November 11, 2022

You are here:
ប្រភពនៃបញ្ហា

ឱ​ព្រះអង្គ​អើយ សូម​បង្កើត​ចិត្តបរិសុទ្ធ​នៅក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹមត្រូវ​ឡើង។ ទំនុកដំកើង ៥១:១០ កាលពី​ឆ្នាំ១៨៥៤ ប្រជាជន​រាប់ពាន់​នាក់ បាន​បាត់បង់ជីវិត នៅ​ទី​ក្រុង​ឡុងដ៍។ គេ​យល់ឃើញ​ថា ពួក​គេ​ប្រហែលជា​បាន​ស្លាប់ ដោយសារ​ខ្យល់អាកាស​មាន​ជាតិពុល ព្រោះ​នៅ​សម័យ​នោះ ធាតុអាកាស​ក្តៅ​ខុស​រដូវ បាន​ដុត​កម្តៅ​ទន្លេ​ថេម ដែល​មាន​ក្លិនស្អុយ​ទឹក​លូរ បណ្តាល​ឲ្យមាន​ក្លិនស្អុយ​កាន់តែ​ខ្លាំងឡើង ដល់​ថ្នាក់​គេ​ហៅ​ទឹកទន្លេ​នោះ​ថា “ទន្លេ​មហា​ស្អុយ”។ តែ​ក្លិន​ក្នុង​ខ្យល់អាកាស មិនមែន​ជា​បញ្ហា​អាក្រក់​បំផុត​ឡើយ។ លោក​បណ្ឌិត ចន ស្នូ(Dr. John Snow) បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញថា ទឹក​ទន្លេ​ថេម​មាន​មេរោគ ដែល​បណ្តាល​ឲ្យ​មានការ​រាតត្បាត​ជំងឺអាសន្នរោគ។ មនុស្សយើង​បានដឹង​អំពី​វិបត្តិ​មួយទៀត ដែល​មាន​ក្លិនស្អុយ​សាយភាយ​ដល់​ផ្ទៃមេឃ។ យើង​កំពុង​រស់នៅ ពិភពលោក​ដែល​ប្រេះ​បែក ហើយ​យើង​ងាយ​នឹង​មានការ​យល់​ច្រឡំ អំពី​ប្រភព​នៃ​បញ្ហា​នេះ បាន​ជា​យើង​ព្យាយាម​ព្យាបាល​រោគសញ្ញា តែ​មិន​អាច​ព្យាបាល​ជំងឺ​នោះ​បាន។ កម្មវិធី​សង្គម និង​គោលនយោបាយ​ប្រកបដោយ​ប្រាជ្ញា មាន​ប្រយោជន៍​ខ្លះ​ៗ​ដែរ តែ​គ្មាន​អំណាច​កាត់​ផ្តាច់​ឫស​គុល​នៃ​ជំងឺ​របស់​សង្គម ដែល​ជា​ចិត្ត​មាន​ពេញដោយ​អំពើបាប។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “គ្មានអ្វី​ពី​ខាងក្រៅ ចូល​ទៅ​ក្នុង​ខ្លួនមនុស្ស ដែល​អាច​នឹង​ធ្វើឲ្យ​ស្មោកគ្រោក​បាន”(មា​កុ ៧:១៥)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​សំដៅ​ទៅលើ​ជំងឺ​ផ្លូវកាយ​ឡើយ(ម៉ាកុស ៧:១៥)។ ផ្ទុយទៅវិញ ព្រះអង្គ​កំពុង​បង្ហាញ​ធាតុ​ពិត​នៃ​បញ្ហា​ខាងវិញ្ញាណ​របស់​យើង​ម្នាក់​ៗ។ ​ព្រះអង្គ​មាន​បន្ទូល​ថា “គឺជា​សេចក្តី​ដែល​ចេញពី​មនុស្ស​មក​ទេតើ…

Read article