December 12, 2023

You are here:
ពឹង​ផ្អែកលើ​ព្រះអម្ចាស់

សុភាសិត ១៨:១០-១៥ ព្រះ​នាម​ព្រះយេហូវ៉ា ជាប់​ប៉ម​មាំមួន មនុស្ស​សុ​ចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ​។ សុភាសិត ១៨:១០ កាល​ខ្ញុំ​ទៅ​លេង​សួន​ទឹក ជាមួយ​មិត្ត​ភក្តិ​មួយ​ចំនួន យើង​បាន​លេង​ល្បែង​កម្សាន្ត ដោយ​ឆ្លង​កាត់​ឧបសគ្គ​​ជា​ទម្រ​ដែល​គេ​សប់​ខ្យល់​ឲ្យ​ប៉ោង ឲ្យ​អាច​ដើរ​ពីលើ​បាន​។ ទម្រ​ទាំង​នោះ​មាន​រូប​រាង​ប៉ោងៗ និង​រអិល ធ្វើ​ឲ្យ​យើង​ស្ទើរតែ​មិន​អាច​ដើរ​ត្រង់​ខ្លួន​។ ខណៈ​ពេល​ដែល​យើង​ផ្លាស់ទី​ទៅ​មុខ​ញ័រ​ៗ កាត់​តាម​ច្រក ជ្រលង និង​ស្ពាន​មួយ​ចំនួន យើង​ក៏បាន​ស្រែក​ឡើង​ភ្លាត់​មាត់ ពេល​ដែល​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ភ្លាមៗ ដោយ​មិន​ដឹង​ខ្លួន​។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ឆ្លង​កាត់​ឧបសគ្គ​បាន​មួយ​វគ្គ​ហើយ មិត្ត​ភក្តិ​ខ្ញុំ​ហត់​យ៉ាង​ខ្លាំង បានជា​គាត់​ផ្អែក​ទៅលើ “ប៉ម” ដើម្បី​ដក​ដង្ហើម​ឲ្យ​បាត់​ហត់​។ ភ្លាមៗ​នោះ វា​ក៏​បាន​បត់​ទៅ​ក្រោយ ដោយសារ​ទម្ងន់​ខ្លួន​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ម្តង​ទៀត​។ ប៉ម​នៅ​សួន​ទឹក ត្រូវ​គេ​បញ្ចូល​ខ្យល់​ឲ្យ​ប៉ោង​សម្រាប់​ការ​កម្សាន្ត​សប្បាយ តែ​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ ប៉ម​គឺជា​សំណង់​ដ៏​រឹងមាំ សម្រាប់​ការ​ការពារ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​។ បទ​គម្ពីរ​ពួក​ចៅហ្វាយ ៩:៥០-៥១ បាន​ពិពណ៌នា អំពី​ការ​ដែល​អ្នក​ក្រុង​ថេបេស​បាន​រត់​ចូល​ទៅ​ជ្រក ក្នុង “ប៉ម​ដ៏​រឹងមាំ​មួយ” ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​របស់​ស្តេច​អ័ប៊ីម៉្មាឡិច មក​លើ​ទីក្រុង​របស់​ពួកគេ​។ ក្នុង​បទ​គម្ពីរ​សុភាសិត ១៨:១០ អ្នក​និពន្ធ​បាន​និយាយ​អំពី​ប៉ម​ដ៏​រឹងមាំ ដើម្បី​ពិពណ៌នា​ឲ្យ​គេ​ដឹង​ថា ព្រះអម្ចាស់​ជា​នរណា គឺជា​អ្នក​ដែល​ជួយ​សង្គ្រោះ​អស់អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ​។ ទោះជា​យ៉ាងណា​ក៏ដោយ ជួនកាល យើង​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​ប៉ម​ដ៏​រឹងមាំ​របស់​ព្រះអម្ចាស់…

Read article