ការមើលឃើញមិនធម្មតា
មានជាងចម្លាក់ខ្លះមានសមត្ថភាព មើលថ្មមួយផ្ទាំងដែលមិនទាន់ឆ្លាក់ ឃើញរូបភាពដ៏ល្អឥតខ្ចោះនៅក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ចេញជារូបនោះ ដោយសម្រស់ដ៏គួរជាទីគយគន់។ គេហៅសមត្ថភាពនេះថា “ការមើលឃើញមិនធម្មតា”។ លោកហ្គូតហ្សុន ប៊កលុម(Gutzon Borglum ឆ្នាំ១៨៦៧-១៩៤១) ជាជាងចម្លាក់ម្នាក់ ដែលបានបង្កើតស្នាដៃសិល្បៈសាធារណៈដ៏ល្បីល្បាញជាច្រើន។ គេជឿថា រូបចម្លាក់ដ៏ធំសម្បើម នៅលើភ្នំរ៉ាសម័រ ដែលជាទីរំឭករបស់អាមេរិក ក្នុងរដ្ឋដាកូតាខាងត្បូង គឺជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់។ អ្នកបម្រើក្នុងផ្ទះរបស់លោកប៊កលូម បានយល់អំពីសមត្ថភាពនៃការមើលឃើញមិនធម្មតានោះ ពេលដែលនាងទស្សនារូបចម្លាក់ក្បាលរបស់ប្រធានាធិបតីសហរដ្ឋអាមរិក ដែលគាត់បានឆ្លាក់នៅលើភ្នំរ៉ាស់ម័រជាលើកដំបូង។ នាងបានសួរគាត់ថា “លោកប៊កលូម ខ្ញុំឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យលោកអាចមើលឃើញរូបភាពលោកប្រធានាធិបតីលីនខិន(Lincoln) បង្កប់ក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ឲ្យចេញជារូបគាត់បាន?” ការមើលឃើញមិនធម្មតា ជាសមត្ថភាពដែលសិល្បៈករឆ្មើមៗមាន តែក៏អាចឆ្លុះបញ្ចាំងអំពីព្រះមួយអង្គ ដែលអាចមើលឃើញ និងជ្រាបអំពីគ្រប់ការទាំងអស់។ ព្រះអង្គជ្រាប អំពីយើង ដោយគ្មានកន្លែងចន្លោះ។ ព្រះអង្គជ្រាបថា យើងនឹងក្លាយជាអ្វី ពេលដែលព្រះអង្គសូនច្នៃជីវិតយើងរួចរាល់ហើយ រួចយើងក៏អាចឈរនៅចំពោះព្រះអង្គ ដោយភាពបរិសុទ្ធ និងគ្រប់លក្ខណ៍គ្មានកន្លែងបន្ទោសបាន គឺមានលក្ខណៈដូចព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ(ភីលីព ១:៦)។ យើងមិនត្រូវបដិសេធបំណងព្រះហឫទ័យព្រះឡើយ! ព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ ទៅរកភាពគ្រប់លក្ខណ៍ ដែលនឹងគ្មានអ្វីអាចរារាំងបានឡើយ និយាយរួម…
Read article