November 14, 2021

You are here:
ពេញដោយអំណាចចេស្តា និងក្តីស្រឡាញ់

នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យសុង​ផង។ ចោទិយកថា ៤:១១ ក្នុង​ឆ្នាំ​២០២០ ភ្នំ​ភ្លើង​ឈ្មោះ​សានហ្កាយ នៅ​ប្រទេស​អេក្វាឌ័រ បាន​ផ្ទុះ​ឡើង។ ប៉ុស្តិ៍​ទូរទស្សន៍​BBC បាន​ពិពណ៌នា​ថា មាន​ផ្សែង​ផេះ​ខ្មៅ​ងងឹត​បាញ់​ទៅ​លើ​មេឃ ដល់​កម្ពស់​ជាង​១២០០០​ម៉ែត្រ។ ផេះ​ដែល​បាន​បាញ់​ចេញ​មក បាន​គ្រប់​ដណ្តប់​ផ្ទៃ​ដី​៤​ខេត្ត​(ជាង​រាប់​ម៉ឺន​ហិច​តា) ។ ផ្ទៃមេឃ​បាន​ប្រែ​ងងឹត គួរ​ឲ្យ​ខ្លាច ហើយ​ខ្យល់​អាកាស​ក៏​មាន​ភាព​កក្វក់ ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ កសិករ​ម្នាក់ ឈ្មោះ ហ្វេលីស៊ីអានូ អីនហ្កា(Feliciano Inga) បាន​រៀប​រាប់​អំពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ទៅ​កាន់​កាសែត អែល ខាំមែស៊ីអូ (El Comercio) ថា “យើង​មិន​ដឹង​ថា ធូលីដី​នោះ​បាន​ចេញ​ពី​ណា​មក​ទេ …យើង​ឃើញ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ហើយ​ក៏​មាន​ការ​ភ័យ​ខ្លាច”។ ពួក​អ៊ីស្រាអែល​មាន​ការ​ភ័យ​ខ្លាច​ស្រដៀង​នេះ​ផង​ដែរ នៅ​ជើង​ភ្នំ​ស៊ី​ណាយ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈរ​នៅ​ទីនោះ ឃើញ “ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យសុង​”(ចោទិយកថា ៤:១១)។ ព្រះ​សូរសៀង​របស់​ព្រះ​អង្គ​លាន់​ឡើង​ដូច​ផ្គរលាន់ ហើយ​ពួក​បណ្តាជន​ក៏​មាន​ការ​ភ័យ​ញ័រ។ វា​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យ​តក់​ស្លត់ គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ញ័រ​ក្បាល​ជង្គង់ ពេល​ដែល​ពួក​គេ​ជួប​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ដោយ​ផ្ទាល់។​ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ឡើង “ពួក​គេ​រាល់​គ្នា​ក៏​បាន​ឮ​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​នោះ…

Read article