March 3, 2024

You are here:
ថ្នាំ​សម្រាប់​ព្យាបាល​អំ​ណួ​ត

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”។ ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។ ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា “មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ…

Read article
ចិត្ត​ដែល​ស្រឡាញ់​ព្រះគ្រីស្ទ

ម៉ាថាយ ១៥:៧-២០ ដ្បិត​គឺពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ … សេចក្តី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោកមែន​។ ម៉ាថាយ ១៥:១៩-២០ ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ដរាបណា​ខ្ញុំ​បិទ​មាត់​មិន​និយាយ​អ្វី​សោះ ខ្ញុំ​នឹង​មិន​ធ្វើ​អ្វី​ខុស​ឡើយ​។ កាល​នោះ ខ្ញុំ​កំពុង​តែ​ទប់​កំហឹង ចំពោះ​មិត្ត​រួម​ការងារ​ម្នាក់ បន្ទាប់ពី​ខ្ញុំ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ពាក្យ​សម្តី​របស់​គាត់​។ ដោយសារ​យើង​ត្រូវ​ជួប​គ្នា​ជា​រៀង​រាល់​ថ្ងៃ នៅ​កន្លែង​ធ្វើ​ការ ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​កាត់​បន្ថយ​ការ​និយាយ​ស្តី ដោយ​និយាយ​តែ​ពេល​ដែល​ចាំបាច់​ប៉ុណ្ណោះ( ដើម្បី​សងសឹក ដោយ​ការ​មិន​និយាយរក​គាត់)។ តើ​ការ​បង្ហាញ​ចេញ​អាកប្ប​កិរិយា​ដ៏​ស្ងាត់​ស្ងៀម​ដូច​នេះ ជា​ទង្វើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អំពើ​បាប​កើត​ចេញពី​ចិត្ត​របស់​យើង(ម៉ាថាយ ១៥:១៩-២០)។ ការ​ស្ងាត់​ស្ងៀម​របស់​ខ្ញុំ​អាច​កុហក​អ្នក​ដទៃ ឲ្យ​គិតថា ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ ខ្ញុំ​មិន​អាច​កុហក​ព្រះ​បាន​ឡើយ​។ ព្រះ​អង្គ​ជ្រាប​ថា ខ្ញុំ​កំពុង​លាក់​កំហឹង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​។ ខ្ញុំ​ប្រៀប​ដូច​ជា​ពួក​ផារិ​ស៊ី ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអម្ចាស់ តែ​បបូរ​មាត់ តែ​មិន​បាន​គោរព​ប្រតិបត្តិ​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ(ខ.៨)។ ទោះ​សប្ប​ក​ក្រៅ​របស់​ខ្ញុំ​មិន​បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្ញុំ​ក៏ដោយ ក៏​ភាព​ជូរ​ល្វីង​កំពុង​តែ​រីក​ធំ​ឡើង ក្នុង​ចិត្ត​ខ្ញុំ​។ ក្តី​អំណរ និង​ភាព​ជិត​ស្និទ្ធ​ដែល​ខ្ញុំ​មាន​ជាមួយ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ក៏បាន​រលាយ​បាត់​អស់​។ នេះ​ជា​ផល​វិបាក​នៃ​ការ​ចិញ្ចឹម​ចិត្ត និង​ការ​លាក់​បាំង​អំពើបាប​នៃ​ការ​មិន​អត់​ទោស​ឲ្យ​គេ​។ ដោយសារ​ព្រះគុណ​ព្រះ ខ្ញុំ​ក៏បាន​ប្រាប់​មិត្ត​រួម​ការងារ​ខ្ញុំ អំពី​អារម្មណ៍​របស់​ខ្ញុំ ហើយ​ក៏​បាន​សុំ​ទោស​គាត់​។ គាត់​ក៏​បាន​អត់​ទោស​ឲ្យ​ខ្ញុំ ហើយ​ទី​បំផុត​យើង​ក៏បាន​ក្លាយ​ជា​មិត្ត​ល្អ​។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “ដ្បិត​គឺពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់”(ខ.១៩)។ ភាព​ជ្រះ​ស្រឡះ​ក្នុង​ចិត្ត​យើង​ពិតជា​សំខាន់ ព្រោះ​ការ​អាក្រក់​ដែល​លាក់​នៅ​ក្នុង​ចិត្ត​យើង…

Read article