May 26, 2022

You are here:
បង្កើនកម្តៅ ឲ្យក្តៅឡើង

ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ។ វិវរណៈ ៣:១៩ សីតុណ្ហភាព នៅ​រដ្ឋ​ខូឡូរ៉ាដូ អាច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ដែល​ជួន​កាល វា​ឡើង ឬ​ចុះ​ភ្លាម​ៗ ក្នុង​រយៈ​ពេល​តែ​ពីរបី​នាទី​ប៉ុណ្ណោះ។ ដូច​នេះ​ស្វាមី​ខ្ញុំ​ចង់​ដឹង​ថា សីតុណ្ហភាព នៅ​ក្នុង និង​នៅ​ក្រៅ​ផ្ទះ​យើង មាន​ភាព​ខុស​គ្នា​យ៉ាង​ណា។ ក្នុង​នាម​គាត់​ជា​អ្នក​ចូល​ចិត្ត​ប្រើ​ឧបករណ៍​វាស់​ស្ទង់ គាត់​មាន​ចិត្ត​រីក​រាយ នៅ​ក្នុង​ការ​បើក​យក “គ្រឿង​លេង” ថ្មី​បំផុត​របស់​គាត់ ចេញ​ពី​ប្រអប់​មក​ប្រើ។ វា​ជា​ទែរម៉ូមែត្រ​មួយ​ប្រភេទ ដែល​អាច​វាស់​កម្តៅ នៅ​៤​កន្លែង​ផ្សេង​គ្នា នៅ​ក្នុង​បរិវេណ​ផ្ទះ។ ខ្ញុំ​ក៏​បាន​និយាយ​លេង​ថា វា​ជា​ឧបករណ៍​ដែល​គួរ​ឲ្យ​អស់​សំណើច តែ​ក្រោយ​មក ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខ្លួន​ឯង​ក៏​បាន​ទៅ​មើល​ទែរម៉ូមែត្រ​នោះ​ជា​ញឹក​ញាប់​ផង​ដែរ។ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ភាព​ខុស​គ្នា​នៃ​កម្តៅ​ក្នុង​ផ្ទះ និង​កម្តៅ​នៅ​ក្រៅ​ផ្ទះ។ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល អំពី​កម្តៅ​ផង​ដែរ ដើម្បី​ពិពណ៌នា អំពី ពួក​ជំនុំ “ក្តៅ​មិន​ក្តៅ ត្រជាក់​មិន​ត្រជាក់” នៅ​ទីក្រុង​ឡៅឌីសេ ដែល​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ទាំង​៧ ដែល​សម្បូរសប្បាយ​ជាង​គេ ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ។ ទីក្រុង​នេះ​មាន​ប្រព័ន្ធ​ធនាគារ​ដែល​រីក​ចម្រើន ប្រជាជន​មាន​សំលៀក​បំពាក់​ល្អ​ៗ ហើយ​ក៏​សំបូរ​ថ្នាំ​សង្កូវ តែ​ទីក្រុង​នេះ បាន​ជួប​ការ​លំបាក ដោយសារ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ខ្សោយ ដូចនេះ គេ​ត្រូវ​សង់​ប្រឡាយ​ទឹក​អាកាស ដើម្បី​បង្ហូរ​ទឹក​មក​ពី​កន្លែង​​មាន​ទឹកផុស…

Read article