June 8, 2022

You are here:
ទំនាក់ទំនងរវាងភាពសប្បុរស និងក្តីអំណរ

នោះ​បណ្តាជន​ទាំងឡាយ​ក៏​រីករាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះយេហូវ៉ា។ ១របាក្សត្រ ២៩:៩ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ភាព​សប្បុរស និង​ក្តី​អំណរ មាន​ទំនាក់​ទំនង​នឹង​គ្នា។ បាន​សេចក្តី​ថា អ្នក​ដែល​ឲ្យ​លុយ និង​ចំណាយ​ពេល​សម្រាប់​អ្នក​ដទៃ មាន​ភាព​សប្បាយ​រីក​រាយ​ជាង​អ្នក​ដែល​មិន​បាន​ឲ្យ ឬ​ចំណាយ។ រឿង​នេះ​បាន​នាំ​ឲ្យ​អ្នក​ចិត្ត​សាស្រ្ត​ម្នាក់​ធ្វើ​ការ​សន្និដ្ឋាន​ថា “ចូរ​យើង​ឈប់​គិត​ថា ការ​ធ្វើ​ទាន គឺ​ជា​កាតព្វកិច្ច​ខាង​ផ្លូវ​សីលធម៌ តែ​ចូរ​យើង​ចាប់​ផ្តើម​គិត​ថា វា​ជា​ប្រភព​នៃ​ភាព​សប្បាយ​រីក​រាយ​វិញ”។ ការ​ឲ្យ​អ្វី​មួយ​ដល់​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត តែ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​តែ​ចាត់​ទុក​សុភមង្គល​ជា​គោល​ដៅ នៃ​ការ​ឲ្យ​របស់​យើង​ដែរ​ឬ​ទេ? បើ​យើង​មាន​ភាព​សប្បុរស​ចំពោះ​មនុស្ស ឬ​បុព្វហេតុ​ណា​មួយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ចុះ​ចំណែក​ឯ​មនុស្ស ឬ​បុព្វហេតុ​ដែល​យើង​ពិបាក​ឧបត្ថម្ភ ឬ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពីយើង តើ​យើង​គិត​យ៉ាង​ណា? ព្រះគម្ពីរ​ក៏​បាន​តភ្ជាប់​ភាព​សប្បុរស ជា​មួយ​នឹង​ក្តី​អំណរ​ផង​ដែរ តែ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ខុស​ពី​នេះ។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ដើម្បី​សាង​សង់​ព្រះ​វិហារ ទ្រង់​ក៏​បាន​ប្រាប់​ពួក​អ៊ីស្រាអែល ឲ្យ​ដាក់​ដង្វាយ​ផង​ដែរ​(១របាក្សត្រ ២៩:១-៥)។ ពួក​បណ្តាជន​ក៏​បាន​ឆ្លើយ​តប ដោយ​ចិត្ត​សប្បុរស ដោយ​ដាក់​ដង្វាយ​ជា​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ដោយ​ក្តី​អំណរ(ខ.៦-៨)។ ប៉ុន្តែ ចូរ​យើង​កត់​សំគាល់​ថា តើ​ពួក​គេ​មាន​ក្តី​អំណរ ដោយសារ​អ្វី? ជាក់​ស្តែង “នោះ​បណ្តាជន​ទាំង​ឡាយ​ក៏​រីករាយ​សប្បាយ ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពីព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពីចិត្ត ដល់​ព្រះ​យេហូវ៉ា”(ខ.៩)។…

Read article