March 9, 2023

You are here:
ការកម្សាន្តចិត្ត នៅលើក្របទ្វារផ្ទះ

ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។ ចោទិយកថា ៦:៩ កាល​ខ្ញុំ​រកមើល​ព័ត៌មាន នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​ទឹកជំនន់ នៅ​ឆ្នាំ២០១៦ នៅ​តំបន់​ខាងត្បូង​រដ្ឋ​លូ​វី​ស៊ី​អាណា ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​បង្ហោះ​សារ​មួយ។ បន្ទាប់ពី​នាង​បានដឹង​ថា ផ្ទះ​របស់​នាង​បាន​ខូចខាត ហើយ​ត្រូវ​សាងសង់​ឡើងវិញ ម្តាយ​របស់​នាង​ក៏បាន​លើកទឹកចិត្ត​នាង ឲ្យ​ស្វែង​រក​ព្រះអម្ចាស់ ក្នុង​ពេល​ដែល​នាង​កំពុង​បាក់ទឹកចិត្ត។ ក្រោយមក មិត្ត​ភក្តិ​ម្នាក់​នេះ​ក៏បាន​បង្ហោះ​រូបភាព​ខគម្ពីរ ដែល​នាង​បាន​រក​ឃើញ ដែលគេ​បាន​ឆ្លាក់​ពីលើ​ក្រប​ទ្វារ កាល​កំពុង​សាង​សង់ផ្ទះ​នោះ។ ប្រពៃណី​នៃ​ការ​សរសេរ​ខគម្ពីរ ពីលើ​ក្រប​ទ្វារផ្ទះ ប្រហែល​មាន​ប្រភព​នៅក្នុង​ការ​បង្គាប់​របស់​ព្រះ ដល់​ពួក​អ៊ីស្រាអែល​។ កាលនោះ ព្រះអង្គ​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ឲ្យ​សរសេរ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ពួក​គេ​ចាំ​ថា ព្រះអង្គ​ជា​នរណា។ ពួក​អ៊ីស្រាអែល​បាន​ទន្ទេញ​ឲ្យ​ចាំ​ព្រះបន្ទូល​ព្រះអង្គ ដោយ​កត់​ក្រឹត្យវិន័យ ឲ្យ​ជាប់​ក្នុង​ចិត្ត​(ចោទិយកថា ៦:៦) បង្រៀន​កូន​របស់​ខ្លួន​ឲ្យ​ចេះ​ក្រឹត្យវិន័យ(ខ.៧) និង​សរសេរ​ព្រះបន្ទូល​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ និង​ច្រកចេញ​ចូល(ខ.៩)។ ការអនុវត្ត​ន៍​ដូចនេះ បាន​លើកទឹកចិត្ត​ពួក​គេ មិន​ឲ្យ​ភ្លេច​សេចក្តី​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល ឬ​សេចក្តី​សញ្ញា​ដែល​ពួក​គេ​បាន​តាំង​ជាមួយ​ព្រះអង្គ។ ការ​ដាក់​តាំង​ព្រះបន្ទូល​ព្រះ នៅក្នុង​ផ្ទះ​យើង ក៏ដូចជា​បន្តុះ​អត្ថន័យ​របស់​ព្រះបន្ទូល ក្នុងចិត្ត​យើង អាច​ជួយ​យើង​សង់​គ្រឹះ ដែល​ពឹងផ្អែក​ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ដូចដែល​ព្រះគម្ពីរ​បាន​បើក​សម្ដែង។ ហើយ​ព្រះអង្គ​អាច​ប្រើ​ព្រះបន្ទូល​ព្រះអង្គ ដើម្បី​នាំមក​នូវ​ការកម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​មាន​សោកនាដកម្ម ឬ​ការ​បាត់​បង់​ដ៏​ឈឺចាប់។—KATARA PATTON តើ​ព្រះគម្ពីរ​បាន​កម្សាន្ត​ចិត្ត​អ្នក​ខ្លាំង​បំផុត​នៅពេល​ណា? តើ​សេចក្តី​ពិត​ក្នុង​ព្រះគម្ពីរ​បាន​ធ្វើជា​គ្រឹះ​នៃ​ជីវិត​អ្នក​ដូចម្តេច​ខ្លះ?…

Read article