March 8, 2024

You are here:
ប្រើ​អ្វី​ក៏ដោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន

និក្ខមនំ ៤:១-៥ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង?”។ និក្ខមនំ ៤:២ អាគារ​សាលា​ក្រុង នៅ​ទីក្រុង​ប្រ៊ីសបេន ប្រទេស​អូស្ត្រាលី ត្រូវ​បាន​សាង​សង់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០​។ គេ​ធ្វើ​កាំ​ជណ្តើរ​របស់​អគារ​នោះ ពី​ថ្ម​ម៉ាប​ដ៏​ប្រណិត ដែល​មាន​ប្រភព​នៅ​ក្នុង​កន្លែង​យក​ថ្ម ដែល​លោក​ម៉ៃឃលអេនជេឡូ(Michelangelo) បាន​ប្រើ​ប្រាស់ ក្នុង​ការ​ឆ្លាក់​រូប​ចម្លាក់​ស្តេច​ដាវីឌ​។ ប៉ម​របស់​សាលា​ក្រុង​នោះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះវិហារ​ធំ នៅ​ទីក្រុង​វេនីស ប្រទេស​អ៊ីតាលី ដែល​មាន​ដំបូង​ធ្វើ​ពី​ទង់ដែង​ធំ​បំផុត ក្នុង​តំបន់​ខាង​ត្បូង​នៃ​ផែនដី​។ ពួក​អ្នក​សាង​សង់​ចង់​សាងសង់​រូប​ចម្លាក់​តំណាង​ឲ្យ​សន្តិភាព ដើម្បី​តុប​តែង​កំពូល​ប៉ម តែ​ពួកគេ​មិន​មាន​ថវិកា​​សម្រាប់​ការសាងសង់​។ កាល​នោះ លោក​ហ្វ្រេត ចនសិន(Fred Johnson) ជា​ជាង​ត​បណ្តេញ​ទឹក ក៏​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​។ គាត់​បាន​ប្រើ​ធុង​ទឹក​បង្គន់ បង្គោល​ភ្លើង​ចាស់​មួយ​ដើម និង​កំទេច​ដែក​តូចៗ មក​កែ​ឆ្នៃ​ធ្វើ​រូប​ដុំ​មូល ប្រៀប​ដូចជា​មកុដ​នៅ​លើ​កំពូល​ប៉ម​នោះ អស់​រយៈ​ពេល​ជាង១រយ​ឆ្នាំ​ហើយ​។ ការ​ដែល​លោក​ហ្វ្រេដ ចនសិន​បាន​ប្រើ​របស់​អ្វី​ដែល​គាត់​មាន ដើម្បី​សម្រេច​កិច្ចការ​ដ៏​សំខាន់​នោះ គឺ​បាន​រំឭក​យើង​ថា យើង​ក៏​អាច​ចូល​រួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ប្រើ​ការ​អ្វី​ដែល​យើង​មាន ទោះ​តូច​ឬ​ធំ​ក្តី​។ កាល​ព្រះអង្គ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ លោក​ម៉ូសេ​បាន​ប្រកែក​ថា “មើល គេ​នឹង​មិន​ជឿ​ទូល​បង្គំ ឬ​ស្តាប់​តាម​ទូល​បង្គំ​ទេ”(៤:១)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ដ៏​សាមញ្ញ​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ?”(ខ.២)…

Read article