July 26, 2023

You are here:
សេចក្តីជំនឿ ដែលជួយគ្នាទៅវិញទៅមក

រី​ឯ​ចុង​បំផុត​នៃ​របស់​ទាំងអស់ នោះ​ជិតដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មានគំនិត​នឹងធឹង ហើយ​ចាំយាម​ក្នុង​សេចក្តី​អធិស្ឋាន​ចុះ។ ១ពេត្រុស ៤:៧ នៅ​ខែមិថុនា ឆ្នាំ១៩៦៥ ក្មេង​ជំទង់៦នាក់ នៅក្នុង​ប្រទេស​តុង​ហ្កាន បាន​ជិះទូក​ក្តោង​ចេញពី​កោះ ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន ដើម្បី​ធ្វើដំណើរ​ផ្សងព្រេង។ តែ​នៅពេល​ដែល​ខ្យល់ព្យុះ​បក់​បោក​មក នៅ​យប់​ដំបូង ​ដងក្តោង និង​កន្សៃ​របស់​ទូក​របស់​ពួក​គេ​ក៏​បាន​បាក់ ធ្វើ​ឲ្យ​ពួក​គេ​រសាត់​អណ្ដែត​អស់​ជាច្រើន​ថ្ងៃ ក្នុង​សមុទ្រ ដោយ​គ្មាន​អាហារ និង​ទឹក​បរិភោគ រហូតដល់​ពេល​ដែល​ពួក​គេ​បាន​ទៅដល់​កោះ​អា​តា ជា​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ។ ១៥ខែក្រោយ​មក គេ​ក៏បាន​រក​ឃើញ​ក្មេង​ជំទង់​ទាំង​៦​នាក់ នៅ​លើ​កោះ​នោះ។ ក្មេង​ប្រុស​ទំាង​នោះ​បាន​ធ្វើការ​រួមគ្នា នៅ​លើ​កោះ​នោះ ដើម្បីឲ្យ​អាច​មានជីវិត​រស់ ដោយ​បង្កើត​ច្បារ​ដំណាំ​តូច​មួយ និង​ចោះប្រហោង​នៅក្នុង​គល់​ឈើ ដើម្បី​រក្សា​ទុក​ទឹកភ្លៀង ហើយ​ថែមទាំង​បង្កើត​កន្លែង​ហាត់ប្រាណ​ទៀត​ផង។ ពេល​ដែល​ពួក​គេ​ម្នាក់​បាន​បាក់ជើង ដោយសារ​ធ្លាក់​ពីលើ​ជ្រោះ ក្មេង​ដទៃទៀត​ក៏បាន​ព្យាបាល​ជើង​គាត់ ដោយ​ប្រើ​មែក​ឈើ និង​ស្លឹកឈើ​ចង​អប​ជើង​ឲ្យ​គាត់។ ពួក​គេ​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ផ្សេងៗ ដោយ​ការផ្សះផ្សា​គ្នា តាមច្បាប់​ដែល​ពួក​គេ​បាន​បង្កើត ហើយ​ថ្ងៃ​នី​មួយ​ៗ​បាន​ចាប់ផ្តើម និង​បញ្ចប់​ទៅវិញ ដោយ​ការ​ច្រៀង​សរសើរ​ដំកើង​ព្រះ និង​ការអធិស្ឋាន។ ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ធ្វើពិធី​បុណ្យសព​ឲ្យ​ពួក​គេ​នៅ​ស្រុកកំណើត ដោយ​មិនបាន​ដឹង​ថា ពួក​គេ​នៅ​មានជីវិត​នោះ​ឡើយ។ កាល​គេ​រក​ឃើញ​ពួក​គេ​នៅ​លើ​កោះ​នោះ ក្រុម​គ្រួសារ​របស់​ពួក​គេ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បានឃើញ​ពួក​គេ​មាន​សុខភាព​ល្អ។ ការរស់នៅ​ជា​អ្នកជឿ​ព្រះយេស៊ូវ​ នៅ​សតវត្សរ៍​ទី១ អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ឯកោ​ផង​ដែរ។…

Read article