November 2017

You are here:
អ្វីដែលយើងត្រូវខ្វល់

ការ​ទទួល​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចំា​ថ្ងៃ។ ជួន​កាល យើង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​គំនិត ឬ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​សម្ប​ជញ្ញៈ និង​បំណង​ព្រះ​ទ័យ​ព្រះ។ យើង​បារម្ភ​ថា គេ​នឹង​កាត់​ទោស ឬ​ចម្អក​ឲ្យ​យើង។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​ធ្លាប់​ទទួល​រង​សំពាធ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​ផង​ដែរ។ នៅ​សម័យ​នោះ មាន​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​យូដា​មួយ​ចំនួន បាន​ជឿ​ថា សាសន៍​ដទៃ​គួរ​តែ​កាត់​ស្បែក ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ​ដ៏​ពិត​ប្រាកដ​(កាឡាទី ១:៧ ៦:១២-១៥)។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​របស់​ខ្លួន។​ គាត់​នៅ​តែ​បន្ត​ផ្សាយ​ព្រះ​បន្ទូល​ថា សេចក្តី​សង្រ្គោះ​គឺ​បាន​មក​ពី​ព្រះ​គុណ​ព្រះ ដោយ​សារ​សេចក្តី​ជំនឿ​តែ​មួយ​មុខ​គត់ គឺ​មិន​បាន​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​បន្ថែម ដើម្បី​ឲ្យ​បាន​សង្រ្គោះ​ទេ។​ ហើយ​គេ​ក៏​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​តាំង​ខ្លួន​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ។​ ហើយ​ពួក​គេ​ថែម​ទាំង​បាន​លើក​ឡើង​ថា​ ដំណឹង​ល្អ​ដែល​គាត់​បាន​ផ្សាយ មិន​ដែល​បាន​ទទួល​ការ​យល់​ព្រម​ពី​ពួក​សាវ័ក​ឡើយ(២:១-១០)។ ទោះ​ជា​មាន​សំពាធ​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​នៅ​តែ​ដឹង​ច្បាស់​ថា គាត់​កំពុង​បម្រើ​នរណា។ គាត់​កំពុង​បម្រើ​ព្រះ​គ្រីស្ទ។ ដូច​នេះ ការ​យល់​ព្រម​របស់​ព្រះ សំខាន់​ជាង​ការ​យល់​ព្រម​របស់​មនុស្ស។ គាត់​បាន​កំណត់​គោល​ដៅ​ថា គាត់​នឹង​មិន​ព្យាយាម​ស្វែង​រក​ការ​យល់​ព្រម ពី​មនុស្ស​ឡើយ។ គាត់​នឹង​បំពេញ​ព្រះ​ទ័យ​ព្រះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ(១:១០)។ យើង​ក៏​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ យើង​នៅ​តែ​បម្រើ​ព្រះ ទោះ​គេ​គោរព​យើង ឬ​ស្អប់​ខ្ពើម​យើង និយាយ​បង្ខូច ឬ​សរសើរ​យើង​ក៏​ដោយ។ ថ្ងៃ​មួយ “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន”(រ៉ូម ១៤:១២)។ មាន​ន័យ​ថា…

Read article
ធ្វើតាមការណែនាំ

ពេល​ត្រូវ​ការ​ដំឡើង​គ្រឿង​អេឡិច​ត្រូនិច គ្រឿង​សង្ហារឹម និង​សម្ភារៈ​អ្វី​ផ្សេង​ទៀត កូន​ប្រុស​ខ្ញុំ​មាន​របៀប​ធ្វើ​ខុស​ពី​ខ្ញុំ។ ស្ទីវ(Steve) មាន​អំណោយ​ទាន​ផ្នែក​មេកានិច ដូច​នេះ គាត់​ច្រើន​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ភ្លាម​ៗ ដោយ​មិន​ចាំ​បាច់​មើល​សៀវ​ភៅ​ណែ​នាំ​អំពី​របៀប​ដំ​ឡើង។ ខណៈ​ពេល​ដែល​គាត់​បាន​ផ្គុំផ្នែក​ផ្សេង​ៗ​ចូល​គ្នា​បាន​ជិត​ពាក់​កណ្តាល​ទៅ​ហើយ​នោះ។ ជួន​កាល យើង​អាច​ធ្វើ​កិច្ច​ការ​អ្វី​មួយ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​សៀវ​ភៅ​ណែនាំ។ តែ​ពេល​ដែល​យើង​ត្រូវ​ផ្គុំ​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​យើង ដើម្បី​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​សេចក្តី​ល្អ និង​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​មិន​អាច​​ព្រងើយ​កន្ទើយ នឹង​ការ​ណែ​នាំ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ។ សូម​យើង​ស្វែង​យល់​អំពី​គំរូ​ដ៏​ល្អ របស់​ពួក​អ៊ីស្រាអែល​ដែល​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ បន្ទាប់​ពី​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​ជា​ឈ្លើយ​សង្រ្គាម។ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​បង្កើត​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​ឡើង​វិញ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ពួក​គេ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ “តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ”(អែសរ៉ា ៣:២)។ ពួក​គេ​ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ យ៉ាង​ត្រឹម​ត្រូវ ដោយ​សាង​សង់​អាសនា និង​ប្រារព្ធ​ពិធី​បុណ្យ​បារាំ តាម​ការ​បង្គាប់​របស់​ព្រះ ក្នុង​បទ​គម្ពីរ​លេវីវិន័យ ២៣:៣៣-៤៣។ ព្រះ​គ្រីស្ទ​ក៏​បាន​ប្រទាន​នូវ​ការ​បង្រៀន និង​ព្រះ​រាជ​បញ្ជា សម្រាប់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ។ ​គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង” ហើយ “ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេល​យើង​ជឿ​ទ្រង់ យើង​ចូល​ទៅ​រក​ទ្រង់ នោះ​ទ្រង់​ក៏​បង្ហាញ​យើង​នូវ​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ។ ព្រះ​ដែល​បាន​បង្កើត​យើង​មក ទ្រង់​ជ្រាប​ថា ជីវិត​យើង​ត្រូវ​រស់​នៅ​បែប​ណា ឲ្យ​បាន​ត្រឹម​ត្រូវ ពោល​គឺ​ទ្រង់​ស្គាល់​យើង…

Read article
ការបញ្ចាំងពន្លឺរបស់ព្រះរាជបុត្រានៃព្រះ

ដោយ​សារ​ក្រុងរីយូកាន នៅ​ប្រទេស​ន័រវេយ មាន​ទីតាំង​ក្នុង​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ ស្ថិត​ក្នុង​រយៈ​បណ្តោយ​ខាង​ជើង​នៃ​ផែនដី នោះ​ប្រជា​ជន​នៅ​ទី​នោះ មិន​បាន​ទទួល​ពន្លឺ​ថ្ងៃ ដែល​ជា​ពន្លឺ​ធម្ម​ជាតិ ចាប់​ពី​ខែ​តុលា ដល់​ខែ​មិនា។ ដើម្បី​ជួយ​ឲ្យ​ក្រុង​នោះ​មាន​ពន្លឺ ប្រជា​ជន​នៅ​ទីនោះ ក៏​បាន​ដំឡើង​កញ្ចក់​ធំ​ៗ​ជា​ច្រើន នៅ​លើ​ចង្កេះ​ភ្នំ ដើម្បី​បញ្ចាំង​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជុំ​ជន​របស់​ក្រុង​នោះ។ ពន្លឺ​ថ្ងៃ​អាច​បន្ត​បញ្ចាំង​ចូល​ក្រុង​នោះ​ទៅ​បាន ដោយ​សារ​កញ្ចក់​យក្ស​ទំាង​នោះ បាន​បង្វិល​ទៅ​តាម​ទិស​របស់​ថ្ងៃ​រះ និង​លិច។ ខ្ញុំ​ចូល​ចិត្ត​គិត​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កញ្ចក់​ទាំង​នោះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា សិស្ស​ទ្រង់​ជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័ក​យ៉ូហាន ក៏​បាន​ពិពណ៌​នា​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​ជា​ពន្លឺ​ដ៏​ពិត “ដែល​ភ្លឺមក​ក្នុង​សេចក្តី​ងងឹត”(យ៉ូហាន ១:៥)។ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បញ្ចាំង​ពន្លឺ​ទ្រង់ ចូល​ទៅ​ក្នុង​ភាព​ងងឹត ដែល​នៅ​ជុំវិញ​ខ្លួន​យើង។​ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះ​ជា​ការ​ត្រាស​ហៅ សម្រាប់​ឲ្យ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ចំពោះ​មុខ​នៃ​សេចក្តី​សម្អប់ និង​បង្ហាញ​ការ​អត់​ធ្មត់ នៅ​ចំពោះ​មុខ​នៃ​បញ្ហា ហើយ​បង្ហាញ​សន្តិ​ភាព នៅ​ចំពោះ​មុខ​នៃ​ការ​ប៉ះទង្គិច។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា “ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ”(អេភេសូរ…

Read article
មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​គេង​របស់​កូន​ស្រី​ខ្ញុំ ក្នុង​បន្ទប់​សម្រាក​ព្យាបាល បន្ទាប់​ពី​នាង​បាន​​ទទួល​​ការ​វៈ​កាត់​ហើយ។ ពេល​ភ្នែក​របស់​នាង​បើ​ព្រឹម​ៗ នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​កម្សាន្ត​ចិត្ត​នាង ដោយ​អង្អែល​ដៃ​នាង​ថ្មម​ៗ តែ​នាង​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង។ គិលានុ​បដ្ឋាយិកា​ក៏​បាន​ជួយ​លើក​នាង​ឡើង ដាក់​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នាង ហើយ​រំឭក​នាង​ថា នាង​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​មិន​ខាន​ទេ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួងលោម​កូន”(អេសាយ ៦៦:១៣)។ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​កូន​ទ្រង់ នូវ​សន្តិ​ភាព ហើយ​ពរ​ពួក​គេ ដូច​ម្តាយ​ពរ​កូន​នៅ​ចំហៀង។ ព្រះ​រាជ​សារ​ដ៏​ស្រទន់​នេះ គឺ​សម្រាប់​អ្នក​ដែល​កោត​ខ្លាច​ព្រះ អ្នក​ដែល “ដែល​ញ័រ​ញាក់ ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះយេហូវ៉ា”(ខ.៥)។ យ៉ាង​ណា​មិញ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​លទ្ធ​ភាព និង​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​របស់​យើង”(២កូរិនថូស ១:៣-៤)។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព ហើយ​អាណិត​យើង ពេល​យើង​មាន​បញ្ហា។ ថ្ងៃ​មួយ ទុក្ខ​វេទនា​ទាំង​អស់​នឹង​បញ្ចប់។ ទឹក​ភ្នែក​យើង​នឹង​លែង​ស្រក់​ទៀត ហើយ​យើង​នឹង​មាន​ភាព​សុខ​សាន្ត​ក្នុង​ព្រះ​ហស្ត​ព្រះ​ជា​រៀង​រហូត(វិវរណៈ ២១:៤)។ មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ជួយ​ទ្រទ្រង់​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។-Jennifer Benson Schuldt

Read article
ការជួយរំលែកទុក្ខលំបាក

ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៥ ជា​ថ្ងៃ​គំរប់​ខួប​១០០​ឆ្នាំ នៃ​ទិវា​អានហ្សាក។ ប្រទេស​អូស្រ្តាលី និង​ប្រទេស​ញូហ្សៀឡិន​បាន​ប្រារព្ធ​ធ្វើ​ទិវា​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ ជា​ការ​គោរព​ដល់​កង​ពល​នៃ​ប្រទេស​អូស្រ្តាលី និង​ញូហ្សៀឡិន​ដែល​ហៅ​កាត់​ថា អានហ្សាក(ANZAC) ដែល​បាន​ប្រយុទ្ធ​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ពេល​មួយ ដែល​ប្រទេស​ទាំង​ពីរ​មិន​បាន​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ក្នុង​សង្រ្គាម​​តែ​ម្នាក់​ឯង​ឡើយ ពោល​គឺ​កង​ទ័ព​មក​ពី​ប្រទេស​ទាំង​ពីរ បាន​ប្រកៀក​ស្មា​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​សត្រូវ​រួម ក្នុង​សង្រ្គាម​លោក​លើក​ទី១។ ការ​ជួយ​រំលែក​ទុក្ខ​លំបាក​ក្នុង​ជីវិត ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​មូល​ដ្ឋាន​គ្រឹះ នៃ​របៀប​នៃ​ការ​រស់​នៅ​របស់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​ស្រប​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើង​អាច​ជួយ​ពង្រឹង​ជំនឿ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​មាន​ទុក្ខ​លំបាក ដោយ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ជម្នះ​បញ្ហា​ក្នុង​ជីវិត។ កាល​ណា​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ការ​ពិបាក​ក្នុង​ជីវិត នឹង​នាំ​យើង​ឲ្យ​ចូល​ទៅ​ជិតព្រះ និង​ទៅ​ជិត​គ្នា បាន​សេចក្តី​ថា យើង​មិន​នៅ​តែ​ឯង ពេល​មាន​ទុក្ខ​លំបាក​ឡើយ។ កាល​ណា​យើង​ជួយ​រំលែក​ទុក្ខ​លំបាក ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​យក​តម្រាប់​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​បទ​គម្ពីរ​អេសាយ​បាន​ចែង​ថា “ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។ ទោះ​យើង​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​មិន​ឲ្យយើង​ប្រឈ​មុខ​ដាក់​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។-Bill Crowder

Read article
អត្តសញ្ញាណដ៏ពិតរបស់យើង

នៅ​ក្នុង​សៀវ​ភៅ​ជីវ​ប្រវត្តិ​របស់​អ្នក​ស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) គាត់​បាន​រៀប​រាប់ ​អំពី​ពេល​ដែល​គួរ​ឲ្យ​ភ័យ​តក់​ស្លត់ ដែល​គាត់ និង​ប្អូន​ស្រី​គាត់​ជួយ​ប្រទះ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​របស់​ពួក​ណាហ្ស៊ី ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៤០។ មាន​ពេល​មួយ  គេ​បាន​បង្ខំ​អ្នក​ទាំង​ពីរ​ឲ្យ​ដោះ​សម្លៀក​បំពាក់​អស់ ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ។ ពេល​នោះ អ្នក​ស្រី​ខូរី​បាន​ឈរ​ក្នុង​ជួរ ដោយ​អារម្មណ៍​អៀន​ខ្មាស់​យ៉ាង​ខ្លាំង ហើយ​បាន​គិត​ថា ព្រះ​ទ្រង់​បាន​បោះ​បង់​នាង​ចោល​ហើយ។ ភ្លាម​ៗ​នោះ នាង​ក៏​បាន​នឹក​ចាំ​ថា ព្រះយេស៊ូវ​ក៏​បាន​សុគត ដោយ​ជាប់​ឆ្កាង​ទំាង​អាក្រាត​ផង​ដែរ។ អ្នក​ស្រី​ខូរី​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ទៅ​កាន់​ប្អូន​ស្រី​របស់​នាង​ថា “ប៊ែត​ស៊ី(Betsie) គេ​ក៏​បាន​ដោះ​សម្លៀក​បំពាក់​ព្រះអង្គ​ចេញ​ដែរ”។ ប៊ែត​ស៊ី​ក៏​បាន​និយាយ​ទំាង​ដង្ហក់​ថា “អូហ៍ ខូរី …ខ្ញុំ​មិន​ដែល​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ​សោះ”។ យើង​ងាយ​នឹង​រស់​នៅ ដោយ​គ្មាន​ការ​អរ​ព្រះ​គុណ​ព្រះ ក្នុង​លោកិយ​ដែល​មាន​ពេញ​ដោយ​បញ្ហា ការ​តស៊ូ និង​ទុក្ខ​ព្រួយ។ នៅ​ថ្ងៃ​ខ្លះ យើង​មាន​ហេតុ​ផល​ជា​ច្រើន ដើម្បី​នឹង​រអ៊ូ​រទាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០០ បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះ ឲ្យ​មាន​អំណរ និង​ចិត្ត​រីក​រាយ​ឡើង ហើយ​អរ​ព្រះ​គុណ​ទ្រង់ ដ្បិត “ព្រះអម្ចាស់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងមក យើង​​ជា​របស់​ផង​ទ្រង់ យើង​​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀមនៅ​ទី​គង្វាល​របស់​ទ្រង់”(ខ.៣)។ ពេល​ដែល​យើង​នឹក​ចាំ​ថា យើង​ជា​នរណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ…

Read article
កងទ័ពប្រជាជនផាំងឡង់ដ៏ល្បីល្បាញ

កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ កង​ទ័ព​របស់​ប្រទេស​ផាំង​ឡង់​មាន​គ្នា​តិច មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ប្រែ​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ជាញ​ជ័យ​ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ។ មាន​ពេល​មួយ  សហ​ភាព​សូវៀត​បាន​លើក​ទ័ព ដែល​មាន​រថ​ក្រោះ​រាប់​រយ​គ្រឿង និង​កង​ទ័ព​ថ្មើរ​ជើង​រាប់​ពាន់​នាក់ ចូល​មក​វាយ​សម្រុក​មក​លើ​កង​ទ័ព​របស់​ប្រទេស​ផាំង​ឡង់ ដែល​មាន​គ្នា​តិច​តួច។ នៅ​ពេល​នោះ មាន​វីរបុរស​ផាំង​ឡង់​ម្នាក់ បាន​សង្កេត​មើល​កង​ទ័ព​សត្រូវ​ដែល​កំពុង​លើក​គ្នា​ចូល​មក​កាប់​សម្លាប់​កង​ទ័ព​របស់​គាត់ ហើយ​គាត់​ក៏​បាន​រក​ឃើញ​វិធី​យក​ជ័យ​ជម្នះ​លើ​សត្រូវ​។ កង​ទ័ព​សូវៀត​ក៏​បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់។ ប្រហែល​ជា ២៦០០​ឆ្នាំ​មុន​ពេល​ដែល​ប្រទេស​ផាំង​ឡង់​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​ល្បី​ល្បាញ​ក្នុង​ការ​ប្រយុទ្ធ ក្នុង​សង្រ្គាម​លោក​លើកទី២ មាន​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​ចិត្ត​ឆេះ​ឆួល បាន​ឆ្លើយ​តប​ចំពោះ​ស្ថាន​ភាព​ទាល់​ច្រក​របស់​សាសន៍​គាត់ ដោយ​ប្រើ​ដំណោះ​ស្រាយ ខុស​ពី​វីរបុរស​របស់​ជន​ជាតិ​ផាំង​ឡង់។ កង​ទ័ព​របស់​ចក្រ​ភព​អាសស៊ើរ​បាន​ឡោម​ព័ទ្ធ​ប្រជា​ជន​ នៅ​ក្នុង​កំផែងក្រុង​យេរូសា​ឡិម ធ្វើ​ឲ្យពួក​គេ​ជួប​ភាព​អស់​សង្ឃឹម ដោយ​ការ​ភ័យ​ខ្លាច​ដាច់​ពោះ​ស្លាប់ នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​នោះ។ ពេល​នោះ ស្តេច​ហេសេគា​ស្ទើរ​តែ​ភ័យ​ស្លន់​ស្លោ តែ​ទ្រង់​បាន​អធិស្ឋាន​ថា​ “ឱ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះអង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ទ្រង់​បាន​បង្កបង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(អេសាយ ៣៧:១៦)។ ពេល​នោះ ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប​ តាម​រយៈ​ហោរា​អេសាយ ដោយ​ពាក្យ​ខ្លាំង​ៗ ដល់​ស្តេច​សានហេរីប​ថា “តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ”(ខ.២៣)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​កម្សាន្ត​ចិត្ត​ប្រជា​ជន​នៅ​ក្រុង​យេរូសាឡិមថា “ដ្បិត​អញ​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ…

Read article
ក្លឹនស្អុយដែលទាក់ទាញ

កាល​ពី​ខែ​សីហា ឆ្នាំ២០១៣ មាន​មនុស្ស​មួយ​ហ្វូង​ធំ បាន​​ប្រមូល​ផ្តុំ​​គ្នា នៅ​មជ្ឈ​មណ្ឌល​អភិរក្ស​ភីព ក្នុង​ក្រុង​ភីតស្បឺក រដ្ឋ​ភេស៊ីលវ៉ានា ដើម្បី​ទស្សនា​ផ្កា​របស់​តំបន់​ត្រូ​ពិកម្យ៉ាង ដែល​កំពុង​រីក។ គេ​បាន​ហៅ​ផ្កា​នោះ​ថា ផ្កា​សាក​សព។  ដោយ​សារ​ផ្កា​នោះ​ដុះ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ហើយ​អាច​ចេញ​ផ្កា​រៀង​រាល់​បីបួន​ឆ្នាំ​ម្តង នោះ​ពេល​ផ្កា​វា​រីក​ម្តង​ៗ គឺ​ពិត​ជា​ធ្វើ​ឲ្យ​គេ​ចង់​គយ​គន់​ណាស់​។ ពេល​ផ្កា​នោះ​បើក​ត្របក​ពណ៌​ក្រហម ស្រួច​ៗ​ធំ​ៗ ដ៏​ស្រស់​ស្អាត ក្លិន​ដែល​ស្អុយ​ដូច​សត្វ​ងាប់ ក៏​បាន​ភាយ​ចេញ​ពី​ផ្កា​នោះ​មក។ ដោយ​សារ​វា​មាន​ក្លិន​ស្អុយ​គគ្រក់ នោះ​វា​បាន​ទាក់​ទាញ​សត្វ​រុយ និង​សត្វ​ល្អិត​ដទៃ​ទៀត ដែល​កំពុង​ស្វែង​រក​សាច់​ដែល​ស្អុយ​រលួយ​។  តែ​ក្នុង​ផ្កា​នោះ  មិន​មាន​ទឹក​ដម​នៅ​ខាង​ក្នុង​ទេ គឺ​មាន​តែ​សេចក្តី​ស្លាប់​សម្រាប់​សត្វ​ល្អិត​ទាំង​អស់​នោះ។ យ៉ាង​ណា​មិញ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អំពើ​បាប​តែង​តែ​ទាក់​ទាញ​យើង ដោយ​ការ​សន្យា​ផ្សេង​ៗ តែ​ចុង​បញ្ចប់ គឺ​គ្មាន​ទទួល​បាន​អ្វី​ទាំង​អស់ ក្រៅ​ពី​ទុក្ខ​ទោស។ គឺ​ដូច​ដែល​អ័ដាំម និង​នាង​អេវ៉ា​បាន​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​បំផុត​នេះ​រួច​ហើយ។ សួន​ច្បារ​អេដែន មាន​ភាព​ស្រស់​ត្រកាល តែ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ខូច ដោយ​ធ្វើ​នូវ​ទង្វើរ​មួយ ដែល​ព្រះ​ទ្រង់​បាន​ហាម​មិន​ឲ្យ​ធ្វើ។ ពួក​គេ​ត្រូវ​អារក្ស​ល្បួង​ឲ្យ​សង្ស័យ​អំពី​សេចក្តី​ល្អ​របស់​ព្រះ ធ្វើ​ឲ្យ​ពួក​គេ​មិន​អើពើរ​ចំពោះ​ការ​ព្រមាន​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​មិន​យូរ​ប៉ុន្មាន​ពួក​គេ​ក៏​បាន​បាត់​បង់​ភាព​សុច​រិត។ ភាព​ទាក់​ទាញ​នៃ​ដើម​ដឹង​ខុស​ត្រូវ បាន​ល្បួង​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​បាប​ខុស​នឹង​ព្រះ គឺ​មិន​ខុស​ពី​ផ្កា​សាក​សព​ឡើយ។ ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​នោះ ពួក​គេ​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​ព្រះ ​មាន​ការ​ឈឺ​ចាប់ ភាព​ទទេរ​ ភាព​នឿយ​ហត់ និង​សេចក្តី​ស្លាប់។ អំពើ​បាប​មាន​លក្ខណៈ​ទាក់​ទាញ​ជា​ច្រើន ហើយ​យើង​ប្រហែល​ជា​គិត​ថា…

Read article
សត្វក្ងាន និងមនុស្សដែលពិបាក

ពេល​ក្រុម​គ្រួសារ​ខ្ញុំ​ទើប​តែផ្លាស់​មក​នៅ​ផ្ទះ ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ ខ្ញុំ​ចូល​ចិត្ត​គយ​គន់​សម្រស់​នៃ​សត្វ​ក្ងាន​ព្រៃ ដែល​មាន​សំបុក​នៅ​ក្បែរ​ផ្ទះ​នោះ។ ខ្ញុំ​ស្ងើច​សរសើរ​របៀប​ដែល​ពួក​វា​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក និង​របៀប​ដែល​ពួក​វា​ផ្លាស់​ទី​ក្នុង​ទឹក​ជា​ជួរ ហើយ​ពួក​វា​ហើរ​លើ​អាកាស​ជា​ជួរ ដែល​មាន​រាង​ដូច​អក្សរ V គួរ​ឲ្យ​ចង់​មើល​ណាស់។ ខ្ញុំ​ក៏​មាន​អំណរ​នៅ​ក្នុង​ការ​មើល​ពួក​វា​ចិញ្ចឹម​កូន​ផង​ដែរ។ បន្ទាប់​មក ពេល​រដូវ​ក្តៅ​មក​ដល់ ខ្ញុំ​ក៏​បាន​ដឹង​អំពី​លក្ខណៈ​ដែល​មិន​សូវ​គួរ​ឲ្យ​ស្រឡាញ់ របស់​សត្វ​ស្លាប​ទាំង​នោះ។ សត្វ​ក្ងាន​ទាំង​នោះ​ចូល​ចិត្ត​ស៊ី​ស្មៅ​ណាស់ ហើយ​ពួក​គេ​វា​មិន​ខ្វល់​ថា ការ​ស៊ី​ស្មៅ​នៅ​ក្នុង​ទីធ្លា​មុខ​ផ្ទះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខូច​សោភណ្ឌ​ភាព​ផ្ទះ​ខ្ញុំ​ទេ។ ហើយ​អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​ពួក​វា​បាន​បន្សល់​ទុក​នូវ​កាក​សំណល់​ដ៏​រញេរញ៉ៃ នៅ​លើ​ផ្លូវ​ដើរ នៅ​ក្នុង​ទីធ្លា​ផ្ទះ​យើង។ ខ្ញុំ​ច្រើន​តែ​គិត​អំពី​សត្វ​ក្ងាន​ព្រៃ​ទាំង​នេះ ពេល​ខ្ញុំ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​មនុស្ស​ដែល​ពិបាក។ ជួន​កាល ខ្ញុំ​គិត​ថា បើ​សិន​ជា​ពួក​គេ​ចាក​ចេញ​ពី​ជីវិត​ខ្ញុំ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ តែ​បន្ទាប់​មក ព្រះ​ទ្រង់​បាន​រំឭក​ខ្ញុំ​ថា សូម្បី​តែ​មនុស្ស​ដែល​ពិបាក​បំផុត ក៏​មាន​សម្រស់​ដ៏​ល្អ​​ផង​ដែរ បើ​សិន​ជា​យើង​ចូល​ឲ្យ​បាន​ជិត​ល្មម នឹង​អាច​រក​ឃើញ​សម្រស់​នោះ ហើយ​ការ​ឈឺ​ចាប់​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​អ្នក​ដទៃ អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ឈឺ​ចាប់​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ក្នុង​ព្រះ​គម្ពីរ​រ៉ូម​ថា “ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន”​(១២:១៨)។ ដូច​នេះ ខ្ញុំ​ក៏​បាន​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ “ចំណុច​ពិ​បាក​ៗ” របស់​អ្នក​ដទៃ។ ការ​នេះ​មិន​តែង​តែ​នាំ​ឲ្យ​យើង​ទទួល​លទ្ធ​ផល​ដែល​សប្បាយ​រីក​រាយ​ឡើយ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គឺ​ព្រះ​ទ្រង់​បាន​ជួយ​ដល់​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជា​មួយ​ពួក​គេ។ ពេល​យើង​ជួប​ប្រទះ​មនុស្ស​ដែល​ពិបាក យើង​អាច​មើល​ឃើញ និង​ស្រឡាញ់​ពួក​គេ ដោយ​ពឹង​អាង​ព្រះ​គុណ​ទ្រង់ ដូច​ដែល​ទ្រង់​បាន​ទត​មើល​ទៅ​ពួក​គេ…

Read article
សំណល់នៃពេលវេលា

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ដែល​ខ្ញុំ​រស់​នៅ។ គាត់​ជា​បុរស​ដែល​មាន​ការ​មមា​ញឹក​ខ្លាំង ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន តែ​បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ការ​ប្រជុំ​ដ៏​សំខាន់​មួយ ដោយ​ការ​ហត់​នឿយ គាត់​ក៏​បាន​ឈ្លាត​ពេល​បាន​កន្លះ​ម៉ោង ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ទាំង​ប្រញាប់​ប្រញាល់ នៅ​ពេល​យប់​ជ្រៅ​បន្តិច​ហើយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ យើង​មាន​អំណរ ចំពោះ​ការ​ដែល​គាត់​មក​លេង​ផ្ទះ​យើង តែ​ខ្ញុំ​ចាំ​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ចាន​បាយ​ខ្ញុំ ហើយ​គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​ថា “យើង​ទទួល​បាន​តែ​សំណល់​នៃ​ពេលវេលា​គាត់​ប៉ុណ្ណោះ”។ បន្ទាប់​មក ខ្ញុំ​ក៏​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង​ហើយ ដែល​ខ្ញុំ​បាន​ថ្វាយ​តែ​សំណល់​នៃ​ពេល​វេលា ដល់​​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ជួន​កាល ខ្ញុំ​បាន​ថ្វាយ​ពេល​តែ​បន្តិច ដែល​ខ្ញុំ​នៅ​សល់​មុនពេល​ខ្ញុំ​គេង​លក់។ លោក​ដានីយ៉ែល​ក៏​ជា​មនុស្ស​រវល់​ផង​ដែរ។ គាត់​មាន​តំណែង​ខ្ពស់ នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​សម័យ​បុរាណ ដូច​នេះ ខ្ញុំ​យល់​ថា ​គាត់​រវល់​ស្ទើរ​តែ​រក​ពេល​ទំនេរ​គ្មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គាត់​បាន​បង្កើត​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​ព្រះ ដោយ​អធិ​ស្ឋាន​មួយ​ថ្ងៃ​បី​ដង ដោយ​ការ​សរសើរ​ដំកើង ហើយ​អរ​ព្រះ​គុណ​ទ្រង់។ ការ​អនុវត្តន៍​ជាប់​ជា​ប្រចាំ​នេះ បាន​ជួយ​ឲ្យ​គាត់​មាន​ជំនឿ​រឹង​មាំ ដែល​មិន​ចេះ​រេរា ពេល​គាត់​ជួប​ការ​បៀត​បៀន(ដានីយ៉ែល ៦)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​យើង​រាល់​គ្នា។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​អាច​យាង​ទ្រង់ ចូល​គង់​នៅ​ក្នុង​ពេល​ថ្ងៃ​នេះ ហើយ​បន្ទាប់​មក យើង​អាច​សរសើរ​ដំកើង​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​យើង ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត យើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ដ៏​មាន​តម្លៃ​ជា​មួយ​ទ្រង់ ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​។ ពេល​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ ក្នុង​ការ​អធិ​ស្ឋាន…

Read article