September 11, 2023

You are here:
ប្រាជ្ញារបស់លោកិយ ឬប្រាជ្ញាពីស្ថានសួគ៌?

សូមអាន : យ៉ាកុប ៣:១៣-១៨ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នកណា​មាន​ប្រាជ្ញា និង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ​។ យ៉ាកុប ៣:១៣ មុន​ពេល​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ឆ្នាំ២០១៨ ភេរវករ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ផ្សា ​សម្លាប់​មនុស្ស​ពីរ​នាក់ ហើយក៏​បាន​ចាប់​ស្រ្តី​ម្នាក់​ធ្វើ​ជា​ចំណាត់​ខ្មាំង​។ ការ​ប្រឹង​ប្រែង​រំដោះ​ស្រ្តី​នោះ​បាន​ទទួល​បរាជ័យ តែ​ប៉ូលិស​ម្នាក់​ក៏បាន​ធ្វើ​ការ​ដោះដូរ​ជា​មួយ​ភេរវករ​នោះ ដោយ​ឲ្យ​រំដោះ​ស្រ្តី​នោះ ហើយ​យក​គាត់​ធ្វើ​ជា​ចំណាប់​ខ្មាំង​វិញ​។ ការ​ដោះដូរ​នោះ​បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ព្រោះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ផ្នត់គំនិត​ដ៏​ពេញ​និយម​ ដែល​លោកិយ​ចាត់​ទុកជា​ប្រាជ្ញា។ យើង​តែងតែ​អាច​ដឹង​ថា “ប្រាជ្ញា”របស់​វប្បធម៌​ណាមួយ​មាន​លក្ខណៈ​ដូច​ម្តេច ដោយ​គ្រាន់តែ​មើល​ពាក្យ​សម្តី ដែល​វប្បធម៌​នោះ​អបអរ ​ដូចជា​សម្រង់​ពាក្យ​របស់​ជន​ល្បី​ឈ្មោះ ដែលគេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ជាដើម​។ ឧទាហរណ៍​មាន​សម្រង់​សម្តី​ដ៏​ពេញ​និយម​មួយ​ចំនួន​​ពោល​ថា “ការ​ផ្សង​ព្រេង​ធំ​បំផុត ដែល​អ្នក​អាច​មាន គឺ​ត្រូវ​រស់នៅ​ក្នុង​ជីវិត ដែល​អ្នក​ស្រមៃ​ចង់​បាន”។ “ចូរ​ស្រឡាញ់​ខ្លួនឯង​ជា​មុន​សិន នោះ​បញ្ហា​អ្វី​ផ្សេង​ទៀត​នឹង​មាន​ដំណោះ​ស្រាយ”។ “ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​ខ្លួនឯង”។ បើសិន​ជា​មន្ត្រី​ប៉ូលិស​រូប​នោះ​ស្តាប់​តាម​យោបល់​ទាំង​អស់​នេះ គាត់​មុខជា​មិន​អាច​លះបង់​ជីវិត​ដើម្បី​រំដោះ​ស្រ្តី​នោះ​បាន​ឡើយ​។ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា មាន​ប្រាជ្ញា​ពីរ​ប្រភេទ ក្នុង​លោកិយ​នេះ គឺ​ប្រាជ្ញា “របស់​លោកិយ” និង​ប្រាជ្ញា “មកពី​ស្ថាន​សួគ៌”។ ប្រភេទ​ប្រាជ្ញាទី១ គឺ​មាន​លក្ខណៈ​អាត្មា​និយម និង​គ្មាន​សណ្តាប់​ធ្នាប់(យ៉ាកុប ៣:១៤-១៦) ប្រភេទ​ប្រាជ្ញាទី២ មាន​លក្ខណៈ​បន្ទាប​ខ្លួន ការ​ចុះ​ចូល​នឹង​ព្រះ ហើយ​បង្កើត​ឲ្យ​មាន​សន្តិភាព(ខ.១៣,១៧-១៨)។…

Read article