ជំនឿដែលមានការបះបោរ
ជួនកាល វ័យជំទង់ស្ថិតក្នុងចំណោមរដូវកាលដ៏ឈឺចាប់បំផុត ក្នុងជីវិត សម្រាប់ឪពុកម្តាយ និងកូន។ ក្នុងការស្វែងរកភាពឯករាជ្យ ឲ្យរួចផុតពីការគ្រប់គ្រងរបស់ម្តាយខ្ញុំ ខ្ញុំបានបដិសេធន៍គោលតម្លៃរបស់គាត់ដោយបើកចំហ ហើយក៏បានទាស់ប្រឆាំងនឹងច្បាប់គ្រួសារ ដោយខ្ញុំសង្ស័យថា គាត់បានដាក់គោលតម្លៃ និងច្បាប់ទាំងនោះ គ្រាន់តែដើម្បីឲ្យខ្ញុំវេទនាប៉ុណ្ណោះ។ ក្រោយមក យើងក៏មានការយល់ស្របគ្នា អំពីរឿងទាំងនោះ ប៉ុន្តែ នៅពេលនោះ ទំនាក់ទំនងរបស់យើងមានពេញទៅដោយភាពតានតឹង។ ម្តាយរបស់ខ្ញុំក៏បានពោលទំនួញ អំពីការបដិសេធន៍របស់ខ្ញុំ មិនព្រមស្តាប់តាមការណែនាំរបស់គាត់ ដែលប្រកបដោយប្រាជ្ញា ដោយគាត់ដឹងថា ការណែនាំទាំងនោះនឹងជួយខ្ញុំ ឲ្យជៀសផុសពីការឈឺចាប់ ខាងផ្លូវចិត្ត និងផ្លូវកាយ ដែលមិនចាំបាច់។ ព្រះទ្រង់ក៏មានព្រះទ័យដូចនេះ សម្រាប់កូនៗរបស់ទ្រង់ ជារាស្រ្តអ៊ីស្រាអែលផងដែរ។ ព្រះអង្គបានប្រទានប្រាជ្ញា សម្រាប់ការរស់នៅ តាមក្រឹត្យវិន័យ១០ប្រការ(ចោទិយកថា ៥:៧-២១)។ គេអាចយល់ថា ក្រឹត្យវិន័យទាំង១០ប្រការ ជាច្បាប់ដែលគេត្រូវអនុវត្តតាម ប៉ុន្តែ ព្រះទ្រង់បានបង្ហាញព្រះទ័យទ្រង់ ពេលដែលព្រះអង្គមានបន្ទូលទៅកាន់លោកម៉ូសេថា ព្រះអង្គឲ្យពួកគេកាន់តាមក្រឹត្យវិន័យទ្រង់ គឺប្រយោជន៍ឲ្យគេ និងពួកកូនចៅគេ បានសប្បាយនៅជារៀងរាបដរាបទៅ”(ខ.២៩)។ លោកម៉ូសេបានទទួលស្គាល់បំណងព្រះទ័យព្រះ បានជាគាត់និយាយថា ការស្តាប់បង្គាប់តាមក្រឹត្យវិន័យ នឹងនាំឲ្យពួកគេអរសប្បាយនឹងព្រះវត្តមានរបស់ទ្រង់ ដែលគង់នៅជាប់ជាមួយ ក្នុងទឹកដីសន្យា(ខ.៣៣)។ យើងរាល់គ្នាសុទ្ធតែឆ្លងកាត់ រដូវកាលនៃការបះបោរទាស់នឹងព្រះ ដោយមិនទុកចិត្តលើការណែនាំរបស់ទ្រង់…
Read article