December 8, 2023

You are here:
គំនិតលំអៀង និងសេចក្តីស្រឡាញ់របស់ព្រះ

យ៉ូហាន ១:៤៣-៥១ តើមាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពីណា​សា​រ៉ែត​មក​បាន​ឬ​ទេ? យ៉ូហាន ១:៤៦ មាន​ពេល​មួយ​មាន​យុវជន​ម្នាក់​និយាយ​មក​ខ្ញុំ​ថា ខ្ញុំ​មាន​លក្ខណៈ​ខុសពី​ការ​រំពឹង​គិត​របស់​គាត់​។ គាត់​គិតថា គាត់​គួរតែ​ស្អប់​ខ្ញុំ តែ​គាត់​មិន​បាន​ស្អប់​ខ្ញុំ​ទេ​។ ពាក្យ​សម្ដី​របស់​គាត់​ហាក់​ដូចជា​ធ្ងន់​បន្តិច តែ​តាម​ពិត គាត់​កំពុង​ព្យាយាម​បង្ហាញ​បំណង​ល្អ​របស់​គាត់​។ កាល​នោះ ខ្ញុំ​កំពុង​បន្ត​ការ​សិក្សា នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ខ្ញុំ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន​។ ខ្ញុំ​បាន​ចូល​រួម​ការ​ពិភាក្សា​ជា​ក្រុម​ជា​មួយ​គាត់ ហើយ​ក៏​បាន​កត់​សំ​គាល់​ឃើញថា គាត់​ហាក់​ដូចជា​មិន​ចង់​និយាយរក​ខ្ញុំ​។ ខ្ញុំ​ក៏បាន​សួរ​គាត់​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​មក​លើ​គាត់​ទេ គាត់​ក៏​បាន​ឆ្លើយ​តប​ថា ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ តែ​ជីតា​របស់​គាត់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​ខ្ញុំ ហើយ​គាត់​ក៏បាន​ស្អប់​ប្រជាជន និង​ប្រទេស​ខ្ញុំ ដោយសារ​រឿង​នេះ​។ ប៉ុន្តែ ឥឡូវ​នេះ គាត់​បាន​មើល​ឃើញថា យើង​មាន​ចំណុច​ដូច​គ្នា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​។ គាត់​មិន​ឃើញ​មូល​ហេតុ​ដែល​យើង​មិន​អាច​រាប់អាន​គ្នា​នោះ​ឡើយ​។ បុរេវិនិច្ឆ័យ ឬ​គំនិត​លំអៀង បាន​កើត​មាន​គ្រប់​សម័យ​កាល​របស់​មនុស្ស​ជាតិ​។ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ពេល​ដែល​លោក​ណាថាណែល​បាន​ទទួល​ឮ​ល្បី​ថា ព្រះ​យេស៊ូវ​យាង​មកពី​ភូមិ​ណាសារ៉ែត គាត់​ក៏បាន​លាន់​មាត់​ថា “តើមាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពីណា​សា​រ៉ែត​មក​បាន​ឬ​ទេ?”(យ៉ូហាន ១:៤៦)។ កាល​នោះ គាត់​បាន​និយាយ​ចេញ​មក ដោយ​ចិត្ត​លំអៀង​។ គាត់​បាន​រស់នៅ​ក្នុង​តំបន់​កាលីឡេ ដូច​ព្រះយេស៊ូវ​ផង​ដែរ​។ គាត់​ទំនងជា​គិតថា ព្រះ​មែស៊ី​យាង​មក​ចាប់​កំណើត​នៅ​តំបន់​ផ្សេង​។ សូម្បីតែ​អ្នក​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​ស្រុក​កាលីឡេ ក៏​មើលងាយ​អ្នក​ភូមិ​ណាសា​រ៉ែត​​ដែរ ព្រោះ​​ភូមិ​នេះ​តូច​…

Read article