តើអ្នកបានត្រៀមខ្លួន ហើយឬនៅ?
មានមនុស្សជាច្រើននៅចាំថា រដូវលំហើយ ឆ្នាំ ២០០៨ គឺជាពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមមានសភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីសម័យមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩២៩ មក ។ នៅក្នុងខែបន្ទាប់ មានមនុស្សជាច្រើនបានបាត់បង់ការងារ ផ្ទះសម្បែង និងការវិនិយោគ ។ មួយឆ្នាំក្រោយមក តាមបទសម្ភាស ជាមួយលោកអាឡាន គ្រីនស្ប៉ាន(Alan Gr-eenspan) ដែលជាអតីតប្រធាននៃធនាគាបម្រុងនៃរដ្ឋសហព័ន្ធអាមេរិក បានឲ្យដឹងថា ជាមធ្យម ប្រជាជនជឿថា វិបត្តិសេដ្ឋកិច្ចនេះនឹងមិនកើតឡើងទៀតឡើយ ។ គាត់មានប្រសាសន៍ថា “នៅពេលមនុស្សយើងបានជួបនឹងភាពសម្បូរសប្បាយ ក្នុងរយៈពេលដ៏វែង នោះជាធម្មតា ពួកគេសន្និដ្ឋានថាភាពសម្បូរសប្បាយនោះនឹងនៅតែបន្តកើតមានទៀត”។ ការសន្និដ្ឋាថា ការដែលបានកើតឡើងរហូតមកដល់ពេលនេះ នឹងបន្តកើតឡើងទៀត គឺជាផ្នត់គំនិត ដែលមនុស្សយើងមានជាធម្មតាទៅហើយ នៅក្នុងសតវត្សរ៍ទី២១នេះ ។ នៅសតវត្សរ៍ទី១ លោកពេត្រុសបានចែងអំពីពួកអ្នកដែលជឿថា ជីវិតនឹងមានការបន្តដូចកាលពីមុនទៀត ហើយពួកគេជឿថា ព្រះយេស៊ូវនឹងមិនយាងមកវិញឡើយ ។ គាត់បានបង្រៀនថា “ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកិយរៀងមកដែរ”(២ពេត្រុស ៣:៤)។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ទ្រង់នឹងយាងត្រឡប់មកវិញ ប៉ុន្តែ មនុស្សនៅតែបន្តរស់នៅ ដោយមិនស្តាប់បង្គាប់…
Read article