February 12, 2023

You are here:
ភស្តុតាងបញ្ជាក់ថា ព្រះអង្គជាព្រះ

បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត។ យ៉ូហាន ២០:៣១ ពេល​ដែល​អ្នកស្រី ដូរីស ខឺន ហ្គូដវីន(Doris Kearns Goodwin) បានសម្រេច​ចិត្ត​និពន្ធ​សៀវភៅ​មួយ​ក្បាល អំពី​លោក​ប្រធានាធិបតី​អ័ប្រាហាំ លីនខិន(Abraham Lincoln) នាង​មានការ​ភ័យខ្លាច ដោយសារ​ការពិត​ដែល​ថា មាន​សៀវភៅ១ម៉ឺន៤ពាន់​ក្បាល ដែលគេ​បាន​និពន្ធ​អំពី​ប្រធានាធិបតី​ទី១៦រូប​នេះ។ មាន​សៀវភៅ​ជាច្រើន​បាន​និពន្ធ​អំពី​គាត់​ហើយ តើ​នៅ​មាន​ចំណុច​អ្វី​ទៀត ដែល​នាង​អាច​សរសេរ​អំពី​អ្នកដឹកនាំ​ជាទីស្រឡាញ់​នេះ? នាង​មិន​បណ្តោយ​ឲ្យ​រឿង​នេះ​ធ្វើជា​ឧបសគ្គ​រារាំង​នាង​​ឡើយ។ ទីបំផុត អ្នក​ស្រី​ហ្គូដ​វី​ន​ក៏​សម្រេច​បានការ​និពន្ធ​សៀវភៅ មាន​ចំណង​ជើង​ថា គូរ​ប្រជែង​មួយ​ក្រុម : អ្នកប្រាជ្ញ​នយោបាយ អ័ប្រា​ហាំ លីនខិន។ ទស្សនៈ​ថ្មី​ៗ​ដែល​នាង​បាន​បង្ហាញ​ក្នុង​សៀវភៅ​នេះ អំពី​របៀប​នៃ​ការដឹកនាំ​របស់​លោក​លីនខិន បាន​នាំឲ្យ​សៀវភៅ​នេះ​ក្លាយជា​សៀវភៅ​ដែល​បាន​ទទួល​ពិន្ទុ​ច្រើនជាង​គេ និង​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើនជាង​គេ​ផង​ដែរ។ សាវ័ក​យ៉ូហាន​បាន​ជួប​បញ្ហា​ប្រឈម​ដែល​ខុសពី​នេះ កាល​គាត់​កត់ត្រា​អំពី​ព្រះរាជកិច្ច និង​ដួង​ព្រះទ័យ​របស់​ព្រះយេស៊ូវ​ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹងល្អ​យ៉ូហាន។ ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “មានការ​ជាច្រើន​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើនឹង​សរសេរ​ទុក ដោយលំដាប់​តមក នោះ​លោកីយ៍​ទាំងមូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បីនឹង​ដាក់​អស់ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។ ដូចនេះ មាន​សេចក្តី​ជាច្រើន​ទៀត ដែល​សាវ័ក​យ៉ូហាន​អាច​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ​នេះ។ ដូចនេះ ក្នុង​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ…

Read article