អាពាហ៍ពិពាហ៍ដ៏ល្អបំផុត

ប្ហែល​ជាជាង៨០០ឆ្នាំមុន គេបានបន្ថែមប្រពៃណីថ្មីមួយ នៅក្នុង​ពិធី​មង្គលកា​ររបស់​ជនជាតិយូ​ដា។ ប្រពៃណី​នោះ បានតម្រូវ​ឲ្យកូ​ន​កំលោះ​ជា​ន់​បំបែក​កែវ​ស្រាទំពាំងបាយជូរ នៅចុងប​ញ្ចប់នៃពិធី​មង្គល​ការ។ ត្រង់ចំណុចនេះ​ គេបានបកស្រាយថា ការ​បំបែកកែវស្រាដូចនេះ ជានិមិត្តរូ​ប តំណាងឲ្យ​ការបំផ្លាញព្រះវិហារ​ក្រុងយេរូសាឡិម ដោយចក្រភពរ៉ូម៉ាំង ក្នុងឆ្នាំ៧០នៃគ្រីស្ទសករាជ។ ពេលដែលប្តីប្រពន្ធថ្មោងថ្មី ចាប់ផ្តើម​កសាង​គ្រួសារ ក្រោម​ដំបូល​ផ្ទះតែ​មួយ គេ​បានលើក​ទឹក​ចិត្ត​អ្នក​ទាំង​ពីរ ឲ្យ​នឹក​ចាំថា​ ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូសា​ឡិម​ត្រូវ​បាន​គេបំផ្លិច​បំផ្លាញ កាល​ពីស​ម័យ​នោះ។

ទោះ​ជាយ៉ា​ងណា​ក៏ដោ​យ​ ព្រះទ្រ​ង់​មិន​ដែលគ្មា​ន​ផ្ទះ សម្រាប់គង់​នៅឡើ​យ​។ ទ្រង់​គ្រាន់​តែ​បាន​ជ្រើសរើ​ស​កន្លែង​ថ្មីមួ​យ សម្រាប់គង់​នៅ គឺគ​ង់នៅ​ក្នុ​ង​ចិត្ត​យើង​ម្នា​ក់ៗ​ ដែល​ជាអ្ន​ក​ដើរតា​មទ្រ​ង់។ ព្រះ​គម្ពីរ​បានប្រៀ​បប្រដូច​អ្ន​កជឿ​ព្រះ ទៅនឹង​កូន​ក្រមុំរ​បស់​ព្រះគ្រី​ស្ទ និង​ព្រះវិ​ហារ​ដែលព្រះ​គ​ង់​នៅ​។ ព្រះ​ទ្រង់​បាន​ប្រមូល​រាស្រ្តរ​បស់ទ្រង់ ឲ្យ​មូល​មក​តែមួ​យ ដើម្បី​សង់​ផ្ទះថ្មី​មួ​យ ​ធ្វើ​ជាដំណាក់​របស់​ទ្រង់​ជារៀងរ​ហូត។   ទន្ទឹម​នឹង​នោះ   ក៏​ទ្រង់​កំពុង​តែរៀប​ចំកូនក្រមុំ​រ​បស់​​ទ្រង់  ហើយរៀ​ប​ផែន​ការស​ម្រាប់​អាពាហ៍​ពិពាហ៍មួយ  ដែល​នឹ​ង​រា​ប់​បញ្ចូល​សមាជិ​ក​នៃគ្រួ​សារ​ព្រះទាំ​ងអ​ស់ ចាប់​តាំងដើម​កំណើត​​ផែន​ដី។

យើង​មាន​ចំ​ណែក​ដែល​ត្រូ​វបំពេ​ញក្នុ​ង​នោះ ដែលកិ​ច្ចកា​រនោះមា​នភា​ព​ងាយ​ស្រួល​ទេ ទោះ​បីជា​ជួ​នកា​ល មានកា​រ​ឈឺចា​ប់ក៏​ដោ​យ​។ យើងត្រូ​វសហការ​ជាមួយ​ព្រះ​ ខណៈ​ពេល​ដែល​ទ្រង់​កំពុងធ្វើកា​រ​ក្នុង​ជីវិត​យើ​ង ដើម្បី​ឲ្យ​យើង​ផ្លាស់​ប្រែ​ កាន់​តែ​ដូច​ព្រះយេស៊ូវ ដែល​ជា​ព្រះ​រា​ជបុត្រា​​ទ្រង់​។ បន្ទាប់​មក នៅ​ថ្ងៃមួ​យ ព្រះអ​ម្ចាស់​នៃ​យើង នឹង​ថ្វាយ​យើ​ង​ដែល​ជា​ពួ​ក​ជំនុំ​ដល់​ព្រះ ដោយ​គ្មាន​​ប្រឡាក់ ឥតជ្រួញ។ យើងបានបរិសុទ្ធ ឥតមានកន្លែងបន្ទោសបាន(អេភេសូរ ៥:២៧)។ មង្គលការនៃ​ព្រះអម្ចាស់ នឹងនាំមកនូវការបញ្ចប់នៃទុក្ខព្រួយ និងទុក្ខវេទនាគ្រប់យ៉ាង។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles