December 22, 2023

You are here:
ជញ្ជាំង​បាន​ផ្តួល​រំលំ ការ​រួបរួម​កើត​មាន

អេភេសូរ ២:១១-២២ ដ្បិត​ទ្រង់​ជា​ស្ពានមេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង២រួម​គ្នាតែ១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ​។ អេភេសូរ ២:១៤ ចាប់​តាំងពី​ឆ្នាំ១៩៦១ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ជា​ច្រើន​បាន​បែក​ខ្ញែក​គ្នា ដោយសារ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង នៅ​ប្រទេស​អាឡឺម៉ង់​។ រដ្ឋាភិបាល​ប្រទេស​អាឡឺម៉ង់​ខាង​កើត​បាន​សាងសង់​ជញ្ជាំង​នោះ នៅ​ឆ្នាំ​នោះ ដើម្បី​រា​រាំង​ពលរដ្ឋ​របស់​ខ្លួន មិន​ឲ្យ​រត់​គេច​ទៅ​ប្រទេស​អាឡឺម៉ង់​ខាង​កើត​។ តាម​ពិត ចាប់​តាំងពី​ឆ្នាំ១៩៤៩ ដល់​ថ្ងៃ​ដែលគេ​ចាប់​ផ្តើម​សាង​សង់​ជញ្ជាំង​នោះ គេ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង២លាន​កន្លះ បាន​សម្រុក​ឆ្លង​ដែន​ពី​ប្រទេស​អាឡឺម៉ង់​ខាង​កើត ចូល​អាឡឺម៉ង់​ខាងលិច​។ ​លោក​ប្រធានាធិបតី​អាមេរិក រ៉ូណល រីហ្គិន(Ronald Reagan) ធ្លាប់​បាន​ឈរ​នៅ​ពីមុខ​ជញ្ជាំង​នោះ នៅ​ឆ្នាំ១៩៨៧ ហើយ​បាន​មាន​ប្រសាសន៍​ថា “ចូរ​យើង​ផ្តួល​រំលំ​ជញ្ជាំង​នេះ”។ ពាក្យ​សម្ដី​ដ៏​ល្បី​ល្បាញ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​របស់​ប្រជាជន​អាឡឺម៉ង់ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ហើយក៏​បាន​នាំ​ឲ្យ​មាន​ការ​ផ្តួល​រំលំ​ជញ្ជាំង​នេះ នៅ​ឆ្នាំ១៩៨៩ ដែល​បាន​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ដ៏​រីករាយ សម្រាប់​ប្រទេស​អាឡឺម៉ង់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ផ្តួល​រំលំ “ជញ្ជាំង​ដែល​ខាន់​កណ្តាល” ជាតិ​សាសន៍ (អេភេសូរ ២:១៤)។ ជញ្ជាំង​នោះ​បាន​កើត​មាន​រវាង​ជនជាតិ​យូដា(ជា​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះ) និង​សាសន៍​ដទៃ​។ ហើយ​ស្តេច​ហេរ៉ូឌ​ក៏បាន​ឲ្យ​គេ​សង់​ជញ្ជាំង ក្នុង​បរិវេណ​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ចូល​ទី​ធ្លា​ខាង​ក្នុង​នៃ​ព្រះវិហារ តែ​ពួកគេ​អាច​មើល​ឃើញ​ទី​ធ្លា​ខាង​ក្នុង​។ តែ​ព្រះយេស៊ូវ​បាន​ប្រទាន “សន្តិភាព” និង​ការ​បង្រួប​បង្រួម​រវាង​ជនជាតិ​យូដា និង​សាសន៍​ដទៃ និង​បាន​ផ្សះផ្សា​ឲ្យ​មនុស្ស​ទាំង​អស់​ឲ្យ​ជា​នឹង​ព្រះ​។ ព្រះអង្គ​បាន​ផ្តួល​រំលំ​ជញ្ជាំង​ដែល​ខាន់​កណ្តាល…

Read article