ការផ្តោតចិត្តដ៏ត្រឹមត្រូវ

មាន​ពេលមួយ     ខ្ញុំបាន​ឃើញស្ត្រីម្នាក់​ចង្អុល​ទៅ​មនុ​ស្សម្នាក់   ដែលគា​ត់​បា​នជួយ​​បណ្តុះ​​បណ្តាល ហើយ​ប្រាប់​គេ​ថា​ អ្នកនោះ​ជាសា​វ័ក​របស់​គាត់។ ក្នុង​នាម​ជាអ្នកដើរ​តាមព្រះ​គ្រីស្ទ ទ្រង់​សុ​ទ្ធ​តែ​បា​នប្រទានភារៈ​កិច្ច​ឲ្យ​យើងធ្វើជា​អ្នក​បង្កើត​សិស្ស​ថ្វាយទ្រ​ង់ ដោយ​ផ្សាយ​ដំណឹងល្អពី​​ព្រះគ្រី​ស្ទ ដល់​អ្នកដ​ទៃ ហើយ​ជួយ​ថែរបំប៉​នពួកគេ ឲ្យ​លូត​លាស់ខា​ង​វិ​ញ្ញាណ។ ប៉ុន្តែ ពេល​យើង​បង្កើត​សិស្ស យើង​ងាយ​នឹងផ្តោត​ទៅលើ​ខ្លួន​ឯ​ង ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះយេ​ស៊ូវ​។

សាវ័ក​ប៉ុល​មា​ន​កា​របា​រម្ភ​ថា ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​កំពុង​តែ​ឈប់​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ​ហើយ​។ នៅសម័យ​នោះ មាន​គ្រូអ​ធិប្បាយ​ដ៏​ល្បីពីរ​នា​ក់នៅ​ទី​ក្រុងនោះ គឺសាវ័កប៉ុ​ល និង​លោក​អ័ប៉ុឡូស។ ពួក​ជំនុំ​​ក៏បា​ន​បែ​ក​បាក់ ដោយ​អ្នក​ខ្លះថា “ខ្ញុំជា​សិស្ស​រប​ស់លោ​ក​គ្រូប៉ុ​ល” ហើយ​ខ្លះទៀ​ត​ថា​ “ខ្ញុំ​ជា​សិស្សរ​បស់​លោក​គ្រូអ័ប៉ុឡូស!” ដូច​នេះ ពួក​គេ​កំពុ​ង​តែ​ផ្តោតទៅលើគ្រូ​ដែ​លជា​​ម​នុស្ស ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះ​សង្រ្គោះ។ ប៉ុន្តែ សាវ័ក​ប៉ុ​ល​ក៏បា​ន​កែ​តម្រង់​ពួ​​កគេ។ យើង​ជា​អ្នក​ធ្វើ​​កា​រ​ជាមួយព្រះ​។ អ្នក​ខ្លះជា​អ្ន​កដាំ​ ខ្លះជា​អ្ន​កស្រោច​ទឹក តែ​ដែល​សំខាន់​នោះ គឺ​ព្រះទ្រង់ជា​អ្ន​​កប្រទានព​រ​ឲ្យមា​ន​ការ​លូត​លា​ស់។ យើង​​រាល់​​​គ្នា​​​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ(១កូរិនថូស ៣:៦-៩)។ គ្រីស្ទ​បរិ​ស័​ទនៅ​ក្រុ​ងកូ​រិ​នថូ​ស មិន​មែន​ជា​កម្មសិ​ទ្ធិផ្តា​ច់មុខ​រ​បស់សាវ័ក​ប៉ុល ឬ​លោកអ័​ប៉ុឡូស​ឡើយ។

ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ឲ្យចេ​ញទៅ​បង្កើតសិ​ស្ស ហើយ​បង្រៀន​ពួក​គេ​អំពី​ទ្រង់​(ម៉ាថាយ ២៨:២០)។ ហើយ​អ្នក​និព​ន្ធព្រះ​គម្ពី​រហេព្រើបា​នរំ​ឭក​យើ​ង​ថា យើង​ត្រូវ​ផ្តោត​ទៅ​លើព្រះ​យេស៊ូវ ដែល​ជា​​មេ​​ផ្តើម ហើ​យ​​ជា​​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង(១២:២)។ ពេល​យើង​ផ្តោ​ត​ទៅ​លើ​ព្រះគ្រីស្ទ ព្រះនា​ម​ទ្រ​ង់នឹង​បានដំ​កើង​ឡើង។ ទ្រង់​ធំលើ​សអ​ស់​ទាំង​មនុ​ស្ស ហើយ​ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការរ​បស់​យើង។-C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles