ដើរតាមព្រះយេស៊ូវ ដោយមិនស្តាយក្រោយ
លូកា ១៤:២៥-៣៣ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ។ លូកា ១៤:៣៣ រ៉ូនីត(Ronit) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារមានជំនឿសាសនា ដែលមិនមែនជាគ្រីស្ទបរិស័ទទេ។ ក្រុមគ្រួសារនាងមិនចំណាប់អារម្មណ៍នៅក្នុងការពិភាក្សាអំពីរឿងខាងវិញ្ញាណនោះទេ។ នាងបាននិយាយថា នាងបានអធិស្ឋានសព្វបែបយ៉ាង តែនាងមិនដែលបានឮព្រះមានបន្ទូលមកកាន់នាងទេ។ នាងក៏បានចាប់ផ្តើមរៀនព្រះគម្ពីរ ហើយក៏បានធ្វើដំណើរបន្តិចម្តងៗ ទៅរកការទទួលជឿព្រះយេស៊ូវ ជាព្រះមែស៊ី។ រ៉ូនីតក៏បានពិពណ៌នា អំពីពេលដ៏មានន័យ ដែលនាងបានទទួលការបណ្តាលចិត្តពីព្រះអង្គ ឲ្យទទួលជឿព្រះអង្គ ដោយគ្មានការស្ទាក់ស្ទើរទៀត។ តែនាងមានបញ្ហាជាមួយឪពុករបស់នាង។ នាងនឹកចាំថា កាលនោះកំហឹងរបស់ឪពុកនាងក៏បានផ្ទុះឡើង។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចនៅផែនដីនេះ មានមនុស្សដើរតាមព្រះអង្គ ទាំងហ្វូងៗ(លូកា ១៤:២៥)។ យើងមិនដឹងច្បាស់ថា ពួកគេកំពុងតែដើរតាមព្រះអង្គ ក្នុងគោលបំណងស្វែងរកអ្វីទេ តែយើងដឹងច្បាស់ថា ព្រះអង្គកំពុងស្វែងរកមនុស្សធ្វើជាសិស្សព្រះអង្គ។ ហើយដើម្បីធ្វើជាសិស្សព្រះអង្គ គេត្រូវមានការលះបង់ គឺដូចដែលព្រះអង្គមានបន្ទូលថា “បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ”(ខ.២៦)។ ព្រះអង្គក៏បានសួរគេថា “ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន?”(ខ.២៨)។ ព្រះយេស៊ូវមិនបានមានបន្ទូលក្នុងន័យត្រង់ថា យើងត្រូវតែស្អប់ក្រុមគ្រួសារយើងនោះទេ តែផ្ទុយទៅវិញ យើងត្រូវតែជ្រើសរើសយកព្រះអង្គជាសំខាន់លើសអ្វីៗទាំងអស់។ គឺដូចដែលព្រះអង្គមានបន្ទូលថា…
Read article