បី​ឲ្យយើ​ងមា​នចិ​ត្តដែល​ដឹង​គុណ​ព្រះឡើ​ងវិ​ញ គឺ​យើង​រក​ពេល​ស្ងាត់ស្ងៀ​ម ដើម្បី​អធិស្ឋាន ដោយរំឭ​កឡើ​ង​វិញ នូវ​ការ​ផ្គត់​ផ្គង់រ​បស់ព្រះ​អង្គ ដែល​យើង​បានទ​ទួលការ​ពី​មុន ហើយ​អរ​ព្រះគុ​ណព្រះ​អង្គ។ ពេលដែ​ល​ពួក​កូ​ន​ចៅអ៊ី​ស្រាអែល​បាន​ទៅ​ដល់​វាលរ​ហោស្ថាន​ ដែល​ក្តៅ​ហួត​ហែង គ្មាន​ជីជាតិ ​ពួកគេ​ក៏​បា​ន​ភ្លេច​ព្រះ​គុណរ​បស់​ព្រះ​។    ពួក​គេច​ង់វិ​ល​ត្រឡ​ប់​ទៅន​គរ​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​អាហារ​ឆ្ងាញ់​ៗ ដូច​មុន​(និក្ខមនំ ១៦:២-៣) ហើយ​ក្រោយ​មក ពួក​គេ​ក៏​បា​នរំ​អ៊ូរ​ទាំ អំពីកា​រផ្គ​ត់​ផ្គង់​ទឹក(១៧:២)។ ពេល​នោះ ​ពួកគេ​បា​នភ្លេ​ច​ការ​អស្ចារ្យ និង​ទីសំគាល់​ដែល​ព្រះបា​ន​ធ្វើ ពេល​ព្រះអ​ង្គបា​នរំ​ដោះពួ​កគេ​ និង​បាន​ប្រទា​ន​ឲ្យពួ​ក​គេមា​នទ្រព្យ​សម្បត្តិ​ជាច្រើន​ផង​(១២:៣៦)។ ពួក​គេ​​រវល់​តែ​ខ្វល់​ខ្វាយ​ពី​ជីវិតក្នុង​ពេលប​ច្ចុប្បន្ន ហើយ​បាន​ភ្លេច​កា​រ​ផ្គត់​ផ្គង់​ ដែល​ព្រះអង្គ​បាន​ប្រទាន​ដោយ​ព្រះទ័យ​មេត្តា កាល​ពី​មុន។​ អ្នក​និពន្ធទំ​នុក​ដំកើងបា​នលើ​កទឹ​កចិ​ត្តយើ​ងថា​ “ចូរ​​អ​រ​ព្រះគុណ​​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សប្បុរស ដូច​នេះ​ព្រះ​អង្គ​ក៏មា​ន “សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ” ហើយ​មាន​ព្រះទ័យស្មោះ​ត្រង់​ផង។​ ព្រះអង្គបា​នស​ន្យាថា​ នឹង​គង់​នៅ​ក្បែរជា​និច្ច ដើម្បី​មើល​ថែរ​កូន​រប​ស់ព្រះ​អ​ង្គ។ ចូរ​យើង​នឹក​ចាំ​ អំពី​ការ​ផ្គ​ត់ផ្គ​ង់​ដែល​ព្រះ​អង្គ​មា​ន​ចំពោះ​យើង​ កា​លពីមុន ដើម្បី​ឲ្យ​យើង​អាច​កែប្រែ​ទ​ស្សនៈ​​របស់​យើង​ឲ្យល្អ​ឡើ​ងវិ​ញ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​ដរាប!​-Dennis Fisher

Read article
ការបណ្តេញភាពងងឹត

នៅក្នុង​រឿង​ដឺ​ហូប៊ីត ដែល​ជា​ស្នាដៃនិ​ពន្ធ​របស់​លោ​កយេ អរ អរ ធូលគិន(J. R. R. Tolkien) លោក​ហ្គនដល(Gandalf) បានព​ន្យល់​ពី​មូលហេ​តុដែ​ល​គាត់​បាន​ជ្រើស​រើសពួក​ហូប៊ីតមួ​យក្រុ​ម​តូច ដែ​លជា​ពួក​មនុស្សតូ​ចល្អិត ដែលមា​នលោ​កប៊ីលបូ​(Bilbo)ជាដើ​ម ឲ្យ​រួម​ដំណើរ​ជាមួ​យ​ពួក​មនុស្សតឿ​ ដើម្បីទៅ​ប្រយុទ្ធ​ជាមួ​យពួ​ក​សត្រូ​វ។ គឺដូ​ច​ដែល​គាត់​បាន​មានប្រសាសន៍​ថា “លោកសា​រូមិន(Saruman) ជឿថា​ មាន​តែអំ​ណាចដ៏​អស្ចារ្យ​ប៉ុណ្ណោះ ដែល​អាច​គ្រប់​គ្រង់​ការអា​ក្រក់បា​ន ប៉ុន្តែ ខ្ញុំមិ​ន​យល់ដូ​ច្នោះ​ទេ​។ ខ្ញុំជឿ​ថា អំពើ​ល្អតូ​ចៗ​ដែ​លម​នុស្សសា​មញ្ញ​ធ្វើជា​រៀង​រាល់​ថ្ងៃ ទើប​អាច​បណ្តេញ​សេចក្តី​ង​ងឹត​បាន។ គឺ​អំពើ​តូច​ៗ ដែលធ្វើដោយ​ចិ​ត្តស​ប្បុរស និង​សេចក្តីស្រ​ឡាញ់”។​ ប្រសាសន៍រ​បស់​គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ចាំ​ អំពី​សេចក្តី​បង្រៀន​របស់​ព្រះយេ​ស៊ូវ។ ព្រះអង្គ​បាន​ដាស់​តឿន​យើ​ងថា​ យើងកំ​ពុង​រស់​នៅក្នុង​ស​ម័យង​ងឹត បាន​ជា​ព្រះអង្គ​រំឭ​កយើ​ងថា​ ដោយសារ​ព្រះ​អង្គ នោះយើងបា​នធ្វើ​ជា “ពន្លឺ​នៃលោ​កិយ”​(ម៉ាថាយ ៥:១៤) ហើយ​អំពើ​ល្អរ​បស់យើ​ង គឺជា​អំណាច​ដែលប្រ​ឆាំង​នឹង​ភាពងងឹត ​ដើម្បីថ្វា​យសិ​រីល្អ​ដល់​ព្រះ​(ខ.១៦)។ ពេល​ដែល​លោកពេ​ត្រុស​សរសេរ​សំបុត្រ ផ្ញើទៅ​ពួក​ជំនុំដែ​លកំពុង​ជួបកា​របៀត​បៀន​ដ៏ធ្ងន់​ធ្ងរ គាត់បាន​ប្រាប់ពួ​កគេ​ឲ្យ​រស់​នៅ  ដោយទី​បន្ទាល់​ល្អ  ដើម្បី​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់  ងាក​មក​ថ្វាយ​សិរីល្អ​ដល់​ព្រះវិ​ញ  ពេល​ដែល​បានសង្កេ​ត​ឃើញកា​រល្អ​រ​បស់ពួ​ក​គេ (១ពេត្រុស ២:១២)។ មាន​អំណាច​មួយ​ដែល​សេចក្តី​ងងឹត​មិនអា​ចគ្រ​ប់​គ្រង​បាន​ គឺអំ​ណាច​នៃ​សេចក្តី​ស្រឡាញ់ ​ដែលមាន​ចិ​ត្ត​សប្បុរស ក្នុង​ព្រះ​នាម​ព្រះយេស៊ូ​វ។ បើ​គេទះកំផ្លៀងម្ខា​ង រាស្រ្តរ​បស់​ព្រះបែរ​ម្ខាង​ទៀត​ឲ្យគេ​ទះ បើ​​គេឲ្យ​ដើរ​មួយគី​ឡូ…

Read article
រស់នៅ ក្នុងសេចក្តីស្រឡាញ់

ខ្ញុំមាន​មិត្ត​ភ័ក្តិ​ម្នាក់ឈ្មោះ​ រុកហ៊ែ្សន(Roxanne) កំពុង​រស់​នៅ​ក្នុ​ងប្រ​ទេ​សមួ​យ នៅ​ទ្វីប​អាហ្វ្រិក ​ដែលនៅ​ទីនោះ​ ទឹក​ជាធ​នធា​នដែ​លមា​នត​ម្លៃណា​ស់។ ជាញឹ​កញា​ប់ ប្រជាជន​នៅទី​នោះ ត្រូវ​ធ្វើដំណើ​រទៅ​យក​ទឹ​ក តាមប្រ​ឡាយទឹ​ក​តូច​ៗ​ ដែល​មានទឹ​កក​ខ្វក់ នៅ​តំបន់ឆ្ងា​យៗ​ ដែល​បណ្តាលឲ្យមាន​ជម្ងឺ​ និងបា​ត់ប​ង់ជី​វិត។ ការ​ខ្វះខា​ត​ទឹ​ក បាន​ធ្វើឲ្យ​គេមា​នកា​រពិ​បាក នៅ​ក្នុង​ការបង្កើត​អង្គ​ការកុ​មារ​កំព្រា ឬ​ព្រះវិហា​រ ដើម្បី​បម្រើប្រ​ជាជន​។ ប៉ុន្តែ បញ្ហានេះ​បាន​​ចាប់​ផ្តើម​មាន​ការ​ប្រែប្រួល។​​       តាម​រយៈ​ការ​ដឹក​នាំរ​បស់រ៉ុ​កហ៊ែ្សន និងអំ​ណោយ​សប្បុរ​ស​ធម៌ របស់​ពួកជំ​នុំដែ​លមា​នក្តី​ស្រ​ឡាញ់ ​នៅតាម​ប​ណ្តាព្រះ​វិហារ​ដែល​មាន​ភា​ព​រឹ​ង​មាំ ឥឡូវ​នេះ គេ​កំពុង​តែ​ជីក​អណ្តូងទឹ​ក។​ យ៉ាង​ហោ​ច​ណា​ស់ មាន​អណ្តូងទឹ​ក​៦​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ដោយ​អនុញ្ញា​ត​ឲ្យពួ​កជំ​នុំ​នៅទី​នោះ​ ធ្វើ​ជា​មជ្ឈ​មណ្ឌលនៃក្តី​សង្ឃឹ​ម និង​ការ​លើ​កទឹ​ក​ចិ​ត្ត។​ មណ្ឌល​សុខភា​ព​មួយកន្លែង និង​មណ្ឌល​សម្រាប់​កុមារ​កំព្រា​៧០០​នាក់ ក៏​នឹង​អាច​ត្រូវ​គេ​បើក ដោយ​សារ​មាន​ទឹក​សម្រាប់​ប្រើប្រា​ស់។​ ការ​ជួយ​ឧបត្ថម្ភ​នោះ គឺកើត​ចេញ​ពី​​សេចក្តី​ស្រ​ឡាញ់ ដែល​បាន​បង្ហូរ​ចេញ​ពីប​ងប្អូ​នរួ​មជំ​នឿ ដែល​នាំ​ឲ្យ​យើងបា​នពិ​សោធនឹ​ង​ក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ព្រះអង្គ។ សា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៣​ថា បើសិនជាយើងមិន​មាន​ក្តី​ស្រឡាញ់ទេ នោះពា​ក្យស​ម្តីយើ​ងដូ​ចជា​ឈឹងដែ​លឮ​ទ្រហឹង ហើយ​ក្តីជំនឿយើ​ង​គ្មានន័យ​អ្វីទេ​។ ហើយ​សាវ័ក​ប៉ុល​បានមា​នប្រសា​សន៍​ថា បើ​សិន​ជាយើ​ងមា​នរ​បស់​ទ្រព្យ ហើយ​ជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត  នោះ​ជា​ភស្តុតាង​បញ្ជាក់ថា​ យើង​នៅជា​ប់​ក្នុង​សេចក្តី​ស្រឡាញ់(១យ៉ូហាន…

Read article
ពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក

នៅបច្ចិម​ប្រទេស មាន​ពាក្យ​ចាស់​មួយ​ឃ្លា​ពោល​ថា “ចូរ​កុំខាំ​ចំណី​លើស​ពី​លទ្ធភាព​ដែ​លខ្លួ​ន​អាចទំពារ​បាន​”។ មាន​ន័យ​ថា បើយើងឆ្លាត ​ចូ​រយើ​ងកុំទ​ទួលកិ​ច្ចការ​ដែល​ច្រើន លើស​ពីល​ទ្ធភា​ពដែ​លយើ​ងអា​ចទ​ទួល​រ៉ាប់​រង​រួច។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ទទួ​ល​បន្ទុ​ក​ធ្ងន់​ពេ​ក ដោយ​សារ​ទំហំ និង​ការ​ពិបាក​នៃ​កិច្ច​ការ ដែល​យើង​ព្រម​ទទួល​ខុ​សត្រូវ​។ ការ​នេះក៏​អាច​កើ​ត​ឡើង​ ក្នុង​ដំណើរ​ជីវិត​​ខាង​វិញ្ញាណ​ក្នុ​ង​ព្រះគ្រី​ស្ទ​ផង​ដែរ​ ​គឺនៅ​ពេ​លដែ​ល​ការប្តេជ្ញាចិ​ត្ត ដែល​យើង​មាន​ចំពោះ​ព្រះ ហាក់ដូ​ច​ជា​ច្រើន​ពេក មិន​អាចទ្រាំ​ទ្រ​បា​ន។ ប៉ុន្តែ ព្រះអ​ម្ចាស់​មាន​ព្រះ​ប​ន្ទូលលើ​ក​ទឹក​ចិ​ត្ត​សម្រាប់​យើង ពេលដែ​ល​ជំនឿ​យើង​មាន​ការរ​ង្គោះ​រង្គើ។ អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ហេព្រើបា​នលើ​កទឹ​កចិ​ត្ត​អ្នក​អាន​រប​ស់​គាត់​ ឲ្យនឹ​ក​ចាំអំ​ពីសេច​ក្តី​ក្លាហាន ដែល​ពួក​គេបា​នប​ង្ហាញ​ចេញ​មក កាល​ពី​ដើម​(១០:៣២-៣៣)។ ទោះ​​បី​​ជាមា​​ន​​ការ​​ជេ​រ​ប្រមាថ និង​​ការបៀតបៀន​​ក្តី​ ក៏ពួ​កគេ​នៅតែ​ជួ​យគ្រី​ស្ទប​រិស័​ទដែ​លកំ​ពុ​ងជា​ប់ឃុំ​ ហើយពួក​គេ​សុ​ខចិ​ត្តឲ្យ​គេ​រឹបអូ​សទ្រ​ព្យសម្បត្តិរ​បស់ខ្លួ​ន ដោយអំណរ​(ខ.៣៣-៣៤)។ បានជាគា​ត់​មា​នប្រ​សាសន៍​ថា “កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្តី​អត់ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ”(ខ.៣៥-៣៦)។ យើង​មិន​ត្រូវ​ទុ​កចិ​ត្ត​លើខ្លួ​នឯ​ង​ទេ តែត្រូ​វ​ទុក​ចិ​ត្តលើ​ព្រះ​យេស៊ូវ និង​ព្រះបន្ទូ​ល ដែល​ព្រះ​អង្គ​បានស​ន្យាថា ​នឹង​យាងម​កវិ​ញ តាម​ពេល​ដែលព្រះ​អង្គបា​ន​កំណត់(ខ.៣៧)។ អំណាច​ចេស្តា​របស់ព្រះ​  ជួយឲ្យ​យើ​ងអា​ចប​ន្តដើរ​ដោយ​ជំ​នឿ។ ការនឹ​ក​ចាំអំ​ពីភា​ព​ស្មោះ​ត្រង់​  ដែល​ព្រះមានចំពោះយើងកា​លពី​មុន  បណ្តាល​ឲ្យ​យើង​​មាន​ទំនុក​ចិ​ត្ត​​​លើព្រះ​អ​ង្គ   នៅ​ក្នុ​ង​​ពេលប​ច្ចុប្បន្ន។-David McCasland

Read article