May 2025

You are here:
បាន​ចាក់​ឫស​ជ្រៅ ក្នុង​ព្រះយេស៊ូវ

អេភេសូរ ៣:១៤-២១ ឲ្យ​ព្រះគ្រីស្ទ​ស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​រសេច​ក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់ឫស ហើយ​តាំង​មាំ​មួន​ក្នុង​សេចក្ដី​ស្រឡាញ់​។ អេភេសូរ ៣:១៧ លោក​អេឌ្រូ មួរេយ(Andrew Murray ឆ្នាំ១៨២៨-១៩១៧) ជា​គ្រូ​គង្វាល​ជាទី​ស្រឡាញ់​របស់​ពួក​ជំនុំ​មួយ​កន្លែង​។ គាត់​បាន​ចែកចាយ​ផល​ប៉ះ​ពាល់ ដែល​ជំងឺ​ផ្សេងៗ​មាន មក​លើ​ដើម​ក្រូច នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​​កំណើត​របស់​គាត់​។ មនុស្ស​ជា​ទូទៅ​ប្រហែល​ជា​មើល​ឃើញ​ដើម​ក្រូច​ទាំង​នោះ ហាក់​ដូចជា​មាន​ការ​លូត​លាស់​ធម្មតា ប៉ុន្តែ អ្នក​ជំនាញ​ខាង​កសិកម្ម​អាច​មើល​ឃើញ​ភាព​ពុក​ផុយ ដែល​កំពុងតែ​សម្លាប់​ដើម​ក្រូច​ទាំង​នោះ​បន្តិច​ម្តងៗ​។ មាន​វិធី​តែមួយ​ទេ ដើម្បី​សង្គ្រោះ​ដើម​ក្រូច​ដែល​មាន​ជំងឺ​ទាំង​នោះ គឺ​ត្រូវ​កាត់​ដើម និង​​មែក​របស់​ពួកវា​ចេញ​ពី​ឫស យក​ទៅ​បំបៅ នៅ​លើ​ដើម​ថ្មី​។ បន្ទាប់មក ដើម​ក្រូច​នោះ​អាច​លូត​លាស់​បាន​ល្អ និង​បង្កើត​ផល​​ផ្លែ​។ លោក​គ្រូ​មួរេយ ក៏បាន​តភ្ជាប់​ការ​ពិពណ៌នា​នេះ ជាមួយនឹង​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​។ កាល​សាវ័ក​ប៉ុល​កំពុង​ជាប់គុក នៅ​ទីក្រុង​រ៉ូម គាត់​បាន​សរសេរ​សំបុត្រ ដោយ​សង្ខេប​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​។ គាត់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​គាត់​ជា​គ្រូ​គង្វាល ដោយ​អធិស្ឋាន​សូម​ឲ្យ​អ្នកជឿ បាន​មាំមួន​ឡើង ដោយ​ព្រះ​ចេស្តា តាមរយៈ​ព្រះ​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​ព្រះអង្គ​បាន​គង់នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ដោយ​សេចក្តី​ជំនឿ(អេភេសូរ ៣:១៦-១៧)។ សាវ័ក​ប៉ុល​មាន​សេចក្តី​ប្រាថ្នា​ចង់​ឲ្យ​ពួកគេ បាន​ចាក់​ឫស និង​លូត​លាស់​យ៉ាង​រឹងមាំ ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​បាន​ស្គាល់​ខ្នាត​ទាំង​អស់ នៃ​សេចក្តី​ស្រឡាញ់​ជា​បរិបូរ​របស់​ព្រះ(ខ.១៧-១៨)។…

Read article
យើង​រាល់​គ្នា​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អញ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ងងឹត​បាន​ភ្លឺ​ឡើង​នៅមុខ​គេ ហើយ​ផ្លូវ​ក្ងិចក្ងក់​ឲ្យ​ទៅជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះបង់ចោល​គេ​ឡើយ ឯពួក​អ្នក​ដែល​ទុកចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​នឹង​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ​ផង» (អេសាយ ៤២:១៦-១៧)។ លោក បប់ ឌីលិន (Bob Dylan) បាន​និពន្ធ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា អ្នក​ត្រូវតែ​បម្រើ​នរណា​ម្នាក់។1 ជា​ការ​ពិត​ណាស់ យើង​ម្នាក់ៗ​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ។ តែ​យើង​ត្រូវ​សួរ​ថា យើង​កំពុង​ថ្វាយបង្គំ​អ្វី? មាន​ពេល​ញឹក​ញាប់​ពេក​ហើយ​ដែល ក្នុង​ភាព​ឥត​ប្រយោជន៍​របស់​មនុស្ស យើង​បាន​ធ្លាក់​ខ្លួន​ពឹង​ផ្អែក​ទៅលើ​របស់​អ្វី​ដែល​យើង​បាន​ច្នៃ​បង្កើត​ដោយដៃ ហើយ​ថ្វាយបង្គំ​ពួកវា។ ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ទាំងមូល ឫសគល់​នៃ​បញ្ហា​របស់​មនុស្ស​ជាតិ គឺ​ស្ថិត​នៅ​ត្រង់ថា យើង​បាន​បង្កើត​ព្រះ​ក្លែងក្លាយ ហើយ​ស្វែងរក​សេចក្តី​សង្គ្រោះ​ក្លែង​ក្លាយ​ពី​ព្រះ​ទាំង​នោះ។ យើង​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នេះ​ក្នុង​ចិត្ត​យើង ជំនួស​ឲ្យ​ព្រះ​ពិត។ យើង​មិន​បាន​មើលទៅ​ព្រះ​អង្គ ដោយ​ចិត្ត​ប្ដូរ​ផ្តាច់ និង​ទទួល​ព្រះ​អង្គ​ជា​ប្រភព​នៃ​ការ​ស្កប់​ចិត្ត​ឡើយ តែ​ផ្ទុយ​ទៅវិញ យើង​ទទួល​យក​របស់​ល្អៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​ឲ្យ​យើង​អរ​សប្បាយ ហើយ​កែ​ប្រែ​ពួកវា​ឲ្យ​ក្លាយ​ជា​រូប​ព្រះ ដើម្បី​ជំនួស​ព្រះ​អង្គ​ដោយ​ភាព​ល្ងង់​ខ្លៅ។ លោក​ស៊ី.អេស. លូអ៊ីស (C.S. Lewis) បាន​បក​ស្រាយ​យ៉ាង​ដូច​នេះ​ថា «យើង​ជា​មនុស្ស​ដែល​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់ ដែល​ស្វែងរក​ការ​សប្បាយ​ភ្លើតភ្លើន គ្រឿង​ស្រវឹង ទំនាក់​ទំនង​ផ្លូវភេទ និង​មហិច្ឆតា ខណៈ​ពេល​ដែល​ព្រះអម្ចាស់​បាន​ដាក់​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ នៅ​ចំពោះ​មុខ​យើង​ជា​ស្រេច គឺ​មិន​ខុសពី​ក្មេង​ល្ងង់​ម្នាក់ ដែល​ចង់​បន្ត​ធ្វើ​នំ​ពី​ភក់ ក្នុង​តំបន់​អនាធិបតេយ្យ…

Read article
ផ្តល់​កិត្តិយស​ដល់​អ្នក​ទន់​ខ្សោយ

២សាំយ៉ូអែល ៩:១-១០ តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជាមួយនឹង​យើង​ជានិច្ច​។ ២សាំយ៉ូអែល ៩:៧ មាន​កីឡា​ប្រភេទ​ថ្មី​មួយ នៅ​សម្រាប់​សិស្ស​វិទ្យាល័យ ហើយ​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត ដែល​យើង​ធ្លាប់​បាន​ឃើញ​។ កីឡា​នេះ​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដូច​កីឡា​ផ្សេង​ដែល​មាន​អ្នក​គាំទ្រ​ស្រែក​ហូរ​លើក​ទឹក​ចិត្ត មាន​អា​ប៊ីត និង​ក្តារ​កត់​ពិន្ទុ​។ ប៉ុន្តែ វា​មាន​ចំណុច​ខុស​ប្លែក​ដ៏​សំខាន់​មួយ​នៅ​ត្រង់ថា ក្រុម​នីមួយៗ​មាន​សមាជិក៥នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​កីឡាករ​ពីរ​នាក់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ហើយ៣នាក់​ទៀត​ជា​ជន​ពិការ ក្នុង​ទម្រង់​ណាមួយ​។ សកម្មភាព​នៃ​ការ​ប្រកួត​ក្នុង​ទីលាន ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ចិត្ត​រំភើប​ណាស់ ខណៈ​ពេល​ដែល​កីឡាករ​ជួយ​គ្នា លើក​ទឹក​ចិត្ត និង​កំឡា​ចិត្ត​គ្នា​ទៅវិញ​ទៅមក ទោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​ផ្សេង​គ្នា​ក៏ដោយ​។ គោលបំណង​ធំ​បំផុត​របស់​កីឡា​នេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​​សិស្ស ដែល​មិន​មាន​ឱកាស​ដក​ពិសោធ​នឹង​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ប្រកួត​កីឡា​ ដូច​អ្នក​ផ្សេង។ ការ​ផ្តល់​កិត្តិយស និង​ឲ្យ​តម្លៃ​សិស្ស​យ៉ាង​ដូច​នេះ អាច​កើត​មាន​បាន ដោយសារ​សាលា​រៀន​នេះ​មាន​ថ្នាក់​ដឹកនាំ​ប្រកបដោយ​ប្រាជ្ញា និង​មាន​ម្ចាស់​ការ​។ ហើយ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ បាន​ក្រើន​រំឭក​យើង អំពី​គំរូ​ដ៏​ល្អ​ដែល​ស្តេច​ដាវីឌ​បាន​បន្សល់​ទុក​ឲ្យ ក្នុង​ព្រះ​គម្ពីរប៊ីប​។ នៅ​សម័យ​របស់​ស្តេច​ដាវីឌ គេ​មាន​ទម្លាប់​និយាយ​ថា មនុស្ស​ខ្វាក់ និង​ពិការ​ជើង មិន​អាច​ចូល​វាំង​បានទេ(២សាំយ៉ូអែល ៥:៨)។ គេ​និយាយ​ដូច​នេះ ក្នុង​ន័យធៀប សំដៅ​មក​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្តេច​ដាវីឌ​បាន​សម្រេច​ព្រះទ័យ នាំ​ព្រះអង្គម្ចាស់​​មភី​បូសែត ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន…

Read article
បាន​ប្រទាន​មក ដោយ​ឥត​គិត​ថ្លៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្តី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។ ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ» (ភីលីព ៤:១៤-១៥)។ ការ​រស់នៅ​ជា​គ្រីស្ទ​បរិស័ទ គឺជា​ការ​រស់នៅ​ជា​អ្នក​ទទួល និង​ជា​អ្នក​ឲ្យ។ មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​អប់រំ​អំពី​សារៈសំខាន់​នៃ​ការ​មាន​គណនី​ធនាគារ​សម្រាប់​ការ​ចូល​និវត្តន៍ ដោយ​សន្សំ​ប្រាក់​ទុក​ជា​ទៀង​ទាត់។ ការ​បដិសេធន៍​ទាំងស្រុង មិន​ព្រម​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ​គឺជា​កំហុស​ដ៏​ធំ​មួយ តែ​ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះ យើង​ក៏​ត្រូវ​ពិចារណា​អំពី​ការ​ចែក​រំលែក និង​ការ​វិនិយោគ​ខាង​វិញ្ញាណ ដោយ​គិត​ដល់​ភាព​អស់​កល្ប​ជានិច្ច​ផង​ដែរ។ ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព សាវ័ក ប៉ុល បាន​សរសើរ​បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ​នៅ​ទីនោះ ដែល​បាន «ជួយ​ដល់​សេចក្តី​កំសត់​របស់​គាត់» ជា​ការ​ធ្វើ​ការ​ជា​ដៃ​គូ ដែល​រាប់​បញ្ចូល​ការ​ជួយ​ទំនុក​បម្រុង​គាត់​ផង​ដែរ។ សេចក្តី​សប្បុរស​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​មាន​ភាព​លេច​ធ្លោ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​សប្បុរស​លើស​ពួក​ជំនុំ​ផ្សេង​ទៀត។ ពួក​ជំនុំ​មួយ​នេះ​មាន​ភាព​ក្មេង​ខ្ចី​មែន តែ​ពួក​គេ​បាន​ប្ដេជ្ញា​ចិត្ត​តាំង​ពី​ដើម​មក​ថា ពួក​គេ​នឹង​ជួយ​ផ្គត់ផ្គង់​ការងារ​ដំណឹង​ល្អ​របស់​គាត់។ ការ​ផ្គត់ផ្គង់​របស់​ពួក​គេ ចំពោះ​សាវ័ក ប៉ុល មិន​គ្រាន់តែ​លេច​ធ្លោ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​រយៈ​ពេល​យូរ​ផង​ដែរ។ ពួក​គេ​បាន​ដាក់​ដង្វាយ​ឲ្យ​គាត់​ជា​ទៀង​ទាត់ ដើម្បី​បំពេញ​តម្រូវការ​គាត់​ម្តង​ហើយ​ម្តង​ទៀត។ បុរស​ស្ត្រី​ទាំង​នោះ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គាត់ ទោះ​រយៈ​ពេល១ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ ចាប់​តាំងពី​ពេល​ដែល​សាវ័ក ប៉ុល ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ។ ការ​ដាក់​ដង្វាយ​របស់​ពួក​គេ មិន​បាន​ធ្វើ​ឡើង​តាម​អារម្មណ៍​ឡើង​ចុះ ហើយក៏​មិនមែន​ដោយ​សារ​ការ​អូស​ទាញ​ពី​កត្តា​ខាង​ក្រៅ។ តែ​ពួក​គេ​ដាក់​ដង្វាយ ព្រោះ​ពួក​គេ​ដឹង​ថា អ្វីៗ​ដែល​ពួក​គេ​មាន គឺ​សុទ្ធតែ​ជា​ការ​ប្រទាន​មកពី​ព្រះ ដោយ​មិន​បាន​ឲ្យ​ពួក​គេ​តប​ស្នង។…

Read article
បាន​ប្រទាន​មក ដោយ​ឥត​គិត​ថ្លៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្តី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។ ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ» (ភីលីព ៤:១៤-១៥)។ ការ​រស់នៅ​ជា​គ្រីស្ទ​បរិស័ទ គឺជា​ការ​រស់នៅ​ជា​អ្នក​ទទួល និង​ជា​អ្នក​ឲ្យ។ មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​អប់រំ​អំពី​សារៈសំខាន់​នៃ​ការ​មាន​គណនី​ធនាគារ​សម្រាប់​ការ​ចូល​និវត្តន៍ ដោយ​សន្សំ​ប្រាក់​ទុក​ជា​ទៀង​ទាត់។ ការ​បដិសេធន៍​ទាំងស្រុង មិន​ព្រម​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ​គឺជា​កំហុស​ដ៏​ធំ​មួយ តែ​ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះ យើង​ក៏​ត្រូវ​ពិចារណា​អំពី​ការ​ចែក​រំលែក និង​ការ​វិនិយោគ​ខាង​វិញ្ញាណ ដោយ​គិត​ដល់​ភាព​អស់​កល្ប​ជានិច្ច​ផង​ដែរ។ ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព សាវ័ក ប៉ុល បាន​សរសើរ​បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ​នៅ​ទីនោះ ដែល​បាន «ជួយ​ដល់​សេចក្តី​កំសត់​របស់​គាត់» ជា​ការ​ធ្វើ​ការ​ជា​ដៃ​គូ ដែល​រាប់​បញ្ចូល​ការ​ជួយ​ទំនុក​បម្រុង​គាត់​ផង​ដែរ។ សេចក្តី​សប្បុរស​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​មាន​ភាព​លេច​ធ្លោ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​សប្បុរស​លើស​ពួក​ជំនុំ​ផ្សេង​ទៀត។ ពួក​ជំនុំ​មួយ​នេះ​មាន​ភាព​ក្មេង​ខ្ចី​មែន តែ​ពួក​គេ​បាន​ប្ដេជ្ញា​ចិត្ត​តាំង​ពី​ដើម​មក​ថា ពួក​គេ​នឹង​ជួយ​ផ្គត់ផ្គង់​ការងារ​ដំណឹង​ល្អ​របស់​គាត់។ ការ​ផ្គត់ផ្គង់​របស់​ពួក​គេ ចំពោះ​សាវ័ក ប៉ុល មិន​គ្រាន់តែ​លេច​ធ្លោ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​រយៈ​ពេល​យូរ​ផង​ដែរ។ ពួក​គេ​បាន​ដាក់​ដង្វាយ​ឲ្យ​គាត់​ជា​ទៀង​ទាត់ ដើម្បី​បំពេញ​តម្រូវការ​គាត់​ម្តង​ហើយ​ម្តង​ទៀត។ បុរស​ស្ត្រី​ទាំង​នោះ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គាត់ ទោះ​រយៈ​ពេល១ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ ចាប់​តាំងពី​ពេល​ដែល​សាវ័ក ប៉ុល ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ។ ការ​ដាក់​ដង្វាយ​របស់​ពួក​គេ មិន​បាន​ធ្វើ​ឡើង​តាម​អារម្មណ៍​ឡើង​ចុះ ហើយក៏​មិនមែន​ដោយ​សារ​ការ​អូស​ទាញ​ពី​កត្តា​ខាង​ក្រៅ។ តែ​ពួក​គេ​ដាក់​ដង្វាយ ព្រោះ​ពួក​គេ​ដឹង​ថា អ្វីៗ​ដែល​ពួក​គេ​មាន គឺ​សុទ្ធតែ​ជា​ការ​ប្រទាន​មកពី​ព្រះ ដោយ​មិន​បាន​ឲ្យ​ពួក​គេ​តប​ស្នង។…

Read article
កន្លែង​កិត្តិយស ដែល​បន្ទាប​ខ្លួន

លូកា ១៤:៧-១១ ដ្បិត​អស់​អ្នកណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នកណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ​។ លូកា ១៤:១១ ក្នុង​នាម​អ្នក​ស្រីចេននី ជា​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា ជា​ញឹក​ញាប់ គាត់​បាន​នាំ​សិស្ស​របស់​គាត់ ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​ផ្សេងៗ ដើម្បី​ឲ្យ​ពួកគេ​រៀន​មុខ​វិជ្ជា​តន្ត្រី និង​សិល្បៈ​។ នៅពេល​ដែល​គាត់​ប្រាប់​ពួកគេ​ឲ្យ​តម្រង់​ជួរ ដើម្បី​ដើរទៅ​ថ្នាក់​រៀន​មួយ​ទៀត សិស្ស​ថ្នាក់ទី៥ទាំង​នោះ ក៏​បាន​ដណ្តើម​គ្នា​ឈរ​មុខ​គេ​។ ថ្ងៃ​មួយ អ្នក​ស្រី​ចេននី ក៏បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល នៅពេល​ពួក​គេ​កំពុង​ឈរ​តម្រង់​ជួរ ដោយ​ឲ្យ​ពួក​គេ​ត្រឡប់​មក​ក្រោយ ធ្វើ​ឲ្យ​អ្នក​ឈរ​មុខ​គេ កាល​ប៉ុន្មាន​វិនាទី​មុន ក្លាយ​ជា​អ្នក​ឈរ​ក្រោយ​គេ​វិញ​។ ការ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ពួកគេ​លាន់​មាត់​គ្រប់​គ្នា ដោយ​ការ​ភ្ញាក់​ផ្អើល​។ នៅពេល​ដែល​ព្រះយេស៊ូវ​សង្កេត​ឃើញ​ការ​ដណ្តើម​មុខ​តំណែង​គ្នា​ស្រដៀង​នេះ​ដែរ នៅ​តុ​អាហារ​ពេល​ល្ងាច ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ដែល​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ដទៃ​ទៀត​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ​។ ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​រឿង​ពិធីជប់លៀង​របស់​មង្គល​ការ​មួយ ដែល​ក្នុង​នោះ ព្រះអង្គ​បាន​បង្រៀន​ពួកគេ​មិន​ឲ្យ “​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ” តែ​ផ្ទុយ​ទៅវិញ “ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន”(លូកា ១៤:៨-១០)។ ព្រះគ្រីស្ទ​ក៏បាន​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់​ផ្អើល​ចំពោះ​ប្រពៃណី​សង្គម​របស់​ពួកគេ ដោយ​មាន​បន្ទូល​ថា “ដ្បិត​អស់​អ្នកណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នកណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ”(ខ.‌១១)។ យើង​ប្រហែល​ពិបាក​អនុវត្ត​តាម គោលការណ៍​នៃ​នគរ​ព្រះ ត្រង់​ចំណុច​នេះ ដែល​បាន​ប្រាប់​យើង​ឲ្យ​បន្ទាប​ខ្លួន​ទទួលយក​កន្លែង​អង្គុយ​ក្រោយ​គេ ជា​ពិសេស ដោយសារ​សាច់ឈាម​យើង​ជា​មនុស្ស​តែងតែ​ល្បួង​យើង ឲ្យ​ផ្ដោត​ទៅលើ “ភាព​លេច​ធ្លោ​ជាងគេ”…

Read article
ស្អាង​ព្រះវិហារ​របស់​ព្រះ​អង្គ​ឡើង​វិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញពី​ព្រះវិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង…សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្តី​ដែល​ចែង​ទុក​មក​ថា «សេចក្តី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ» (យ៉ូហាន ២:១៥,១៧)។ យើង​អាច​យល់​ដឹង​ថា បុរស​ជា​ឪពុក​មុខជា​មាន​អារម្មណ៍​ក្តៅ​​ក្រហាយ ដោយ​កំហឹង​ដែល​សុចរិត បើសិន​ជា​គាត់​មើល​ឃើញ​ការ​បំផ្លិច​បំផ្លាញ ដែល​គ្រឿង​ញាណ​បាន​ធ្វើ​មក​លើ​ជីវិត​កូន​ប្រុស​គាត់។ យើង​ប្រហែល​មិន​រំពឹង​ថា គាត់​នឹង​ព្រងើយ​កន្តើយ ចំពោះ​ការ​បំផ្លិច​បំផ្លាញ​នេះ​ឡើយ។ ទេ យើង​នឹង​រំពឹង​ថា គាត់​នឹង​ធ្វើ​អ្វីៗ​ដែល​ចាំបាច់ ដើម្បី​បណ្ដេញ​សេចក្តី​អាក្រក់​នោះ​ចេញ ហើយ​ស្តា​ជីវិត​កូន​ប្រុស​គាត់​ឡើង​វិញ។ កាល​ព្រះ​យេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ យាង​ចូល​ដំណាក់​ព្រះវរបិតា​ព្រះ​អង្គ នៅ​ផែនដី ដែល​ជា​ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡឹម ហើយ​បាន​ឃើញ​ទិដ្ឋភាព​ដែល​កំពុង​កើត​ឡើង​នៅ​ទីនោះ ព្រះ​អង្គ​ពិតជា​មាន​ការ​ឈឺ​ចាប់។ ទី​កន្លែង​ដែលគេ​បង្កើត​ឡើង​សម្រាប់​ថ្វាយបង្គំ​ព្រះ បាន​ក្លាយ​ជា​កន្លែង​ថ្វាយ​បង្គំ​លុយ។ ទី​កន្លែង​សម្រាប់​បញ្ចេញ​ពន្លឺ​ឲ្យ​លោកីយ៍​បាន​ជួប​ព្រះ​ដ៏​រស់ បាន​ប្រែ​ក្លាយ​ជា​រនាំង​មិន​ឲ្យ​ប្រជា​ជាតិ​ទាំងឡាយ​ចូល​មក​ជិត​ព្រះ​អង្គ​ទៅវិញ។ ព្រះ​អង្គ​មិន​អាច​បណ្តោយ​ឲ្យ​រឿង​នេះ​បន្ត​កើត​ឡើង​បាន​ទៀត​ទេ នៅពេល​ដែលគេ​កំពុង​បង្អាប់​ព្រះ​នាម និង​សិរី​ល្អ​របស់​ព្រះ។ យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ឈរ​ឱបដៃ​មើល និង​ព្យាយាម​បន្ទាប​តម្លៃ​របស់​សកម្មភាព​ដែល​ព្រះ​យេស៊ូវ​កំពុង​ធ្វើ​នៅពេល​នោះ​ឡើយ។ សេចក្តី​ក្រោធ​ដ៏​បរិសុទ្ធ​របស់​ព្រះ​គ្រីស្ទ​បាន​ឆេះ​ឡើង ដោយ​ភាព​ឧស្សាហ៍ និង​សេចក្តី​បរិសុទ្ធ។ ពេល​នោះ មិនមែន​ជា​ពេល​ដែល​ព្រះ​អង្គ​ត្រូវ​សន្ទនា​ដោយ​ការ​គួរសម​ឡើយ។ ព្រះ​យេស៊ូវ​ជ្រាប​ច្បាស់​ថា គេ​បាន​សង់​ព្រះវិហារ​ដើម្បី​អ្វី។ ព្រះ​វិហារ​ជា​កន្លែង​ជួប​ព្រះ។ ជា​កន្លែង​សម្រាប់​ធ្វើ​ជា​ក្តី​អំណរ​ដល់​លោកីយ៍​ទាំង​មូល។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ឃើញ​គេ​ប្រើ​ព្រះវិហារ​ក្នុង​ផ្លូវ​ខុស​នឹង​គោលបំណង​នេះ​ទាំងស្រុង ហើយ​ព្រះ​អង្គ​ក៏បាន​បង្ហាញ​ឲ្យ​គេ​យល់​ច្បាស់​អំពី​បញ្ហា​នេះ តាមរយៈ​ព្រះ​បន្ទូល និង​សកម្មភាព​របស់​ព្រះ​អង្គ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ក្រោយមក ពួក​ផារិស៊ី​បាន​ប្រឈម​មុខ​ដាក់​ព្រះ​យេស៊ូវ…

Read article
ព្រះ​នៃ​ការ​ចាប់​ផ្តើម​ជា​ថ្មី

២របាក្សត្រ ៣៣:១០-១៧ ក៏​អធិស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ​។ ២របាក្សត្រ ៣៣:១៣ ថ្ងៃ​មួយ គេ​បាន​ធ្វើ​ការ​ប្រកាស​នៅ​លើ​ទំព័រ​កាសែត​ថា “ឈ្មួញ​នៃ​សេចក្តី​ស្លាប់ បាន​ទទួល​មរណៈ​ភាព​ហើយ!” ដំណឹង​មរណៈ​ភាព​នៅ​លើ​ទំព័រ​កាសែត​នោះ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​លោក​អាល់ហ្វ្រែត ណូបែល(Alfred Nobel) ជា​អ្នក​ច្នៃ​បង្កើត​គ្រាប់​រំសេវ​ផ្ទុះ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទិសដៅ​នៃ​ជីវិត​។ ប៉ុន្តែ កាសែត​នោះ​បាន​ចេញ​ផ្សាយ​ពត៌​មាន​ខុស ព្រោះ​លោក​អាល់ហ្វ្រែត​នៅ​មាន​ជីវិត​រស់នៅ​ធម្មតា​ទេ​។ តាម​ពិត គឺ​បង​ប្រុស​របស់​គាត់ ឈ្មោះ​លូដវីជ(Ludvig)ទេ ដែល​បាន​ស្លាប់​នោះ​។ នៅពេល​ដែល​លោក​អាល់ហ្វ្រែត បាន​ដឹង​ថា គាត់​មាន​ឈ្មោះ​ល្បី​ដោយសារ​គាត់​បាន​ឆ្នៃ​បង្កើត​ឧបករណ៍​ដ៏​គ្រោះ​ថ្នាក់ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​បាត់បង់​ជីវិត គាត់​ក៏បាន​សម្រេច​ចិត្ត​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ភាគ​ច្រើន ដើម្បី​ធ្វើ​ពានរង្វាន់ ដល់​អ្នក​ដែល​មាន​ភាព​លេច​ធ្លោ​ខ្លាំង ក្នុង​ការ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​។ គេ​ក៏​បាន​ហៅ​ពាន​រង្វាន់​​នោះ​ថា ពាន​រង្វាន់​ណូបែល​សន្តិភាព​។ កាលពី​ជាង២ពាន់​ឆ្នាំ​មុន អ្នក​មាន​អំណាច​ម្នាក់​ទៀត​ក៏បាន​ផ្លាស់​ប្រែ​ចិត្ត​ផង​ដែរ​។ ស្តេច​ម៉ាន៉ាសេ គឺជា​ស្តេច​របស់​នគរ​យូដា ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​។ ជា​លទ្ធផល ទ្រង់​ត្រូវ​គេ​ចាប់​ព្រះ​កាយ​ធ្វើ​ជា​ឈ្លើយសឹក ដឹក​ទៅ​ទីក្រុង​បាប៊ីឡូន​។ តែ ទ្រង់ “ក៏​ទូល​អង្វរ​ដល់​ព្រះ‌​យេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ” ហើយ “ព្រះ​ក៏​ទន់​ព្រះ‌​ហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូសាឡិម​វិញ”(២របាក្សត្រ ៣៣:១២-១៣)។ ស្តេច​ម៉ាន៉ាសេ​ក៏បាន​ដឹកនាំ​ប្រទេស​ដោយ​សុខ​សន្តិភាព រហូត​ដល់​អស់​ព្រះ​ជន្ម ដោយ​បម្រើ​ព្រះអម្ចាស់…

Read article
ព្រះ​យេស៊ូវ​ជា​ក្សត្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​នៅ​ផែនដី​នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះពរ កិត្តិនាម សិរី​ល្អ និង​ព្រះ​ចេស្ដា ដល់​ព្រះ​អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូនចៀម​នៅ​អស់​កល្ប​ជា​និច្ច​រៀងរាប​តទៅ» (វិវរណៈ ៥:១៣)។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ច្បាស់​ថា ប្រវត្តិ​សាស្ត្រ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ចុង​បញ្ចប់ ស្រប​តាម​គោលបំណង​ច្បាស់​លាស់។ នេះ​ជា​ការ​ពិត ស្ថិត​ក្នុង​ចំណុច​គន្លឹះ​នៃ​ការ​បក​ស្រាយ​របស់​ព្រះ​គម្ពីរ​អំពី​លោកីយ៍ ជា​ការ​បក​ស្រាយ​មាន​លក្ខណៈ​ខុស​ប្លែក​គេ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ជំនឿ​របស់​គ្រីស្ទាន​ខុស​ពី​គេ​នៅ​ត្រង់​ការ​បក​ស្រាយ​អំពី​ចុង​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់។ ជួនកាល ពេល​យើង​មើល​រូបថត​ចាស់ៗ យើង​ប្រហែល​ជា​ចង់​សួរ​ថា «តើមាន​រូប​ខ្ញុំ​នៅ​ក្នុង​រូបថត​នេះ​ទេ?» ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ផែនការ​ព្រះ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​បើក​បង្ហាញ​របស់​កណ្ឌ​គម្ពីរ​វិវរណៈ​នូវ​រូប​ភាព​នៃ​ប្រវត្តិ​សាស្ត្រ។ គ្មាន​នរណា​ម្នាក់ ដែល​មិន​មាន​វត្ត​មាន​ក្នុង​រឿង​នេះ​ទេ។ ហើយ​ពេល​ណា​ប្រវត្តិ​សាស្ត្រ​ឈាន​ដល់ទី​បញ្ចប់ វា​នឹង​បញ្ចប់​ដោយ​ការបែងចែក និង​ការ​ញែក​ចេញពី​គ្នា។ ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ការ​ញែក​ចេញពី​គ្នា​នេះ ដោយ​បង្រៀន​ថា សត្វ​ចៀម​ទាំង​អស់​នឹង​ត្រូវ​ញែក​ចេញពី​សត្វ​ពពែ (ម៉ាថាយ ២៥:៣១-៤៦) ពន្លឺ​នឹង​ញែក​ចេញពី​សេចក្តី​ងងឹត ហើយ​អស់​អ្នកជឿ​ព្រះ​យេស៊ូវ នឹង​ត្រូវ​ញែក​ចេញពី​អ្នក​មិន​ជឿ។ គ្មាន​នរណា​ជៀស​ផុត​ឡើយ ហើយ​គួរ​ឲ្យ​សោកសៅ​ណាស់ ដែល​អ្នក​ខ្លះ​សម្រេច​ចិត្ត​មិន​ជឿ​ព្រះ។ ដូច​នេះ ចំណែក​របស់​យើង​នៅ​ក្នុង​រូប​ភាព​ធំ ពិតជា​សំខាន់​ណាស់។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ដំណើរ​ឡើង​ចុះ​នៃ​ប្រវត្តិ​សាស្ត្រ​ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា មាន​បល្ល័ង្ក​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​បល្ល័ង្ក​នោះ​មិន​នៅ​ទទេ​ឡើយ គឺ​មាន​ព្រះ​គង់ និង​គ្រប់​គ្រង​នៅ​លើ​បល្ល័ង្ក​នោះ។ ព្រះ​យេស៊ូវ​ជា​ក្សត្រ ហើយ​ព្រះ​អង្គ​គង់នៅ​ខាង​ស្តាំ​នៃ​បល្ល័ង្ក​នោះ។ ទោះ​មនុស្ស​ជា​ច្រើន​មិន​ទាន់​ទទួល​ស្គាល់​នគរ​ព្រះ​អង្គ ក៏​បញ្ហា​នេះ​នៅ​តែ​មិន​កែ​ប្រែ​ការ​ពិត​ដែល​ថា ព្រះ​អង្គ​ជា​ក្សត្រ​គ្រង​រាជ។…

Read article
ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ

ទំនុក​ដំកើង ១៦ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ​។ ទំនុក​ដំកើង ១៦:១១ឮ កាលពី​ឆ្នាំ២០១៤ ប្រជាជន​នៅ​ភូមិ​មួយ ក្នុង​ប្រទេស​ន័វេយ បាន​ដាំ​បង្គោល​ផ្លាក​សញ្ញា​ចរាចរណ៍​មួយ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដំណើរ​ទាំងឡាយ​​ឲ្យ​ឆ្លង​ថ្នល់​តាម​របៀប​កំប្លែងៗ​។ គោលបំណង​របស់​គេ គឺ​ដើម្បី​បង្កើត​ពេល​វេលា​ដែល​គួរ​ឲ្យ​អស់​សំណើច​ពីរបី​នាទី សម្រាប់ “អ្នក​ឆ្លង​ថ្នល់​តាម​របៀប​កំប្លែង” និង​អ្នក​ដទៃ​ទៀត ដែល​កំពុង​មើល​ពួកគេ និយាយ​រួម គឺ​ដើម្បី​ឲ្យ​ពួកគេ​បង្កើត​ភាព​រីករាយ​សម្រាប់​គ្នា​ទៅវិញ​ទៅមក នៅ​ថ្ងៃ​នីមួយៗ​។ ការ​មើល​ឃើញ​កាយ​វិការ​កំប្លែង​តែ​បន្តិច​ដូច​នេះ ក៏​អាច​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​វិញ្ញាណ​ដែល​កំពុង​បាក់​ទឹក​ចិត្ត បាន​មួយ​រយៈ​​ផង​ដែរ​។ ព្រះ​គម្ពីរប៊ីប​បាន​ទទួល​ស្គាល់​ថា យើង​នឹង​មាន​រដូវ​កាលដែល​ពិបាក និង​ជួប​ទុក្ខ​ព្រួយ ដែល​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​។ កណ្ឌ​គម្ពីរ​បរិ​ទេវ និង​បទ​គម្ពីរ​ទំនុក​ដំកើង​ជា​ច្រើន បាន​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​ប្រភេទ​នេះ​។ តែ​បទ​គម្ពីរ​ទាំង​នោះ​ក៏​បាន​ចង្អុល​បង្ហាញ ឲ្យ​យើង​ងាក​​ទៅ​រក​ការ​អ្វី ដែល​អាច​នាំមក​នូវ​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ ក្នុង​កាលៈទេសៈ​ទាំង​អស់ គឺ​ក្តី​អំណរ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​។ ស្តេច​ដាវីឌ​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក១៦ ដោយ​គិត​ដល់​ពេល​អនាគត​អស់​កល្ប​ជានិច្ច ដែល​ទ្រង់​នឹង​មាន​ជាមួយ​ព្រះ​។ អ្នក​ដែល​នៅ​មាន​ជីវិត នៅ​ក្រោយ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អាច​ស្គាល់​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ពេល​សព្វថ្ងៃ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​។ ភាព​កំប្លុក​កំប្លែង​ប្រហែល​ជា​មាន​រយៈ​ពេល​ខ្លី តែ​អាច​លើក​ទឹក​ចិត្ត​យើង ក្នុង​ពេល​ដ៏​ពិបាក​។ ទោះជា​យ៉ាងណា​ក៏ដោយ ដើម្បី​ដក​ពិសោធ​នឹង​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ ដែល​ជួយ​ទ្រទ្រង់​យើង ក្នុង​ការ​ឆ្លង​កាត់​រដូវ​កាល​ដែល​ឈឺ​ចាប់​បំផុត​នៃ​ជីវិត​ យើង​ត្រូវ “ជ្រកកោន” នៅ​ក្នុង​ព្រះអង្គ(ខ.១) ដែល​ជួយ​គំនិត…

Read article