October 11, 2022

You are here:
ផ្នែករបស់អ្នក និងផ្នែករបស់ព្រះ

ចូរ​ឯង​ចេញពី​ស្រុក … ទៅ ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ​… អាប់រ៉ាម​ក៏​ចេញទៅ ដូចជា​ព្រះយេហូវ៉ា​បាន​បង្គាប់។ លោកុប្បត្ដិ ១២:១,៤ ពេល​ដែលគេ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ​ជេនីស(Janice) ទទួល​មុខ​នាទី​ជា​អ្នកគ្រប់គ្រង​ក្រុមការងារ​របស់​នាង បន្ទាប់ពី​នាង​ធ្វើការ​បាន​ពីរបី​ឆ្នាំ នាង​មាន​អារម្មណ៍​ថា​ការងារ​នោះ​ពិបាក​លើស​សមត្ថភាព​នាង។ នាង​ក៏បាន​អធិស្ឋាន​អំពី​រឿង​នេះ ដោយ​យល់ឃើញ​ថា ព្រះ​ទ្រង់​កំពុង​ជំរុញ​នាង​ឲ្យ​ទទួលយក​ការចាត់តាំង​នោះ តែ​នាង​នៅតែ​ខ្លាច​ថា នាង​មិន​អាច​ទទួលយក​ការទទួលខុសត្រូវ​នេះ​បាន។ នាង​ទូល​សួរ​ព្រះអង្គ​ថា “តើ​ទូលបង្គំ​អាច​ដឹកនាំ ដោយ​បទ​ពិសោធន៍​តិចតួច​យ៉ាងនេះ ដោយ​របៀបណា? ហេតុអ្វី​ព្រះអង្គ​ដាក់​ទូលបង្គំ​នៅ​ទីនេះ បើសិនជា​ទូលបង្គំ​មិន​អាច​ធ្វើការងារ​នេះ​បាន?” ក្រោយ​មក ជេនីស​ក៏​បាន​អាន​ព្រះបន្ទូល ដែល​ចែង​ថា ​ព្រះ​ទ្រង់​ត្រាស់​ហៅ​លោក​អ័ប្រាហាំ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១២ ហើយ​កត់សំគាល់​ឃើញថា ផ្នែក​ដែល​លោក​អ័ប្រា​ហាំ​ត្រូវ​បំពេញ​នោះ​គឺ​ត្រូវ “ទៅ​ទឹកដី ដែល​ព្រះអង្គ​នឹង​បង្ហាញ​ដល់​គាត់ ហើយ​គាត់​ក៏បាន​ទៅតាម​ការ​ត្រាស់​ហៅ​របស់​ព្រះ”(ខ.១,៤)។ នេះ​ជា​ការសម្រេច​ចិត្ត​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ព្រោះ​នៅ​សម័យ​បុរាណ គ្មាន​នរណា​ដែល​ងាយ​នឹង​ផ្លាស់​ទី​រស់នៅ​ក្នុងទឹក​ដី​ផ្សេង​យ៉ាង​ងាយស្រួល​ដូចនេះ​ទេ។ តែ​ព្រះ​ទ្រង់​បាន​ប្រាប់​គាត់​ឲ្យ​ទុកចិត្ត​ព្រះអង្គ ដោយ​លះ​ចោល​អ្វីៗ​គ្រប់យ៉ាង ហើយ​ព្រះអង្គ​នឹង​បំពេញ​ផ្នែក​របស់​ព្រះអង្គ។ តើ​អត្តសញ្ញាណ​របស់​គាត់​នឹង​ទៅជា​យ៉ាងណា? ព្រះ​នឹង​បង្កើត​សាសន៍​ដ៏​ធំ​មួយ​ចេញពី​គាត់។ តើន​រណា​នឹង​ផ្គត់ផ្គង់​គាត់? ព្រះអង្គ​នឹង​ប្រទាន​ពរ​គាត់។ ហើយ​គាត់​នឹង​មាន​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ និង​បាន​ធ្វើជា​ព្រះពរ ដល់​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី។ គាត់​មាន​កំហុស​មួយ​ចំនួន​នៅ​តាមផ្លូវ តែ “ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏បាន​ស្តាប់​បង្គាប់ លោក​ចេញទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជាម​រដក គឺ​ចេញទៅ​ឥតមាន​ដឹង​ជា​ទៅ​ឯណា​ទេ”(ហេព្រើរ…

Read article