October 22, 2022

You are here:
ចិត្តដែលមានកំហឹង

សូម្បីតែ​អ្នកណា​ដែល​ខឹង​នឹង​បងប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ដែរ។ ម៉ាថាយ ៥:២២ គើ​រនី​ខា ជា​ឈ្មោះ​ផ្ទាំងគំនូរ​ផ្នែក​នយោបាយ ដ៏​សំខាន់​បំផុត​របស់​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso) ដែល​ពិពណ៌នា អំពី​ការ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​គើរនីខា ជាទី​ក្រុង​តូច​មួយ​នៅ​ប្រទេស​អេស្ប៉ាញ។ ក្នុង​អំឡុង​សម័យ​បដិវត្តន៍​នៅ​ប្រទេស​អេស្ប៉ាញ ដែល​ជិតដល់​សម័យ​សង្គ្រាម​លោក​លើក​ទី២ កងទ័ព​ជាតិនិយម​របស់​អេស្ប៉ាញ​បាន​អនុញ្ញាត​ឲ្យ​ពួក​ណា​ហ្ស៊ី​អាឡឺម៉ង់​ប្រើ​ទីក្រុង​នេះ សម្រាប់​ការ​ហ្វឹក​ហាក់​ទម្លាក់​គ្រាប់បែក។ រឿង​ទម្លាក់​គ្រាប់បែក​ដ៏​ចម្រូង​ចម្រាស់​នេះ​បាន​ឆក់​យកជីវិត​មនុស្សជា​ច្រើន ដោយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​ព្រួយបារម្ភ អំពី​ភាព​អសីលធម៌​នៃ​ការ​ទម្លាក់​គ្រាប់បែក​មក​លើ​គោលដៅ​ជនស៊ីវិល។ ផ្ទាំងគំនូរ​របស់​លោក​ពី​កា​សូ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ស្រមៃ​របស់​ពិភពលោក​ដែល​កំពុង​មើល​មក​ព្រឹត្តិ​ការណ៍​នោះ ហើយក៏​បាន​ក្លាយជា​កត្តា​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​គ្នា អំពី​សមត្ថភាព​របស់​មនុស្ស នៅក្នុង​ការបំផ្លាញ​គ្នា ទៅវិញទៅមក។ សម្រាប់​អ្នក​ដែល​មានទំនុក​ចិត្ត​ថា ខ្លួន​នឹង​មិន​បង្ហូរឈាម​អ្នកដទៃ ដោយ​ចេតនា ពួក​គេ​គួរតែ​នឹក​ចាំ ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​បង្រៀន​ថា “អ្នករាល់គ្នា​បានឮ​សេចក្តី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា«កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យសោះ» បើ​អ្នកណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ហើយ តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ដូច្នេះ​វិញ ថា សូម្បីតែ​អ្នកណា​ដែល​ខឹង​នឹង​បងប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំជំរះ​ដែរ”(ម៉ាថាយ ៥:២១-២២)។ ទោះ​យើង​មិនបាន​សម្លាប់​គេ តែ​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ស្លាប់ នោះ​ក៏បាន​រាប់​ជា​បាប​ទៅ​ហើយ។ ពេលណា​សេចក្តី​កំហឹង​មក​លើ​អ្នកដទៃ​កំពុងតែ​ស៊ី​បំផ្លាញ​យើង យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ និង​គ្រប់គ្រង​ចិត្ត​យើង ដើម្បីឲ្យ​ផល​ផ្លែ​ខាង​សាច់ឈាម ត្រូវ​បាន​ជំនួស​ដោយ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ(កាឡាទី ៥:១៩-២៣)។ បន្ទាប់មក ទំនាក់ទំនង​របស់​យើង អាច​មាន​សេចក្តី​ស្រឡាញ់ អំណរ​អរ និង​សេចក្តី​សុខសាន្ត។—BILL CROWDER តើ​ទំនាក់ទំនង​របស់​អ្នកជា​មួយ​អ្នកដទៃ…

Read article