David Cegner

You are here:
សំណួរ​ដែល​កំពុងឆេះ

មាន​រឿង​និទាន​បុរាណ​មួយ របស់​ជន​ជាតិ​ដើម​អាមេរិក​បាន​ដំណាល​ថា គេ​បាន​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ ដើរ​ចូល​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង នៅ​ពេល​យប់​នា​រដូវ​លំ​ហើយ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ក្លា​ហាន​។ មិន​យូរ​ប៉ុន្មាន ផ្ទៃ​មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​សម្លេង​ធម្ម​ជាតិ​នៃ​រាត្រី​ងងឹត ​ក៏​បាន​លាន់​ឮ​ពេញ​អាកាស។ ដើម​ឈើ​ទាំង​ឡាយ​បាន​បញ្ចេញ​សូរ​ក្រេត​ក្រត​ៗ និង​ថ្ងួច​ថ្ងូ​ររងំ សត្វ​ទីទុយ​យំ​រងោច​ៗ ហើយ​ឆ្កែ​ព្រៃ​ខៃយ៉ូទី​ក៏​លូរ​លាន់​គ្រលួច​ទៀត។ ថ្វី​ដ្បិត​តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​​ក៏ដោយ ក៏​គាត់​បាន​នៅ​ក្នុង​ព្រៃ​អស់​ពេញ​មួយ​យប់ ដើម្បី​ល្បង​ល​សេចក្តី​ក្លា​ហាន​។ នៅ​ទី​បញ្ចប់​ ពេល​ព្រឹក​ព្រលឹម​ក៏​ចូល​មក​ដល់ ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់​នៅ​ក្បែរ​គាត់​។ អ្នក​នោះ​គឺ​ជា​ជីតា​របស់​គាត់​ ដែល​បាន​តាម​ឃ្លាំ​មើល​គាត់​​អស់​ពេល​ពេញ​មួយ​យប់។ នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ទីរហោ​ស្ថាន​កាន់​តែ​ជ្រៅ គាត់​ក៏​បាន​ឃើញ​គុម្ព​បន្លា​មួយ ​ដែល​កំពុង​ឆេះ តែ​មិន​ចេះ​សុះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ មក​កាន់​គាត់ ​​ចេញ​ពី​គុម្ព​បន្លា​នោះ ដោយ​បង្គាប់​ឲ្យ​គាត់​ ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ដឹក​នាំ​ពួក​កូន​ចៅ​អ៊ីសា្រ​អែល ​ចេញ​ពី​ភាព​ជា​ទាសករ​ដ៏​ព្រៃ​ផ្សៃ ហើយ​មាន​សេរី​ភាព។ ដោយ​ក្ដី​ស្ទាក់​ស្ទើរ លោក​ម៉ូសេ​បាន​ចាប់​ផ្ដើម​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​ជា​នរណា​ដែល​គួរ​ទៅ​យ៉ាង​ដូច្នេះ?” ព្រះ​ទ្រង់​គ្រាន់​តែ​ឆ្លើយ​ថា ទ្រង់​នឹង​នៅ​ជា​មួយ​គាត់។ រួច​គាត់​ទូល​ព្រះ​អម្ចាស់​ទៀត​ថា “ឧបមា ទូល​បង្គំ​និយាយ​ប្រាប់​ពួក​គេ​ថា «ព្រះ​នៃ​ពួក​ព្ធយុកោ​របស់​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា» រួច​ពួក​គេ​សួរ​ទូល​បង្គំ​វិញ​ថា «ព្រះ​អង្គ​នោះ​មាន​ព្រះ​នាម​អ្វី?» តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​ពួក​គេ​ថា​ដូច​ម្ដេច​វិញ?” ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ . . . [ចូរ​ប្រាប់​ពួក​គេ​ថា] «គឺ​អញ…

Read article
សត្វត្រីដែលហែលចេញពីនុយ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​យ៉ាង​ស្ងប់​ស្ងាត់ នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ថ្លា​យង់ ក្នុង​បឹង​ភីយ៉ាត ដោយ​បោះ​ផ្លែ​សន្ទូច នៅ​ក្បែរ​កន្លែង​ដែល​មាន​សារ៉ាយ​ក្នុង​ទឹក​ច្រើន។ ខ្ញុំ​តាម​មើល​ត្រី​ធំ​មួយ​ក្បាល ជា​ប្រភេទ​ត្រី​មាត់​តូច កំពុង​អើត​ក្បាល​ចេញ​ពីគុម្ភ​សារ៉ាយ រក​មើល​ចំណី។ វា​ក៏​បាន​ហែល​សំដៅ​មក​រក​ជន្លេន នៅ​ចុង​ខ្សែ​សន្ទូច​របស់​ខ្ញុំ ដែល​កំពុង​ល្បួង​វា។ វា​ក៏​បាន​សម្លក់​សម្លឹង​នុយ​មួយ​នោះ ហើយ​ក៏​ហែល​ចូល​ទៅ​ក្នុង​សារ៉ាយ​វិញ។ វា​ក៏​បាន​ធ្វើ​ដូច​នេះ​ជា​ច្រើន​ដង​ទៀត ទាល់​តែ​វា​បាន​ឃើញ​ផ្លែ​សន្ទូច ទើប​វា​គ្រវីក​ន្ទុយ ហើយ​ចូល​ទៅ​ក្នុង​កន្លែង​លាក់​ខ្លួន​របស់​​វា​វិញ​បាត់ លែង​ចេញ​មក​ក្រៅ​ទៀត។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ល្បួង​របស់​សាតាំង ដែល​ប្រើ​នុយ​ជាប់​នឹង​ផ្លែ​សន្ទូច យោល​ចុះ​ឡើង​ពី​មុខ​យើង។ យើង​មើល​ទៅ​នុយ​នោះ​ដូច​ឆ្ងាញ់​ណាស់។ នុយ​នោះ​បាន​សន្យា​ថា យើង​នឹង​បាន​ស្កប់​ចិត្ត​មិន​ខាន។ តែ​សាតាំង​អាច​ប្រើ​អំណាច​របស់​វា​ត្រឹម​តែ​ប៉ុណ្ណេះ​ឯង។ វា​មិន​អាច​បង្ខំ​យើង ឲ្យ​ខាំ​ផ្លែ​សន្ទូច​នោះ​បាន​ឡើយ។ យើង​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​ស៊ី​នុយ​នោះ​ឬ​ក៏​អត់។ ពេល​ដែល​យើង​បាន​ទទួល​ការ​ដាស់​តឿន​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ  ហើយ​សម្រេច​ចិត្ត​ថា  មិន​ស៊ី​នុយ  នោះ​សា​តាំវា​​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ឯង។ ម្យ៉ាង​ទៀត សាវ័ក​យ៉ាកុប​បាន​ប្រាប់​យើង ឲ្យ​រត់​ចេញ​ពី​វា​(៤:៧)។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ពី​សាវ័ក​ពេត្រុស ដែល​គាត់​ក៏​ធ្លាប់​ជួប​ការ​ល្បួង​ដ៏​ធំ​នោះ​ផង​ដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេល​គាត់​ជិត​ដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ គាត់​បាន​សរសេរ​ថា “ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ … ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន”(១ពេត្រុស ៥:៨-៩)។…

Read article
ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?

មាន​ពេលមួ​យ គេ​បាន​សួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែល​ជាគ្រូ​គង្វាលជនជាតិ​អង់​គ្លេស​ថា “ហេតុ​អ្វីបានជាព្រះ​យេស៊ូវ​ជ្រើស​រើស​យូដាស ឲ្យ​ធ្វើជាសាវ័ក​របស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបា​នស៊ីជម្រៅ អស់​មួយរយៈ​ តែមិ​នអាចឆ្លើយបា​ន។ គាត់ក៏ប្រាប់គេ​ថា “ពេលខ្ញុំគិតអំ​ពី​សំណួរនេះ​ ខ្ញុំក៏​បា​ននឹ​កឃើញសំ​ណួរ​មួយ​ទៀ​ត ដែល​កាន់​តែពិបាក​ឆ្លើយ​ជាង​នេះ ​ថា “ហេតុអ្វី​ទ្រង់ជ្រើសរើសខ្ញុំ?” នេះ​ជាសំ​ណួរ ដែ​លគេបាន​សួ​រ​អស់​ជា​ច្រើ​ន​សតវត្សរ៍​មកហើ​យ។ ពេល​ដែល​ម​នុស្ស​មាន​ចិត្តឈឺចា​ប់ នឹង​អំពើបា​បរ​បស់​ខ្លួន ហើ​យដឹ​ងថា​ ខ្លួន​មាន​កំហុស ពួកគេ​ក៏បា​ន​ស្រែ​ករក​សេចក្តី​មេត្តាក​រុណា​របស់​ព្រះ​យេស៊ូវ។​ ពួក​គេមាន​អំណ​រ​យ៉ាង​ខ្លាំ​ង ពេល​បានដឹង​ថា ព្រះយេ​ស៊ូវ​បាន​ស្រ​ឡាញ់ពួកគេ​យ៉ា​ងខ្លាំង​ បាន​ជា​ទ្រង់​សុ​គត​ជួស​ពួ​កគេ​ ហើយ​ទ្រង់​ក៏​បា​ន​អត់​ទោស​បាបឲ្យពួក​គេ​។ ពួកគេមិននឹកស្មានសោះ​ថា ទ្រង់បានស្រឡាញ់ពួ​កគេយ៉ាងនេះ​។ ខ្ញុំក៏​ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត  និងអំពើបាប  ដែលមា​នក្នុងជីវិតខ្ញុំ គឺ​បានទទួលការជ​ម្រុញ​ពីចិត្ត​ដែលខ្មៅង​ងឹត តែ​ព្រះទ្រ​ង់នៅតែ​ស្រឡាញ់​ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិន​ស​ក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ​ ខ្ញុំ​ជាមនុស្ស​គ្មានតម្លៃ ហើយ​ក៏គ្មានសង្ឃឹមផង​  តែទ្រង់នៅ​តែបើក​ចំហរ​ព្រះហស្ត  និង​ព្រះទ័យ​ទទួល​ខ្ញុំ។  ខ្ញុំស្ទើ​រ​តែអាចស្តាប់​ឮទ្រង់​ខ្សិ​បថា ​ទ្រង់​ស្រឡាញ់ខ្ញុំ​ ខ្លាំង​ជាងខ្ញុំស្រឡាញ់​អំពើបា​បរបស់​ខ្ញុំ។ ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំ​ពើបាបរបស់​ខ្ញុំ។ ខ្ញុំបានការពារវា ហើយ​ក៏បា​នប​ដិសេ​ធន៍​ថា ខ្ញុំមិនបានប្រព្រឹត្ត​ខុស​ទេ​។ តែព្រះទ្រង់នៅតែ​ស្រឡាញ់ខ្ញុំ ដោយអ​ត់​ទោសបា​បឲ្យខ្ញុំ​…

Read article
ថ្លុកភក់

មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។ ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។  ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល  ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។ ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា…

Read article
ព្រះបន្ទូលនៅកណ្តាលចំណោមយើងខ្ញុំ

ព្រះទ្រង់អាចមានបន្ទូលមកកាន់យើង តាមមធ្យោបាយជាច្រើន ដូចជា ការអធិប្បាយព្រះបន្ទូល ដែលយកព្រះគម្ពីរជាគោល ការអានព្រះគម្ពីរ ការច្រៀងបទចម្រៀងសរសើរដំកើងព្រះ ការសិក្សាព្រះបន្ទូលជាក្រុម និងការអានសៀវភៅសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ ដើម្បីនាំឲ្យយើងទទួលសេចក្តីពិតរបស់ទ្រង់ ដែលមានក្នុងព្រះគម្ពីរបរិសុទ្ធ។ ប៉ុន្តែ យើងក៏មិនអាចមើលស្រាលការអាន និងការសិក្សាព្រះបន្ទូលផ្ទាល់ខ្លួនឡើយ។ ថ្មីៗនេះ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលខ្ញុំសិក្សាបទគម្ពីរចោទិយកថាម្តង១ជំពូកៗ គួបផ្សំជាមួយនឹងការអានសេចក្តីបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំ ដែលមានចែងក្នុងបទគម្ពីរម៉ាថាយ ជំពូក ៥-៧។ បទគម្ពីរទាំងពីរសុទ្ធតែនិយាយអំពីប្រព័ន្ធនៃសេចក្តីជំនឿ ដែលមានដូចជា : ក្រឹត្យវិន័យទាំង១០ប្រការ(ចោទិយកថា ៥:៦-២១) និងព្រះពរ(ម៉ាថាយ ៥:៣-១២)។ បទគម្ពីរចោទិយកថា បានបង្ហាញឲ្យយើងស្គាល់ក្រឹត្យវិន័យ ដែលព្រះទ្រង់បានឲ្យរាស្ត្រទ្រង់ប្រព្រឹត្តតាម។ នៅក្នុងបទគម្ពីរម៉ាថាយវិញ ព្រះយេស៊ូវបង្ហាញឲ្យយើងដឹងថា ទ្រង់បានយាងមកសម្រេចក្រឹត្យវិន័យ ហើយបង្កើតគោលការណ៍នៃការតាំងសញ្ញាថ្មី ដែលរំដោះយើងឲ្យរួចពីបន្ទុកនៃក្រឹត្យវិន័យ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងមកទន្ទឹមនឹងព្រះបន្ទូលព្រះ ដើម្បីបង្រៀន ប្រទានកម្លាំង ដាស់តឿន ប៉ះពាល់ចិត្ត និងសម្អាតយើងឲ្យបរិសុទ្ធ ដែលនាំឲ្យយើងមានការយល់ដឹង ការប្រែចិត្ត ការសម្អាតជាថ្មី និងការលូតលាស់ក្នុងព្រះយេស៊ូវ។ លោកភីលីព យ៉ាកុប ស្ពេនន័រ(Philip Jacob Spener) ដែលជាទេវវិទូបានមានប្រសាសន៍ថា “កាលណាយើងស្រឡាញ់ និងមានភាពស្និទ្ធស្នាលនឹងព្រះបន្ទូលព្រះកាន់តែខ្លាំង នោះយើងក៏នឹងមានជំនឿ…

Read article
ការសម្រាកដ៏សុខសាន្ត

ពេល​ដែល​យើ​ង​គេង​មិន​លក់ យើង​ប្រហែល​ជា​ត្រឡ​ប់ខ្លួ​ន​ចុះឡើ​ងៗ បង្វិល ឬ​ត្រដុស​ខ្នើយ​កើយ តែពេ​ល​ខ្លះ យើង​នៅ​តែ​គេង​មិន​លក់​ដដែល។ ទាក់​ទង​នឹង​ប​ញ្ហានេះ​ មាន​អត្ថ​បទ​មួយបា​ន​ចេញ​ផ្សាយ អំពី​យោបល​ល្អ​ៗ​មួយ​ចំនួ​ន អំពី​របៀប​គេង​ឲ្យ​កាន់​តែ​លក់​ស្រួល នៅ​ពេល​យប់​។ ប៉ុន្តែ អ្នក​និព​ន្ធអ​ត្ថ​បទ​នោះ​ បាន​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​ថា​ តាម​ពិត គ្មាន “វិធី​ដ៏​ត្រឹម​​ត្រូវ” ដែល​ជួយ​ឲ្យ​គេង​លក់​ឡើយ។ មាន​កត្តា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ហើយ​ក្នុង​នោះ យើង​មិន​មាន​ដំណោះ​ស្រាយ​អ្វីច្រើ​ន​ សម្រាប់​បញ្ហា​ទាំ​ងនោះ​ទេ​។ ប៉ុន្តែ ជួ​នកា​ល យើង​គេងមិ​ន​លក់ ដោយ​សារ​កា​រ​ថ​ប់​បារម្ភ ទុ​ក្ខព្រួ​យ ឬ​ការ​ប្រកាន់​ទោសខ្លួនឯ​ង ដែល​មាន​ក្នុ​ងចិ​ត្ត។ ត្រង់​ចំណុច​នេះ​ គំរូ​របស់​ស្តេ​ច​ដាវីឌ​​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤ អាច​ជួយ​យើ​ង​បា​ន។ ទ្រង់​បាន​ស្រែក​អំពា​វ​រក​ព្រះ​ ដោយទូ​ល​សូម​សេ​ចក្តី​មេត្តាក​រុណា និង​សូម​ឲ្យ​ព្រះ​អង្គ​ព្រះសណ្តាប់​ពាក្យ​អធិស្ឋាន​របស់​ទ្រ​ង់(ខ.១)។ ទ្រង់​ក៏​បាន​រំឭក​ខ្លួន​ឯ​ងផ​ង​ដែ​រថា​ ព្រះអ​ម្ចាស់​ពិត​ជា​ស្តាប់​ឮ​ទ្រង់ ពេល​ដែល​ទ្រ​ង់​ស្រែក​ដង្ហើយ​រក​ព្រះ​អង្គ​(ខ.៣)។ ស្តេច​ដាវី​ឌ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​​​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេកហើយ​នៅ​ស្ងៀម​ចុះ”(ខ.៤)។ ការ​ផ្តោត​ចិត្ត​របស់​យើង ទៅលើ​សេចក្តី​ល្អ សេចក្តី​មេត្តា​កុរណា​ និង​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ សេចក្តី​ស្រឡាញ់​របស់មនុស្សជា​ទីស្រ​ឡាញ់ និង​​សេចក្តី​ស្រឡាញ់​របស់​ខ្លួនឯង អាចជួ​យ​ឲ្យ​យើ​ងទុ​កចិ​ត្ត​ព្រះ​អម្ចាស់(ខ.៥)។ ព្រះ​អម្ចាស់​ស​ព្វ​ព្រះទ័​យ​នឹង​ជួយ ឲ្យ​យើង​ថ្វាយ​កា​រព្រួ​យ​បារម្ភ​របស់យើ​ង ចំពោះ​បញ្ហា​ទាំង​ឡាយ​ ហើយ​ទុក​ចិត្ត​ថា…

Read article
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

មាន​ពេល​មួយ​ខ្ញុំ​បា​នទៅ​ស្ទូចត្រីស្រកី​ខៀវ​ ជាមួ​យ លោ​ក​ហ្រ្វ៊ែង និង​លោក​ថេត ក្នុងបឹ​ង​រ៉ា​យ ក្នុង​រដ្ឋ​អ​ន់តារីយ៉ូ ប្រទេស​កាណាដា។ យើង​បាន​ជិះ​ទូក​ដែ​លមា​ន​ផ្ទៃ​បា​ត​រាប​ស្មើ ហើយ​ពេល​នោះ មាន​ត្រី​ចឹក​នុយ​ខ្លាំង ដូច​នេះ យើង​បាន​ជក់បិ​ទ​នុយ និង​វាត់​សន្ទូច យ៉ាង​សប្បាយ​រីក​រាយ។ តែ​ក្រោយ​មក យើង​​ឆ្ងល់ថា​​ ហេតុ​អ្វី​បាន​ត្រី​ដូចជា​មិន​សូវ​ចឹក​នុយ​ខ្លាំង​ដូច​មុន​ទៀត។ បន្ទាប់​មក យើង​ក៏បា​ន​ដឹង​ថា ទូក​របស់​យើង​បានរ​សាត់​ចេញ​ឆ្ងាយ​ពីក​ន្លែង​ដើម​របស់​វា ពេល​ដែល​យើង​កំពុងរ​វល់​ស្ទូច​ត្រី។​ ខ្យល់បា​នប​ក់ម​ក​ខ្លាំង ធ្វើ​ឲ្យទូ​ក​នោះរសាត់​ទៅ​កន្លែង​ផ្សេង ហើយ​យុថ្កាដែល​យើង​បា​នទ​ម្លាក់ បាន​អូស​កាត់​បាត​បឹង គឺមិន​អាច​ជួយ​ឲ្យ​យើង​នៅនឹ​ង​មួយ​កន្លែងបា​នទេ​។ យើង​ក៏​លើក​វា​ឡើ​ង ហើយ​ក៏​ចែវ​ទូក​ត្រឡប់​មករកក​ន្លែង   ដែល​សំបូរ​ត្រី​វិញ   ហើយ​ក៏​ទំលាក់​យុថ្កាម្ត​ងទៀ​ត។ តែ​ទូក​នៅ​តែរសា​ត់ទៅ​កន្លែង​ផ្សេង​ម្តង​ទៀត។ ហើយ​បន្ទាប់​ពី​វា​រសាត់​ជាលើក​ទីបី យើង​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​មាត់​ច្រាំង​វិញ ព្រោះយើ​ងមិ​នអា​ច​បោះយុ​ថ្កា​​ឲ្យ​ជាប់​នៅ​មួយ​កន្លែង​បាន។ បើ​យើង​ប្រៀប​ធៀប​រឿង​នេះ នឹងសេ​ចក្តី​សង្រ្គោះរបស់យើ​ងវិ​ញ នោះយើ​ង​ឃើញ​ថា យើង​បាន​បោះ​យុថ្កា ឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង នៅ​ជា​ប់​ព្រះប​ន្ទូល​សន្យា​របស់​ព្រះ និង​ព្រះរា​ជ​កិច្ច​រប​ស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្យល់ និង​រលក​នៃ​ការ​សង្ស័យ ការ​បាក់​ទឹក​ចិត្ត និង​​ការ​​វាយ​ប្រហារ​ខាង​វិញ្ញាណ ពី​វិញ្ញាណ​អាក្រក់ អាច​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​រសាត់​អណ្តែត ចេញ​ឆ្ងាយ​ពី​សេចក្តី​សង្រ្គោះ​ហើយ។ តែ​នេះ​មិន​មែន​ជាការ​ពិ​ត​ទេ! ព្រះបា​នមា​នបន្ទូ​លស​ន្យា​យ៉ាង​ច្បាស់​ថា យើង​មិន​ដែលដា​ច់ចេ​ញពី​សេចក្តីស​ង្រ្គោះ​ឡើយ ហើយ​ព្រះអង្គ​មិន​ដែល​និយាយ​កុហក់​ឡើយ​(ហេព្រើ ៦:១៨-១៩)។ សេចក្តី​សង្ឃឹម​របស់​យើង…

Read article
ប្រកួតទាំងមាន ការឈឺចាប់

លោក​ហ្ការី ខាធ័រ​ ជា​អ្នក​ចាប់​បាល់​ដ៏​ល្បីឈ្មោះ​នៅ​ក្នុងកា​រ​ប្រកួត​វាល​កូន​បាល់បេ​ស​ប៊ល។​ គាត់ក៏​ជាអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវផ​ង​ដែរ។ គាត់​ជា​កី​ឡាករ​អាជីព​អស់​រយៈ​ពេល​១៩​ឆ្នាំ ហើយក្នុ​ងរ​យៈពេ​ល​នេះ គាត់​បាន​ទទួល​កម្លាំង និង​ការ​អត់​ធន់ ពីសេ​ចក្តី​ជំនឿ​លើ​ព្រះ ដើម្បី​ប្រកួត​ជារៀ​ង​រាល់​ថ្ងៃ​។ បន្ទាប់​ពីលោ​ក​ខាតធ័​រទើ​ប​តែទ​ទួល​មរណៈភា​ព ដោយសា​រ​ជម្ងឺ​មហារី​កខួ​រក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បាន​ចេញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​ក្នុង​នោះ លោក​អេឌ្រូ ក្លា​វិន​(Andrew Klavan) ដែល​ជា​អ្នក​និពន្ធ បាន​មាន​ប្រសាសន៍​ថា ជីវិត​របស់​គាត់ បាន​ទទួល​ឥទ្ធិ​ពល​មក​ពី​លោក​ខាត​ធ័រ។ ក្នុង​ចុង​ទសវត្សរ៍ឆ្នាំ​ ១៩៨០ ជីវិត​រ​បស់​លោក​ក្លា​វិន មាន​ការ​ធ្លាក់​ចុះយ៉ា​ងខ្លាំ​ង បាន​ជា​គាត់​ចង់​ធ្វើ​អត្ត​ឃាត ដើម្បី​បញ្ចប់​ជីវិត។ តែក្រោយមក​ គាត់​ក៏បាន​ស្តាប់​គេ​សម្ភាស​លោក​ខាតធ័រ បន្ទាប់​ពីកា​រប្រ​កួត​មួយ។ ក្រុម​របស់លោ​កខាតធ័​រ គឺ​ក្រុម​ញូយ៉កមេតស៍(New York Mets) បាន​ប្រកួត​ឈ្នះ ហើយក្នុ​ងនា​ម​ជាអ្ន​កចា​ប់​បាល់​ដែល​មា​នវ័​យ​ចំណាស់ គាត់បា​ន​ជួយ​ដល់​ក្រុម ​ដោយ​ខំរត់​យ៉ាង​ខ្លាំង នៅក្នុ​ងចំ​ណុច​សំខាន់ នៃ​ការ​ប្រកួត។ គេ​បាន​សួរ​លោកខា​តធ័រ​ថា តើ​គាត់​អាច​រត់​ខ្លាំង​យ៉ាង​នេះ​ ដោយរ​បៀប​ណា ពេល​ដែល​គាត់​ឈឺក្បា​លជ​ង្គង់​ដូច​នេះ​។ គាត់​ក៏បា​ន​ប្រា​ប់គេថា​ “ជួន​កាល​អ្នក​ចាំបា​ច់​ត្រូវ​ប្រ​កួត ទាំង​មាន​ការ​ឈឺ​ចា​ប់”។ ពាក្យ​ដ៏សាម​ញ្ញមួ​យឃ្លា​នេះ​…

Read article
សត្វឥន្រ្ទីមាស

មាន​ពេលមួ​យ ម៉ាក(Mark) កូន​ប្រុស​របស់​ខ្ញុំ បាន​ធ្វើដំ​ណើរ​ជាមួ​យ​ខ្ញុំ ចេញ​ពីតំបន់​កសិដ្ឋាន​ខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរ​ដ្ឋ​វ៉ាយ៉ូមីង(Wyoming) ត្រឡប់​ទៅ​រដ្ឋ​មីឈីហ្គិន(Michigan)​វិញ។ យើង​ក៏​ប្រទះ​ឃើញ សត្វ​ដ៏​ធំមួ​យពី​ច​ម្ងាយ កំពុង​អង្គុយ​នៅ​លើ​ដើម​ឈើ​មួយ​ដើម ដែល​ដុះ​ដាច់​ឆ្ងា​យ​ពីគេ​។ វា​កំពុង​មើល​ទៅ​ខាងក្រោមជ្រ​ល​ងភ្នំ។ ពេល​ដែល​យើង​ធ្វើ​ដំណើរ​ជិត​ដល់​វា យើង​ក៏​ដឹង​ថា វា​ជា​សត្វ​ឥន្ទ្រី​មាស។ វា​ក៏​លោត​ពី​លើ​ដើម​ឈើ​នោះ ហើយ​ដាំ​ក្បាល​ចុះ​ទៅ​តាម​ជ្រលង​ភ្នំ ភ្លាម​នោះ វា​ក៏ត្រដាង​ស្លាប ដែលចែ​ង​ចាំង​ដោយ​ពន្លឺ​ថ្ងៃ នា​ពេល​ព្រឹក។ មាឌ​ដ៏​ធំ និង​សម្រស់​ដ៏​ស្រស់​ស្អាតរ​បស់​វា បាន​ធ្វើ​ឲ្យ​យើង​មានចិ​ត្ត​ស្ងើច​សរសើរ។ យើង​មាន​អារម្មណ៍​ថា យើង​កំពុង​មានអ​ភ័​យឯ​កសិ​ទ្ធិ នៅក្នុ​ងកា​រ​ទស្សនា​ការ​តាំង​​បង្ហា​ញ​ស្នាព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ ស្នា​ព្រះហ​ស្តរ​បស់​ព្រះស​ម្តែង​ឲ្យយើ​ង​ឃើញ “កិច្ច​ការ​ដ៏អស្ចារ្យ”រប​ស់​ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយ​ពេ​លដែ​លយើ​ងប​ង្អង់ ដើម្បី​ជញ្ជឹង​គិត​អំពី​កិច្ចការ​ដែ​លព្រះ​បា​​នធ្វើ នោះយើង​នឹង​មា​ន​ចិត្ត​ស្ងើចស​រសើរ ពេល​ដែល​គំនិត និង​វិញ្ញាណ​របស់​យើង បាន​ទទួល​កា​រប៉ះ​ពាល់ ​ឲ្យ​បង្ហាញ​ចេញ​ឲ្យ​គេស្គា​ល់ បុគ្គ​លិក​លក្ខណៈ​នៃ​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះម​ក។ យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់​រប​ស់ព្រះ​ដ៏មា​ន​ចេ​ស្តានៃ​យើង។ ហើយ​ទ្រ​ង់ក៏​ប្រា​ប់​ពីរឿ​ង​នេះ ដោយ​ប្រើ​ស​ត្វចាប​ដែល​យំយ៉ា​ង​ពិរោះ ដែល​ហើរ​លើមេ​ឃ កូន​ក្តាន់​ដែល​លោត​ចុះលោ​ត​ឡើង ទឹក​រល​កដែ​លប​ក់​បោក​ច្រាំង និ​ងព​ពួក​ផ្កាតូ​ច​ៗ​ដែល​កំពុង​បង្ហាញ​សម្រស់​ដ៏​អស្ចារ្យ ក្នុង​ទីវាល។ ក្នុង​ខណៈ​ពេល​ដែ​លមិ​ន​បាន​រំពឹ​ង​ទុក…

Read article
និយាយឲ្យងាយយល់

លោក​ចេមស៍ ម៉ាឌីសិន(James Madison) ដែល​ជា​ប្រធានា​ធិបតី​ទី​បួន នៃស​ហ​រដ្ឋ​អាមេរិក មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​កា​រ​ធ្វើសេ​ចក្តី​ព្រៀង​ច្បាប់រដ្ឋ​ធម្ម​នុញ្ញ​នៃសហរដ្ឋអា​មេរិ​ក។ គាត់​បាន​ដាស់​តឿន ដោយ​​ប្រឆាំង​នឹង​ការបង្កើ​តច្បា​ប់ “ដែល​វែង​ពេល ដែល​ធ្វើ​ឲ្យ​គេអាន​មិន​កើត ឬ​ស្មុគ្រស្មា​ញពេ​ក ដែល​គេមិ​នអាច​យល់​បាន”។ អ្នក​បង្កើត​ច្បា​ប់​គួ​រតែអនុវត្តតា​ម​យោបល​របស់​គាត់ ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែ​ម​ទៀ​តទើ​ប​ល្អ នោះ​បើ​តាម​ការ​សិក្សាអំពី​ទ​ម្រង់​នៃរ​ដ្ឋាភិបាល​ដ៏ស្មុគ្រ​ស្មាញមួ​យចំ​នួន។ យ៉ាង​ណាមិ​ញ ជួន​កាល ពេល​ដែល​យើង​ផ្សាយដំណឹង​ល្អ យើង​បាន​ធ្វើ​ឲ្យគេ​កា​ន់តែ​ពិ​បាកយ​ល់អំ​ពី​ដំណឹងល្អ។​ យើងអា​ច​អរ​សប្បា​យ ដែល​ព្រះ​គម្ពីរ​​បាន​បក​ស្រាយអំពីដំ​ណឹងល្អ​នៃសេ​ចក្តីស​ង្រ្គោះ ដោយ​ប្រើពាក្យ​ពេចន៍​ច្បាស់​ៗ ហើយយើ​ង​ងាយ​ស្រួល​យ​ល់។​ ព្រះ​យេស៊ូវ​បានមានប​ន្ទូល​ទៅកា​ន់លោ​កនីកូដេម ដែល​ជា​ពួកផារិ​ស៊ីដែ​ល​មាន​ការអប់រំខ្ពស់​ម្នាក់​ថា​ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយម​ក​ទ្រង់​មា​ន​ប​ន្ទូ​លថា ​ “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជាជី​វិត។ បើមិ​នម​ក​តា​ម​ខ្ញុំ នោះគ្មា​នន​រណាអា​ច​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើ​យ”(១៤:៦)។ ពេល​ដែល​អ្ន​ក​យាមគុ​ក នៅក្រុ​ង​ភីលីព សួរ​សាវ័ក​ប៉ុល អំពី​របៀប​ទទួល​សេចក្តី​សង្រ្គោះ គាត់​ក៏បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​យាម​គុករូ​បនោះ​ត្រ​ង់ៗ​ថា​ “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ព្រះ​គម្ពីរ​បាននិ​ទា​នរឿ​ងនៃសេចក្តីស្រឡាញ់ដ៏​មាន​ត​ម្លៃរ​ប​ស់​ព្រះ តាម​របៀប​ដ៏​សាមញ្ញ។ ទ្រង់បា​ន​ចាត់​ព្រះ​រា​ជ​បុត្រា​ទ្រ​ង់ មក​សង្រ្គោះយើ​ង ឲ្យ​រួច​ពី​បា​ប និងសេ​ចក្តីស្លា​ប់។ នេះ​ជាដំណឹង​ល្អដ៏​អ​ស្ចារ្យ ដែល​សូម្បី​តែ​ក្មេងៗ​ក៏អាចយ​ល់បា​ន។–Dave Egner

Read article