April 12, 2022

You are here:
មានលក្ខណៈដូចយើង ដើម្បីយើង

ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ។ ហេព្រើរ ២:១៧ លោក​ឌែរែក(Derek) បាន​សង្កេត​ឃើញ​កូន​ប្រុស​គាត់ មិន​ចង់​ដោះ​អាវ​ចេញ ដើម្បី​ហែល​ទឹក ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត កូន​ប្រុស​គាត់​មិន​ចង់​ឲ្យ​គេ​ឃើញ​ស្នាម​ខ្នៅ​ពី​កំណើត ដែល​មាន​នៅ​លើ​ទ្រូង ពោះ និង​ដៃ​ឆ្វេង​របស់​ខ្លួន។ លោក​ឌែរែក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ជួយ​កូន​ប្រុស​គាត់។​ គាត់​ក៏​បាន​ចាក់​សាក់​នៅ​លើ​ខ្លួន​គាត់ ដោយ​ចំណាយ​ពេល​យ៉ាង​យូរ និង​មាន​ការ​ឈឺ​ចាប់​ជា​ច្រើន​ផង ដើម្បី​បង្កើត​ស្នាម​នៅ​លើ​ខ្លួន​គាត់ ឲ្យ​ដូច​ស្នាម​ខ្នៅ​របស់​កូន​ប្រុស​គាត់។ សេចក្តី​ស្រឡាញ់​ដែល​លោក​ឌែរែក​មាន​ចំពោះ​កូន​ប្រុស​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ។ ដោយសារ​យើង​ដែល​ជា​កូន​ព្រះ​អង្គ “មាន​សាច់​ឈាម”(ហេព្រើរ ២:១៤) នោះ​ព្រះយេស៊ូវ​ក៏​បាន​យក​កំណើត​ជា​មនុស្ស ដែល​មាន​សាច់ មាន​ឈាម ដូច​យើង​ដែរ ដើម្បី​រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ស្លាប់​(ខ.១៤)។ “ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់ បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ”(ខ.១៧) ដើម្បី​ផ្សះ​ផ្សា​ទំនាក់​ទំនង​រវាង​យើង និង​ព្រះ។ លោក​ឌែរែក​ចង់​ជួយ​កូន​ប្រុស​គាត់ ឲ្យ​ឈ្នះ​ការ​ខ្នាស់​អៀន ដោយសារ​ស្នាម​ខ្នៅ​នៅ​លើ​ខ្លួន ដូច​នេះ គាត់​ក៏​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់ មាន​ស្នាម​ដូច​កូន​ប្រុស​គាត់​ដែរ។ ព្រះយេស៊ូវ​ក៏​បាន​ជួយ​យើង​ជម្នះ​បញ្ហា​ដែល​ធំ​ជាង​នេះ​ទៀត គឺ​ជម្នះ​ភាព​ជា​ទាសករ​នៃ​អំពើ​បាប។ ព្រះ​អង្គ​បាន​ជម្នះ​វា ដើម្បី យើង ដោយ​ធ្វើ​ឲ្យ​អង្គ​ទ្រង់ មាន​លក្ខណៈ​ដូច យើង ដោយ​ទទួល​ទោស​នៃ​អំពើ​បាប​យើង តាម​រយៈ​ការ​សុគត​ជំនួស​យើង។ កាល​ដែល​ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​យក​កំណើត​ជា​មនុស្ស​ដូច​យើង…

Read article