2025

You are here:
ផ្ដោត​ចិត្ត​ទៅលើ​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

យ៉ូហាន ៥:៣៦-៤០ គឺជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​។ យ៉ូហាន ៥:៣៩ មាន​ពេល​មួយ ភ្នែក​របស់​អ្នក​ស្រី​ជូន(June) បាន​ផ្ដោត​ទៅ​លើ​ឡាន​ពណ៌​ប្រផេះ ដែល​កំពុង​បើកបរ​នៅ​ក្បែរ​ឡាន​គាត់​។ គាត់​ត្រូវ​បត់​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​មួយ​ទៀត ដើម្បី​ចេញពី​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ រៀង​រាល់​ពេល​ដែល​គាត់​ព្យាយាម​វ៉ា​ឡាន​នោះ អ្នក​បើក​បរ​ឡាន​នោះ​ហាក់​ដូចជា​ព្យាយាម​បន្ថែម​ល្បឿន​ផង​ដែរ​។ ទី​បំផុត គាត់​ក៏​បាន​វ៉ា​ឡាន​នោះ​ដាច់ ដោយ​ជោគជ័យ​។ គាត់​សប្បាយ​ចិត្ត ពេល​ដែល​បាន​បើក​ឡាន​វ៉ា​គេ​ឈ្នះ ប៉ុន្តែ នៅពេល​ដែល​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ ដោយ​ទឹក​មុខ​ញញឹម គាត់​ក៏​បាន​កត់​សំ​គាល់​ឃើញថា គាត់​បាន​បើក​ឡាន​ហួស​ផ្លូវបត់​ចេញពី​ផ្លូវ​ល្បឿន​លឿន​ហើយ​។ គាត់​ក៏បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម ដោយ​ការ​ស្តាយ​ក្រោយ​ថា “ខ្ញុំ​មាន​ការ​វីវក់​នឹង​ការ​បើក​ឡាន​វ៉ា​គេ​ពេក បាន​ជា​ខ្ញុំ​បើក​ហួស​ផ្លូវបត់​”។ ការ​ជ្រុល​ហួស​ដូច​នេះ ក៏​អាច​កើត​មាន នៅ​ក្នុង​ការ​ព្យាយាម​ដើរ​តាម​ផ្លូវ​របស់​ព្រះ​ផង​ដែរ​។ នៅពេល​ដែល​ពួក​អ្នក​ដឹកនាំ​សាសនា បាន​បៀតបៀន​ព្រះយេស៊ូវ ដោយសារ​ព្រះអង្គ​មិន​បាន​កាន់​តាម​ក្រឹត្យ​វិន័យ(យ៉ូហាន ៥:១៦) ព្រះអង្គ​ក៏បាន​ព្រមាន​ពួក​គេ​ថា ពួកគេ​មាន​ការ​ងប់ងុល​ខ្លាំង​ពេក នៅ​ក្នុង​ការ​រៀន និង​អនុវត្ត​តាម​ក្រឹត្យ​វិន័យ តែ​ពួកគេ​ខកខាន​មិន​បាន​ដឹង​ទេ​ថា ក្រឹត្យ​វិន័យ​បាន​ចង្អុល​បង្ហាញ​ពួក​គេ​ទៅ​រក​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មានថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(ខ.៣៩-៤០)។ នៅ​ក្នុង​ការ​ព្យាយាម​រស់នៅ ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ចំពោះ​ព្រះ ពួក​អ្នក​ដឹកនាំ​សាសនា បាន​ផ្ដោត​ចិត្ត​ទៅលើ​ការ​ដើរ​តាម​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា…

Read article
សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់» (លូកា ១១:២)។ នគរ​ព្រះ​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ពី​នគរ​របស់​មនុស្ស​នៅ​ផែនដី។ នគរ​ទាំង​ឡាយ​នៅ​ផែនដី ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ដឹក​នាំ ដែល​អំណាច​របស់​ពួក​គេ​មាន​កំណត់ ហើយ​នឹង​មាន​ការ​ធ្លាក់​ចុះ ដោយ​ជៀស​មិន​រួច។ ប៉ុន្តែ នគរ​ព្រះ​លើស​ពី​នគរ​ដែល​មាន​ក្នុង​ទឹក​ដី​ណា​មួយ ឬ​ស្ថិត​ក្នុង​សម័យ​កាល​ណា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ។ នគរ​ព្រះ​អង្គ​មាន​លក្ខណៈ​សកល និង​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ហើយ​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ មក​លើ​នគរ​នោះ ក៏​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់ (ទំនុកតម្កើង ១៤៥:១៣)។ យើង​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត​ទាំង​នេះ ក្នុង​គំនិត​យើង ពេល​យើង​អធិស្ឋាន​ថា «សូម​រាជ​ព្រះ​អង្គ​មក​ដល់»។ ពេល​ណា​យើង​អធិស្ឋាន​តាម​គំរូ​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំង​ឡាយ ដែល​យើង​ទូល​សូម​នោះ​គឺ សូម​ឲ្យ​ការ​គ្រង​រាជ​របស់​ព្រះ​អង្គ បាន​តាំង​ឡើង​កាន់​តែ​រឹងមាំ​ឡើង ក្នុង​ចិត្ត និង​ជីវិត​យើង។ គឺ​យើង​អធិស្ឋាន​សូម​ឲ្យ​អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ បាន​រស់​នៅ​ដោយ​ការ​ចុះ​ចូល​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ កាន់​តែ​ខ្លាំង​ឡើង​ដោយ​អំណរ។ នេះ​ជា​ទស្សនៈ​ដែល​មាន​ការ​ខុស​ប្លែក​យ៉ាង​ខ្លាំង ពី​ទស្សនៈ​ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។ ភាគ​ច្រើន សព្វ​ថ្ងៃ​នេះ វប្បធម៌​លោក​ខាងលិច​លើក​តម្កើង​ជោគជ័យ​ផ្ទាល់​ខ្លួន និង​ការ​ជួយ​ខ្លួន​ឯង។ គេ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជឿ​ថា យើង​ជា​អ្នក​គ្រប់​គ្រង​ជោគ​វាសនា​ខ្លួន​ឯង។ ប៉ុន្តែ ពេល​ណា​នគរ​ព្រះ​ចូល​ក្នុង​ជីវិត​យើង ពេល​យើង​យាង​ព្រះ​យេស៊ូវ​ចូល​គង់​នៅ​លើ​បល្ល័ង្ក​ចិត្ត​យើង ការ​ផ្លាស់​ប្ដូរ​ក៏​បាន​កើត​មាន។ យើង​មិន​មែន​ជា​ទាសករ​របស់​បាប​ទៀត​ទេ។ ក្សត្រ​ដែល​ជា​ព្រះ​អាទិករ​គង់​ក្នុង​ជីវិត​យើង ហើយ​ចាប់​ផ្ដើម​កែ​ប្រែ​យើង ឲ្យ​ដូច​រូប​អង្គ​ព្រះ​រាជបុត្រា​ព្រះ​អង្គ (រ៉ូម ៨:២៩)។ ពេល​ណា​យើង​អធិស្ឋាន​ដូច​នេះ ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដោយ​តាំង​រាជ​របស់​ព្រះ​អង្គ នៅ​លើ​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង។…

Read article
កន្លែង​ជ្រកកោន​ដ៏​ធំ​ទូលាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ទំនុក​ដំកើង ៣១:១-២,៨-១៦ ទ្រង់​មិន​បាន​ឃុំ​ឃាំង​ទូល​បង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូល​បង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ​។ ទំនុក​ដំកើង ៣១:៨ នៅពេល​ដែល​លោក ថត ប៊ីលីង(Todd Billings) ជា​ទេវ​វិទូ បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម ដែល​មិន​អាច​ព្យាបាល​ជា គាត់​ក៏បាន​ពិពណ៌នា អំពី​សេចក្តី​ស្លាប់​ដែល​អាច​មក​ដល់​ភ្លាមៗ ប្រៀប​ដូចជា​ពន្លឺ​ភ្លើង​នៅ​ក្នុង​បន្ទប់ ដែល​គេ​បាន​បិទ ឬ​ពន្លឺ​ភ្លើង​ញាក់ៗ​​ដែល​ហៀប​នឹង​រលត់។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ខ្ញុំ​ជា​ឪពុក ដែល​មាន​កូន​អាយុ១ឆ្នាំ​ម្នាក់ និង​កូន​អាយុ៣ឆ្នាំ​ម្នាក់ ខ្ញុំ​ចង់​គិតថា ពេល​វេលា​ពីរបី​ទសវត្សរ៍​ទៀត គឺជា​ពេល​វេលា​ដ៏​វែង​មួយ ដែល​ខ្ញុំ​អាច​ឃើញ​កូន​របស់​ខ្ញុំ គឺ​ នេទី(Neti) និង​ណាថានែល(Nathaniel) បាន​ចម្រើន​វ័យ​ធំឡើង … ប៉ុន្តែ បន្ទាប់​ពី​បាន​ពិនិត្យ​សុខ​ភាព​ហើយ … ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅសល់​ពេល​កាន់តែ​តិច”។ នៅ​ក្នុង​ការ​គិត​អំពី​ពេល​វេលា​ដែល​កំពុង​រួញ​ខ្លី​នេះ លោក​ប៊ីលីង ក៏​បាន​យក​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៣១ មក​ពិចារណា ដែល​ក្នុង​នោះ ព្រះអម្ចាស់​ក៏បាន​ដាក់​ស្តេច​ដាវីឌ​ក្នុង​កន្លែង​ដ៏​ធំ​ទូលាយ(ខ.៨)។ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ខ្មាំង​សត្រូវ​ដែល​បាន​ធ្វើ​ទុក្ខ​ទោស​មក​លើ​ទ្រង់ តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ជ្រាប​ថា ព្រះអម្ចាស់​គឺជា​កន្លែង​ជ្រកកោន និង​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​(ខ.២)។ តាមរយៈ​ទំនុក​ដំកើង​នេះ ស្តេច​ដាវីឌ​ក៏បាន​ថ្លែង​អំពី​ទំនុក​ចិត្ត​ដែល​គាត់​មាន​ចំពោះ​ព្រះអង្គ យ៉ាង​ដូច​នេះ​ថា “ឯ​ថ្ងៃ​អាយុ​របស់​ទូល​បង្គំ…

Read article
យើង​អាច​ហៅ​ព្រះ​អង្គ​ថា ព្រះ​វរបិតា(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ» (លូកា ១១:២)។ ពេល​ណា​គេ​ទទួល​ចិញ្ចឹម​ក្មេង​ម្នាក់ ជីវិត​របស់​នាង​ទាំងមូល​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​នាង​មាន​ឈ្មោះ​ថ្មី គ្រួសារ​ថ្មី ហើយ​ជា​ញឹក​ញាប់ នាង​មាន​របៀប​នៃ​ការ​រស់នៅ​ថ្មី​ទាំង​ស្រុង។ តែ​ភាព​ស្រប​ច្បាប់​នៃ​ការ​ទទួល​ចិញ្ចឹម​នោះ អាច​កើត​មាន ដោយ​ក្មេង​នោះ​មិន​មាន​អារម្មណ៍​ថា នាង​ជា​កូន​ក្នុង​គ្រួសារ​នោះ។ ក្មេង​នោះ​មិន​គ្រាន់​តែ​ត្រូវ​ចូល​មក​រស់នៅ​ក្នុង​ផ្ទះ​របស់​គ្រួសារ​នោះ តែ​ក៏​ត្រូវ​មាន​ការ​ដក​ពិសោធន៍​កាន់​តែ​ជ្រាល​ជ្រៅ នៅ​ក្នុង​ចំណង​ទំនាក់​ទំនង​ក្នុង​គ្រួសារ ដោយ​ហៅ​ឪពុក​ម្តាយ​ថ្មី​របស់​ខ្លួន​ថា «ឪពុក» និង «ម្តាយ»។ ការ​ទទួល​ចិញ្ចឹម​ខាង​វិញ្ញាណ​របស់​យើង ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ ពេល​ណា​យើង​ប្រកាស​ថា យើង​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ការ​ទទួល​ចិញ្ចឹម​នោះ​កែ​ប្រែ​សណ្ឋាន​នៃ​ជីវិត​យើង​ភ្លាមៗ អស់​កល្ប​ជានិច្ច និង​មិន​អាច​បដិសេធន៍​បាន។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ឈ្មោះ​ជា​កូន​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​យល់​អត្ថន័យ​នៃ​ការ​រស់នៅ​ជា​កូន​ប្រុស​ស្រី​របស់​ព្រះ​អង្គ​ផង​ដែរ ដោយ​មាន​ចិត្ត​ស្ញប់​ស្ញែង នៅ​ក្នុង​ការ​គិត​ថា ព្រះ​អង្គ​ជា​ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដូច​នេះ​បាន ព្រះ​អង្គ​ក៏​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ឲ្យ​កែ​ប្រែ​ចរិត​លក្ខណៈ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​យល់​អំពី​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​ជា​ឪពុក និង​កូន។ គឺ​ដូច​ដែល​សាវ័ក ប៉ុល បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី​ថា «ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ចាត់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​រាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះ​វរបិតា​អើយ» (កាឡាទី ៤:៦)។ គ្រីស្ទ​បរិស័ទ​គួរ​តែ​បាន​ដក​ពិសោធន៍​លើស​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ទទួល​ចិញ្ចឹម​ខាង​វិញ្ញាណ។ ការ​ទទួល​ចិញ្ចឹម​នោះ…

Read article
ជា​មនុស្ស​តូច​ទាប តែ​ព្រះ​ទ្រង់​ស្រឡាញ់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ទំនុក​ដំកើង ១៣៨ ដ្បិត​ទោះបើ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់ គង់តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ តែ​ឯ​មនុស្ស​ឆ្មើង​ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ​។ ទំនុក​ដំកើង ១៣៨:៦ ថ្ងៃ​មួយ ខ្ញុំ​បាន​ស្វាគមន៍​គ្រួសារ​មួយ ដែល​បាន​មក​ចូល​រួម​ជា​ភ្ញៀវ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ព្រះវិហារ​របស់​ខ្ញុំ​។ ក្រុម​គ្រួសារ​នេះ មាន​កូន​ស្រី​ម្នាក់​ជា​ជន​ពិការ​។ ខ្ញុំ​ក៏​បាន​លត់​ជង្គង់ នៅ​ក្បែរ​ក្មេង​ស្រី​តូច​នោះ ដែល​កំពុង​អង្គុយ​នៅ​លើ​រទេះរុញ ហើយក៏​បាន​ណែនាំ​នាង ឲ្យ​ស្គាល់​សត្វ​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​ខាលី(Callie) ហើយក៏​បាន​សរសើរ​ថា នាង​មាន​វ៉ែនតា និង​ស្បែក​ជើង​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ស្អាត​។ ទោះ​នាង​មិន​អាច​និយាយ ក៏​ទឹក​មុខ​ញញឹម​របស់​នាង បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា នាង​មាន​ចិត្ត​រីករាយ​នៅ​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ខ្ញុំ​។ ពេល​នោះ មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ចូល​មក​ជិត​យើង ដោយ​មិន​ហ៊ាន​មើល​មុខ​នាង​ចំ​។ ក្មេង​ស្រី​តូច​នោះ​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “សូម​អ្នកគ្រូ​និយាយ​ប្រាប់​គាត់​ថា រ៉ូប​របស់​គាត់​ស្អាត​ណាស់”។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា “ក្មួយ​ទៅ​ប្រាប់​គាត់​ខ្លួនឯង​ទៅ​។ គាត់​មាន​ចិត្ត​ល្អ មិន​ខុសពី​ក្មួយ”។ ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​គាត់ អំពី​ភាព​ងាយ​ស្រួល ក្នុង​ការ​ជជែក​ជាមួយ​មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ ទោះ​នាង​មិន​អាច​ទំនាក់​ទំនង​ដូច​យើង​ក៏ដោយ ហើយ​ខ្ញុំ​ក៏បាន​ពន្យល់​ផង​ដែរ​ថា ការ​ញញឹម​ដាក់​នាង ក៏​អាច​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​ថា គេ​ទទួល​ស្វាគមន៍ និង​ស្រឡាញ់​នាង​ផង​ដែរ​។ ក្នុង​ព្រះ​គម្ពីរប៊ីប និង​ក្នុង​ពិភពលោក​នេះ គេ​ច្រើនតែ​មិន​រាប់រក​មនុស្ស​ជា​ច្រើន ដោយសារ​គេ​គិតថា ពួកគេ​មាន​ភាព​ខុស​ប្លែក​គេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ដ៏​ធំ​ប្រសើរ​នៃ​យើង បាន​ឲ្យ​តម្លៃ​មក​លើ​ភាព​ខុស​ប្លែក​របស់​យើង ហើយ​បាន​ត្រាស់ហៅ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ និង​មហា​គ្រួសារ​របស់​ព្រះអង្គ​។…

Read article
ឯកសិទ្ធិ​ក្នុង​ការ​អធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក យ៉ូហាន បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ» (លូកា ១១:‌១)។ ការ​ប្រកប​ស្និទ្ធ​ស្នាល​ដែល​យើង​មាន​ជា​មួយ​ព្រះ តាម​រយៈ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ គឺ​បាន​បង្ហាញ​ចេញ​មក​ជា​ចម្បង តាម​រយៈ​ការ​អធិស្ឋាន​របស់​យើង។ ការ​អធិស្ឋាន​គឺជា​ភស្តុតាង​បញ្ជាក់​ថា យើង​មាន​ទំនាក់​ទំនងជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​អង្គ តែ​ក៏​បាន​ប្រទាន​យើង​នូវ​ឯកសិទ្ធិ​ពិសេស ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ព្រះ​អង្គ ក្នុង​ការ​អធិស្ឋាន។ ព្រះ​គម្ពីរ​ប៊ីប​មាន​ខ​គម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ។ កាល​ណា​យើង​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ខ​គម្ពីរ​ទាំង​នោះ នោះ​យើង​ក៏​បាន​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​ការ​អធិស្ឋាន​ជា​ទម្លាប់​នៃ​ការ​រស់​នៅ​ដ៏​បរិសុទ្ធ។ ព្រះ​អង្គ​បាន​អធិស្ឋាន​ជា​ទៀង​ទាត់ នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទូល​សូម​ព្រះ​វរបិតា​ដឹក​នាំ ការ​អនុវត្តន៍​តាម​ផែនការ​ប្រចាំ​ថ្ងៃ។ ការ​អធិស្ឋាន​ក្នុង​កន្លែង​ស្ងប់​ស្ងាត់ និង​ដាច់​ដោយ​ឡែក ផ្តល់​ភាព​ងាយ​ស្រួល​ឲ្យ​ព្រះ​យេស៊ូវ​ស្តាប់​​ព្រះ​សូរសៀង​ព្រះ​វរបិតា ដោយ​គ្មាន​ការ​រំខាន​ពី​សម្លេង​ហ្វូង​មនុស្ស និង​ការ​ទូល​សួរ​របស់​ពួក​សាវ័ក។ ការ​អធិស្ឋាន​បង្កើត​ឲ្យ​មាន​បរិបទ ឬ​គម្រោង​សម្រាប់​ការ​សម្រេច​ព្រះ​ទ័យ​ទាំង​អស់​ដែល​ព្រះ​អង្គ​មាន។ ពេល​ដែល​ពួក​សាវ័ក​ឃើញ​ព្រះ​យេស៊ូវ​មាន​ទម្លាប់​អធិស្ឋាន​ដូច​នេះ ពួក​គេ​ក៏​បាន​ទូល​សូម​ព្រះ​អង្គ​​បង្រៀន​ពួកគេ​ឲ្យ​ចេះ​អធិស្ឋាន។ ពួក​គេ​ប្រហែល​ជា​បាន​ប៉ះ​ពាល់​ចិត្ត ដោយ​សារ​ភាព​ឆេះឆួល និង​ការ​ផ្ចង់​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​បាន​បណ្ដាល​ឲ្យ​ពួកគេ​មាន​ចិត្ត​ស្រេក​ឃ្លាន ចង់​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរបិតា ស្រដៀង​នឹង​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ចំពោះ​ពួក​គេ ដោយ​បង្រៀន​ពួក​គេ​ថា «កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន»…

Read article
អត្ថន័យ​នៃ​ភួង​បន្លា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៥:១-១២ មាន​ព​រហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត​។ ម៉ាថាយ ៥:៤ លោក​អ៊ីសាក វ៉ាត់(Isaac Watts) ស្ថិត​ក្នុង​ចំណោម​អ្នក​និពន្ធ​ទំនុក​សកល ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​ពួក​ជំនុំ​។ គាត់​បាន​និពន្ធ​បទ “កាល​ខ្ញុំ​នឹក​ពី​ឈើ​ឆ្កាង​អស្ចារ្យ”។ ក្នុង​ល្បះ​ដំបូង​របស់​បទ​ចម្រៀង​នេះ គាត់​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​ភាព​ខុស​ប្លែក​គ្នា ក្នុង​ន័យ​ថា គាត់​បាន​ចាត់​ទុក​វត្ថុ​មាន​តម្លៃ​បំផុត​ដែល​គាត់​រកបាន ជា​ការខាតបង់ ហើយក៏​បាន​ស្អប់​ខ្ពើម​សេចក្តី​អំនួត​របស់​គាត់​។ ជួនកាល ក្នុង​ភាសា​និយាយ យើង​សង្កេត​ឃើញ​គេ​ប្រើ​ពាក្យ​ផ្សំ​ពី​ពាក្យ​ពីរ​ដែល​មានន័យ​ផ្ទុយ​គ្នា​ក្នុង​ន័យ​លេងសើច ដូចជា​ពាក្យ “សប្បាយ​ចង់​ងាប់” ។ ក្នុង​បទ​ទំនុក​សកល​របស់​លោក​វាត់ គាត់​បាន​ប្រើ​ពាក្យ​ផ្សំ​ពី​ពាក្យ​ដែល​មានន័យ​ផ្ទុយ​គ្នា មិនមែន​ក្នុង​ន័យ​លេងសើច តែ​មាន​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​ណាស់​។ ព្រះយេស៊ូវ​ក៏បាន​ប្រើ​ពាក្យ​ដែល​មានន័យ​ផ្ទុយ​គ្នា ជា​ញឹក​ញាប់​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​មាន​សេចក្តី​កំសត់​ខាង​ឯ​វិញ្ញាណ”(ម៉ាថាយ ៥:៣) ក្នុង​ន័យ​ថា មនុស្ស​ដែល​អស់​សង្ឃឹម នឹង​ទទួល​បាន​លើស​ពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​សង្ឃឹមថា​នឹង​បាន​។ ពេលណា​យើង​សោក​សង្រេង ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​យើង​យំសោក ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​បាន​ទទួល​បាន “ការ​កម្សាន្ត​ចិត្ត”(ខ.៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​បង្ហាញថា នៅ​ក្នុង​នគរ​ព្រះ​ការ​រស់នៅ​របស់​មនុស្ស នឹង​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ជីវិត​នៅ​ផែនដី​។ តាមរយៈ​ភាព​ផ្ទុយ​គ្នា​នេះ យើង​អាច​រៀន​សូត្រ​បាន​ថា ជីវិត​ក្នុង​ព្រះគ្រីស្ទ​ខុសពី​ការ​រំពឹង​គិត​គ្រប់​យ៉ាង​របស់​លោកិយ​។ ជាក់​ស្តែង…

Read article
ថ្វាយ​បង្គំ​ព្រះ​អង្គ​ដោយ​អំណរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់» (ទំនុកតម្កើង ១០០:៣)។ មាន​ការ​ពិពណ៌នា​ថា កណ្ឌ​គម្ពីរ​ទំនុកតម្កើង​គឺ​ហិប​ដាក់​ថ្នាំ សម្រាប់​វិញ្ញាណ​របស់​យើង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុកតម្កើង យើង​អាច​រក​ឃើញ​ទំនួញ សម្រាប់​អ្នក​ដែល​ជួប​ទុក្ខ​វេទនា ការ​ស្រែក​រក​ព្រះ ក្នុង​ពេល​ដ៏​ពិបាក និង​ការ​ថ្វាយ​ការ​សរសើរ​តម្កើង និង​ការ​អរ​ព្រះ​គុណ។ ទោះ​អ្នក​មាន​ជំងឺ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ចិត្ត អ្នក​អាច​រក​ថ្នាំ​ព្យាបាល ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង។ នៅ​ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង មាន​សេចក្តី​ពិត​ជា​មូលដ្ឋាន​គ្រឹះ ដែល​បាន​ចែង​ថា ព្រះ​អម្ចាស់​ជា​ព្រះ ហើយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។ ការ​រស់នៅ​របស់​យើង​ជា​រាស្ត្រ​របស់​ព្រះ​អង្គ គឺ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ កាល​ពី​មុន​យើង​មិនមែន​ជា​រាស្ត្រ​របស់​ព្រះ​អង្គ តែ​ឥឡូវ​នេះ យើង​ជា​រាស្ត្រ​ព្រះ​អង្គ​ហើយ។ កាល​ពី​មុន យើង​មិន​បាន​ទទួល​សេចក្តី​មេត្តា តែ​ឥឡូវ​យើង​ទទួល​សេចក្តី​មេត្តា​ជា​រៀង​រាល់​ថ្ងៃ (១ពេត្រុស ២:១០)។ និយាយ​ឲ្យ​ខ្លី យើង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​ទេ។ យើង​មិន​ដែល​បាន​ធ្វើ​ជា​កម្ម​សិទ្ធិ​ខ្លួន​ឯង​ទេ។ យើង​ជា​ជីវិត ដែល​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា​បាន​បង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់។ ព្រះ​អង្គ​ជា​ជាង​ស្មូន ដែល​បាន​រចនា​យើង​មក ហើយ «យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ»។ ជាង​នេះ​ទៅ​ទៀត យើង​ជា​មនុស្ស​មាន​បាប ដែល​ព្រះ​អង្គ​សង្គ្រោះ​មាន​សេចក្តី​ស្រឡាញ់ បាន​បង់​ថ្លៃ​លោះ​ឲ្យ​រួច​ពី​បាប (១កូរិនថូស ៦:២០)។ ព្រះ​អង្គ​ជា​អ្នក​គង្វាល ដែល​បាន​លះ​បង់​ព្រះ​ជន្ម​ដើម្បី​យើង…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១យ៉ូហាន ៣:១-៣,១៦-២៤ មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ​។ ១យ៉ូហាន ៣:១ មាន​ពេល​មួយ គីម(Kim) បាន​អង្គុយ​នៅ​ក្បែរ​មាត់​បង្អួច ដោយ​មាន​កាបូប​ស្ពាយ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​ការ​រង់​ចាំ​យ៉ាង​អន្ទះសា ចំពោះ​ការ​មកដល់​របស់​ឪពុក​នាង​។ ប៉ុន្តែ នៅពេល​ដែល​ថ្ងៃ​បាន​ប្រែ​ជា​យប់​ ភាព​រំភើប​រីករាយ​​ក៏បាន​រលាយ​បាត់​។ ពេល​នោះ នាង​ក៏​បាន​ដឹង​ថា ឪពុក​នាង​មិន​បាន​មក​ទេ គឺ​មិន​ខុសពី​ពេល​មុន​ឡើយ​។ ឪពុក​ម្តាយ​របស់​គីម​បាន​លែងលះ​គ្នា ហើយ​នាង​ចង់​ចំណាយ​ពេល​ជាមួយ​ឪពុក​របស់​នាង​ឲ្យ​បាន​ច្រើន។ វា​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​នាង​គិតថា នាង​មិន​សូវ​សំខាន់​ចំពោះ​ឪពុក​របស់​នាង ហើយ​គាត់​ប្រាកដ​ជា​មិន​ស្រឡាញ់​នាង​ទេ​។ ក្រោយមក គីម​ក៏​បាន​ដឹង​ថា ទោះ​ឪពុក​ម្តាយ​របស់​យើង​ដែល​នៅ​ផែនដី និង​អ្នក​ផ្សេង​ទៀត ធ្វើ​ឲ្យ​យើង​​ខក​ចិត្ត​យ៉ាងណា​ក៏ដោយ ក៏​យើង​មាន​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​ស្រឡាញ់​យើង ហើយ​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ​។ យើង​រាល់​គ្នា​ដែល​ជា​គ្រីស្ទបរិស័ទ​ក៏​អាច​ទទួល​ស្គាល់​ការ​ពិត​នេះ​ដែរ​។ សាវ័ក​យ៉ូហាន គឺជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន កណ្ឌ​គម្ពីរ​សំបុត្រ​យ៉ូហាន​ទាំង៣ និង​កណ្ឌ​គម្ពីរ​វិវរណៈ​។ គាត់​បាន​យល់​អំពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​។ តាម​ពិត គាត់​បាន​ពិពណ៌នា​អំពី​ខ្លួន​ឯង​ថា គាត់​ជា “សិស្ស១នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់”(យ៉ូហាន ២១:២០) ដោយ​គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជីវិត​បាន​ផ្លាស់​ប្រែ ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះ​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន…

Read article
មិន​ត្រូវ​មាន​សេចក្តី​ខ្មាស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះអម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជាមួយនឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ​ចេ​ស្តា​នៃ​ព្រះ​ចុះ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការងារ​បរិសុទ្ធ”។ ២ធីម៉ូថេ ១:៨-៩ យើង​ពិតជា​ងាយ​នឹង​មាន​សេចក្តី​ខ្មាស គឺ​ខ្មាស​ចំពោះ​ព្រះ​ដ៏​ជា​ម្ចាស់ ចំពោះ​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ចំពោះ​ព្រះរាជសារ​របស់​ព្រះ​អង្គ​។ ដូច​នេះ យើង​មាន​ការ​ជំរុញ​ចិត្ត​ខ្លាំង​ណាស់ ដែល​បានឮ​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ កុំ​ឲ្យ​មាន​សេចក្តី​ខ្មាស​។ ក្នុង​វប្បធម៌​លោក​ខាងលិច គេ​មាន​ការ​ទ្រាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​និយាយ​មិន​ច្បាស់​លាស់ អំពី​សាសនា ព្រះ និង​រឿង​ខាង​វិញ្ញាណ​។ យើង​ច្រើន​តែ​អាន ឬឮ​ការ​បក​ស្រាយ​មិន​ច្បាស់​លាស់ ដែល​ហាក់​ដូចជា​មិន​សូវ​សម​ស្រប​នឹង​ដំណឹង​ល្អ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​អ្វី​ដែល​សង្គម​ហាក់​ដូចជា​មិន​អាច​ទទួលយក​បាន គឺ​ការ​ប្រកាស​ច្បាស់​ៗ​ថា មានតែ​ព្រះយេស៊ូវគ្រីស្ទ​ទេ​ដែល​អាច​ប្រទាន​សេចក្តី​សង្គ្រោះ​។ បើ​យើង​ត្រៀម​ខ្លួន​ប្រកាស​ជា​មួយ​សាវ័ក​ពេត្រុស​ថា “គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ”(កិច្ចការ ៤:១២) នោះ​ចូរ​យើង​ទទួលយក​ពាក្យ​លើក​ទឹក​ចិត្ត​ពី​សាវ័ក​ប៉ុល​ថា “ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជាមួយនឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ” ។ យើង​ប្រហែល​ពិបាក​ទទួល​ការ​អញ្ជើញ​របស់​សាវ័ក​ប៉ុល​ឲ្យ​ចូល​រួម​ជាមួយ​គាត់ ក្នុង​ការ​រង​ទុក្ខ​ដើម្បី​ដំណឹង​ល្អ​។ ការ​អញ្ជើញ​នេះ​ប្រាស​ចាក​នឹង​ភាព​ជោគជ័យ​និយម​របស់​គ្រីស្ទបរិស័ទ ក្នុង​សម័យ​ថ្មី ដែល​តែងតែ​ព្យាយាម​បង្ហាញ​លោកិយ​ថា គ្រីស្ទបរិស័ទ​កំពុង​រស់នៅ​ក្នុង​ភាព​ចម្រុង​ចម្រើន​។ ដូច​នេះ មនុស្ស​ជា​ច្រើន​ចង់​បញ្ជាក់​ថា ព្រះ​ទ្រង់​មាន​ព្រះ​ចេ​ស្តា​ប្រោស​ឲ្យ​ជា ធ្វើ​ការ​អស្ចារ្យ និង​នាំ​រាស្រ្ត​ព្រះ​អង្គ​ទៅ​រក​ជ័យ​ជម្នះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរ និង​ទី​បន្ទាល់​របស់​ពួក​ស្មោះ​ត្រង់…

Read article