ឯកសិទ្ធិក្នុងការអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោក យ៉ូហាន បានបង្រៀនដល់សិស្សលោកដែរ» (លូកា ១១:១)។ ការប្រកបស្និទ្ធស្នាលដែលយើងមានជាមួយព្រះ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺបានបង្ហាញចេញមកជាចម្បង តាមរយៈការអធិស្ឋានរបស់យើង។ ការអធិស្ឋានគឺជាភស្តុតាងបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលព្រះអង្គ តែក៏បានប្រទានយើងនូវឯកសិទ្ធិពិសេស ក្នុងការទំនាក់ទំនងជាមួយព្រះអង្គ ក្នុងការអធិស្ឋាន។ ព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើន ដែលបានចែងអំពីជីវិតនៃការអធិស្ឋានរបស់ព្រះយេស៊ូវ។ កាលណាយើងបានយល់កាន់តែច្បាស់អំពីខគម្ពីរទាំងនោះ នោះយើងក៏បានដឹងកាន់តែច្បាស់ថា ព្រះយេស៊ូវបានចាត់ទុកការអធិស្ឋានជាទម្លាប់នៃការរស់នៅដ៏បរិសុទ្ធ។ ព្រះអង្គបានអធិស្ឋានជាទៀងទាត់ នៅពេលព្រឹកព្រលឹម ដើម្បីទូលសូមព្រះវរបិតាដឹកនាំ ការអនុវត្តន៍តាមផែនការប្រចាំថ្ងៃ។ ការអធិស្ឋានក្នុងកន្លែងស្ងប់ស្ងាត់ និងដាច់ដោយឡែក ផ្តល់ភាពងាយស្រួលឲ្យព្រះយេស៊ូវស្តាប់ព្រះសូរសៀងព្រះវរបិតា ដោយគ្មានការរំខានពីសម្លេងហ្វូងមនុស្ស និងការទូលសួររបស់ពួកសាវ័ក។ ការអធិស្ឋានបង្កើតឲ្យមានបរិបទ ឬគម្រោងសម្រាប់ការសម្រេចព្រះទ័យទាំងអស់ដែលព្រះអង្គមាន។ ពេលដែលពួកសាវ័កឃើញព្រះយេស៊ូវមានទម្លាប់អធិស្ឋានដូចនេះ ពួកគេក៏បានទូលសូមព្រះអង្គបង្រៀនពួកគេឲ្យចេះអធិស្ឋាន។ ពួកគេប្រហែលជាបានប៉ះពាល់ចិត្ត ដោយសារភាពឆេះឆួល និងការផ្ចង់ព្រះទ័យរបស់ព្រះយេស៊ូវ ដែលបានបណ្ដាលឲ្យពួកគេមានចិត្តស្រេកឃ្លាន ចង់មានការប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ស្រដៀងនឹងព្រះអង្គផងដែរ។ ព្រះយេស៊ូវក៏បានឆ្លើយតបចំពោះពួកគេ ដោយបង្រៀនពួកគេថា «កាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន»…
Read article