May 2025

You are here:
ឈរ​ជាប់​នៅ​លើ​ទី​មាំមួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ក្រែង​ទូល​បង្គំ​ដេក​លក់​ទៅ​ក្នុង​សេចក្តី​ស្លាប់ ក្រែង​ខ្មាំង​សត្រូវ​របស់​ទូល​បង្គំ​ថា អញ​បាន​ឈ្នះ​វា​ហើយ ហើយ​អ្នក​ដែល​តតាំង​នឹង​ទូល​បង្គំ​មាន​សេចក្តី​អំណរ ដោយ​ទូល​បង្គំ​ត្រូវ​រឥល​ចេញ ប៉ុន្តែ​ទូល​បង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូល​បង្គំ​នឹង​រីករាយ​សប្បាយ​ឡើង ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែរ» (ទំនុក​តម្កើង ១៣:៣-៥)។ ពេល​ណា​អ្នក​ទៅ​បោះតង់ កិច្ចការ​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ គឺ​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ដំ​ស្នឹង​របស់​តង់​ឲ្យ​ជាប់​នឹង​ដី​រឹង។ ពេល​ដែល​អ្នក​បាន​អនុវត្ត​ជា​ជំហានៗ​យ៉ាង​ដូច​នេះ​ហើយ អ្នក​អាច​ទៅ​ធ្វើ​កិច្ចការ​អ្វី​ផ្សេង​ទៀត​ដោយ​ចិត្ត​ស្ងប់ ដោយ​ដឹង​ថា ជម្រក​របស់​អ្នក​ធន់​នឹង​ខ្យល់​ព្យុះ ដូច​នេះ​ពេល​អ្នក​វិល​ត្រឡប់​មក​កន្លែង​បោះតង់​វិញ អ្នក​នឹង​មិន​ឃើញ​តង់​អ្នក​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅ​បាត់​ទេ។ ក្នុង​ខ​គម្ពីរ​នេះ​ស្ដេច ដាវីឌ កំពុង​ឆ្លើយតប​ចំពោះ​អារម្មណ៍​ដែល​ត្រូវ​គេ​ភ្លេច​ទ្រង់ និង​ការ​ខក​ចិត្ត​ក្នុង​ជីវិត ហើយ​ត្រូវ​អ្នក​ដទៃ​ប្រឆាំង​ដោយ​អយុត្តិធម៌។ ព្រះ​អង្គ​បាន​ចាប់​ផ្ដើម​ពិពណ៌នា​ដោយ​ប្រើ​គំនិត​ទ្រង់​ពិចារណា​អំពី​ស្ថានភាព​នោះ ហើយ​ទ្រង់​រម្លឹក​អំពី​ការ​អ្វី​ដែល​ទ្រង់​បាន​ដឹង ខណៈ​ពេល​ដែល​ទ្រង់​ប្រកាស​ថា ទ្រង់​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អម្ចាស់។ ការ​ទុក​ចិត្ត​នេះ​គឺ​ផ្អែក​ទៅលើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ទោះ​អារម្មណ៍​របស់​ស្ដេច ដាវីឌ ពិតជា​មាន​ការ​ពិបាក ទ្រង់​បាន​សម្រេច​ព្រះទ័យ​ថ្វាយ​អារម្មណ៍​ទ្រង់​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចរិត​លក្ខណៈ និង​គោល​បំណង​របស់​ព្រះ។ បាន​សេចក្តី​ថា ទ្រង់​ដំ​ស្នឹង​នៃ​សេចក្តី​សង្ឃឹម ឲ្យ​តង់​នៃ​ចិត្ត​របស់​ទ្រង់ ជាប់​នៅ​ក្នុង​ដីរឹង​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអម្ចាស់។ ទាល់តែ​ទ្រង់​បាន​អនុវត្ត​ដូច​នេះ ទើប​ទ្រង់​អាច​អរ​សប្បាយ​ជា​ថ្មី។ ខ្យល់​ព្យុះ​នៃ​ជីវិត​នឹង​លែង​មាន​ទៀត ក្នុង​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី។ ប៉ុន្តែ ទំរាំ​ពេល​នោះ​មកដល់ យើង​នឹង​ឆ្លង​កាត់​ការ​បក់​បោក កន្ត្រាក់ និង​ភាព​ជន់ជោរ។ យើង​នឹង​អត់​ទ្រាំ​ដោយ​អំណរ​រហូត​ដល់​ចំណុច​មួយ​ដែល​យើង​ទុក​ចិត្ត​ថា ព្រះ​វរបិតា​របស់​យើង​មាន​ប្រាជ្ញា។ ពេល​ណា​ព្រះ​អង្គ​មិន​បាន​ប្រទាន​អ្វី​មួយ​មក​យើង គឺ​ដោយ​សារ​ព្រះ​អង្គ​ជ្រាប​ថា…

Read article
ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះ

ភីលីព ១:១២-១៨ បង​ប្អូន​​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ​។ ភីលីព ១:១២ កាលពី​ឆ្នាំ ២០១៨ លោក​គ្រូ​គង្វាល តាន ភ្លីពពីន(Tan Flippin) បាន​ជួប​គ្រោះ​ថ្នាក់ នៅ​ពេល​ជិះ​កង់ ដែល​បាន​បណ្តាល​ឲ្យ​គាត់​ចូល​មន្ទីរ​ពេទ្យ ដើម្បី​ព្យាបាល​ឆ្អឹង​ត្រកៀក​ដែល​បាន​បាក់​។ នៅពេល​ដែល​ក្រុម​វេជ្ជ​បណ្ឌិត បាន​ឲ្យ​គាត់​ទៅ​ធ្វើ CT ស្គែន ដើម្បី​ពិនិត្យ​មើល​ក្បាល​របស់​គាត់ ដែល​អាច​មាន​ការ​ប៉ះ​ទង្គិច ក្នុង​គ្រោះ​ថ្នាក់​នោះ គេ​ក៏​បាន​រក​ឃើញថា គាត់​មាន​ដុំ​​សាច់​កាច នៅ​ក្នុង​ផ្នែក​ខាង​មុខ​នៃ​ខួរ​ក្បាល​របស់​គាត់​។ ការ​រក​ឃើញ​នេះ ក៏បាន​នាំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​នៃ​ការ​ព្យាបាល​រយៈ​ពេល​យូរ ដោយ​គេ​បាន​រក​ឃើញ​ដុំ​សាច់​ផ្សេង​ទៀត ហើយ​ការ​ព្យាបាល​យ៉ាង​ដិត​ដល់​ក៏​មាន​ដំណើរ​ការ ដោយ​មាន​ការ​ចាក់​បញ្ចូល​ខួរ​ឆ្អឹង​ខ្នង​ផង​ដែរ​។ លោក​ភ្លីពីន​ក៏​បាន​ជឿ​ថា “ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រោះ​ថ្នាក់​កើត​មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​អាច​រក​ឃើញ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ”។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ថា ព្រះ​ទ្រង់​អាច​ប្រើ​គ្រោះ​ថ្នាក់ ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។ កាល​នោះ ពួក​ទាហាន​រ៉ូម៉ាំង​បាន​ឃុំ​ខ្លួន​សាវ័ក​ប៉ុល នៅ​ក្នុង​ផ្ទះ ដើម្បី​រង់​ចាំ​ការ​កាត់​ទោស នៅ​ចំពោះ​មុខ​ស្តេច​នេរ៉ូ​។ សាវ័ក​ប៉ុល​មិន​បាន​កើត​ទុក្ខ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​អរ​សប្បាយ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​អាច​អរ​សប្បាយ​បាន? គឺ​ដោយសារ​គាត់​បាន​ចាត់​ទុក​ការ “ជាប់​ច្រវាក់ ដោយសារ​ព្រះគ្រីស្ទ”(ភីលីព ១:១៣) ជា​ឯកសិទ្ធិ​ពិសេស(ខ.២៩)។ បន្ទាប់មក…

Read article
ព្រះ​អង្គ​សុគត ដើម្បី​ឲ្យ​យើង​បាន​សុចរិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយបង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយនូវ​ព្រះ​នាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា» (១កូរិនថូស ៦:៩-១១)។ អារក្ស​មិន​ខ្វល់​អំពី​ការ​ទាញ​នាំ​យើង​ឲ្យ​ឈប់​ធ្វើស​កម្ម​ភាព​ជា​ច្រើន​របស់​គ្រីស្ទ​បរិស័ទ​ទេ តែ​វា​ខ្វល់​អំពី​ការ​ទាញ​នាំ​យើង​ឲ្យ​ឈប់​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត ដែល​ចែង​អំពី​លក្ខណៈ​សម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះ និង​សេចក្តី​ពិត​ដាច់ខាត​អំពី​ក្រម​សីលធម៌​នៃ​នគរ​ព្រះ​អង្គ។ សាវ័ក ប៉ុល បាន​យល់​អំពី​បញ្ហា​នេះ បាន​ជា​គាត់​ដាស​តឿន​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កូរិនថូស កុំ​ឲ្យ​ដើរ​វង្វេង​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ទង្វើ​អសីលធម៌។ គាត់​មាន​ប្រសាសន៍​ថា «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី?»។ សាវ័ក ប៉ុល ក៏​បាន​ពិពណ៌នា​អំពី​ផ្នែក​ខ្លះ​នៃ​អំពើ​ទុច្ចរិត​ដែល​សង្គម​បាន​ចាត់​ទុកជា​អំពើ​ត្រឹម​ត្រូវ ក្នុង​វប្បធម៌​របស់​ទីក្រុង​កូរិនថូស។ ទីក្រុង​នោះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​មមាញឹក ជាទី​ប្រជុំ​របស់​ជាតិ​សាសន៍ សាសនា និង​ភាសា​ចម្រុះ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​វប្បធម៌​របស់​ទីក្រុង​នោះ​មិន​មាន​ឫស​គល់​ច្បាស់​លាស់ ហើយ​ក៏​មិន​មាន​ការ​លាយឡំ​គ្នា​ដែរ។ តាម​ពិត ទឹកដី​នោះ​មាន​ភាព​អសីលធម៌​យ៉ាង​ខ្លាំង​បាន​ជា​ពាក្យ «កូរិនថូស» បាន​ប្រែ​ជា​មានន័យ​ថា «អ​សីលធម៌» (ដូច​នេះ តើ​សាវ័ក ប៉ុល…

Read article
ការ​ឆ្លើយតប ដែល​បង់​អំបិល

១ពេត្រុស ៣:១៥-១៦ ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះ‌​គុណ​ជានិច្ច ទាំង​បង់​អំបិលផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាងណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ​។ កូល៉ុស ៤:៦ មាន​ពេល​មួយ លោក​បឺត(Bert) បាន​ដាក់​កាត​ធនាគារ​របស់​គាត់ នៅ​លើ​វិក័យប័ត្រ​នៅ​ភោជនីយដ្ឋាន ដើម្បី​គិតលុយ​ថ្លៃ​អាហារ​។ អ្នក​រត់​តុ​ក៏បាន​ចាប់​កាន់​វា​ឡើង ហើយក៏​បាន​សួរ​គាត់​ថា “តើអ្នក​ដែល​បាន​និយាយ​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត ជា​នរណា? ការ​អះអាង​ដូច​នេះ គឺ​ពិត​ជា​មាន​អំនួត​ណាស់!”។ លោក​បឺត​ក៏​បាន​ដឹង​ថា អ្នក​រត់​តុ​កំពុង​មាន​ប្រតិកម្ម​ចំពោះ​ខ​គម្ពីរ​ យ៉ូហាន ១៤:៦ ដែល​បាន​បោះពុម្ព​នៅ​លើ​កាត ដែល​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​គ្រីស្ទបរិស័ទ​របស់​គាត់ បាន​ផ្តល់​ឲ្យ​គាត់​។ លោក​បឺត​ក៏បាន​ពន្យល់​អំពី​អត្ត​សញ្ញាណ​របស់​ព្រះយេស៊ូវ ដែល​បាន​មាន​បន្ទូល​ក្នុង​ខ​គម្ពីរ​នោះ និង​អំពី​ការ​លះបង់​របស់​ព្រះអង្គ ដើម្បី​នាំ​យើង​ចូល​ទៅ​រក​ព្រះ​។ ពេលណា​យើង​ជួប​មនុស្ស​ដែល​មិន​មាន​ការ​យល់​ដឹង​អំពី​ជំនឿ​របស់​យើង យើង​ប្រហែល​ជា​ចង់​ឆ្លើយតប ដោយ​ការ​ចំអក ឬ​ការ​វិនិច្ឆ័យ​។ តែ​សាវ័ក​ពេត្រុស​បាន​បង្រៀន​យើង “ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត​ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:‌១៥)។ បន្ទាប់មក គាត់​ក៏បាន​ដាស់តឿន​យើង ឲ្យ​ឆ្លើយតប​ចំពោះ​គេ យ៉ាង​សុភាព និង​ដោយ​ការ​គោរព(ខ.១៥)។ ក្នុង​បទ​គម្ពីរ កូល៉ុស ៤:៦ សាវ័ក​ប៉ុល​បាន​ពន្យល់ អំពី​អំណាច​នៃ​ការ​ឆ្លើយតប​ដោយ​សុភាព យ៉ាង​ដូច​នេះ​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះគុណ​ជានិច្ច…

Read article
ព្រះ​អង្គ​សង្គ្រោះ​ផ្ទំ​លក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី។ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ» (ម៉ាកុស ៤:៣៨-៣៩)។ សូម​យើង​ស្រមៃ​ថា បើ​យើង​ជា​ពួក​សាវ័ក​ដែល​កំពុង​ជិះ​ទូក​ក្នុង​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក តើ​យើង​មាន​អារម្មណ៍​យ៉ាងណា? ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ដូច​នេះ​ពួក​គេ​យល់​អំពី​ស្ថានភាព ដែល​ការ​លង់​ទឹក​ពិតជា​អាច​កើត​មាន ប៉ុន្តែ​គ្រូ​របស់​ពួក​គេ​ហាក់​ដូចជា​មិន​អើពើ​ចំពោះ​ពួក​គេ​សោះ ដោយ​ព្រះ​អង្គ​ផ្ទំ​លក់​យ៉ាង​ស្កប់​ស្កល់។ ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ត្រូវ​ការ​ដំណេក គឺ​បាន​បង្ហាញ​អំពី​រូបកាយ​ពិត​របស់​ព្រះ​អង្គ​ជា​មនុស្ស​ដែល​ស្គាល់​អារម្មណ៍​ហត់​នឿយ ស្រេក​ទឹក និង​ឃ្លាន​អាហារ។ ព្រះ​អង្គ​បាន​ឆ្លង​កាត់​ភាព​កម្សោយ​នៃ​រូបកាយ​ជា​មនុស្ស​ដោយ​ផ្ទាល់។ ព្រះ​អង្គ​ថែម​ទាំង​មាន​ការ​ពិបាក​ក្នុង​ការ​រក​កន្លែង​ផ្ទំ ការ​នេះ​បាន​បង្ហាញ​ថា ព្រះ​អង្គ​ក៏​ស្គាល់​ភាព​មិន​ស្រួល​ខាង​រូប​កាយ។ ព្រះ​ដែល​បាន​បង្កើត​ចក្រ​វាល​មក​អាច​កែ​ប្រែ​ឈើ ដែល​នៅ​ពី​ក្រោម​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​គ្រែ​សម្រាប់​ផ្ទំ​យ៉ាង​មាន​ផាសុកភាព ដើម្បី​សម្រាក​ព្រះ​កាយ​ឲ្យ​បាន​ស្រួល តែ​ផ្ទុយ​ទៅវិញ ព្រះ​អម្ចាស់​នៃ​សិរី​ល្អ​បាន​ផ្តេក​ព្រះ​កេស​នៅ​លើ​ខ្នើយ​ដូច​យើង​ដែរ។ បើ​ព្រះ​យេស៊ូវ​មិន​បាន​ស្គាល់​ភាព​កម្សោយ និង​ការ​ល្បួង​របស់​មនុស្ស​ជាតិ​ទេ នោះ​ព្រះ​អង្គ​ក៏​មិន​ស័ក្ដិ​សម​នឹង​តួនាទី​ជា​សម្ដេច​សង្ឃ​ដែល​មាន​សេចក្តី​អាណិត ដែល​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ​ពី​បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ (ហេព្រើរ ៤:១៤-១៦)។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​ពិតជា​បាន​ស្គាល់​មែន។ ជាក់​ស្ដែង ព្រះ​អង្គ​ពិតជា​ស្គាល់​ការ​ឈឺ​ចាប់​របស់​មនុស្ស​ដែល​គេ​មិន​រាប់រក «ទ្រង់​បាន​យាង​មក​គង់នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ» (យ៉ូហាន…

Read article
ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះ ក្នុង​កន្លែង​អ៊ូអរ

១ពង្សាវតាក្សត្រ ១៩:៨-១៤ ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ​។ ១ពង្សាវតាក្សត្រ ១៩:១២ នៅដើម​ដំបូង​នៃ​សតវត្សរ៍ទី២០ ទីក្រុង​ញូយ៉ក​បាន​ក្លាយ​ជាទី​កន្លែង​ដែល​មាន​សម្លេង​អ៊ូអរ​។ ទីក្រុង​នេះ​គឺ​ជា​ទី​កន្លែង​ដែល​មាន​សម្លេង​លាន់ឮ​ខ្លាំង សម្រាប់​ការ​រស់នៅ ដោយ​មាន​រថភ្លើង រថយន្ត និង​ឡាន​ក្រុង​ឆ្លង​កាត់​ទៅ​មក​យ៉ាង​មមាញឹក ក្មេង​ៗស្រែក​អំពាវនាវ​លក់​កាសែត​តាម​ផ្លូវ និង​មនុស្ស​ធ្វើ​ដំណើរ​យ៉ាង​សស្រាក់​សស្រាំ នៅ​លើ​ចិញ្ចើម​​ផ្លូវ​។ តែ​ថ្ងៃ​មួយ នៅ​សង្កាត់​ប្រតវេយ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៤ បុរស​ម្នាក់​ឈ្មោះ ឆាល ខេឡុក(Charles Kellogg) បាន​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា គាត់​អាច​ស្តាប់​ឮ​សម្លេង​សត្វ​ចង្រឹត​យំ​។ មិត្ត​ភក្តិ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា “វា​មិន​អាច​ទៅរួច​ទេ​។ នៅ​កន្លែង​ដែល​មាន​សម្លេង​អ៊ូអរ​យ៉ាង​នេះ អ្នក​មិន​អាច​ស្តាប់​ឮ​សម្លេង​តូច​ល្អិត​យ៉ាង​នេះ​បានទេ”។ តែ​លោក​ខេឡុក បាន​ទទូច​ថា គាត់​ពិត​ជា​ស្តាប់​ឮ​មែន ហើយ​ទី​បំផុត​គាត់​ក៏​បាន​រក​ឃើញ​សត្វ​ចង្រិត​​មួយ​ក្បាល កំពុង​យំ​​នៅ​លើ​មាត់​បង្អួច​របស់​ហាង​លក់​នំ​ប៉័ង​។ មិត្ត​ភក្តិ​គាត់​ក៏បាន​លាន់​មាត់​ថា “ឯង​ពិតជា​មាន​សមត្ថ​ភាព​ស្តាប់​ឮ​សម្លេង​មិន​ធម្ម​តា​មែន”។ លោក​ខេឡុក​ក៏​បាន​ឆ្លើយ​តប​ថា “ទេ ខ្ញុំ​គ្មាន​សមត្ថភាព​ពិសេស​អ្វី​ទេ​។ ដែល​អាច​ស្តាប់​ឮ​ឬ​អត់ គឺ​អាស្រ័យ​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នកទេ”។ បន្ទាប់ពី លោក​អេលីយ៉ា ដែល​ជា​ហោរា​របស់​ព្រះ ទើបតែ​បាន​ឃើញ​ព្រះអង្គ​បង្ហាញ​ព្រះ​ចេស្តា ដោយ​ការ​អស្ចារ្យ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង គាត់​ក៏បាន​ប្រែ​ជា​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ក្សត្រី​មួយ​អង្គ​​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ហើយក៏​បាន​រត់​គេច​ទៅ​លាក់​ខ្លួន​ក្នុង​រូង​​ភ្នំ(១ពង្សាវតាក្សត្រ ១៩:១-៩)។ ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​នេះ ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​នឹង​ទំនាក់​ទំនងជា​មួយ​គាត់ ដោយ​អំណាច​ចេស្តា​នោះ​​ទេ។ ទោះ​មុន​នោះ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​កន្ត្រាក់…

Read article