November 18, 2022

You are here:
ការនឹកចាំ និងអធិស្ឋានឲ្យ

គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅក្នុង​គុក តែ​ចំណែកខាង​ពួក​ជំនុំ គេ​ខំប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់ពី​ចិត្ត។ កិច្ចការ ១២:៥ ពេល​ដែល​អ្នក​ឮ​គេ​ប្រាប់​អ្នក​ថា “ខ្ញុំ​នឹង​នឹក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​អ្នក” អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​គេ​ពិតជា​និយាយ​មែន​ឬ​អត់។ តែ​អ្នក​ប្រហែល​មិន​ចាំបាច់​ឆ្ងល់​ដូចនេះ​ទេ បើ​អ្នក​បានឮ​ពាក្យ​នោះ ពី​អ្នកស្រី​អេ​ណា ដេ​វីស។ គ្រប់គ្នា ក្នុង​ក្រុង​តូច​មួយ បានដឹង​ថា​អ្នកស្រី អេដណា(Edna) មាន​រហ័ស​នាម​ថា សៀវភៅ​ពណ៌លឿង ដោយសារ​គាត់​បាន​កត់ឈ្មោះ និង​សំណូមពរ​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន ក្នុង​សៀវភៅ​របស់​គាត់ ពី​មួយ​បន្ទាត់​ទៅ​មួយ​បន្ទាត់ និង​ពី​មួយ​ទំព័រ​ទៅ​មួយ​ទំព័រ​ទៀត។ រៀងរាល់​ពេលព្រឹក​ព្រលឹម ដូន​ចាស់​រូប​នេះ​បាន​អធិស្ឋាន​ឮៗ ទៅកាន់​ព្រះអម្ចាស់។ អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​របស់​គាត់​មិនមែន​សុទ្ធតែ​បាន​ទទួលការ​ឆ្លើយតប​ពី​ព្រះ សម្រាប់​សំណូមពរ​អធិស្ឋាន​របស់​ពួក​គេ​នោះ​ទេ តែ​មនុស្សជា​ច្រើន​បាន​ឡើង​ធ្វើ​ទីបន្ទាល់ អំពី​រឿង​ដ៏​អស្ចារ្យ​ដែល​បាន​កើតឡើង ក្នុង​ជីវិត​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏បាន​អរព្រះគុណ​ព្រះ ដែល​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួក​គេ ហើយក៏​បាន​អរគុណ​អ្នក​ស្រី​អេដណា ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់។ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​នៃ​ការអធិស្ឋាន នៅពេល​ដែល​សាវ័ក​ពេត្រុស​កំពុង​ជាប់​ឃុំខ្លួន។ ពេល​ដែល​សាវ័ក​ពេត្រុស​ត្រូវ​បក្ស​ពួក​របស់​ស្តេច​ហេរ៉ូឌ​ចាប់​ខ្លួន​ដាក់គុក ដោយ​មាន​ទាហាន​បួន​ក្រុម​យាម​គាត់(កិច្ចការ ១២:៤) ពួក​ជំនុំ​ក៏បាន​អធិស្ឋាន​ឲ្យ​គាត់​អស់ពី​ចិត្ត​(ខ.៥)។ ពួក​គេ​បាន​នឹក​ចាំ និង​អធិស្ឋាន​ឲ្យ​លោក​ពេត្រុស។ ព្រះ​ទ្រង់​ក៏បាន​ធ្វើការ​អស្ចារ្យ! មាន​ទេវតា​មួយ​អង្គបាន​យាង​មក​ជួប​លោក​ពេត្រុស​ក្នុង​គុក ដោយ​ដោះលែង​គាត់ ហើយ​នាំ​គាត់​ទៅ​កន្លែង​សុវត្ថិភាព នៅ​ក្រៅ​គុក(ខ.៧-១០)។ អ្នកខ្លះ​ប្រហែល​ប្រាប់​យើង​ថា ពួក​គេ​នឹង​នឹក​ចាំ ហើយ​អធិស្ឋាន​ឲ្យ​យើង តែ​ពួកគេ​ក៏​ខក​ខាន​មិន​បាន​អធិស្ឋាន​ឲ្យ​យើង។…

Read article