February 1, 2023

You are here:
ព្រះពរ នៅពេលស្រក់ទឹកភ្នែក

មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​សេចក្តី​កំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​យុវជន​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះ គាត់​បាន​រៀបរាប់​ថា ឪពុក​គាត់(មាន​អាយុ៦៣ឆ្នាំ) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្ថានភាព​ដែល​គួរឲ្យ​ព្រួយបារម្ភ។ យើង​មិនដែល​ជួបគ្នា​ទេ តែ​ការងារ​ដែល​ឪពុក​គាត់​បាន​ធ្វើ មាន​ចំណុច​ដែល​ដូចគ្នា​ជាច្រើន។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ការ​លើក​ទឹកចិត្ត និង​ការ​អធិស្ឋាន ដើម្បី​លើក​ទឹកចិត្ត​ឪពុក​គាត់។ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ព្រះ​បន្ទូល​ខ្លីៗ និង​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា។ គាត់​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​មើល​វីដេអូ​នោះ និង​បាន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង។ គួរឲ្យ​សោក​ស្តាយ​ណាស់ ពីរបី​ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយទៀត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​លាចាក​លោក​ហើយ។ ឪពុក​គាត់​បាន​កាន់ដៃ​ម្តាយ​គាត់​ជាប់ នៅពេល​ឪពុក​គាត់​ផុតដង្ហើម។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត ពេល​ដែល​បានឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​សោកសៅ​យ៉ាងនេះ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​បាត់បង់​ស្វាមី និង​ឪពុក​លឿន​ពេក។ តែ​យើង​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឮ​ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​មិន​មែន​កំពុងតែ​មាន​បន្ទូល​ថា ទុក្ខវេទនា និង​ការ​សោកសង្រេង​គឺជា​រឿង​ល្អ​នោះ​ទេ តែ​ផ្ទុយទៅវិញ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ បាន​ចាក់​បង្ហូរ​មក​លើ​អស់អ្នក​ដែល​ត្រូវការ​សេចក្តី​មេត្តា​របស់​ព្រះអង្គ​បំផុត។ អ្នក​ដែល​កំពុង​ជាប់​ខ្លួន នៅក្នុង​ការ​សោកសង្រេង ដោយ​មនុស្សជា​ទីស្រឡាញ់​បាន​ស្លាប់ ឬ​ដោយសារ​អំពើបាប​របស់​ខ្លួនឯង…

Read article