October 25, 2022

You are here:
ទុកចិត្តថា ព្រះទ្រង់ទតឃើញផ្លូវនៅខាងមុខ

រួច​វិល​ទៅ​ស្រុក​គេ​វិញ តាមផ្លូវ​មួយទៀត​ទៅ ដោយ​ព្រោះ​ព្រះ​ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់ទៅ​ឯហេ​រ៉ូ​ឌវិញ​ឡើយ។ ម៉ាថាយ ២:១២ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​កំពុង​បើកឡាន ជូន​យើង​ទៅកាន់​តំបន់ ដែល​យើង​មិន​ស្គាល់ គាត់​ក៏បាន​កត់សំគាល់​ឃើញថា ប្រព័ន្ធGPS ហាក់ដូចជា​បង្ហាញ​ទិសដៅ​ខុស។ បន្ទាប់ពី​យើង​បាន​ចូល​ទៅ​ក្នុង​ផ្លូវ​ធំ​ដែល​មាន​គន្លង​ផ្លូវ៤ចំណែក ប្រព័ន្ធGPS ក៏បាន​ឲ្យ​យោបល់​យើង​ថា យើង​គួរតែ​ចេញពី​ផ្លូវ​ធំ​នោះ បត់​ចូល​ផ្លូវ​តូច​ដែល​ស្រប​ផ្លូវ​ធំ​នោះ។ គាត់​ក៏បាន​ទុកចិត្ត​ការណែនាំ​នោះ ទោះ​មិន​ឃើញ​មាន​ការ​ពន្យារ​ពេល​ក៏ដោយ។ ទោះជាយ៉ាងណា​ក៏ដោយ ពេល​យើង​ធ្វើដំណើរ​ទៅមុខ​ទៀត តាមផ្លូវ​តូច​នោះ បាន​ប្រហែល១៦គីឡូម៉ែត្រ យើង​បានឃើញ​ផ្លូវ​ធំ​ដែល​មាន​ទិសដៅ​ស្រប​យើង កំពុង​មានដំណើរ​យឺត ស្ទើរតែ​ស្ទះ​មិន​អាច​ទៅមុខ​រួច។ តើ​ផ្លូវ​នោះ​កំពុង​មាន​បញ្ហា​អ្វី? តាមពិត​ផ្លូវ​ធំ​នោះ​កំពុង​មានការ​សាងសង់​ធំ​មួយ នៅ​ខាងមុខ។ ចុះ​ចំណែក​ឯ​ផ្លូវ​តូច​វិញ? វា​មិនសូវ​មាន​ឡាន​ធ្វើ​ចរាចរណ៍ ដូចនេះ យើង​អាច​ធ្វើដំណើរ​ទៅ​រក​គោលដៅ​យើង យ៉ាង​រលូន។ ស្វាមី​ខ្ញុំ​ក៏បាន​និយាយ​ថា គាត់​មិន​អាច​មើលឃើញ​ផ្លូវ​នៅ​ខាងមុខ​ទេ តែ​ប្រព័ន្ធGPS អាច​មើល​ដឹង។ យើង​ក៏បាន​យល់ឃើញ​ដូចគ្នា​ថា “ព្រះ​ទ្រង់​ជ្រាប​អំពី​ផ្លូវ​នៅ​ខាងមុខ ដែល​យើង​កំពុងតែ​ធ្វើដំណើរ​ទៅ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បើក​សម្ដែង​ឲ្យ​ពួក​ហោរា​ដឹង​ក្នុង​សុបិន អំពី​ទិសដៅ​ដែល​ពួក​គេ​ត្រូវ​ផ្លាស់​ប្តូរ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើដំណើរ​ពី​ទិសខាងកើត មក​ថ្វាយបង្គំ​ព្រះយេស៊ូវ​ ដែល​បាន​យាង​មក​ប្រសូត​ជា​ស្តេច​នៃ​សាសន៍​យូដា (ម៉ាថាយ ២:២)។ ស្តេច​ហេរ៉ូឌ​មាន​ការ​ថប់បារម្ភ ដោយសារ​ដំណឹង​អំពី​ការ​ប្រសូត​របស់​ទ្រង់ ក៏​បាន​កុហក​ពួក​ហោរា ដោយ​ចាត់​ពួក​គេ​ទៅ​ភូមិ​បេថ្លេហិម ដោយ​បន្ទូល​ថា “ចូរ​អ្នករាល់គ្នា​ទៅ​ស៊ើបដំណឹង…

Read article