November 6, 2022

You are here:
ក្តីសង្ឃឹម សម្រាប់អ្នកងាកបែរមករកព្រះវិញ

ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ទីនេះ។ យេរេមា ១៩:៣ កាលពី​ឆ្នាំ១៩៧៩ លោក​គេ​ព្រាល បា​ខេយ(Gabriel Barkay) ជា​អ្នក​បុរាណវត្ថុ​វិទូ ដែល​បាន​ធ្វើ​កំណាយ​រក​ឃើញ​ក្រាំង​តូចៗ​ពីរ​ធ្វើ​ពី​ប្រាក់។ គេ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ ក្នុង​ការ​ពន្លាត​ក្រាំង​ប្រាក់​នោះ យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ហើយក៏​បានឃើញ​បទ​គម្ពីរ​ជនគណនា ៦:២៤-២៦ ដែលគេ​បាន​ឆ្លាក់​នៅ​លើ​ក្រាំង​នីមួយ​ៗ​ថា “សូមឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូមឲ្យ​ព្រះយេហូវ៉ា​ធ្វើឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មកដល់​ឯង ព្រមទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង សូមឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ”។ អ្នកជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា គេ​បាន​បង្កើត​ក្រាំង​ទាំង២នោះ នៅ​សតវត្សរ៍​ទី៧ មុន​គ្រីស្ទ​សករាជ គឺជា​សម្រង់​ខគម្ពីរ​ដែល​មាន​អាយុ​ចាស់​ជាងគេ​បំផុត ដែលគេ​បាន​រក​ឃើញ ក្នុង​ពិភពលោក។ ទីកន្លែង​ដែលគេ​បាន​រក​ឃើញ​ក្រាំង​ទាំងនោះ ក៏​មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍​ដូចគ្នា។ កាលនោះ លោក​បាខេយ​កំពុង​ធ្វើ​កំណាយ​រក​វត្ថុបុរាណ នៅក្នុង​រូងភ្នំ​មួយ ក្នុង​ជ្រលង​ហ៊ីនណំម ជា​កន្លែង​ដែល​ហោរា​យេរេមា បាន​ប្រាប់​ប្រជាជន​យូដា​ថា ព្រះ​ទ្រង់​នឹង​ប្រហារជីវិត​ពួក​គេ ដោយសារ​ពួក​គេ​បាន​យកកូន​ខ្លួនឯង​ធ្វើជា​យញ្ញបូជា​ថ្វាយ​រូប​ព្រះ(យេរេមា ១៩:៤-៦)។ ជ្រលងភ្នំ​នោះ ជា​កន្លែង​ដែល​មានអំពើ​សាហាវ​ព្រៃផ្សៃ​នោះ បាន​ជា​ព្រះយេស៊ូវ​បាន​ប្រើ​ពាក្យ “គេ​ហេ​ណា”(ម៉ាថាយ ២៣:៣៣) ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ស្ថាននរក (គេ​ហេ​ណា ជា​ទម្រង់​ពាក្យ​ជា​ភាសា​ក្រិក សម្រាប់​ឈ្មោះ “ជ្រលង​ហ៊ីនណំម” ជា​ភាសា​ហេព្រើរ)។ ប្រហែល​ជា​មាន​នរណា​ម្នាក់​បាន​ឆ្លាក់​បទ​គម្ពីរ​នេះ…

Read article