ជួយជ្រោងទូលបង្គំឡើង
បន្ទាប់ពីខ្ញុំ លែងបានទៅធ្វើដំណើរកម្សាន្តជាគ្រួសារជាមួយឪពុកម្តាយខ្ញុំ ខ្ញុំកម្រនឹងបានទៅសួរសុខទុក្ខជីដូនជីតាខ្ញុំ ដែលរស់នៅឆ្ងាយពីយើងរាប់រយគីឡូម៉ែត្រ។ ដូចនេះ មានពេលឆ្នាំមួយ ខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរតាមយន្តហោះ ទៅលេងពួកគាត់ ក្នុងក្រុងដ៏តូច នៅតំបន់លែន អូ លេក រដ្ឋវីសខុនស៊ីន នៅចុងសប្តាហ៍។ នៅតាមផ្លូវ ពេលយើងជិះឡានមកអាកាសយាន្តដ្ឋានព្រោះខ្ញុំត្រូវដល់ពេលជិះយន្តហោះត្រឡប់មកវិញ យាយរបស់ខ្ញុំដែលមិនធ្លាប់ជិះយន្តហោះពីមុនមក ក៏បានបង្ហាញការភ័យខ្លាចចំពោះខ្ញុំ។ គាតសួរខ្ញុំថា “មើលទៅយន្តហោះដែលចៅជិះតូចណាស់ … ដូចជាគ្មានអ្វីទ្រចៅ ឲ្យមានសុវត្ថិភាពសោះ មែនទេ? … យាយខ្លាចណាស់ មិនហ៊ានជិះយន្តហោះបើកឡើងទៅលើខ្ពស់អញ្ចឹងទេ”។ នៅពេលខ្ញុំបានឡើងជិះយន្តហោះដ៏តូចនោះ ខ្ញុំក៏មានការភ័យខ្លាចដូចពេលខ្ញុំជិះយន្តហោះលើកដំបូងផងដែរ។ តើមានអ្វីដែលកំពុងទ្រយន្តហោះនេះ ឲ្យមានសុវត្ថិភាព? យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចឡើយ ទោះការភ័យខ្លាចនោះ សមហេតុផលឬអត់ក៏ដោយ។ ស្តេចដាវីឌធ្លាប់មានការភ័យខ្លាច ចំពោះស្តេចសូលដែលតាមប្រម៉ាញ់ទ្រង់ ព្រោះស្តេចសូលមានការច្រណែននឹងដាវីឌ ដែលមានប្រជាប្រិយភាពជាងទ្រង់។ តែស្តេចដាវីឌក៏បានរកឃើញការកម្សាន្តចិត្តដ៏ពិត នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៤ ទ្រង់បានសរសេរថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ”(ខ.៤)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់មានគ្រប់ប្រាជ្ញា និងមានពេញដោយក្តីស្រឡាញ់។ ពេលការភ័យខ្លាចចាប់ផ្តើមសន្ធប់មកលើយើង យើងចាំបាច់ត្រូវឈប់បង្អង់សិន ហើយនឹកចាំថា ទ្រង់ជាព្រះរបស់យើង ហើយទ្រង់នឹងតែងតែទ្រយើងឲ្យមានសេចក្តីសុខសាន្តជានិច្ច។-Cindy…
Read article