បញ្ជីឈ្មោះដែលសំខាន់បំផុត
នៅបញ្ជរត្រួតពិនិត្យរបស់អាកាសចរណ៍ កេនយ៉ា អ៊ែរវេយ ខ្ញុំបានបង្ហាញលិខិតឆ្លងដែនរបស់ខ្ញុំ ដើម្បីឲ្យគេផ្ទៀងផ្ទាត់។ ភ្នាក់ងារអាកាសចរណ៍ក៏បានឆែករកមើលឈ្មោះខ្ញុំ ក្នុងបញ្ជីឈ្មោះអ្នកដំណើររបស់ពួកគេ ស្រាប់តែបាត់មិនឃើញឈ្មោះខ្ញុំ។ តើមកពីហេតុអ្វី? គឺមកពីមានការកក់សំបុត្រច្រើនលើសចំនួនកៅអី ហើយខ្វះការបញ្ជាក់ពីអ្នកដំណើរ។ ពីដំបូងខ្ញុំសង្ឃឹមថា នឹងបានធ្វើដំណើរទៅដល់ផ្ទះ នៅថ្ងៃនោះ។ តែក្តីសង្ឃឹមនោះបានរលាយអស់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបើកបញ្ជីឈ្មោះមួយបែបទៀត ដែលព្រះគម្ពីរបានហៅថា បញ្ជីជីវិត។ ក្នុងបទគម្ពីរ លូកា ជំពូក១០ ព្រះយេស៊ូវបានចាត់ពួកសិស្សទ្រង់ ឲ្យចេញទៅបំពេញបេសកកម្មផ្សាយដំណឹងល្អ។ ពេលពួកគេត្រឡប់មកវិញ ពួកគេបានរាយការណ៍ថ្វាយទ្រង់ ដោយអំណរ អំពីជោគជ័យរបស់ពួកគេ។ តែព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា “កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ”(ខ.២០)។ យើងគួរមានអំណរ មិនគ្រាន់តែដោយសារយើងមានជោគជ័យប៉ុណ្ណោះទេ តែក៏ដោយសារយើងដឹងថា ឈ្មោះយើងបានកត់ទុកក្នុងបញ្ជីឈ្មោះរបស់ព្រះ។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា យើងពិតជាមានឈ្មោះកត់ទុកក្នុងបញ្ជីរបស់ទ្រង់មែន? ព្រះបន្ទូលព្រះបានប្រាប់យើងថា “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។ ក្នុងបទគម្ពីរវិវរណៈ ជំពូក ២១ លោកយ៉ូហានបានធ្វើការពិពណ៌នាដ៏គួរឲ្យចាប់អារម្មណ៍អំពីទីក្រុងបរិសុទ្ធ ដែលរង់ចាំអ្នកដែលជឿព្រះគ្រីស្ទ។ បន្ទាប់មក គាត់ក៏បានសរសេរថា “ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម…
Read article