ពិធីលៀងព្រះអម្ចាស់ នៅស្ថានព្រះច័ន្ទ
ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក។ ១កូរិនថូស ១១:២៦ ពេលដែលយានអវកាសអាប៉ូឡូទី១១ បានចុះចតនៅលើសមុទ្រនៃភាពស្ងប់ស្ងាត់ នៃស្ថានព្រះច័ន្ទ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦៩ អវកាសយានិក ដែលជាអ្នកដំណើរអវកាស បានចំណាយពេលសម្រាកមួយភ្លែត ដើម្បីឲ្យមានភាពធូរស្បើយ ពីការធ្វើដំណើរ មុននឹងបោះជំហាន ចូលទៅក្នុងផ្ទៃខាងលើនៃស្ថានព្រះច័ន្ទជាលើកទី១។ លោក ប៊ូហ្ស អាល់ឌីន(Buzz Aldrin) ដែលជាអវកាសយានិក បានទទួលការអនុញ្ញាត ឲ្យយកនំប៉័ង និងស្រាទំពាំងបាយជូរ មកជាមួយ ដើម្បីឲ្យគាត់អាចធ្វើពិធីលៀងព្រះអម្ចាស់។ បន្ទាប់ពីគាត់បានអានព្រះគម្ពីរហើយ គាត់ក៏បានបរិភោគនំប៉័ង និងស្រាទំពាំងបាយជូរ ជាហារដំបូងបំផុត ដែលមនុស្សជាតិបរិភោគ នៅលើស្ថានព្រះច័ន្ទ។ ក្រោយមក គាត់ក៏បានសរសេរថា “ខ្ញុំបានចាក់ស្រាទំពាំងបាយជូរ ចូលទៅក្នុងពែង ដែលពួកជំនុំខ្ញុំបានឲ្យមកខ្ញុំ។ ដោយសារស្ថានព្រះច័ន្ទមានទំនាញតិចជាងផែនដី៦ដង នោះស្រាទំពាំងបាយជូរបានធ្លាក់ចូលទៅក្នុងពែងគាត់ ដោយចំកោងខ្លួនយឺតៗ ឡើងទៅលើយ៉ាងស្រស់ស្អាត នៅចំហៀងពែង”។ លោកអាល់ឌីនបានធ្វើពិធីលៀងព្រះអម្ចាស់ នៅលើស្ថានព្រះច័ន្ទ ដោយអំណរ ដែលជាការប្រកាសថា គាត់បានជឿលើការលះបង់របស់ព្រះគ្រីស្ទនៅលើឈើឆ្កាង និងការធានាអំពីការយាងមករបស់ព្រះអង្គ ជាលើកទី២។ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យនឹកចាំ…
Read article