December 2017

You are here:
សេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ពេល​ដែល​ពិធី​បុណ្យ​ណូអែល​ជិត​មក​ដល់ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី ដាវីដែន(Davidene) បាន​លា​ចាក​លោក​ទៅ អ្នក​ស្រី​ដាវីដែន​បាន​សរសេរ​សំបុត្រ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ ដែល​ក្នុង​នោះ គាត់​បាន​ពិពណ៌​នា អំពី​នគរ​ស្ថាន​សួគ៌ ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ​នៅលើ​ផែន​ដី យ៉ាង​ដូច​នេះ​ថា “ព្រះ​ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា នឹង​មាន​អ្វី​កើត​ឡើង។ ទាំង​បី​អង្គ ជាព្រះ​តែ​មួយ ហើយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ទ្រង់​យាង​ចុះ ពី​ស្ថាន​សួគ៌​មក ដើម្បី​យើង​រាល់គ្នា”។ ពេល​ព្រះ​យេស៊ូវ​បាន​បង្រៀន និង​ប្រោស​ជម្ងឺ​មនុស្ស​ជា​ច្រើន ​នៅ​លើ​ផែន​ដី ទ្រង់​មាន​បន្ទូល​ថា “ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះរាជបុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត”(យ៉ូហាន ៦:៣៨,៤០)។ ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ  នៅ​ភូមិ​បេថ្លេហិម  ជា​ការ​ចាប់​ផ្តើម​នៃ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ទោស និង​អំណាច​នៃ​អំពើ​បាប។ អ្នក​ស្រី​ដាវីដែន បាន​មាន​ប្រសាសន៍​ថា គាត់​ពិបាក​នឹង​កាត់​ចិត្ត​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា។ តែ​ព្រះ​ទ្រង់​បានសម្រេច​ព្រះ​ទ័យ​លះ​បង់​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​នៅ ក្នុង​ដំណាក់​ទ្រង់​ជា​រៀង​រហូត។ “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។-David McCasland

Read article
សន្តិភាពដែលគ្មានការគៀបសង្កត់

គ្មាន​នរណា​ម្នាក់​អាចរ៉ាប់​រង​វិនាស​កម្ម​នៃ​សង្រ្គាម​បាន​ឡើយ។ ប្រទេស​ជាតិ​ជា​ច្រើន​កំពុង​តែ​ជាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ តើ​សង្រ្គាម​ទាំង​នោះ ​នឹង​បញ្ចប់​នៅ​ពេល​ណា និង​ដោយ​របៀប​ណា? យើង​ចង់​បាន​សន្តិ​ភាព តែ​មិន​មែន​សន្តិ​ភាព​ដែលមាន​ពេញ​ដោយ​ភាព​អយុត្តិ​ធម៌​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​ប្រសូត្រ​ក្នុង​សម័យ​ដែល​មាន “សន្តិ​ភាព” តែ​សន្តិ​ភាព​នោះ​ ស្ថិត​នៅ​ក្រោម​ការ​គៀប​សង្កត់​គ្មាន​ត្រា​ប្រណី។ សនិ្ត​ភាព​ដែល​ចក្រ​ភព​រ៉ូម៉ាំង​ផ្តល់​ឲ្យ ​បាន​កើត​មាន​តែ​នៅ​ពេលដែល​មហា​អំណាច​មួយ​នេះ  បាន​វាយ​បង្រ្កាប​ការ​រើ​បម្រាស់​ទាំង​អស់​។ រយៈ​ពេល​៧​សតវត្សរ៍ មុន​ពេល​មាន​សន្តិ​ភាព​ប្រភេទ​នេះ​ក្នុងទឹក​ដី​យូដា     កង​ទ័ព​សត្រូវ​បាន​ត្រៀម​ខ្លួន​វាយ​យក​ក្រុង​យេរូសាឡិម។ ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ នៅ​ពីក្រោយ​ស្រមោល​នៃ​សង្រ្គាម​ថា “បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ “ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ … ឯ​សេចក្តី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀងរាប​ដរាប​ទៅ(ខ.៦-៧)។ ត្រង់ចំណុច​នេះ បទ​គម្ពីរ​ម៉ាថាយ បាន​ចែង​ថា បទ​ទំនាញ​របស់​ហោរា​អេសាយ បាន​សម្រេច ដោយ​ការ​ប្រសូត្រ​របស់​ព្រះ​គ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។ ក្នុង​រដូវ​នៃ​បុណ្យ​ណូអែល យើង​ចូល​ចិត្ត​មើល​រូប​ភាព​ព្រះ​ឱរស​យេស៊ូវ ផ្ទុំ​នៅ​ក្នុង​ស្នូក។ តែ​បុត្រ​តូច​ដ៏​កំសត់ ក៏​ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​ផង​ដែរ ពោល​គឺ​ទ្រង់​ជា…

Read article
ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។ ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង ”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសារ ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​ ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​ ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ…

Read article
ឈោងដៃទៅរកទ្រង់

គ្រួសារ​ខ្ញុំ​មាន​ឆ្កែ​ញី​មួយ​ក្បាល ដែល​មាន​អាយុ​ចាស់​ណាស់​ហើយ។ វា​ជា​ពូជ​ឆ្កែ​តឿ​របស់​តំបន់ហាយឡិន​ខាង​លិច។ វា​ចូល​ចិត្ត​ដេក​នៅ​ចុង​ជើង លើ​គ្រែ​របស់​យើង អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ តាម​ធម្មតា វា​ដេក​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បំរាស់ ឬ​បញ្ចេញ​សម្លេង​អ្វី​ឡើយ តែ​ថ្មី​ៗ​នេះ វា​ចេះ​តែ​កេះ​យើង​ថ្នម​ៗ នៅ​ពាក់​កណ្តាល​យប់។​ ពី​ដំបូង យើង​ស្មាន​ថា វា​ចង់​ចេញ​ទៅ​ក្រៅ បាន​ជា​យើង​ព្យាយាម​បណ្តើរ​វា​ចេញ​ទៅ​ក្រៅ។ តែ​ក្រោយ​មក យើង​ក៏​បាន​ដឹង​ថា វា​គ្រាន់​តែ​ចង់​ដឹងថា យើង​នៅ​ក្បែរ​វា​ឬ​អត់។ ត្រ​ចៀក​វា​ស្ទើរ​តែ​ស្តាប់​លែង​ឮ ហើយ​ភ្នែក​ក៏​ពិការ​ខ្លះ​ៗ​ហើយ។ វា​មិន​អាច​មើល​ឃើញ នៅ​កន្លែង​ងងឹត​ទេ ហើយ​ក៏​មិន​អាច​ឮ​យើង​កម្រើកឬ​ដក​ដង្ហើម​ដូច​មុន​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​វា​មាន​ការ​ច្រឡំ ហើយ​ឈោង​ទៅ​រក​យើង ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើង​ពិត​ជា​នៅ​ក្បែរ​វា​មែន​ឬ​អត់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ឈោង​ទៅ​រក​វា ហើយ​អង្អែលក្បាល​វា ដើម្បី​ផ្តល់​ការ​ធានា​ដល់​វា​ថា ខ្ញុំ​នៅ​ក្បែរ​វា​ទេ។ វា​គ្រាន់​តែ​ចង់​ដឹង​ប៉ុណ្ណឹង​ឯង។ វា​ក៏​បាន​ដេក​វិញ។ មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​ទូល​សួរ​ព្រះ​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេច​ដាវីឌ​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដឹង​ថា ព្រះទ្រង់​គង់​នៅ​ក្បែរ​ជា​និច្ច។ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្តី​ងងឹត​នឹង​គ្រប​បាំងទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ”(ខ.៩-១២)។ តើ​អ្នក​កំពុង​វង្វេង​ក្នុង​ទីងងឹត​ឬ?…

Read article
ការសម្រាកថ្ងៃបុណ្យណូអែល

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ដោយ​សារ​កាសែត​នោះ ជា​កាសែត​ពត៌​មាន​ពេល​ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀត​ភ្លឺ ជា​រៀង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យក​កាសែត​១៤០​ច្បាប់ ទៅ​ដាក់​នៅ​តាម​ផ្ទះ ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ម៉ោង​៦​ព្រឹក។ តែ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ខ្ញុំ​ មាន​ថ្ងៃ​មួយ​ដែល​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត។ ខ្ញុំ​ត្រូវ​យក​កាសែត​ពត៌​មាន​ពេល​ព្រឹក​ទៅ​ដាក់​ឲ្យ​គេ នៅ​ថ្ងៃ​មុន​ពេល​​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ មាន​ន័យ​ថា មាន​តែ​នៅ​ពេលព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​ទេ ដែល​ខ្ញុំ​អាច​គេង ហើយ​សម្រាក​ដូច​មនុស្ស​ទូទៅ​បាន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អបអរ​ពិធី​បុណ្យ​ណូអែល ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដែល​ក្នុង​នោះ ខ្ញុំ​បាន​រាប់​ថ្ងៃ​នោះ​ជា​ថ្ងៃពិសេស ដោយ​សារ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក។ កាល​នោះ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ការ​សម្រាកដ៏​ពិត ដែល​ពិធី​បុណ្យ​ណូអែល​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​យាង​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង ដើម្បី​ប្រទាន​នូវ​ការ​សម្រាក តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​ស្ថិត​ក្រោម​បន្ទុក​នៃ​ក្រឹត្យ​វិន័យ ដែល​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​តាម ឲ្យ​បាន​សព្វ​គ្រប់​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​លោកិយ ដែល​អំពើ​បាប​មាន​ទម្ងន់​ធ្ងន់​ក្រៃ មិន​អាច​ឲ្យ​យើង​លីសែង​តែ​ម្នាក់​ឯង​បាន ព្រះ​គ្រីស្ទ​បាន​យាង​មក នាំ​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​ក្នុង​ទ្រង់។-Bill Crowder

Read article
ការប្រើព្រះនាមព្រះជាអសាឥតការ

នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ អំពី​ការ​ប្រើ​ប្រាស់​ព្រះ​នាម​ព្រះ ក្នុង​ផ្លូវ​ខុស។ ខ្ញុំ​បាន​ចាត់​ទុក​គាត់​ជា​គ្រូ​ខាង​វិញ្ញាណ​របស់​ខ្ញុំ។ បទ​គម្ពីរ​និក្ខមនំ ២០:៧ បាន​ចែងថា “កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះនាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ”(និក្ខមនំ ២០:៧)។ យើង​ប្រហែល​ជា​គិត​ថា បទ​គម្ពីរ​នេះ​គ្រាន់​តែ​សំដៅ​ទៅ​លើ​ការ​ប្រើ​ព្រះ​នាម​ព្រះ នៅ​ក្នុង​ការស្បថ ឬ​ប្រើ​ព្រះ​នាម​ទ្រង់​ផ្តេស​ផ្តាស ឬ​ខ្វះ​ការ​គោរព។ ប៉ុន្តែ គ្រូ​របស់​ខ្ញុំ​កម្រ​នឹង​ភ្លេច​ឆក់​ឱកាស​បង្រៀន​ខ្ញុំ អំពី​សេចក្តី​ជំនឿ​ដ៏​ពិត​ណាស់។​ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​គិត​អំពី​ទង្វើរ​ផ្សេង​ទៀត​របស់​យើង ដែល​មិន​បាន​គោរព​ព្រះ​នាម​ព្រះ។​ ឧទាហរណ៍ ពេល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ ហើយ​និយាយ​ថា “ព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ ទៅ​តាម​ផ្លូវ​នេះ​ទេ”។ ក្នុង​ករណី​នេះ បើ​សិន​ជា​ខ្ញុំ​និយាយ ដើម្បី​តែ​បំពេញ​ចិត្ត​ខ្លួន​ឯង​ទេ នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​ប្រើ​ព្រះ​នាម​ទ្រង់​ក្នុង​ផ្លូវ​ខុស​ហើយ។ ពេល​ដែល​ខ្ញុំ​ប្រើ​ព្រះ​គម្ពីរ​ខុស​បរិបទ ដើម្បី​ព្យា​យាម​ធ្វើ​ឲ្យ​គេ​យល់​ស្រប​នឹង​មតិ ឬ​គំនិត​របស់​ខ្ញុំ នោះ​ក៏​​មាន​ន័យ​ថា ខ្ញុំ​កំពុង​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ​ផង​​ដែរ​។ ម្យ៉ាង​ទៀត ពេល​ខ្ញុំ​បង្រៀន សរ​សេរ ឬ​និយាយ​អំពី​បទ​គម្ពីរ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​ខ្ញុំកំពុង​ប្រើ​ព្រះ​នាម​ទ្រង់ ក្នុង​ផ្លូវ​ខុស​​។ លោក​ចន ផាយ​ភើរ(John Piper) ដែល​ជា​អ្នក​និពន្ធគ្រីស្ទ​បរិស័ទ​បាន​បក​ស្រាយ​ថា ការ​ប្រើ​ព្រះ​នាម​ព្រះ ជា​អសា​ឥត​ការ គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់ប្រែ​ជា​ទទេ…

Read article
សារៈសំខាន់នៃរបៀបដែលយើងបម្រើ

កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ឆាលី(Charlie) កំពុង​រៀន​នៅ​មហា​វិទ្យាល័យ​ព្រះ​គម្ពីរ យើង​បាន​ធ្វើ​ការ នៅ​ក្នុង​ហាង​លក់​គ្រឿង​សង្ហា​រឹម​។ ជា​រឿយ​ៗ យើង​ច្រើន​តែ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដល់​កន្លែង ដោយ​មាន​អ្នក​ជំនាញ​តុប​តែង​ផ្នែក​ខាង​ក្នុង​ផ្ទះ​ទៅ​ជា​មួយ​ដែរ។ គាត់​ជជែកជា​មួយ​អតិថិជន​របស់​យើង ពេល​យើង​កំពុង​ជញ្ជូន​គ្រឿង​សង្ហា​រឹម​ចេញ​ពី​ឡាន ចូល​ទៅ​ក្នុង​ផ្ទះ។ ជួន​កាល យើង​ត្រូវ​សែង​គ្រឿង​សង្ហារឹម ឡើង​ជណ្តើរ​ជា​ច្រើន​ជាន់ ក្នុង​អគារ​អាផាត​មិន។ ជា​ញឹក​ញាប់ ទាំង​ខ្ញុំ និង​ឆាលី​បាន​គិត​ថា បើ​សិន​ជា​យើង​មាន​ការ​ងារ​ជា​អ្នក​តុប​តែង​នោះ​វិញ មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ ក្នុង​អំឡុង​ពេល ដែល​ពួក​អ៊ីស្រា​អែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ នៅ​ក្នុង​ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​អំបូរ​សង្ឃ​របស់ព្រះ មាន​មនុស្ស​បី​គ្រួសារ ដែល​បាន​ទទួល​បន្ទុក​ដឹក​ជញ្ជូន​ត្រសាល​ជំនុំ​(ឬ​រោង​ឧបោសថ)។ គ្រួសារ​ទាំង​នោះ​មាន​ដូច​ជា កេហាត់ គើសុន និងម្រ៉ារី។ ពួក​គេ​ជា​អ្នក​ដំឡើង រុះ​រើ និង​ដឹក​ជញ្ជូន​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ដំឡើង ហើយ​ក៏​បន្ត​ធ្វើ​កិច្ច​នេះ​នៅ​លើក​ក្រោយ​ៗ​ទៀត​។ កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ មាន​ភាព​សាមញ្ញ​ទេ គឺ​ត្រូវ “ដឹកជញ្ជូន​គ្រឿង ដែល​គេ​បាន​ចាត់​ឲ្យ​ដឹក​ជញ្ជូន​នោះ”(ជនគណនា ៤:៣២)។ ខ្ញុំ​ឆ្ងល់​ថា តើ “អ្នក​ដឹក​ជញ្ជូន” ទាំង​អស់​នោះ មាន​ការ​ច្រណែន​នឹង “ពួក​សង្ឃ” ដែល​មាននាទី​ថ្វាយ​ដង្វាយ និង​គ្រឿង​ក្រអូប​ដល់​ព្រះ ដោយ​ប្រើ​គ្រឿង​បរិសុទ្ធ នៅ​ក្នុង​ទីបរិសុទ្ធ​ឬទេ(ខ.៤-៥,១៥)។ មើល​ទៅ​ការ​ងារ​ពួក​សង្ឃ ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង ហើយ​ក៏​មាន​មុខ​មាន​មាត់​ជាង​ផង​។…

Read article
ចូរយើងអបអរសាទរព្រះអម្ចាស់

ពេល​លោក​អាសា​ម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែល​ជា​កីឡា​ករ​ជម្រើស​ជាតិ​ហ្កាណា បាន​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៤ គាត់ និង​ក្រុម​របស់​គាត់​ក៏​បាន​នាំ​គ្នា​រាំ​បោះ​ជំហាន​ទៅ​មុខ​ស្រុះ​គ្នា។​ ពីរ​បីនាទី​ក្រោយមក ពេល​លោក​រីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែល​ជា​កីឡាករ​អាឡឺម៉ង់ បាន​ទាត់​បញ្ចូល​ទី​ក្រុមហ្កាណា​បាន​មួយ​គ្រាប់​វិញ គាត់​ក៏​បាន​រត់​យ៉ាង​លឿន ដោយ​ត្រឡប់​ខ្លួន​ទៅ​មុខ។ “ការ​អប​អរ​សាទរ​ក្នុង​កីឡារ​បាល់​ទាត់ បន្ទាប់​ពី​មាន​ការ​ស៊ុទ​បញ្ចូល​ទី គឺ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ តម្លៃ និង​ភាព​ក្លៀវក្លា​របស់កីឡា​ករ” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែល​យក​បាន​ពិន្ទុះ ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០០២។ យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ១៥០ បាន​បង្គាប់​ឲ្យ “ជីវិត​ទាំង​អស់ ដែល​មាន​ដង្ហើម”សរសើរ​ដំកើង ព្រះ​អម្ចាស់ តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ អ្នក​និពន្ធ​ទំនុក​នេះ ក៏​បាន​ឲ្យ​យើង​សរសើរ​ដំកើង​ទ្រង់ ដោយ​ប្រើ​ឧបករណ៍​តន្រ្តី​ដូច​ជា ត្រែ ​ពិណ ​ស៊ុង ​ក្រាប់​ប្រដាប់​មាន​ខ្សែ ហើយ​និង​ខ្លុយ​ផង ទាំង​លោត​រាំ​។ គាត់​បាន​លើកទឹក​ចិត្ត​យើង ឲ្យ​អប​អរ គោរព និង​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់​។ ដោយ​សារ​ព្រះ​អម្ចាស់​ទ្រង់​អស្ចារ្យ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​រាស្រ្ត​ទ្រង់ នោះ​ទ្រង់​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ​គ្រប់​យ៉ាង។…

Read article
ធ្វើដូចម្តេចដើម្បីឲ្យបានល្អឥតខ្ចោះ

នៅសហ​រដ្ឋ​អាមេរិក រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​ពេល​ប្រចំា​ឆ្នាំ ដែល​គ្រីស្ទ​បរិស័ទ​ខ្លះ អាច​ទទួល​រង​សំពាធ ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។ គេ​ស្រម៉ៃ​ថា គេ​នឹង​ប្រារព្ធ​ធ្វើ​បុណ្យ​ណូអែល ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហើយ​បន្ទាប់​មក គេ​ក៏​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធ​ភាព ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​នេះ​ក្លាយ​ជា​ការ​ពិត។ គេ​ក៏​ដើរ​ទិញ​អំណោយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់។ គេ​ក៏​បាន​ធ្វើ​គម្រោង​រៀប​ចំ​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល។ គេ​ជ្រើស​រើស​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ ឬ​សរសេរ​សំបុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ផ្ញើរ​ទៅ​ក្រុម​គ្រួសារ។ ប៉ុន្តែ ការ​ខិត​ខំ​ខ្លាំង​ពេក ​ធ្វើ​ឲ្យ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត និង​ការ​ខក​ចិត្ត ពេល​ដែល​យើង​ស្រមៃ​ចង់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហួស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ។ ឧទាហរណ៍ ជួន​កាល អំណោយ​ដែល​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង បាន​ទទួល​មក​វិញ​នូវ​ពាក្យ​អរ​គុណ មិន​ស្មោះ​អស់​ពី​ចិត្ត។ អាហារ​ចម្អិន​មិន​បាន​ល្អ​នៅ​ត្រង់​ផ្នែក​ខ្លះ។ បន្ទាប់​ពី​បាន​ផ្ញើ​កាត​ទៅហើយ យើង​ក៏​បាន​ដឹង​ថា យើង​បាន​សរសេរ​ខុស​នៅ​ត្រង់​ចំណុច​ខ្លះ។ ក្មេង​ៗ​ឈ្លោះ​គ្នា​ដណ្តើម​ប្រដាប់​ក្មេង​លេង​ដែល​គេ​បាន​ឲ្យ​ជា​អំណោយ។ មនុស្ស​ធំ​ក៏​យក​រឿង​ចាស់​មក​ឈ្លោះ​គ្នា​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​មាន​ការ​បាក់​ទឹក​ចិត្ត​ទេ ​ផ្ទុយ​ទៅ​វិញ យើង​គួរ​ប្រើ​ការ​ខក​ចិត្ត ដើម្បី​រំឭក​ខ្លួន​ឯង អំពី​មូល​ហេតុ​ដែល​យើង​បា្ររព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​វិញ ព្រោះ​ការ​នេះ​មាន​សារៈ​សំខាន់​ណាស់។ យើង​ត្រូវ​ការ​ពិធី​បុណ្យ​ណូអែល ព្រោះ​គ្មាន​នរណា​ម្នាក់ អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​ខ្លួន​ប៉ង​ប្រាថ្នា​ ក្នុង​រយៈ​ពេល​មួយ​ខែ មួយ​សប្តាហ៍ ឬ​សូម្បី​តែ​មួយ​ថ្ងៃ​ក៏​ដោយ។ តើ​យើង​នឹង​អាច​ប្រារព្ធ​អប​អរ​ព្រះ​រាជ​កំណើត​ព្រះ​គ្រីស្ទ ឲ្យ​មាន​ន័យ​ប៉ុណ្ណា បើ​សិន​ជា​យើង​លះ​បង់​ទ្រឹស្តី​នៃ​ការ​ខំ​ធ្វើ​អ្វី​ៗ​ឲ្យ​ល្អ​ឥត​ខ្ចោះ ​ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ព្រះ​សង្រ្គោះ​វិញ ដែល​នៅ​ក្នុង​ទ្រង់ យើង​បាន​រាប់​ជា​សុចរិត​(រ៉ូម…

Read article
ការស្រេកឃ្លានរកព្រះ

លោក​អាប៉ូឡាពី (A-poe-la-pi) ជា​សមាជិក​ពួក​ចាស់​ទុំ នៃ​កុល​សម្ព័ន្ធ​អាខា ដែល​រស់​នៅ​តំបន់​ជួរភ្នំ នៃ​ខេត្ត​យូណាន ប្រទេស​ចិន។ ពេល​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ​ក្នុង​ដំណើរ​បេសក​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​បាន​ប្រាប់​យើង​ថា ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គាត់​នឹក​កាល​យើង​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍​ជា​មួយ​គ្នា។ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​យើង ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ​ដល់​គាត់​ទៀត។ លោក​អាប៉ូឡាពី មិន​ចេះ​អក្សរ​ទេ ដូច​នេះ ការ​ជួប​ប្រជុំ​រៀន​ព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍ មាន​សារៈ​សំខាន់​ចំពោះ​គាត់​ណាស់។ ពេល​យើង​អាន​ព្រះ​គម្ពីរ​ឲ្យ​គាត់​ស្តាប់​ គាត់​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ភាព​ឆេះ​ឆួល​របស់​គាត់ បាន​រំឭក​ខ្ញុំ​ថា ពេល​យើង​ស្តាប់​រឿង​ក្នុង​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ គឺ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​ការ​គោរព​ចំពោះ​ទ្រង់។ ក្នុង​បទ​គម្ពីរ​ចោទិយក​ថា ជំពូក​៤ លោក​ម៉ូសេ​បាន​ជំរុញ​ពួក​អ៊ីស្រាអែល ឲ្យ​ប្រុង​ត្រចៀក​ស្តាប់ យ៉ាង​ប្រុង​ប្រយ័ត្ន ចំពោះ​ច្បាប់ និង​បញ្ញត្តិ ដែល​ទ្រង់​បាន​បង្រៀន​ពួក​គេ​(ខ.១)។ គាត់​បាន​រំឭក​ពួក​គេថា ប្រភព និង​ការ​បណ្តាល​ចិត្ត នៃ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដែល​បាន​មាន​បន្ទូល​មក​កាន់​ពួក​គេ ដោយ “ភ្លើង” ​នៅ​ភ្នំ​ស៊ីណៃ(ខ.១២)។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា “ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្តី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង”(ខ.១៣)។ សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្តាប់​ព្រះ​បន្ទូល​ព្រះ បន្ទាប់​ពី​យើង​បាន​ស្តាប់​ទី​បន្ទាល់​របស់​លោក​អាប៉ូឡាពី។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ…

Read article