May 5, 2022

You are here:
ព្រះវរបិតានៃយើងខ្ញុំតែងតែស្តាប់ឮយើង

ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ។ ម៉ាថាយ ៦:៩ រៀង​រាល់​ពេល​ព្រឹក ភាគ​ច្រើន ខ្ញុំ​បាន​សូត្រ​សេចក្តី​អធិស្ឋាន​ព្រះអម្ចាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​តម្លៃ​សក្ដិសម ក្នុង​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ថ្មី ទាល់​តែ​ខ្ញុំ​បាន​ឈរ​មាំ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ជា​មុន​សិន។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ហៀប​នឹង​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ…” ទូរស័ព្ទ​ខ្ញុំ​ក៏​បាន​រោទ៍​ឡើង។ ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ពេល​ដែល​ខ្ញុំ​មើល​ទៅ​នាឡិកា ឃើញ​ម៉ោង ៥ ៣៤​នាទី​ព្រឹក។ តើ​នរណា​ទូរស័ព្ទ​មក? ខ្ញុំ​មើល​ទូរស័ព្ទ ឃើញ​ឈ្មោះ “ឪពុក” របស់​ខ្ញុំ។ មុន​ពេល​ខ្ញុំ​លើក​ទូរស័ព្ទ​និយាយ ទូរស័ព្ទ​របស់​គាត់​ក៏​បាន​បិទ​វិញ។ ខ្ញុំ​គិត​ស្មាន​ថា គាត់​ប្រហែល​ជា​ច្រឡំ​ដៃ​ចុច​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​ពិត​ជា​ច្រឡំ​មែន។ តើ​នេះ​ជា​រឿង​ចៃដន្យ​មែន​ទេ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ជឿ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​សេចក្តី​មេត្តា​របស់​ព្រះ។ ថ្ងៃ​នោះ ខ្ញុំ​ត្រូវ​នឹក​ចាំ​អំពី​ការធានា​ថា ព្រះ​វរបិតា​នៃ​យើង តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច។ សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត គិត​អំពី​រឿង​នេះ​ចុះ។ មាន​វិធី​ជា​ច្រើន​ដែល​ព្រះយេស៊ូវ​អាច​បង្រៀន​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចាប់​ផ្តើម​ការ​អធិស្ឋាន តែ​ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​យើង​ចាប់​ផ្តើម ដោយ​ពាក្យ​ថា “ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ” (ម៉ាថាយ ៦:៩)។ តែ​ជា​រឿង​ចៃដន្យ​ទេ?…

Read article