November 17, 2021

You are here:
បានទទួលស្គាល់ និងឲ្យតម្លៃ

ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង។​ អេសាយ ៤៣:៤ កាល​ពី​ក្មេង លោក​ធែននី(Tenny) មាន​អារម្មណ៍​ថា ខ្វះ​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង។ គាត់​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​ឪពុក​គាត់ តែ​គាត់​មិន​ដែល​បាន​ទទួល​ការ​គាំ​ទ្រ​សោះ​ឡើយ។ ការ​អ្វី​ក៏​ដោយ​ដែល​គាត់​បាន​ធ្វើ ទោះ​នៅ​សាលា​រៀន ឬ​នៅ​ផ្ទះ​ក្តី ហាក់​ដូច​ជា​មិន​ល្អ​គ្រប់​គ្រាន់​សោះ។ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​ពេញ​វ័យ​ហើយ គាត់​នៅ​តែ​ខ្វះ​ទំនុក​ចិត្ត។ គាត់​នៅ​តែ​ឆ្ងល់​ថា តើ​ខ្ញុំ​ធ្វើ​បាន​ល្អ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ? ទាល់​តែ​ដល់​ពេល​ដែល​ធែននី​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ គាត់​ក៏​បាន​រក​ឃើញ​ទំនុក​ចិត្ត និង​ការ​គាំ​ទ្រ ដែល​គាត់​ស្រេក​ឃ្លាន​ចង់​បាន​ពី​យូរ​មក​ហើយ។ គាត់​ក៏​បាន​ដឹង​ថា ព្រះ​ដែល​បាន​បង្កើត​គាត់​មក ទ្រង់​ស្រឡាញ់ និង​ឲ្យ​តម្លៃ​គាត់ ជា​កូន​របស់​ទ្រង់។ ទីបំផុត លោក​ធែននី​អាច​រស់​នៅ ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​ទ្រង់​ពិត​ជា​ឲ្យ​តម្លៃ និង​ស្រឡាញ់​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣:១-៤ ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ដែល​ទ្រង់​ជ្រើស​តាំង​ថា ​ព្រះ​អង្គ​បាន​បង្កើត​ពួក​គេ​មក ដូច​នេះ ព្រះ​អង្គ​នឹង​ប្រើ​អំណាច​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​លោះ​ពួក​គេ ឲ្យ​រួច​ពី​បាប។​ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ប្រកាស់​ថា “ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង” (ខ.៤)។​ តម្លៃ​ដែល​ព្រះ​ទ្រង់​ប្រទាន​ដល់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ មិន​កើត​ចេញ​ពី​អ្វី​ដែល​យើង​ធ្វើ​នោះ​ទេ តែ​ពី​សេចក្តី​ពិត​ដ៏​សាមញ្ញ និង​មាន​អំណាច​ចេស្តា​ដែល​ថា ព្រះ​អង្គ​បាន​ជ្រើស​រើស​យើង ឲ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ​ទ្រង់។​…

Read article