June 8, 2023

You are here:
កាន់តែរឹងមាំឡើង តាមរយៈទុក្ខលំបាក

ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំទ្រ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម។ រ៉ូម ៥:៣-៤ ខ្ញុំ​​នឹក​ចាំ​ថា មាន​ពេល​មួយ​ខ្ញុំ​បាន​បើក​រកមើល​ក្នុង​ស្រោម​សំបុត្រ​មួយដុំ ហើយក៏​បាន​ឃើញ​ស្ទីគ័រ​មួយ ដែល​មាន​អក្សរ​សរសេរ​ពីលើ​ថា “ខ្ញុំ​បាន​ធ្វើតេស្ត​ភ្នែក​របស់ខ្ញុំ​ហើយ”។ ពេលនោះ ខ្ញុំ​ក៏បាន​នឹកឃើញ​កូនប្រុស​ខ្ញុំ កាល​គាត់​មាន​អាយុ៤ឆ្នាំ គាត់​បាន​ប្រើ​ស្ទីគ័រ​នេះ ដោយ​មោទនភាព បន្ទាប់ពី​គាត់​បាន​ស៊ូទ្រាំ​នឹង​ថ្នាំ​បន្តក់​ភ្នែក ដែល​ធ្វើឲ្យ​ភ្នែក​គាត់​ផ្សា​។ ដោយសារ​ភ្នែក​គាត់​ម្ខាង​មានសាច់​ដុំ​ខ្សោយ គាត់​ត្រូវ​យក​បង់​មក​បិទ​ពីលើ​ភ្នែក​ម្ខាងទៀត​ដែល​ខ្លាំង​ជាង អស់​ជាច្រើន​ម៉ោង ដើម្បី​បង្ខំ​ភ្នែក​ដែល​ខ្សោយ​ជាង​ឲ្យ​មានការ​លូតលាស់ ឲ្យបាន​រឹងមាំ​ឡើង។ គាត់​ក៏​ត្រូវ​ការ​ការវះកាត់​ផង​ដែរ។ គាត់​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ទាំងនោះ ម្តង​មួយៗ ដោយ​មើល​មក​យើង ដែល​ជា​ឪពុក​ម្តាយ​គាត់ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត ហើយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ដោយ​ជំនឿ​នៃ​កូនក្មេង។ គាត់​មាន​ភាពរឹងមាំ​ជាង​មុន តាមរយៈ​បញ្ហា​ប្រឈម​ទាំងនោះ។ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក និង​សេចក្តី​វេទនា ច្រើនតែ​មានការ​ផ្លាស់​ប្តូរ ដោយសារ​បទពិសោធន៍​ដ៏​ពិបាក​នោះ។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “យើង​នៅតែ​អួត​ក្នុង​កាលដែល​មានទុក្ខ​លំបាក​ដែរ” ព្រោះ​តាមរយៈ​ទុក្ខ​លំបាក យើង​មាន​សេចក្តី​ទ្រាំទ្រ។ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម(រ៉ូម ៥:៣-៤)។ សាវ័ក​ប៉ុល​ពិតជា​ធ្លាប់​ឆ្លងកាត់​ទុក្ខ​លំបាក មិនគ្រាន់​តែ​នៅពេល​សំពៅ​លិច តែ​ក៏ដោយ​សារ​គេ​បាន​ដាក់គុក​គាត់ ដោយសារ​គាត់​ជឿ​ព្រះយេស៊ូវ​ផង​ដែរ។ តែ​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “សេចក្តី​សង្ឃឹម​ក៏​មិនដែល​នាំឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពីព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុងចិត្ត​យើង​រាល់គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ”(ខ.៥)។ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់​ថា…

Read article