April 22, 2022

You are here:
អរព្រះគុណព្រះ ក្នុងទិវាផែនដី

ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួនច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា។ លោកុប្បត្ដិ ២:១៥ ទិវា​ផែនដី​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​គេ​តែង​តែ​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃ​ទី​២២ មេសា។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ មនុស្ស​ជាង​១​ពាន់​លាន នៅ​ក្នុង​ប្រទេស​ប្រហែល​២​រយ បាន​ចូល​រួម នៅ​ក្នុង​សកម្មភាព​អប់​រំ និង​ការ​បម្រើ​សហគមន៍។ ជា​រៀង​រាល់​ឆ្នាំ ទិវា​ផែន​ដី​បាន​ក្រើន​រំឭក អំពី​សារៈ​សំខាន់​នៃ​ការ​ថែរក្សា​ភព​ផែនដី​ដ៏​អស្ចារ្យ​របស់​យើង។ ប៉ុន្តែ មនុស្ស​យើង​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ​បរិស្ថាន មុន​ពេល​គេ​ប្រារព្ធ​ធ្វើ​ទិវា​នេះ គឺ​ចាប់​តាំង​ពី​សម័យ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​ដំបូង ឲ្យ​រស់​នៅ​លើ​ផែន​ដី​នេះ។ ក្នុង​កណ្ឌ​លោកុប្បត្តិ យើង​ឃើញ​ថា ព្រះ​ទ្រង់​បាន​បង្កើត​ចក្រវាល​ទាំង​មូល ហើយ​ក៏​បាន​បង្កើត​ពិភព​លោក ធ្វើ​ជា​កន្លែង​សម្រាប់​មនុស្ស​រស់​នៅ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​រចនា​កំពូល​ភ្នំ និង​វាល​ទំនាប​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្កើត​សួន​ច្បា​អេដែន ធ្វើ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត ដោយ​ប្រទាន​អាហារ ជម្រក និង​សម្រស់ សម្រាប់​មនុស្ស និង​សត្វ​ដែល​រស់​នៅ​ទីនោះ​ផង​ដែរ​(លោកុប្បត្តិ ២:៨-៩)។ បន្ទាប់​ពី​ព្រះអង្គ​បាន​បញ្ចូល​ខ្យល់​ដង្ហើម​ជីវិត ទៅ​ក្នុង​មនុស្ស ដែល​ជា​ស្នា​ព្រះហស្ត​សំខាន់​បំផុត ព្រះអង្គ​ក៏​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួនច្បារ​នេះ(ខ.៨,២២) ហើយ​ក៏​បាន​ឲ្យ​ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ “ធ្វើការ និង​ថែរក្សា​សួន​ច្បារ​នេះ”(ខ.១៥)។ បន្ទាប់​ពី​លោក​អ័ដាម និង​នាង​អេវ៉ា ត្រូវ​ព្រះ​ទ្រង់​បណ្តេញ​ចេញ​ពី​សួន​ច្បារ​នោះ ការ​ថែរក្សា​ស្នា​ព្រះហស្ត​ដែល​ព្រះ​អង្គ​បាន​បង្កើត មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង(៣:១៧-១៩) តែ​សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​នៅ​តែ​ថែរក្សា​ភព​ផែនដី និង​មនុស្ស​សត្វ ដែល​រស់​នៅ​លើ​ភព​ផែនដី(ទំនុកដំកើង ៦៥:៩-១៣)…

Read article