April 2, 2022

You are here:
រួបរួមគ្នា ក្នុងការបម្រើព្រះ

ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ។ អេភេសូរ ៤:១៦ ក្នុង​វប្បធម៌​របស់​ជន​ជាតិ​អាមមីស នៅ​តំបន់​ដាច់​ស្រយ៉ាល ការ​សាង​សង់​ជង្រុក គឺ​ជា​ព្រឹត្តិការណ៍​សង្គម​មួយ។ កសិករ​ម្នាក់​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​សាង​សង់​ជង្រុក ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់ តែ​ជនជាតិ​អាមមីស តែង​តែ​ធ្វើ​ការ​សាង​សង់​ជា​លក្ខណៈ​សហគមន៍ ដូចនេះ ការ​សាង​សង់​របស់​ពួកគេ​ឆាប់​ហើយ។ ពួក​គេ​ស្តុក​ឈើ​ទុក និង​ត្រៀម​ឧបករណ៍​ជាង​ឲ្យ​បាន​គ្រប់​គ្រាន់ មុន​ពេល​ការ​សាង​សង់​ចាប់​ផ្តើម។ ​ថ្ងៃ​ដែល​ពួក​គេ​បាន​ជ្រើស​រើស​ក៏​បាន​មក​ដល់ ជនជាតិ​អាមមីស​មួយ​សហគមន៍ ក៏​បាន​ក្រោក​ពី​ព្រលឹម ហើយ​បែង​ចែក​ការងារ​គ្នា រួច​ពួកគេ​ក៏​បាន​ចាប់​ផ្តើម​ការ​សាង​សង់​តែ​ម្តង ដែល​ជួន​កាល ពួក​គេ​អាច​សង់​ជង្រុក​ធំ​មួយ​រួចរាល់ ក្នុង​រយៈ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ពួក​ជំនុំ​ទ្រង់ និង​តួនាទី​ដែល​យើង​មាន ក្នុង​ពួក​ជំនុំ។ ព្រះគម្ពីរ​បាន​ចែង​ថា “អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូបកាយ​រៀង​ខ្លួន” (១កូរិនថូស ១២:២៧)។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​អំណោយ​ទាន​ផ្សេង​គ្នា ហើយ​បាន​ចែក​ការងារ​ឲ្យ​យើង​ធ្វើ បម្រើ​ព្រះអង្គ​រួម​គ្នា ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​រូប​កាយ ដែល “បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា”(អេភេសូរ ៤:១៦)។​ ព្រះ​គម្ពីរ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក” នៅ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ​(កាឡាទី ៦:២)។ តែ​ជា​ញឹក​ញាប់ យើង​បាន​ធ្វើ​ការងារ​តែ​ម្នាក់​ឯង។ យើង​បំពេញ​តម្រូវ​ការ​ដោយ​ខ្លួន​ឯង ដោយ​ចង់​គ្រប់​គ្រង​កាលៈទេសៈ​របស់​យើង។ ឬ​យើង​មិន​បាន​ឈោង​ទៅ​រក និង​ជួយ​សម្រាល​បន្ទុក​អ្នក​ដទៃ។…

Read article