November 7, 2022

You are here:
អរព្រះគុណព្រះ នៅពេលដែលថ្ងៃច័ន្ទមកដល់

គ្មានអ្វី​វិសេស​ដល់​មនុស្សជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រមទាំង​ឲ្យ​ចិត្តបាន​រីករាយ​សប្បាយ ដោយ​ផល​នៃ​ការដែល​ខ្លួន​បាន​ធ្វើ​ផង។ សាស្តា ២:២៤ ខ្ញុំ​ធ្លាប់​មាន​ការ​ភ័យខ្លាច ចំពោះ​ថ្ងៃច័ន្ទ។ ជួនកាល ពេលណា​ខ្ញុំ​ចុះពី​រថភ្លើង ដើរទៅ​កន្លែង​ធ្វើការ ខ្ញុំ​ក៏បាន​អង្គុយ​នៅ​ស្ថានីយ​រថភ្លើង ដោយ​ព្យាយាម​ពន្យារពេល​យ៉ាងហោចណាស់​ឲ្យបាន​ពីរបី​នាទី មុននឹង​ដើរទៅ​រក​អាគា​ការិយាល័យ។ បេះដូង​ខ្ញុំ​ក៏បាន​ដើរ​ញាប់ ខណៈ​ពេល​ដែល​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាច​មិនបាន​បញ្ចប់​កិច្ចការ ឲ្យបាន​មុន​ថ្ងៃ​ផុតកំណត់ និង​មិន​ចង់​ជួប​ចៅហ្វាយនាយ​ដែល​មានការ​ផ្លាស់​ប្តូរ​អារម្មណ៍​ឆាប់រហ័ស។ អ្នកខ្លះ​អាច​មានការ​ពិបាក នៅក្នុង​ការ​ចូល​ទៅ​ក្នុង​សប្តាហ៍​មួយទៀត ដែល​មានការ​ព្រួយបារម្ភ​ច្រើន។ យើង​ប្រហែល​មាន​អារម្មណ៍​ថា ពិបាក​ពេក ឬ​គេ​មិន​ឲ្យ​តម្លៃ​យើង នៅ​កន្លែង​ធ្វើ​ការ។ ស្តេច​សាឡូម៉ូន​បាន​ពិពណ៌នា អំពី​ការ​លំបាក​នៃ​ការងារ យ៉ាងដូច​នេះ​ថា “ដ្បិត​ក្នុង​អស់ទាំង​ការដែល​មនុស្ស​ធ្វើ និង​សេចក្តី​ដែល​ចិត្ត​ខំ​បង្កើត គឺជា​ការនឿយហត់​ដែល​ខ្លួន​ខំធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើមាន​ផល​អ្វីខ្លះ? ពីព្រោះ​អស់ទាំង​ថ្ងៃ​នៃ​អ្នកនោះ​មាន​សុទ្ធតែ​សេចក្តី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធតែ​លំបាក​ទទេ”(សាស្តា ២:២២-២៣)។ បទ​គម្ពីរ​នេះ​មិនបាន​ប្រាប់​យើង អំពី​ការងារ​ដែល​មានការ​ពិបាក​តិច​ជាង ឬ​មាន​រង្វាន់​ច្រើនជាង​នោះ​ទេ តែ​បាន​បង្រៀន​យើង ឲ្យ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​យើង(ខ.២៤)។ ទោះ​ការងារ​យើង​មានការ​ពិបាក​យ៉ាងណាក៏ដោយ បទ​គម្ពីរ​សាស្តា​បាន​លើកទឹកចិត្ត​យើង ឲ្យ “រក​ឃើញ​ការ​ស្កប់ចិត្ត” នៅក្នុង​ការងារ​នោះ ដោយ​ជំនួយ​មក​ពី​ព្រះ(ខ.២៤)។ ការ​ស្កប់ចិត្ត​នោះ​ប្រហែល​កើតមាន ពេលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ចារិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ។ ឬនៅ​ពេល​ដែល​យើង​បានឮ​នរណា​ម្នាក់​បាន​ទទួល​ព្រះពរ តាមរយៈ​កិច្ចការ​របស់​យើង។ ឬក៏​នៅពេល​ដែល​យើង​នឹក​ចាំ អំពី​ប្រាជ្ញា ដែល​ព្រះ​ទ្រង់ប្រទាន ដើម្បី​ប្រឈមមុខ​ដាក់​ស្ថានភាព​ដ៏​ពិបាក​ជាដើម។ ទោះ​ការងារ​យើង​មានការ​ពិបាក…

Read article