January 29, 2024

You are here:
ចែកចាយ តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ

និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩ កាឡាទី ៥:១៤-១៥,២២-២៦ «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួនឯង»។ កាឡាទី ៥:១៤ គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់​មាន​ទម្លាប់​អធិស្ឋាន​រៀង​រាល់​ពេល​ព្រឹក ទូល​សូម​ព្រះ​ទ្រង់​ប្រើ​គាត់​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ធ្វើ​ជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ​។ ជា​ញឹក​ញាប់ គាត់​មាន​អំណរ ដែល​ព្រះ​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​គាត់​រស់នៅ​ជា​ព្រះពរ​។ ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​ទីពីរ​របស់​គាត់ គាត់​ក៏បាន​អង្គុយ​នៅ​ខាង​ក្រៅ ជាមួយ​មិត្ត​រួម​ការងារ​ម្នាក់​ដែល​បាន​សួរ​គាត់​អំពី​ព្រះយេស៊ូវ​។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​សំណួរ​ទាំង​ប៉ុន្មាន ដែល​បុរស​នោះ​មាន​។ គាត់​មិន​បាន​ប្រកែក​គ្នា ឬ​និយាយ​ខ្លាំងៗ​ដាក់​គេ​ឡើយ​។ លោក​គ្រូ​គង្វាល​ក៏បាន​លើក​ឡើង​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​ដឹកនាំ​គាត់ ឲ្យ​មាន​ឱកាស​ជជែក​គ្នា​ជាមួយ​អ្នក​ដទៃ​ នៅពេល​ខ្លះ ប្រកបដោយ​ប្រសិទ្ធភាព និង​សេចក្តី​ស្រឡាញ់​។ គាត់​ក៏​រកបាន​មិត្ត​ភក្តិ​ថ្មី​ម្នាក់​ទៀត​នៅ​ថ្ងៃ​នោះ ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​។ ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ដឹកនាំ​យើង ជា​វិធី​ល្អ​បំផុត​ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះយេស៊ូវ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា “កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”​(កិច្ចការ ១:៨)។ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នោះ​គឺ “សេចក្តី​ស្រឡាញ់ អំណរ​អរ មេ​ត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(កាឡាទី…

Read article