February 2025

You are here:
យើង​អាច​ហៅ​ព្រះ​អង្គ​ថា ព្រះ​វរបិតា(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ» (លូកា ១១:២)។ ពេល​ណា​គេ​ទទួល​ចិញ្ចឹម​ក្មេង​ម្នាក់ ជីវិត​របស់​នាង​ទាំងមូល​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​នាង​មាន​ឈ្មោះ​ថ្មី គ្រួសារ​ថ្មី ហើយ​ជា​ញឹក​ញាប់ នាង​មាន​របៀប​នៃ​ការ​រស់នៅ​ថ្មី​ទាំង​ស្រុង។ តែ​ភាព​ស្រប​ច្បាប់​នៃ​ការ​ទទួល​ចិញ្ចឹម​នោះ អាច​កើត​មាន ដោយ​ក្មេង​នោះ​មិន​មាន​អារម្មណ៍​ថា នាង​ជា​កូន​ក្នុង​គ្រួសារ​នោះ។ ក្មេង​នោះ​មិន​គ្រាន់​តែ​ត្រូវ​ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​របស់​គ្រួសារ​នោះ តែ​ក៏​ត្រូវ​មាន​ការ​ដក​ពិសោធន៍​កាន់​តែ​ជ្រាល​ជ្រៅ នៅ​ក្នុង​ចំណង​ទំនាក់​ទំនង​ក្នុង​គ្រួសារ ដោយ​ហៅ​ឪពុក​ម្តាយ​ថ្មី​របស់​ខ្លួន​ថា «ឪពុក» និង «ម្តាយ»។ ការ​ទទួល​ចិញ្ចឹម​ខាង​វិញ្ញាណ​របស់​យើង ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ ពេល​ណា​យើង​ប្រកាស​ថា យើង​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ការ​ទទួល​ចិញ្ចឹម​នោះ​កែ​ប្រែ​សណ្ឋាន​នៃ​ជីវិត​យើង​ភ្លាមៗ អស់​កល្ប​ជានិច្ច និង​មិន​អាច​បដិសេធន៍​បាន។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ឈ្មោះ​ជា​កូន​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​យល់​អត្ថន័យ​នៃ​ការ​រស់នៅ​ជា​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ​ផង​ដែរ ដោយ​មាន​ចិត្ត​ស្ញប់​ស្ញែង នៅ​ក្នុង​ការ​គិត​ថា ព្រះ​អង្គ​ជា​ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដូច​នេះ​បាន ព្រះ​អង្គ​ក៏​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ឲ្យ​កែ​ប្រែ​ចរិត​លក្ខណៈ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​យល់​អំពី​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​ជា​ឪពុក និង​កូន។ គឺ​ដូច​ដែល​សាវ័ក ប៉ុល បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី​ថា «ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ចាត់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​រាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះ​វរបិតា​អើយ» (កាឡាទី ៤:៦)។ គ្រីស្ទ​បរិស័ទ​គួរ​តែ​បាន​ដក​ពិសោធន៍​លើស​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ទទួល​ចិញ្ចឹម​ខាង​វិញ្ញាណ។ ការ​ទទួល​ចិញ្ចឹម​នោះ…

Read article
ជា​មនុស្ស​តូច​ទាប តែ​ព្រះ​ទ្រង់​ស្រឡាញ់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ទំនុក​ដំកើង ១៣៨ ដ្បិត​ទោះបើ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់ គង់តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ តែ​ឯ​មនុស្ស​ឆ្មើង​ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ​។ ទំនុក​ដំកើង ១៣៨:៦ ថ្ងៃ​មួយ ខ្ញុំ​បាន​ស្វាគមន៍​គ្រួសារ​មួយ ដែល​បាន​មក​ចូល​រួម​ជា​ភ្ញៀវ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ព្រះវិហារ​របស់​ខ្ញុំ​។ ក្រុម​គ្រួសារ​នេះ មាន​កូន​ស្រី​ម្នាក់​ជា​ជន​ពិការ​។ ខ្ញុំ​ក៏​បាន​លត់​ជង្គង់ នៅ​ក្បែរ​ក្មេង​ស្រី​តូច​នោះ ដែល​កំពុង​អង្គុយ​នៅ​លើ​រទេះរុញ ហើយក៏​បាន​ណែនាំ​នាង ឲ្យ​ស្គាល់​សត្វ​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​ខាលី(Callie) ហើយក៏​បាន​សរសើរ​ថា នាង​មាន​វ៉ែនតា និង​ស្បែក​ជើង​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ស្អាត​។ ទោះ​នាង​មិន​អាច​និយាយ ក៏​ទឹក​មុខ​ញញឹម​របស់​នាង បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា នាង​មាន​ចិត្ត​រីករាយ​នៅ​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ខ្ញុំ​។ ពេល​នោះ មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ចូល​មក​ជិត​យើង ដោយ​មិន​ហ៊ាន​មើល​មុខ​នាង​ចំ​។ ក្មេង​ស្រី​តូច​នោះ​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “សូម​អ្នកគ្រូ​និយាយ​ប្រាប់​គាត់​ថា រ៉ូប​របស់​គាត់​ស្អាត​ណាស់”។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា “ក្មួយ​ទៅ​ប្រាប់​គាត់​ខ្លួនឯង​ទៅ​។ គាត់​មាន​ចិត្ត​ល្អ មិន​ខុសពី​ក្មួយ”។ ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​គាត់ អំពី​ភាព​ងាយ​ស្រួល ក្នុង​ការ​ជជែក​ជាមួយ​មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ ទោះ​នាង​មិន​អាច​ទំនាក់​ទំនង​ដូច​យើង​ក៏ដោយ ហើយ​ខ្ញុំ​ក៏បាន​ពន្យល់​ផង​ដែរ​ថា ការ​ញញឹម​ដាក់​នាង ក៏​អាច​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​ថា គេ​ទទួល​ស្វាគមន៍ និង​ស្រឡាញ់​នាង​ផង​ដែរ​។ ក្នុង​ព្រះ​គម្ពីរប៊ីប និង​ក្នុង​ពិភពលោក​នេះ គេ​ច្រើនតែ​មិន​រាប់រក​មនុស្ស​ជា​ច្រើន ដោយសារ​គេ​គិតថា ពួកគេ​មាន​ភាព​ខុស​ប្លែក​គេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ដ៏​ធំ​ប្រសើរ​នៃ​យើង បាន​ឲ្យ​តម្លៃ​មក​លើ​ភាព​ខុស​ប្លែក​របស់​យើង ហើយ​បាន​ត្រាស់ហៅ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ និង​មហា​គ្រួសារ​របស់​ព្រះអង្គ​។…

Read article
ឯកសិទ្ធិ​ក្នុង​ការ​អធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក យ៉ូហាន បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ» (លូកា ១១:‌១)។ ការ​ប្រកប​ស្និទ្ធ​ស្នាល​ដែល​យើង​មាន​ជា​មួយ​ព្រះ តាម​រយៈ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ គឺ​បាន​បង្ហាញ​ចេញ​មក​ជា​ចម្បង តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង។ ការ​អធិស្ឋាន​គឺជា​ភស្តុតាង​បញ្ជាក់​ថា យើង​មាន​ទំនាក់​ទំនងជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​អង្គ តែ​ក៏​បាន​ប្រទាន​យើង​នូវ​ឯកសិទ្ធិ​ពិសេស ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ព្រះ​អង្គ ក្នុង​ការ​អធិស្ឋាន។ ព្រះ​គម្ពីរ​ប៊ីប​មាន​ខ​គម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ។ កាល​ណា​យើង​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ខ​គម្ពីរ​ទាំង​នោះ នោះ​យើង​ក៏​បាន​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​ការ​អធិស្ឋាន​ជា​ទម្លាប់​នៃ​ការ​រស់​នៅ​ដ៏​បរិសុទ្ធ។ ព្រះ​អង្គ​បាន​អធិស្ឋាន​ជា​ទៀង​ទាត់ នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទូល​សូម​ព្រះ​វរបិតា​ដឹក​នាំ ការ​អនុវត្តន៍​តាម​ផែនការ​ប្រចាំ​ថ្ងៃ។ ការ​អធិស្ឋាន​ក្នុង​កន្លែង​ស្ងប់​ស្ងាត់ និង​ដាច់​ដោយ​ឡែក ផ្តល់​ភាព​ងាយ​ស្រួល​ឲ្យ​ព្រះ​យេស៊ូវ​ស្តាប់​​ព្រះ​សូរសៀង​ព្រះ​វរបិតា ដោយ​គ្មាន​ការ​រំខាន​ពី​សម្លេង​ហ្វូង​មនុស្ស និង​ការ​ទូល​សួរ​របស់​ពួក​សាវ័ក។ ការ​អធិស្ឋាន​បង្កើត​ឲ្យ​មាន​បរិបទ ឬ​គម្រោង​សម្រាប់​ការ​សម្រេច​ព្រះ​ទ័យ​ទាំង​អស់​ដែល​ព្រះ​អង្គ​មាន។ ពេល​ដែល​ពួក​សាវ័ក​ឃើញ​ព្រះ​យេស៊ូវ​មាន​ទម្លាប់​អធិស្ឋាន​ដូច​នេះ ពួក​គេ​ក៏​បាន​ទូល​សូម​ព្រះ​អង្គ​​បង្រៀន​ពួកគេ​ឲ្យ​ចេះ​អធិស្ឋាន។ ពួក​គេ​ប្រហែល​ជា​បាន​ប៉ះ​ពាល់​ចិត្ត ដោយ​សារ​ភាព​ឆេះឆួល និង​ការ​ផ្ចង់​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​បាន​បណ្ដាល​ឲ្យ​ពួកគេ​មាន​ចិត្ត​ស្រេក​ឃ្លាន ចង់​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរបិតា ស្រដៀង​នឹង​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ចំពោះ​ពួក​គេ ដោយ​បង្រៀន​ពួក​គេ​ថា «កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន»…

Read article
អត្ថន័យ​នៃ​ភួង​បន្លា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៥:១-១២ មាន​ព​រហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត​។ ម៉ាថាយ ៥:៤ លោក​អ៊ីសាក វ៉ាត់(Isaac Watts) ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​ទំនុក​សកល ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​ពួក​ជំនុំ​។ គាត់​បាន​និពន្ធ​បទ “កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ”។ ក្នុង​ល្បះ​ដំបូង​របស់​បទ​ចម្រៀង​នេះ គាត់​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​ភាព​ខុស​ប្លែក​គ្នា ក្នុង​ន័យ​ថា គាត់​បាន​ចាត់​ទុក​វត្ថុ​មាន​តម្លៃ​បំផុត​ដែល​គាត់​រកបាន ជា​ការខាតបង់ ហើយក៏​បាន​ស្អប់​ខ្ពើម​សេចក្តី​អំនួត​របស់​គាត់​។ ជួនកាល ក្នុង​ភាសា​និយាយ យើង​សង្កេត​ឃើញ​គេ​ប្រើ​ពាក្យ​ផ្សំ​ពី​ពាក្យ​ពីរ​ដែល​មានន័យ​ផ្ទុយ​គ្នា​ក្នុង​ន័យ​លេងសើច ដូចជា​ពាក្យ “សប្បាយ​ចង់​ងាប់” ។ ក្នុង​បទ​ទំនុក​សកល​របស់​លោក​វាត់ គាត់​បាន​ប្រើ​ពាក្យ​ផ្សំ​ពី​ពាក្យ​ដែល​មានន័យ​ផ្ទុយ​គ្នា មិនមែន​ក្នុង​ន័យ​លេងសើច តែ​មាន​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ណាស់​។ ព្រះយេស៊ូវ​ក៏បាន​ប្រើ​ពាក្យ​ដែល​មានន័យ​ផ្ទុយ​គ្នា ជា​ញឹក​ញាប់​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​មាន​សេចក្តី​កំសត់​ខាង​ឯ​វិញ្ញាណ”(ម៉ាថាយ ៥:៣) ក្នុង​ន័យ​ថា មនុស្ស​ដែល​អស់​សង្ឃឹម នឹង​ទទួល​បាន​លើស​ពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​សង្ឃឹមថា​នឹង​បាន​។ ពេលណា​យើង​សោក​សង្រេង ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​យើង​យំសោក ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​បាន​ទទួល​បាន “ការ​កម្សាន្ត​ចិត្ត”(ខ.៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​បង្ហាញថា នៅ​ក្នុង​នគរ​ព្រះ​ការ​រស់នៅ​របស់​មនុស្ស នឹង​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ជីវិត​នៅ​ផែនដី​។ តាមរយៈ​ភាព​ផ្ទុយ​គ្នា​នេះ យើង​អាច​រៀន​សូត្រ​បាន​ថា ជីវិត​ក្នុង​ព្រះគ្រីស្ទ​ខុសពី​ការ​រំពឹង​គិត​គ្រប់​យ៉ាង​របស់​លោកិយ​។ ជាក់​ស្តែង…

Read article
ថ្វាយ​បង្គំ​ព្រះ​អង្គ​ដោយ​អំណរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់» (ទំនុកតម្កើង ១០០:៣)។ មាន​ការ​ពិពណ៌នា​ថា កណ្ឌ​គម្ពីរ​ទំនុកតម្កើង​គឺ​ហិប​ដាក់​ថ្នាំ សម្រាប់​វិញ្ញាណ​របស់​យើង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុកតម្កើង យើង​អាច​រក​ឃើញ​ទំនួញ សម្រាប់​អ្នក​ដែល​ជួប​ទុក្ខ​វេទនា ការ​ស្រែក​រក​ព្រះ ក្នុង​ពេល​ដ៏​ពិបាក និង​ការ​ថ្វាយ​ការ​សរសើរ​តម្កើង និង​ការ​អរ​ព្រះ​គុណ។ ទោះ​អ្នក​មាន​ជំងឺ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ចិត្ត អ្នក​អាច​រក​ថ្នាំ​ព្យាបាល ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង។ នៅ​ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង មាន​សេចក្តី​ពិត​ជា​មូលដ្ឋាន​គ្រឹះ ដែល​បាន​ចែង​ថា ព្រះ​អម្ចាស់​ជា​ព្រះ ហើយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។ ការ​រស់នៅ​របស់​យើង​ជា​រាស្ត្រ​របស់​ព្រះ​អង្គ គឺ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ កាល​ពី​មុន​យើង​មិនមែន​ជា​រាស្ត្រ​របស់​ព្រះ​អង្គ តែ​ឥឡូវ​នេះ យើង​ជា​រាស្ត្រ​ព្រះ​អង្គ​ហើយ។ កាល​ពី​មុន យើង​មិន​បាន​ទទួល​សេចក្តី​មេត្តា តែ​ឥឡូវ​យើង​ទទួល​សេចក្តី​មេត្តា​ជា​រៀង​រាល់​ថ្ងៃ (១ពេត្រុស ២:១០)។ និយាយ​ឲ្យ​ខ្លី យើង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​ទេ។ យើង​មិន​ដែល​បាន​ធ្វើ​ជា​កម្ម​សិទ្ធិ​ខ្លួន​ឯង​ទេ។ យើង​ជា​ជីវិត ដែល​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា​បាន​បង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់។ ព្រះ​អង្គ​ជា​ជាង​ស្មូន ដែល​បាន​រចនា​យើង​មក ហើយ «យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ»។ ជាង​នេះ​ទៅ​ទៀត យើង​ជា​មនុស្ស​មាន​បាប ដែល​ព្រះ​អង្គ​សង្គ្រោះ​មាន​សេចក្តី​ស្រឡាញ់ បាន​បង់​ថ្លៃ​លោះ​ឲ្យ​រួច​ពី​បាប (១កូរិនថូស ៦:២០)។ ព្រះ​អង្គ​ជា​អ្នក​គង្វាល ដែល​បាន​លះ​បង់​ព្រះ​ជន្ម​ដើម្បី​យើង…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១យ៉ូហាន ៣:១-៣,១៦-២៤ មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ​។ ១យ៉ូហាន ៣:១ មាន​ពេល​មួយ គីម(Kim) បាន​អង្គុយ​នៅ​ក្បែរ​មាត់​បង្អួច ដោយ​មាន​កាបូប​ស្ពាយ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​ការ​រង់​ចាំ​យ៉ាង​អន្ទះសា ចំពោះ​ការ​មកដល់​របស់​ឪពុក​នាង​។ ប៉ុន្តែ នៅពេល​ដែល​ថ្ងៃ​បាន​ប្រែ​ជា​យប់​ ភាព​រំភើប​រីករាយ​​ក៏បាន​រលាយ​បាត់​។ ពេល​នោះ នាង​ក៏​បាន​ដឹង​ថា ឪពុក​នាង​មិន​បាន​មក​ទេ គឺ​មិន​ខុសពី​ពេល​មុន​ឡើយ​។ ឪពុក​ម្តាយ​របស់​គីម​បាន​លែងលះ​គ្នា ហើយ​នាង​ចង់​ចំណាយ​ពេល​ជាមួយ​ឪពុក​របស់​នាង​ឲ្យ​បាន​ច្រើន។ វា​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​នាង​គិតថា នាង​មិន​សូវ​សំខាន់​ចំពោះ​ឪពុក​របស់​នាង ហើយ​គាត់​ប្រាកដ​ជា​មិន​ស្រឡាញ់​នាង​ទេ​។ ក្រោយមក គីម​ក៏​បាន​ដឹង​ថា ទោះ​ឪពុក​ម្តាយ​របស់​យើង​ដែល​នៅ​ផែនដី និង​អ្នក​ផ្សេង​ទៀត ធ្វើ​ឲ្យ​យើង​​ខក​ចិត្ត​យ៉ាងណា​ក៏ដោយ ក៏​យើង​មាន​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​ស្រឡាញ់​យើង ហើយ​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ​។ យើង​រាល់​គ្នា​ដែល​ជា​គ្រីស្ទបរិស័ទ​ក៏​អាច​ទទួល​ស្គាល់​ការ​ពិត​នេះ​ដែរ​។ សាវ័ក​យ៉ូហាន គឺជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន កណ្ឌ​គម្ពីរ​សំបុត្រ​យ៉ូហាន​ទាំង៣ និង​កណ្ឌ​គម្ពីរ​វិវរណៈ​។ គាត់​បាន​យល់​អំពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​។ តាម​ពិត គាត់​បាន​ពិពណ៌នា​អំពី​ខ្លួន​ឯង​ថា គាត់​ជា “សិស្ស១នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់”(យ៉ូហាន ២១:២០) ដោយ​គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជីវិត​បាន​ផ្លាស់​ប្រែ ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះ​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន…

Read article