January 1, 2023

You are here:
ជ្រើសរើសយកក្តីអំណរ

ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។ ភីលីព ៤:៤ លោក​ឃី​ធ(Keith) មានការ​បាក់ទឹកចិត្ត ខណៈ​ពេល​ដែល​គាត់​ដើរ​យឺតៗ កាត់តាម​កន្លែង​លក់​បន្លែ និង​ផ្លែឈើ ក្នុង​ផ្សា​ទំនើប។ ដៃ​របស់​គាត់​បាន​ញ័រ ជា​រោគសញ្ញា​ទីមួយ នៃ​ជំងឺ​ប៉ាក់គីនសិន។ តើ​គាត់​នៅសល់​ពេល​ប៉ុន្មាន​ទៀត មុន​ពេល​គុណភាព​នៃ​ជីវិត​របស់​គាត់​ចាប់ផ្តើម​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស? តើ​ភរិយា និង​កូន​ៗ​របស់​គាត់ នឹង​មានការ​ពិបាក​យ៉ាងណា? តែ​ភ្លាម​ៗ​នោះ លោក​ឃីធ​ក៏បាន​អស់សំណើច​នឹង​ខ្លួនឯង ធ្វើឲ្យ​ភាព​អាប់អួរ​រលាយ​បាត់​អស់។ គាត់​បាន​មើលតាម​ប្រឡោះ​ធ្នើរ​ដាក់​ដំឡូងបារាំង ឃើញ​បុរស​ម្នាក់​រុញ​ក្មេងប្រុស​ពិការ​ម្នាក់​នៅ​លើ​រទេះរុញ។ បុរស​នោះ​ក៏បាន​ឱន​ចុះ ហើយ​ខ្សឹប​ដាក់​ត្រចៀក​កូនប្រុស​គាត់ ដែល​មាន​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។ គាត់​ស្ថិត​ក្នុង​សភាព​ដែល​ពិបាក​ជាង​លោក​ឃីធ​ឆ្ងាយណាស់ តែ​គាត់ និង​ឪពុក​គាត់​កំពុងតែ​រក​ឃើញ​ក្តី​អំណរ នៅកន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ​បាន។ កាល​សាវ័ក​ប៉ុល​កំពុង​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ឬ​ក្នុង​ពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ទោស​គាត់ គាត់​ហាក់ដូចជា​គ្មាន​សិទ្ធិ​ដើម្បី​អរ​សប្បាយ​នោះ​ឡើយ(ភីលីព ១:១២-១៣)។ អធិរាជ​ណេរ៉ូ(Nero) ជា​មនុស្ស​អាក្រក់​ដែល​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា និង​ភាព​សាហាវ​ព្រៃផ្សៃ ដូចនេះ សាវ័ក​ប៉ុល​មានហេតុ​ផល ដែល​ត្រូវ​ព្រួយបារម្ភ។ គាត់​ក៏បាន​ដឹងផង​ដែរ​ថា មាន​គ្រូ​ខុសឆ្គង​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស ក្នុង​ពេល​អវត្តមាន​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង។ ពួក​គេ​យល់ឃើញ​ថា ខ្លួន​អាច​បន្ថែម​ទុក្ខ​លំបាក​ដល់​សាវ័ក​ប៉ុល ពេល​គាត់​កំពុង​ជាប់ឃុំ(ខ.១៧)។ តែ​សាវ័ក​ប៉ុល​បានសម្រេច​ចិត្ត​អរ​សប្បាយ(ខ.១៨-២១) ហើយ​គាត់​ក៏បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​យក​តម្រាប់​តាម​គាត់។ គឺ​ដូចដែល​គាត់​ប្រាប់​ពួក​គេ​ថា…

Read article