Alistai Begg

You are here:
មាន​ការ​ប្ដេជ្ញា​ចិត្ត ដ៏​ជាប់​លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក។ ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក ម៉ូសេ ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក» (យ៉ូស្វេ ១៤:៨-៩)។ មនុស្ស​ជា​ច្រើន​មាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ជីវិត តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​បាត់​បង់​អ្វី​ម្យ៉ាង ដែល​ធ្លាប់​ជួយ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ។ ពួក​គេ​ប្រហែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ក្នុង​វ័យ​យុវជន។ ឬ​ជីវិត​របស់​ពួក​គេ​ប្រហែល​មាន​ភាព​លេច​ធ្លោ មាន​ឥទ្ធិពល និង​មាន​ឋានៈ​ខ្ពង់ខ្ពស់។ ក្នុង​ពួក​ជំនុំ​យើង ប្រហែល​ជា​មាន​មនុស្ស​ដែល​ជោគជ័យ​ដូច​នេះ ហើយ​ជា​ការ​ពិត​ណាស់ យើង​ក៏​អាច​មើល​ឃើញ​ខ្លួន​យើង ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ។ ប៉ុន្តែ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​យើង​ជួប​ការ​ល្បួង​ឲ្យ​ចង់​ធ្វើ​ជា​ម្ចាស់​នៃ​ពេល​អតីត​កាល​ដោយ​ក្រឡេក​មក​មើល «ឆ្នាំ​ដ៏​ល្អ» ជា​ញឹក​ញាប់ ហើយ​ក៏​បាន​រអ៊ូរទាំ​អំពី​ការ​ប្រែ​ប្រួល​ដែល​បាន​កើត​មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កាលែប មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ​ទេ ចំពោះ​បរាជ័យ​របស់​គាត់។ គាត់​បាន​ជៀស​វាង​ការ​អ៊ូ​រទាំ ហើយ​ក៏​បាន​បន្ត​មាន​សេចក្តី​ជំនឿ។ គាត់​បាន​រស់​នៅ​ក្នុង​បរិស្ថាន​ដ៏​ពិបាក ក្នុង​វ័យ​កណ្ដាល។ កាល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​ក៏​បាន​ជាប់​គាំង​ដំណើរ​នៅ​ក្នុង​ការ​រស់​នៅ​វិល​វល់​ជា​មួយ​ប្រជាជន​អ៊‌ីស្រាអែល​អស់​រយៈ​ពេល​៤​ទសវត្សរ៍​ក្នុង​វាល​រហោស្ថាន ដោយ​សារ​មនុស្ស​ជុំ​វិញ​គាត់​មិន​បាន​ទុក​ចិត្ត​ព្រះ។ តែ​ក្នុង​អំឡុង​ពេល​ដ៏​នឿយណាយ និង​វិលវល់​នោះ លោក កាលែប នៅ​តែ​រួច​ផុត​ពី​ចិត្ត​ជូរ​ល្វីង និង​ការ​រអ៊ូរទាំ។ តាម​ពិត អ្វីៗ​ប្រែ​ជា​អាក្រក់​យ៉ាង​ខ្លាំង បាន​ជា​ពួក​បណ្ដា​ជន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ដឹក​នាំ​ម្នាក់ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​ដែល​សុខ​ស្រួល​ជាង​នេះ (ជន​គណនា…

Read article
ពាក្យ​សម្ដី​ដែល​ជួយ មិនមែន​បំផ្លាញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្ដាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ? បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក​ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ» (យ៉ាកុប ៣:‌១០-១២)។ ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​បាន​ជួប​កាលៈទេសៈ​ដែល​អយុត្តិធម៌ គ្មាន​មេត្តា និង​មិន​គួរ​ជួប ហើយ​ជា​ញឹក​ញាប់ យើង​ជួប​មនុស្ស​ដែល​យើង​មិន​ចង់​ជួប។ មុន​ពេល​យើង​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ពាក្យ​សម្ដី ក្នុង​ស្ថានភាព​ទាំង​នោះ យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ​សេចក្តី​ពិត​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន​ថា ពាក្យ​សម្ដី​របស់​យើង​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​យើង (ម៉ាថាយ ១២:៣៤)។ បើ​ពាក្យ​សម្ដី​យើង​មិន​ស្រប​នឹង​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​ទេ យើង​ត្រូវ​ពិនិត្យ​មើល​ចិត្ត​យើង​ជា​ដំបូង មិន​មែន​ពិនិត្យ​មាត់​យើង​ទេ។ ការ​នេះ​ក៏​បាន​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អម្ចាស់​ធ្វើ​ក្នុង​យើង ពេល​ណា​យើង​ឆ្លើយ​តប​ចំពោះ​ការ​ប៉ះ​ទង្គិច ដោយ​ពាក្យ​សម្ដី​ដែល​ជួយ​ជា​ជាង​បំផ្លាញ។ អណ្ដាត​យើង​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​យើង​អាច​ប្រើ​វា ដើម្បី​ជួយ លើក​ទឹក​ចិត្ត គាំទ្រ ជួយ​ឲ្យ​ចម្រើន​ឡើង ផ្សះផ្សា អត់​ទោស បង្រួប​បង្រួម និង​ឲ្យ​ពរ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បទ​គម្ពីរ​សុភាសិត​ជា​ច្រើន​បាន​លើក​ឡើង អំពី​ពាក្យ​សម្ដី​ដែល​យើង​និយាយ។ ស្ដេច សាឡូម៉ូន មាន​បន្ទូល​ថា «មាត់​នៃ​មនុស្ស​សុ​ចរិត ជា​អណ្ដូង​ជីវិត» (សុភាសិត ១០:១១)។ ទ្រង់​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ទៅ​នឹង​ក្រវិល​ដ៏​ស្រស់​ស្អាត ដែល​បាន​លម្អ​អ្នក​ពាក់​វា…

Read article
ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ​អណ្ដាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មកពី​ស្ថាន​នរក​ដែរ…តែ​ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ» (យ៉ាកុប ៣:៦, ៨)។ មាន​របស់​បី​យ៉ាង​ដែល​មិន​អាច​វិល​ត្រឡប់​មក​វិញ គឺ​ទឹក​មាត់​ដែល​ស្ដោះ​ទៅ​លើ​ដី​ ពាក្យ​សម្ដី​ដែល​និយាយ​ហួស​ហើយ និង​ឱកាស​ដែល​បាន​កន្លង​ផុត។ ពាក្យ​សម្ដី​ដែល​យើង​និយាយ​ហើយ មិន​អាច​លេប​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ជំនុំ​ជម្រះ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​គ្រប់​ម៉ាត់​ដែល​យើង​បាន​និយាយ សូម្បី​តែ​ពាក្យ​ដែល​និយាយ​ដោយ​ឥត​បើ​គិត (ម៉ាថាយ ១២:៣៦)។ គឺ​ដូច​ដែល​ស្ដេច សាឡូម៉ូន បាន​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ» (សុភាសិត ១៣:៣) ហើយ «ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ» (១៨:២១)។ ពាក្យ​សម្ដី​របស់​យើង​អាច​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង និង​នាំ​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ។ ប៉ុន្តែ វា​ក៏​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ ការ​ប្រកែក​គ្នា និង​បង្ក​ការ​ខូច​ខាត។ ស្ដេច សាឡូម៉ូន ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​ចរិត​​លក្ខណៈ​ជា​ច្រើន​របស់​ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់​នោះ។ ទ្រង់​ពិពណ៌នា​ថា ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក​ដោយ​ឥត​បើ​គិត គឺ​ប្រៀប​ដូច​ជា «ចាក់​ដោយ​ដាវ» (១២:១៨)។ ជា​ញឹក​ញាប់ យើង​និយាយ​ចេញ​មក ដោយ​មិន​បាន​បង្ខាំង​មាត់​ខ្លួន​ឯង ហើយ​យើង​ក៏​បាន​ក្លាយ​ជា​មនុស្ស​ដែល «ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង»…

Read article
ខិតខំ​រត់​កាន់​តែ​ខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬអី​ថា ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​១ទេ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ ហើយ​អស់​អ្នក​ដែល​ត​យុទ្ធ​គ្នា គេ​ខំអត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក​រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ១ ដែល​មិន​ចេះ​ពុក​រលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ» (១កូរិនថូស ៩:២៤-២៦)។ ការ​ប្រកួត​កីឡា មាន​សារៈ​សំខាន់​ណាស់​ក្នុង​វប្បធម៌​ជនជាតិ​ក្រិក ហើយ​បាន​សាយភាយ​ដល់​ភាគ​ខាង​កើត​នៃ​ចក្រភព​រ៉ូម៉ាំង​ក្នុង​គ្រា​សញ្ញា​ថ្មី។ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ដោយ​សង្ខេប អំពី​ទីក្រុង​កូរិនថូស​ថា ជា​ទី​ក្រុង​ដែល​ប្រជាជន​ទាម​ទារ​តែ​របស់​សំខាន់​ពីរ​យ៉ាង​ប៉ុណ្ណោះ​គឺ នំ​ប៉័ង និង​ការ​ប្រកួត​កីឡា1។ ការ​ប្រកួត​តូចៗ​ប្រចាំ​តំបន់ ផ្តល់​ឲ្យ​នូវ​រង្វាន់​ជា​ច្រើន​ប្រភេទ តែ​ក្នុង​ការ​ប្រកួត​ធំៗ មាន​រង្វាន់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ឈ្នះ ដែល​ច្រើន​តែ​ជា មកុដ​ធ្វើ​ពី​ស្លឹក​ឈើ។ អ្នក​ប្រកួត​ចំណាយ​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​នៃ​ជីវិត​របស់​ពួក​គេ ដើម្បី​កាត់​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​សប្បាយ​ផ្សេងៗ ដែល​មាន​ដូច​ជា​ទំនាក់​ទំនង ចំណី​អាហារ និង​ការ​ដេញ​តាម​ការ​សប្បាយ​គ្រប់​យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​សមត្ថភាព​យក​ជ័យ​ជម្នះ ពោល​គឺ​ដើម្បី​ផ្ដោត​ចិត្ត​ទៅ​លើ​មកុដ​មួយ​ធ្វើ​ពី​ស្លឹក​ឈើ។ សាវ័ក ប៉ុល ក៏​បាន​និយាយ​ប្រៀប​ធៀប​នឹង​រឿង​នេះ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ​ឲ្យ​រស់​នៅ ដោយ​ភ្នែក​ផ្ដោត​ទៅ​រក​រង្វាន់​ដ៏​អស់​កល្ប​ដែល​ជា​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​គ្រីស្ទ និង​មាន​ការ​រួប​រួម​ជា​មួយ​ព្រះ​អង្គ។ ក្នុង​ការ​ប្រកួត​ឆ្លង​ខេត្ត​របស់​ក្រុម​កីឡាករ​ប្រចាំ​សាលា​រៀន ការ​ប្រកួត​ដែល​មាន​កីឡាករ​ជា​ច្រើន​ចូល​រួម​ពី​ដំបូង មិន​យូរ​ប៉ុន្មាន ក៏​បាន​ប្រែ​ក្លាយ​ជា​៣​ក្រុម ដូចជា ក្រុម​តូច​ជាងគេ​ដែល​ប្រកួត​ដើម្បី​ឲ្យ​បាន​មេដាយ​មាស និង​ក្រុម​ធំជាង​គេ​ដែល​រត់​នៅ​កណ្ដាល​ដែល​ទោះ​មិន​ឈ្នះ​បាន​មេដាយ​មាស​ក៏​មិន​អី ហើយ​ក្រុម​ដែល​រត់​ក្រោយ​គេ​គឺ​ប្រៀប​ដូច​ជា វិញ្ញាណ​ដែល​សង្ស័យ មាន​ការ​រំខាន និង​មាន​ការ​ខក​ចិត្ត។…

Read article
ក្តី​សង្ឃឹម នៅ​ក្នុង​ការ​រង់​ចាំ​ដ៏​ស្ងប់​ស្ងាត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ​អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្តី​សញ្ញា​មក ជា​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើលន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» (ម៉ាឡាគី ៣:‌១)។ រាស្ត្រ​របស់​ព្រះ គឺ​ជា​រាស្ត្រ​ដែល​កំពុង​រង់​ចាំ។ បន្ទាប់​ពី​រាស្ត្រ​របស់​ព្រះ​វិល​ត្រឡប់​មក​ពី​ការ​និរទេស​ចូល​ចក្រភព​បាប៊ីឡូន «ហោរា​តូច» ដែល​មាន​ដូច​ជា​ហោរា ហាកាយ សា​ការី និង​ម៉ាឡាគី បាន​នាំ​ព្រះ​បន្ទូល​ព្រះ​អម្ចាស់ មក​ថ្លែង​ដល់​ពួក​គេ។ ព្រះ​រាជសារ​ដែល​ពួក​គេ​ប្រកាស គឺ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ជំនាន់​មុន​បាន​ប្រកាស មុន​ពេល​ពួក​បណ្តាជន​ក្លាយ​ជា​ឈ្លើយសឹក ដែល​មាន​ន័យ​ដូច​នេះ​ថា ឱ​ពួក​អ៊‌ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់! ពួក​អ្នក​ចេះ​តែ​បំពាន​សេចក្តី​សញ្ញា។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​បន្ត​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ទៀត ព្រះ​ទ្រង់​នឹង​យាង​មក​ជំនុំ​ជម្រះ​មិន​ខាន។ ប៉ុន្តែ ព្រះ​រាជសារ​ដែល​ពួក​ហោរា​តូច​ប្រកាស មិន​គ្រាន់​តែ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​និយាយ​អំពី​សេចក្តី​សង្ឃឹម​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ទឹក​ដី​កំណើត​វិញ តែ​ជីវិត​ខាង​វិញ្ញាណ​របស់​ពួក​គេ​នៅតែ​ស្ថិត​ក្នុង​ការ​និរទេស​ដដែល។ ពួក​យូដា​ដែល​ជា​សំណល់​នៃ​ពួក​អ៊‌ីស្រាអែល បាន​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​រាស្ត្រ​ព្រះ​អង្គ​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ប៉ុន្តែ នគរ​ព្រះ​មិន​ទាន់​បាន​មក​ដល់ ដូច​ដែល​ពួក​ហោរា​បាន​ប្រកាស​កាល​ពី​មុន​នោះ​ទេ ព្រះ​មហាក្សត្រ​ដែល​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​មក​មិន​ទាន់​មក នៅ​ពេល​នោះ​នៅ​ឡើយ។ ដូច​នេះ ពួក​បណ្តាជន​កំពុង​រង់​ចាំ​ការ​វិល​ត្រឡប់​មកវិញ​របស់​ព្រះ​អម្ចាស់ និង​សម្រេច​ព្រះ​បន្ទូល​សន្យា​ថា នឹង​ប្រទាន​សេចក្តី​សង្គ្រោះ។ ហោរា ម៉ាឡាគី ជា​ហោរា​ចុង​ក្រោយ​នៃ​គ្រា​សញ្ញា​ចាស់​បាន​ទទូច​ថា មហាក្សត្រ​នោះ​នឹង​យាង​មក​ជា​ប្រាកដ ប៉ុន្តែ​ពួក​គេ​បាន​បន្ត​រង់​ចាំ​៤០០ឆ្នាំ​ទៀត។…

Read article
ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន» (រ៉ូម ៨:២៩)។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​ពេល​ជា​យូរ​ហើយ ក៏​ត្រូវ​គេ​សួរ​ថា តើ​ពួក​គេ​ជា​បង​ប្អូន​បង្កើត ឬ​មិន​មែន? ព្រោះ​ពួក​គេ​បាន​ទទួល​យក​ចរិត​លក្ខណៈ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អាច​យល់​រឿង​នេះ​ក្នុង​កម្រិត​ខ្លះ តើ​មែន​ទេ? យើង​មាន​ការ​ផ្លាស់​ប្ដូរ​មាន​លក្ខណៈ​ដូច​មនុស្ស​ដែល​យើង​ដើរ​ជា​មួយ។ យើង​ក៏​គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​នេះ​ផង​ដែរ​នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ។ គោល​បំណង​របស់​ព្រះ​អម្ចាស់ គឺ​ដើម្បី​កែ​ប្រែ​អ្នក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។ សូម​យើង​ពិចារណា អំពី​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេស៊ូវ​មាន​ក្នុង​ភាព​ជា​មនុស្ស ហើយ​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​តែ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ! ព្រះ​ទ្រង់​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រឿង​នេះ។ ព្រះ​អង្គ​បាន​សន្យា​ថា ការ​នេះ​នឹង​បាន​សម្រេច នៅ​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (ភីលីព ១:៦)។ តើ​ព្រះ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​ពេល​សព្វ​ថ្ងៃ? យើង​អាច​និយាយ​ឲ្យ​ខ្លី​ថា ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ។ បទ​គម្ពីរ​រ៉ូម ៨:២៨ បាន​ធានា​យើង​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក​តាម​ព្រះ​តម្រិះ​ទ្រង់»។ ប៉ុន្តែ ខ​បន្ទាប់​បាន​ប្រាប់​យើង​អំពី​សេចក្តី​ល្អ​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​គឺ​ដើម្បី «ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជបុត្រា​ទ្រង់»។ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​កែ​ប្រែ​អ្នក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ជា​ជាង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ភាព​ស្រណុក​ស្រួល​របស់​អ្នក។ ជា​ញឹក​ញាប់ ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​កើត​មាន​តាម​រយៈ​ការ​ខក​ចិត្ត និង​បរាជ័យ ច្រើន​ជាង​តាម​រយៈ​ជោគជ័យ និង​ការ​សើច​សប្បាយ។ យើង​មិន​គួរ​ស្វែង​រក​ទុក្ខ​លំបាក​នោះ​ទេ តែ​យើង​អាច​ទទួល​ស្គាល់​ថា គ្មាន​នរណា​ដឹង​ច្បាស់​ដូច​ព្រះ​អង្គ ហើយ​គ្មាន​អ្វី​ដែល​ព្រះ​អង្គ​មិន​ជ្រាប​ជាមុន​នោះ​ឡើយ។ ពេល​ណា​យើង​មិន​ឃើញ​ព្រះ​អង្គ​ឆ្លើយ​តប ឬ​ពេល​ណា​បញ្ហា​ប្រឈម…

Read article
ការ​ស្គាល់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួកគេ» (យេរេមា ៣១:៣៤)។ នៅ​សម័យ​ហោរា យេរេមា ព្រះ​អម្ចាស់​មិន​បាន​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ដែល​ព្រះ​អង្គ​បាន​តាំង​ជា​មួយ​រាស្ត្រ​ព្រះ​អង្គ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទោះ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ក៏​រាស្ត្រ​ព្រះ​អង្គ​នៅ​តែ​បន្ត​ធ្វើ​អំពើ​បាប។ ដូច​នេះ តើ​ព្រះ​អង្គ​អាច​សម្រេច​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​រាស្ត្រ​ព្រះ​អង្គ​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ? ព្រះ​អង្គ​បាន​តាំង​សញ្ញា​ថ្មី​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ដែល​នាំ​ឲ្យ​មាន​ការ​កើត​ជា​ថ្មី។ គឺ​ដូច​ដែល​លោក អាឡិច ម៉ូតយ័រ (Alec Motyer) ជា​អ្នក​ជំនាញ​ទេវសាស្ត្រ​បាន​សរសេរ​ថា «នៅ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​អម្ចាស់​មិន​អាច​ឈោង​ទៅ​ដល់​ខ្នាត​គំរូ​របស់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​មិន​បាន​បន្ទាប​ខ្នាត​គំរូ​របស់​ព្រះ​អង្គ​ឲ្យ​ត្រូវ​នឹង​សមត្ថភាព​របស់​ពួក​គេ​នោះ​ទេ តែ​ព្រះ​អង្គ​កែ​ប្រែ​ពួក​គេ​ឲ្យ​មាន​សមត្ថភាព»1។ សេចក្តី​សញ្ញា​ថ្មី​នេះ​គឺជា​គោល​បំណង និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​ដែល​កែ​ប្រែ​ចិត្ត​របស់​ពួក​គេ​ជា​ថ្មី តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​អម្ចាស់​យេស៊ូវ។ ព្រះ​អង្គ​ទទួល​យក​ចិត្ត​របស់​យើង ហើយ​កែ​ប្រែ​វា​ឲ្យ​ល្អ​ឡើង​ដូច​គ្រាប់​សម្រាប់​ដាក់​ចូល​ក្នុង​រូប​តម្រៀប ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​រីករាយ នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ។ ក្នុង​ការ​ប្រកាស​របស់​ព្រះ​អង្គ អំពី​សេចក្តី​សញ្ញា​ថ្មី​នេះ ពាក្យ «ស្គាល់» គឺ​ជា​ពាក្យ​គន្លឹះ។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ​យើង​អាច​យល់​អត្ថន័យ​របស់​ពាក្យ​នេះ​ច្បាស់​តាំង​ពី​ដើម​ដំបូង​មក ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ដែល​និយាយ​ត្រង់ៗ​ថា លោក អ័ដាម បាន «ស្គាល់» ភរិយា​គាត់ ហើយ​ពួក​គេ​បង្កើត​បាន​កូន (លោកុប្បត្ដិ ៤:‌១) ដែល​បាន​បង្ហាញ​កម្រិត​នៃ​ភាព​ជិត​ស្និទ្ធ​របស់​ពួក​គេ។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ថា ពេល​ណា​រាស្ត្រ​ព្រះ​អង្គ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ…

Read article
មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ព្រះ​យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ» (ម៉ាកុស ១០:៤២-៤៣)។ ក្នុង​ចំណោម​ការ​ភូត​កុហក​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជំនាន់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់ គេ​បាន​កុហក​ថា មនុស្ស​នឹង​ឈោង​ចាប់​អ្នក​មិន​ជឿ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង បើ​សិន​ជា​ពួក​គេ​មាន​រូប​សម្បត្តិ ចេះ​និយាយ​ស្តី ធ្វើ​កាយ​វិការ និង​រស់​នៅ​ដូច​អ្នក​ទាំង​នោះ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​គាំទ្រ​ទស្សនៈ​នេះ​ទេ ហើយ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ក៏​មិន​បាន​គាំទ្រ​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​បាន​បង្ហាញ​ដូច​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា រាស្ត្រ​របស់​ព្រះ​តែង​តែ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ឈោង​ចាប់​មនុស្ស​បាត់​បង់​ក្នុង​វប្បធម៌​លោកីយ៍ ពេល​ណា​ជីវិត និង​របៀប​នៃ​ការ​រស់​នៅ​របស់​ពួក​គេ មាន​ការ​ប្រាស​ចាក​នឹង​វប្បធម៌​របស់​លោកីយ៍​យ៉ាង​ច្បាស់​លាស់ (១ពេត្រុស ២:១១-១២)។ មាន​ពេល​មួយ សាវ័ក យ៉ាកុប និង​សាវ័ក យ៉ូហាន «ដែល​ជា​កូន​នៃ​ផ្គរ​លាន់» បាន​ទៅ​រក​ព្រះ​យេស៊ូវ ដើម្បី​ទូល​សូម​កន្លែង​កិត្តិយស​ក្នុង​នគរ​ព្រះ​អង្គ (ម៉ាកុស ១០:៣៥-៤៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បំណង​ចិត្ត​របស់​ពួក​គេ​មិន​បាន​កើត​ចេញពី​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ តែ​កើត​ចេញ​ពី​មហិច្ឆតា ដែល​ស្រដៀង​នឹង​អ្នក​ដឹក​នាំ​ចក្រភព​រ៉ូម៉ាំង​ក្នុង​អំឡុង​សម័យ​នោះ ដែល​ចូល​ចិត្ត​លើក​តម្កើង​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​មិន​បាន​ឆ្លើយ​តប​ពួក​គេ ដោយ​ការ​វាយ​ប្រហារ​នោះ​ទេ។ ព្រះ​បន្ទូល​ព្រះ​អង្គ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ពួក​សាវ័ក​គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ ហើយ​ត្រូវ​រស់​នៅ​ខុស​ប្លែក​ពី​លោកីយ៍។ ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​ថា ក្នុង​នគរ​ព្រះ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង យើង​ត្រូវ​បន្ទាប​ខ្លួន។ កិត្តិយស​កើត​ចេញ​ពី​ការ​លះបង់ មិន​មែន​ពី​ការ​ទទួល​នោះ​ទេ។ គេ​អាច​រក​ឃើញ​ភាព​ធំ​ប្រសើរ​នៅ​ក្នុង​ការ​បម្រើ​គេ មិន​មែន​នៅ​ក្នុង​ការ​ដែល​គេ​បម្រើ​យើង​នោះ​ទេ។…

Read article
ថ្នាំ​ព្យាបាល​សម្រាប់​ការ​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ​ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង។ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:៦-៧)។ បើ​សិន​ជា​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​សរសេរ​អំពី​ការ​ថប់​បារម្ភ​ទាំង​អស់​ដែល​អ្នក​មាន​ក្នុង​សប្ដាហ៍​នេះ ឬ​នៅ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ជឿ​ថា អ្នក​មាន​ការ​ថប់​បារម្ភ​ជា​ច្រើន​ដែល​អ្នក​ចង់​សរសេរ។ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​ក៏​មិន​ខុស​ពី​អ្នក​ដែរ។ ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ​បាន​លើក​ទឹក​ចិត្ត​យើង​ថា «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ»។ ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ជម្នះ​ការ​ថប់​បារម្ភ? សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ថ្នាំ​បន្សាប​សម្រាប់​ការ​ថប់​បារម្ភ គឺ​ការ​អធិស្ឋាន និង​ការ​អរ​ព្រះគុណ​ព្រះ។ នេះ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ថប់​បារម្ភ ដែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ។ តាម​ពិត វា​ផ្ទុយ​នឹង​ទំនោរ​របស់​ចិត្ត​យើង ដែល​ជា​មនុស្ស​មាន​បាប។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញថា ការ​ចូល​ទៅ​អង្គុយ​រអ៊ូ​រទាំ​នៅ​កៀន​ជញ្ជាំង ឬ​ជញ្ជឹង​គិត​អំពី​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ មាន​ភាព​ងាយ​ស្រួល​ជាង​ការ​អធិស្ឋាន​ទូល​ថ្វាយ​ការ​ថប់​បារម្ភ​ដល់​ព្រះ។ ការ​សម្រេច​ចិត្ត​អង្គុយ​រអ៊ូ​ដោយ​អនុញ្ញាត​ឲ្យ​ការ​ថប់​បារម្ភ​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​លុត​ជង្គង់​ចុះ​អធិស្ឋាន​ទៅ​រក​ព្រះ​អង្គ។ ការ​អធិស្ឋាន​បង្វែរ​អារម្មណ៍​យើង​ចេញ​ពី​សំណួរ «តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?» គឺ​បង្វែរ​អារម្មណ៍​យើង ឲ្យ​ងាក​ចេញ​ពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​វិញ។ ការ​អធិស្ឋាន​នាំ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ព្រះ ដែល​ទ្រង់​មាន​សមត្ថភាព​គ្រប់​យ៉ាង និង​ជ្រាប​ច្បាស់​អំពី​តម្រូវ​ការ​របស់​យើង ហើយ​នឹង​ប្រទាន​យើង​នូវ​អ្វី​ដែល​យើង​ទូល​សូម ឬ​ការ​អ្វី​ដែល​ល្អ​លើស​អ្វី​ដែល​យើង​ស្រមៃ។ ហើយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ដាក់​សំណួរ…

Read article
ផល​វិបាក​នៃ​ការ​រអ៊ូរទាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ពួក​បណ្តាជន​គេ​រទូរទាំ ហើយ​សេចក្តី​នោះ​ក៏​អាក្រក់ នៅ​ព្រះ​កាណ៌​នៃ​ព្រះ​យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្តី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង» (ជន​គណនា ១១:១)។ ជីវិត​គ្រីស្ទ​បរិស័ទ​មិន​គួរ​មាន​ការ​រអ៊ូ​រទាំ​ឡើយ។ នេះ​ជា​មេរៀន​ដែល​ប្រជាជន​អ៊‌ីស្រាអែល​បាន​រៀន​សូត្រ តាម​របៀប​ដ៏​ពិបាក (និង​បាន​រៀន​សូត្រ​បន្តិច​ម្តងៗ)។ បន្ទាប់​ពី​ព្រះ​ទ្រង់​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ជា​ទាសករ ក្នុង​ទឹក​ដី​អេស៊ីព្ទ ពួក​គេ​ក៏​បាន​ទទួល​ក្រឹត្យ​វិន័យ និង​ព្រះ​រាជ​បញ្ជា​ពី​ព្រះ​អង្គ ហើយ​ក៏​បាន​ដឹង​អំពី​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ទៅ។ ពួក​គេ​មាន​ចិត្ត​អន្ទះសា​ចង់​ឲ្យ​ឆាប់​ទៅ​​ដល់​ទឹក​ដី​សន្យា ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មិន​ទាន់​បាន​មួយ​កំណាត់​ផ្លូវ​ផង ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ។ ពួក​គេ​ចង់​បរិភោគ​សាច់ ជា​ជាង​បរិភោគ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​ថែម​ទាំង​ចង់​វិល​ត្រឡប់​ទៅ​ទឹក​ដី​អេស៊ីព្ទ​វិញ​ទៀត​ផង (ជន​គណនា ១១:៤-៦)។ ពី​ដំបូង ពួក​គេ​យល់​ឃើញ​ថា ការ​ប្រទាន​របស់​ព្រះ​នូវ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ គឺ​ជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ តែ​ឥឡូវ ពួក​គេ​រអ៊ូរទាំ​អំពី​អាហារ​ដែល​ពួកគេ​ត្រូវ​បរិភោគ​ដដែលៗ។ ការ​រអ៊ូរទាំ​ហាក់​ដូច​មិនមែន​ជា​រឿង​តូច​តាច​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​អំពី​អវត្តមាន​នៃ​ការ​ដឹង​គុណ​ព្រះ។ ពេល​ណា​ការ​ខ្វះ​ជំនឿ និង​ការ​ខ្វះ​ការ​ដឹង​គុណ បាន​ក្លាយ​ជា​សញ្ញា​សម្គាល់​នៃ​ជីវិត​របស់​កូន​ព្រះ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក​ដោយ​ជៀស​មិន​រួច។ យើង​ប្រហែល​មិន​ទទួល​ផល​វិបាក​ដូច​ពួក​អ៊‌ីស្រាអែល ដោយ​ត្រូវ​រស់​នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​រទាំ​របស់​យើង​នឹង​នាំ​ឲ្យ​យើង​ទទួល​ផល​វិបាក។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ជំនឿ​ដែល​អ្នក​ទើប​តែ​មាន​ចំពោះ​ព្រះ​យេស៊ូវ​ទេ? ពេល​នោះ អ្នក​ប្រហែល​ជា​ទទួល​បាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​យល់​ឃើញ​ថា អ្វីៗ​ដែល​អ្នក​រក​ឃើញ​ក្នុង​ព្រះ​គម្ពីរ​សុទ្ធតែ​អស្ចារ្យ។ អ្នក​អាន​ព្រះ​គម្ពីរ​នោះ​គ្រប់​ទី​កន្លែង។ បន្ទាប់​មក អ្នក​បាន​ជួប​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ព្រោះ​ព្រះ​គម្ពីរ​ដែល​អ្នកអាន ហាក់​ដូច​ជា​គ្មាន​អ្វី​ប្លែក ហើយ​អ្នក​ចង់​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​មួយ ដែល​រំភើប​រីក​រាយ​ជាង​មុន និង​ប្រសើរ​ជាង​មុន។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​ផ្សាយ​ដំណឹង​ល្អ ដែល​ហាក់​ដូចជា​មាន​ឯកសិទ្ធិ​ដ៏​រំភើប​រីករាយ…

Read article