David C. McCasland

You are here:
សង្ឃឹមតិចឬច្រើន

មាន​មនុស្ស​ជាច្រើនធ្វើកា​រ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ដោយ​ផ្អែក​ទៅ​លើចំ​ណុចអ​វិជ្ជ​មាន។ បើ​យើង​យល់​ថា ថ្ងៃ​នេះ យើង​មាន​សង្ឃឹម​តែ​២០​​ភាគរយ ថា​មេឃ​នឹង​​ភ្លៀង នោះយើ​ង​នឹង​ដាក់ឆ័​ត្រ​ឬអា​វភ្លៀ​ងតា​ម​ខ្លួន តែ​បើ​យើង​មានស​ង្ឃឹម​៩០%​ថា មេឃនឹ​ងមិ​ន​ភ្លៀង​ទេ នោះ​យើង​នឹង​ចេញដំ​ណើរ ដោយ​មិន​ខ្លាចទទឹក​ខ្លួ​ន​ឡើយ។ កាល​ណា​យើងមា​នសង្ឃឹមកា​ន់​តែ​តិច នោះអា​កប្ប​កិរិយ៉ា​របស់​យើង ក៏​ទទួល​ផល​ប៉ះ​ពាល់​កាន់​តែខ្លាំង​ផ​ង​ដែរ​   ព្រោះ​យើង​ចង់​សម្រេ​ចចិត្ត ឲ្យ​បាន​ឆ្លាតវ័​យ និង​មាន​ជោគ​ជ័យ។ បទគ​ម្ពី​រ​កិច្ចការ ១២:១-៦ បាន​ពិពណ៌នា​អំពី​សង្ឃឹម​ដ៏​តិច​តួ​ច ដែល​លោក​ពេត្រុស​អាច​រួច​ជីវិត ពេល​ដែល​គាត់​កំពុង​ជាប់​ឃុំ។ នៅ​​វេលា​​យប់​​នោះ​​ គាត់​​ដេក​​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ “មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន” ហើយ​មាន​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​​គុក​ដែរ(ខ.៦)។ ស្តេច ហេរ៉ូឌ​បាន​កាត់​ទោសប្រ​ហារជី​វិត​លោក​យ៉ាកុប ដែល​ស្ថិត​ក្នុង​ចំណោមសា​វ័ក​ដែលជិ​តស្និ​ទ្ធនឹង​ព្រះ​យេស៊ូវ​បំផុត ហើយស្តេចអ​ង្គនេះ​ក៏ចង់ឲ្យ​លោកពេត្រុសមា​នវា​សនាដូ​ច​នេះផ​ងដែរ(ខ.១-៣)។ ដូចនេះ គេមិ​នស​ង្ឃឹម​ថា លោក​ពេត្រុស​នឹង​បាន​រួច​ជីវិត ​ក្នុង​ពេល​នោះឡើ​យ។​ ប៉ុន្តែ ព្រះ​បា​នមាន​ផែន​ការ​រំដោះ​គាត់ ដោយកា​រអ​ស្ចារ្យ ដែល​​សូម្បី​តែ​អ្នក​ដែល​បានអធិ​ស្ឋាន​ទូល​អង្វ​រ​ឲ្យ​គាត់ ក៏​ពិបាក​នឹង​ជឿថា​ គាត់​អាច​រួច​ខ្លួនដែរ(ខ.១៣-១៦)។ ពួក​គេ​មាន​ការ​ភ្ញា​ក់ផ្អើ​លយ៉ា​ងខ្លាំ​ង ពេ​លដែ​លគា​ត់ប​ង្ហា​ញខ្លួន​ ក្នុង​ពេល​ពួក​គេជួ​បជុំ​គ្នា​អធិ​ស្ឋាន​។ ព្រះ​អាច​ធ្វើការ​​រប​ស់ព្រះ​អង្គ ទោះយើ​ងមា​នស​ង្ឃឹម​តិច​យ៉ាង​ណា​ក៏​ដោយ ព្រោះព្រះ​អ​ង្គ​មា​នគ្រ​ប់​អំណាច​ចេស្តា។ គ្មាន​ការ​អ្វី​ដែល​ពិបា​កពេ​ក ដែល​ព្រះ​អង្គ​ធ្វើមិ​នកើ​ត​នោះឡើ​យ។ ព្រះ​ដែ​លបា​នស្រឡាញ់​យើង ហើ​យលះ​បង់​ព្រះជ​ន្ម ដើម្បី​យើង​រាល់​គ្នា កំពុង​តែ​ឃុំ​គ្រង​ជីវិត​យើង។​ ព្រះអ​ង្គ​អាចបង្ហាញ​ព្រះ​ចេស្តា ក្នុង​កាលៈ​ទេសៈ​ធម្មតា ក៏​ដូ​ច​ជា​ក្នុង​ស្ថានភា​ពដែ​ល​អស់​សង្ឃឹម។…

Read article
បានទប់ទល់ តែមិនទាន់រលត់

កាល​ពីខែ​ធ្នូ​ ឆ្នាំ២០១២ មានភ្លើង​ឆេះ​ព្រៃមួ​យបា​ន​ឆា​​បឆេះ​បំផ្លាញ​អស់​ផ្ទះ​៣៤៦​ខ្នង ក្នុង​ក្រុង​ខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយ​បាន​បំផ្លាញ​ព្រៃឈើ​អស់ ៧២៩០​ហិចតា នៅ​តាម​តំ​បន់​ភ្នំ។ គេ​ក៏បា​នប្រ​កាស​ថា គេបាន​ទប់​ទល់​អគ្គីភ័យ​នោះបា​ន​១០០​ភាគ​រ​យហើយ ពេល​ដែល​គេ​បង្កើត​ខ្សែ​បន្ទា​ត់ព​ន្លត់​អគ្គី​ភ័យ នៅជុំវិ​ញ​តំបន់​ដែល​មាន​ភ្លើង​ឆេះ​នោះទាំង​ស្រុង​ហើយ។ គេ​បាន​ទប់​អគ្គី​ភ័យ​នោះ​ឲ្យ​នៅមួយ​កន្លែង មិន​ឲ្យ​រាល​ដាលនៅក​ន្លែង​ផ្សេង​ទៀត ទាល់តែវា​រ​លត់​ជា​ស្ថាពរ។ មន្ត្រីព​ត៌​មាន​ផ្នែក​អគ្គីភ័​យ​បាន​ដាស់​តឿន​ប្រជាព​ល​រដ្ឋ​ថា ពួកគេអា​ច​ឃើញ​ផ្សែង​ចេញ​ពី​កន្លែ​ងឆេះ​នោះ​ទៀ​ត ព្រោះ​គេមិ​ន​ទាន់​អា​ចគ្រ​ប់គ្រ​ងភ្លើ​ង​បា​ន ហើយ​វា​មិន​ទាន់រ​លត់ ទោះបី​ជា​គេ​បា​នទប់​ទល់​វាបា​ន​ទាំង​ស្រុង​ហើយ​ក៏​ដោយ។ ពេល​ណាជី​វិត​រប​ស់​យើង​រ​ង្គោះរ​ង្គើ​រ ដោយសា​រ​ហេតុ​ការណ៍​ដ៏សោកសៅ​ និង​ដោយ​សារ​ទង្វើរ​អាក្រក់​របស់​នរណា​ម្នាក់ ពេល​នោះ​យើង​ចង់​ឲ្យថ្ងៃ​ចុ​ងប​ញ្ចប់​នៃលោ​កិយ​ឆាប់​ម​កដ​ល់ ដើម្បី​ឲ្យ​ការអា​ក្រ​ក់រ​លាយ​បាត់​អស់ នៅទី​បញ្ចប់ ហើយព្រះ​បិ​ទ​ទំព័​រ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ហើយ​យើង​បាន​ទៅ​នៅន​គរស្ថាន​សួគ៌​ ជារៀ​ង​រ​ហូត។ ទោះបី​ជា​យ៉ា​ងណា​ក៏ដោ​យ ខណៈ​ពេល​ដែល​យើងកំ​ពុ​ងរ​ង់ចាំ​ព្រះ​អម្ចាស់​យាង​មក​វិញ ព្រះអង្គ​បា​នប្រ​ទាន​ព្រះគុណរ​បស់​ព្រះអ​ង្គ សម្រាប់​ឲ្យ​យើង​រស់​នៅ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់ ដោយ​ជំនឿ។ ក្នុង​បទ​គម្ពីរ​ហេព្រើ ជំពូក១០ ព្រះ​អង្គ​បាន​ជំរុ​ញយើ​ង ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយចិ​ត្តស្មោះ​ត្រ​ង់(ខ.២២) ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន ​ប្រកាស់​ប្រាប់​នោះ(ខ.២៣) លើក​ទឹក​ចិ​ត្តគ្នាទៅ​វិញទៅម​ក ឲ្យ​មាន​សេច​ក្តីស្រ​ឡាញ់ និង​ធ្វើ​ការ​​ល្អ(ខ.២៤) ហើយ​បន្ត​ជួប​ជុំ​គ្នា ដើម្បី​លើក​ទឹកចិត្ត​គ្នា​ “ឲ្យ​កា​ន់​​តែ​​​ខ្លាំង​​ឡើ​ង​​ផង តាម​​ដែ​ល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ខ.២៥)។ ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ…

Read article
អំណាច​នៃ​ចិត្ត​មេត្តា

លោក​ហ្រ្វង់ស៊ីស ស្កេហ្វឺរ(Francis Schaeffer) ជា​អ្នក​និពន្ធ និ​ង​ជាអ្ន​ក​ជំនាញ​ខាង​ឆ្លើយ​សំណួរ​របស់​អ្នក​មិន​ជឿព្រះ។ កាល​គាត់​នៅរៀន​ នៅ​សកល​វិទ្យាល័យ គាត់​មាន​ការ​ពិបាក​នៅក្នុង​ការ​ប្រកប​ពាក្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយសារ​គាត់​មាន​ជម្ងឺ​ដែល​ធ្វើ​ឲ្យគា​ត់ពិ​បាក​រៀន​​ពាក្យ​​។ ដោយ​សារ​គាត់​សរសេរ​ពាក្យ​ខុស​ច្រើន នោះ​ពន្ទុះ​គាត់​បាន​ធ្លាក់​ចុះ ក្នុង​កិច្ចការ​សាលា​​ដែល​គ្រូបា​ន​ដាក់​ឲ្យ។ ក្នុងអំ​ឡុង​ពេល​ឆ្នាំ​ទី​មួយ មាន​សាស្រ្តាចា​រ្យម្នា​ក់បា​ន​ប្រាប់​គាត់​ថា “ខ្ញុំ​មិន​ដែល​ឃើញ​សិស្សណា​ សរសេរ​អំពី​ទស្សនវិជ្ជា​បាន​ល្អដូ​ច​អ្នក​ទេ តែខ្ញុំ​ក៏​មិន​ដែល​ឃើញ​នរណា​សរសេរ​ពាក្យ​ខុសច្រើន​ដូច​អ្នក​ដែរ។ តើ​ខ្ញុំ​ត្រូវ​ឲ្យ​ពន្ទុះ​អ្នក​ដូច​ម្តេច?   ខ្ញុំ​មិន​អាច​ឲ្យ​អ្នក​ជាប់​បាន​ទេ”។ លោក​ហ្វ្រង់ស៊ី​ស​ក៏​បាន​ឆ្លើ​យថា “លោក​គ្រូ ទោះខ្ញុំ​ខំ​រៀ​នប្រ​ក​បពាក្យ​យ៉ាង​ណា ក៏​នៅ​តែ​ប្រកប​ខុស។ តើ​លោក​គ្រូគ្រាន់​តែ​អាច​​គិត​អំពី​អ្វី​ដែលខ្ញុំបានសរសេរ ដោយមិន​គិត​អំពី​ការ​ប្រកប​ពាក្យ​រប​ស់​ខ្ញុំបា​នទេ​?” បន្ទាប់​ពីស្ងា​ត់មា​ត់មួ​យ​សន្ទុះ​ធំ លោក​សាស្រ្តា​ក៏​បាន​ឆ្លើយ​ថា “មិន​អី​ទេ ខ្ញុំ​នឹង​ឲ្យ​អ្នក​ជាប់ ដោ​យមិ​ន​គិត​អំពី​ការ​ប្រកប​ពាក្យ​ខុស​របស់​អ្នក”។ ការ​ឆ្លើយ​តប​ដ៏ឈ្លាស​វៃ ប្រក​បដោយ​ចិត្ត​មេត្តា​របស់​លោក​សាស្រ្ត​ចារ្យ នៅ​ថ្ងៃនោះ​ បាន​លើក​ទឹក​ចិត្ត​យុវ​ជន​ម្នាក់​នេះ ដែលមា​នអំ​ណោយ​ទាន​ក្នុង​ការ​និពន្ធ ហើយក្រោ​យម​ក គាត់​ក៏​បាន​ជួយ​ត្រួស​ត្រាយ​ផ្លូវ សម្រាប់មនុស្ស​ជំនាន់​ក្រោយ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០ ដែល​កំពុង​ស្វែង​រក​ព្រះ ធ្វើឲ្យ​ពួ​ក​គេរ​កឃើ​ញផ្លូវ​ទទួ​ល​ជឿព្រះ​គ្រីស្ទ។ ហោរា​អេសាយ​បាន​មាន​ប្រសាសន៍ អំពី​ព្រះមែ​ស៊ី​ដែល​នឹង​យាង​មក​តាម​សន្យា យ៉ាង​ដូច​នេះ​ថា “ទ្រង់​​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្តី​យុត្តិធម៌ ដោយ​សេចក្តី​ពិត”(អេសាយ ៤២:៣)។ បទ​គម្ពីរ​នេះ និយាយ​ឆ្លុះប​ញ្ចាំង អំពី​អង្គ​បុគ្គល​ម្នាក់…

Read article
មនុស្សដែ​ល​មាន​ឥទ្ធិព​ល

បើ​សិន​ជា​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ប្រព័ន្ធ​ហ្គូហ្គល(Google) អំពី “បុគ្គល​ដែល​មាន​ឥទ្ធិព​ល” នោះអ្នក​នឹង​ឃើញ​ឈ្មោះ “បុគ្គល​ដែលល្បី​ល្បាញ​បំផុ​ត ក្នុង​ពិភព​លោក” ក្នុ​ង​ប​ញ្ជី​ឈ្មោះផ្សេ​ងៗ​។ តាមធ​ម្មតា បញ្ជីឈ្មោះ​ទាំ​ងនេះ​ រាប់​បញ្ចូល​ឈ្មោះអ្នកដឹ​ក​នាំ​នយោបាយ ម្ចាស់​មុខ​ជំនួញ និងកី​ឡាករ​ល្បីៗ​ ក៏ដូច​ជា បុគ្គល​ល្បី​ៗ​ ក្នុង​ផ្នែក​វិទ្យាសា​ស្រ្ត សិល្បះ និង​ការ​កម្សាន្ត​​។​ តែ​អ្នក​នឹង​មិន​ឃើញ​ឈ្មោះ​ចុ​ង​ភៅ និង​អ្នក​បោស​សម្អាត ដែល​បាន​ធ្វើការ​បម្រើ​​បុគ្គល​ល្បី​ឈ្មោះ​ទាំ​ង​នោះ​ទេ។​ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ថ្វីត្បិ​ត​តែ​ចុង​ភៅ និង​អ្នក​បោសស​ម្អាត មាន​មុខ​នាទី​តូច​ទៀប​មែន តែ​ពួក​គេ​ច្រើន​តែ​មាន​ឥទ្ធិ​ពល​មក​លើបុ​គ្គលដែល​ខ្លួន​បាន​បម្រើ​។ យ៉ាង​ណាមិ​ញ ក្នុង​រឿង​លោក​មេទ័ព​ណាម៉ាន់ ព្រះ​​គម្ពី​រ​ក៏​បា​នចែ​ងអំ​ពីស្តេ​ច​ពីរ​អង្គ និង​ហោរា​របស់​ព្រះ​(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ​ ក្នុងរឿង​នេះ អ្នក​បម្រើជា​តួ​អង្គ​ដ៏​សំខាន់ ដែល​បាន​ប្រាប់​លោកណា​ម៉ាន់ ឲ្យ​ទៅ​ទទួល​ការ​ប្រោស​ឲ្យ​ជា ពី​ជម្ងឺ​ឃ្លង់ ដែល​អាចធ្វើ​ឲ្យគា​ត់បាត់​បង់​មុខ​នាទី​ជា​មេ​ទ័ព និងរងគ្រោះ​​ក្នុ​ងជីវិត។ អ្នក​បម្រើដ៏​វ័​យក្មេ​ង​រូប​នោះ គឺជាឈ្លើ​យ​សឹក ដែល​គេ​បាន​យ​ក​ពី​នគរ​អ៊ីស្រា​អែល​​មក។ នាង​បាន​ប្រាប់​ភរិយារប​ស់​លោក​ណាម៉ា​ន់​ថា មាន​ហោរាម្នាក់ ក្នុង​ស្រុកសា​ម៉ារី ដែល​អាច​ប្រោស​គាត់​ឲ្យ​ជា​ពីជម្ងឺ​ឃ្លង់​បាន(ខ.២-៣)។ ពេល​ដែល​ហោរា​អេលីសេ​ប្រាប់​លោក​ណាម៉ាន់ ឲ្យ​ចុះ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់ លោក​ណាម៉ាន់​ក៏បា​នខឹងនឹ​ង​លោកហោរ ប៉ុន្តែ អ្នក​បម្រើ​រប​ស់គា​ត់បា​នលើកទឹ​ក​ចិត្ត​គាត់ ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​ហោរា។ ទី​បំផុត លោក​ណាម៉ាន់​ក៏បាន​ជា​ពី​រោគ​ឃ្លង់ បាន​ជា​គាត់​ប្រកាស់​ថា “នៅ​​ផែន​ដី​​ទាំង​​មូល…

Read article
ភាពក្រអឺតក្រទម និងអំណួត

រឿង​ប្រឌិ​ត ដែល​មាន​ចំណង​ជើ​ងថា​ សំបុត្ររ​បស់​អារ​ក្ស ដែ​លលោ​ក ស៊ី អេស លូវីស (C. S. Lewis) បាន​និពន្ធ បានដំណា​ល​ថា ​អារក្សដែ​លមា​នឋា​នៈ​ខ្ពស់ ​បានជំ​រុញ​អារក្ស​ក្រោម​បង្គាប់​​ខ្លួ​ន ឲ្យទៅ​ប​ង្វែរគំ​និត​រ​ប​ស់​គ្រីស្ទបរិស័ទ​ម្នា​ក់ ឲ្យ​បែរ​ចេញ​ឆ្ងាយ​​ពីព្រះ​ ហើយ​ឲ្យងា​ក​មកផ្តោ​ត​ទៅ​លើកំហុសរ​បស់​មនុស្ស ដែល​​នៅ​ជុំវិញ​ខ្លួន ក្នុង​ពួក​ជំនុំ។ រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ​ អំពី​ពេល​មួយ  ដែល​ខ្ញុំ​កំពុង​ចូលរួ​ម​កម្ម​វិធី​ថ្វាយ​ប​ង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ ខ្ញុំបានមា​ន​អារម្មណ៍​ធុញទ្រាន់ នឹង​មនុស្សម្នា​ក់ ដែល​អង្គុ​យ​នៅក្បែ​រខ្ញុំ​ ដែល​ច្រៀ​ង​ឮ​ៗ ​ខុស​ណោតភ្លេ​ង​ ហើយពេ​ល​គេអា​នខគម្ពីរ​រួម​គ្នា គាត់​មិន​បានអា​ន​ឲ្យស្រ​ប​ជាមួ​យ​គេ​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​ត្រូ​វឱ​ន​ក្បាល​អធិស្ឋានយ៉ា​ងស្ងា​ត់ស្ងៀ​ម​ ខ្ញុំ​ក៏ដឹ​ងថា​ ព្រះ​អម្ចាស់​ប្រាក​ដជា​ស​ព្វ​ព្រះទ័យ​ចំពោះចិ​ត្តរបស់​គាត់ ជា​ជាងស​ព្វ​ព្រះទ័យ​នឹង​ការដែលខ្ញុំមាន​អារម្មណ៍​ដែលកាត់​ទោស​គា​ត់។​ ពីរ​បី​ថ្ងៃក្រោ​យ​មក ខ្ញុំ​ក៏បា​ន​អាន​ប​ទគម្ពីរ​សុភាសិត ជំពូក​៨ ហើយ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត នឹង​ខ.១៣ ដែល​បាន​ចែង​ថា “​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់”។ បទ​គម្ពី​រមួ​យជំ​ពូក​នេះ​បា​នប​ង្រៀនយើង​ថា ព្រះ​បន្ទូល​នៃ​ប្រាជ្ញា​បាន​បង្រៀន​យើង ឲ្យ​មានចិត្ត​ដែល​មាន​កា​រ​យល់​​ដឹង​(ខ.៥) ហើយរ​ក​បាន​ជីវិត និង​ប្រកប​ដោយ​គុណ​នៃព្រះអ​ម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវ​សម្រេច​ចិ​ត្តរ​ស់​នៅ ដោយ​អា​កប្ប​កិរិយា ដែល​ល្អប្រ​ពៃ…

Read article
ជីវិត​ដែល​យើង ​ត្រូ​វ​រស់​នៅ

ពិធី​បុណ្យ​សៀវ​ភៅប្រ​ចាំ​ឆ្នាំ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាសន៍ បានទា​ក់ទាញមនុ​ស្សរ​បស់​ពាន់​នា​ក់ ឲ្យ​មកទ​ស្សនា។ ​ពួក​គេ​សុទ្ធ​សឹង​ជា​អ្នក​ចូល​ចិត្ត​ស្វែង​រកមើល​សៀវ​ភៅ និង​ចូល​រួម​ការ​ពិភាក្សា ដែល​ដឹក​នាំ​ដោយ​អ្នក​និ​ពន្ធ​ល្បីៗ​ ព្រម​ទាំង​ទទួលយោប​លល្អ​ៗពី​អ្នកនិពន្ធ​អា​ជីព​ទាំង​ឡាយ​។ ក្នុង​ពិធី​នោះ មាន​អ្នក​និពន្ធ​ម្នាក់ ​ដែល​ពូកែ​សរសេរ​សៀវភៅ​រឿង​ប្រឌិត​សម្រាប់​យុវជន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​ចង់​ចាប់​ផ្តើម​អាជីព​ជា​អ្នក​និព​ន្ធ​ថា “បើសិន​ជា​អ្នក​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ នោះ​សូម​​​និពន្ធ​​សៀវ​ភៅ ដែល​​អ្នក​​ច​ង់​អាន​​ចុះ”។ ពាក្យ​សម្តីរ​បស់​គាត់​ត្រង់​ចំណុច​នេះ គឺពិ​ត​ជា​មា​ន​ន័យ សម្រាប់​ការ​និពន្ធ​សៀវភៅ តែ​សម្រាប់​ការ​រស់​នៅ​វិញ​ តើ​យើង​ត្រូវ​រស់​នៅ​តាម​ចិត្ត​របស់​យើង​ដែ​រ​ឬទេ? តើ​យើងច​ង់​ឲ្យអ្ន​ក​ដទៃ​មានជី​វិត​រ​ស់​​នៅ ដូចយើ​ង​​ទេ? យ៉ាង​ណា​មិញ ក្នុង​បទ​គម្ពីរ លូកា ៦:២៧-៣៦ ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ដល់​មនុស្ស​គ្រប់​គ្នា។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ   ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(ខ.២៧-២៨)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា ពេល​ដែលគេ​ប្រព្រឹត្ត​ដោយមិន​សម​ហេតុ​ផល មក​លើ​យើង នោះយើ​ង​ក៏​ត្រូវ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​គ្មាន​ការ​សង​សឹក​ឡើយ​(ខ.២៩-៣០)។ និយាយ​រួម “ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ”(ខ.៣១)។ តើ​យើង​​អាច​អនុវត្ត​តាម​សេចក្តី​បង្រៀន​របស់​ព្រះអង្គ​​បាន​ទេ? ជា​ការ​ពិត​ណាស់ បើសិ​ន​ជា​យើង​ពឹង​ផ្អែក ទៅ​លើ​កម្លាំង និង​ការ​តាំង​ចិត្តរ​បស់​យើង នោះ​យើង​មិន​អាច​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះអង្គបាន​ឡើយ។ យើង​ត្រូវ​ទទួល​កម្លាំង មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។…

Read article
លោត​ឡើង​ទៅលើ​វិញ

ពមហាវិទ្យា​ល័យ​ទ្រីនីធី​បាន​​ប្រកួត​ឈ្នះ ២៥២​លើក​ជា​បន្ត​បន្ទាប់ ពោល​គឺ​ប្រកួត​ឈ្នះជា​ប់​គ្នា មិន​ដែល​ចាញ់ បាន​រយៈ​ពេល​វែង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​កីឡា​រវាង​សកល​វិទ្យា​ល័យ​ទាំង​ឡាយ នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ នៅ​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១២ ជ័យ​ជម្នះ​ដ៏​វែង​នេះ ត្រូវ​បាន​បញ្ចប់ ពេល​ដែល​មហា​វិទ្យាល័​យ​នេះ​ បាន​ចាញ់​សកល​វិទ្យា​ល័យ​យេល ក្នុង​ការ​ប្រកួត​វាយ​​កូន​បាល់​​ជា​មួយ​នឹង​​ជញ្ជាំង។ ពេល​ព្រឹក ក្នុង​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ជា​លើក​ទីមួយ ក្នុង​រយៈ​ពេល​១៤​ឆ្នាំ លោក​ប៉ុល អាសៃអានទី(Paul Assaiante) ដែល​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​កីឡាករ​ទ្រីនីធី បាន​ទទួល​សារអេឡិចត្រូនិច ឬ​អ៊ីមេល ពី​មិត្ត​ភ័ក្រ្តរបស់​គាត់​ម្នាក់ ដែល​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​​ម្នាក់ ដែលក្នុង​នោះ​គាត់បាន​​​សរសេរ​ថា “អ្នក​ធ្លាក់​ចុះ​ហើយ ពេល​នេះ អ្នក​ត្រូវ​តែ​លោត​ឡើង​ទៅ​​លើ​​វិញ”។ រយៈពេ​ល​១០​ថ្ងៃក្រោ​យមក ក្រុម​កីឡា​ករ នៃ​គ្រូប​ង្វឹក​បាល់​ទាត់​រូប​នោះ ក៏​​បាន​​ទទួ​ល​​បរា​ជ័យ ក្នុង​​កា​រ​ប្រកួត​បាល់ទា​ត់ NFL Super Bowl ដែល​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​មាន​គេទស្សនា​ច្រើ​នបំផុត។ ត្រង់​ចំណុច​នេះ បរាជ័យ ជា​អ្វីដែ​លយើ​ង​រាល់​គ្នាជួបប្រទះ ជា​ធម្មតា​ដោយ​​ជៀស​​មិន​​រួច​។ ការ​ប្រកួត​ចាញ់​ អាច​ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ណាស់ ប៉ុន្តែ ការ​​បរា​ជ័យ​​ខាងវិ​​ញ្ញាណ បាន​អាច​ធ្វើ​ឲ្យ​យើង​​ថ្កោល​ទោស​ខ្លួន​ឯង កាន់តែខ្លាំងជាង​នេះទៅទៀ​ត។ តើយើងអាច​ជម្នះអារម្មណ៍     រ​បស់​យើង​ដោយ​របៀប​ណា ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ព្រះ និង​អ្នក​ដទៃ​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខក​ចិត្ត​នោះ?…

Read article
ជ័យជម្នះដ៏វេទនា

លោក​ចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជា​ជន​ជាតិ​ស្ក​ត់​​ឡិន ជាអ្នកនិ​ព​ន្ធ​រឿង​ប្រ​លោ​ម​លោក និង​កំណាព្យ និងជា​អ្ន​ក​បម្រើព្រះ​។ គាត់​បា​ន​​ស​រ​សេរ​នៅ​ក្នុ​ងសៀ​វ​ភៅ​រ​បស់​គា​ត់​​ថា “ការ​អ្វីក៏​ដោ​យ ដែល​មនុ​ស្សធ្វើ​ ដោយ​គ្មាន​ព្រះ​ ការ​នោះនឹ​ង​ត្រូវ​បរាជ័​យយ៉ា​ង​វេទ​នា ឬ​ជោគ​ជ័​យ​កា​ន់​តែវេ​ទ​នា”។ ជាញឹក​ញាប់ ពាក្យស​ម្តី​ដ៏គួ​រ​ឲ្យ​ចា​ប់អា​រ​ម្ម​ណ៍​នេះ ត្រូវ​បាន​វាទគ្មិន និង​អ្នក​និ​ពន្ធ​ស​ម័​យទំនើ​ប​ដ​កស្រ​ង់ ហើយ​ឃើញ​មាននៅក្នុង​សៀវ​ភៅ​ដែ​លគា​ត់​បាន​និ​ពន្ធ ដែល​មាន​ចំ​ណ​ង​ជើងថា ការ​អធិ​ប្បា​យដោ​យ​មិ​ន​ប្រើ​ពាក្យ​ស​ម្តី។ ពាក្យ​ស​ម្តី​មួ​យ​ឃ្លានេះ​ ​និយាយអំ​ពី​កា​រ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​កា​រ​លះចោ​លអា​ត្មាខ្លួ​ន​ឯ​ង និង​អំពី​របៀប​ដែល​យើង​ត្រូវ​អនុវ​ត្តតាមសេ​ចក្តីប​ង្រៀន ដែល​ព្រះយេ​ស៊ូវ​បាន​មាន​ប​ន្ទូល​ថា “រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ”(លូកា ៩:២៣-២៤)។ លោកមែ​ក​ដូណាល់​បាន​មាន​ប្រ​សា​សន៍​ថា​ កា​រប​ដិសេធន៍​អា​ត្មាខ្លួ​ន​ឯ​ង​ដ៏ពិ​ត​ គឺមា​ន​ន័យ​ថា យើង​មិ​នគ្រា​ន់​តែ​ត្រូ​វព្យា​យាម​ជម្នះ​បំណ​ងប្រា​ថ្នា​ ខា​ង​សាច់​ឈា​ម​រប​ស់​យើ​ង​ប៉ុណ្ណោះ​ឡើ​យ តែថែ​មទាំ​ង​ត្រូវ​​​មា​នទ​ស្សនៈ និង​គំនិ​ត​ដូចព្រះ​គ្រីស្ទ ចំ​ពោះអ្វី​ៗ​ដែ​លយើ​ង​ឃើញ​ ពោលគឺ​យើង​ត្រូវតែ​រា​ប់បំ​ណ​ងព្រះ​ទ័​យព្រះ​ ជាសំ​ខា​ន់ជា​ង​ជី​វិត​យើ​ង​ទៅទៀ​ត​ …យើងត្រូ​វឈ​ប់​គិត​​ថា “តើ​យើ​ងខ្ញុំគួ​រ​ធ្វើអ្វី​​?” តែ​ត្រូវ​គិ​ត​ថា “តើព្រះ​ដ៏​មាន​ព្រះ​ជ​ន្មរ​​ស់ស​ព្វ​ព្រះ​ទ័​យ ឲ្យ​ខ្ញុំ​ធ្វើអ្វី?” ​ ការរ​ក​បាន​តែ​រ​ប​ស់ដែ​ល​យើ​ងច​ង់​បា​នស​ម្រា​ប់​តែ​ខ្លួន​ឯ​ង គឺ​ជាកា​រ​ប​រាជ័​យ​ដ៏វេ​ទ​នា។ ជ័យជ​ម្នះដ៏​ពិត​…

Read article
គ្មានអ្វីទ្រទេ

មាន​​ផែន​ទី​ពិភព​លោក​មួយ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ ​ដោយ​សមាគមន៍​ភូមិ​សាស្រ្ត​ជាតិ ដោយ​ចេញ​ទ្រឹស្តី​ថា “ផែន​ដី​មាន​ទម្ងន់ ៦,៦ ពាន់​លាន…តោន” តើ​មាន​របស់​អ្វី ដែល​បាន​ទ្រ​ទម្ងន់​ផែន​ដី? គឺ​គ្មាន​ទេ។ ភព​ផែន​ដី​ដែល​យើង​កំពុង​រស់​នៅ បាន​ធ្វើដំ​ណើរ​ជំវិញ​ខ្លួន​ឯង ដោយ​ល្បឿន ១៦០៩ គឺឡូ​ម៉ែត្រ​ក្នុង​១ម៉ោ​ង​ ហើយ​វិល​ជុំវិញ​ព្រះ​អាទិត្យ​តាម​គន្លង​ក្នុង​អវ​កាល។ ប៉ុន្តែ យើង​ងាយ​នឹង​មិន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ ក្នុង​ការ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ​ដែល​មាន​ទៅ​ដោយ​ការ​ព្រួយ​បារម្ភ អំពី​បញ្ហា​សុខ​ភាព ​ទំនាក់​ទំនង និង​ការ​ចំណាយ​ឥត​ឈប់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​យ៉ូប ដែល​ជា​តួរ​អង្គម្នាក់ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ពិចារណា​ម្តង​ហើយ​ម្តងទៀត អំពី​ស្នារ​ព្រះ​ហស្ត​របស់​ព្រះ ដើម្បី​ទទួល​បាន​នូវ​ការ​កម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​គាត់​កំពុង​មាន​ទុក្ខ​វេទ​នា ដោយ​សារ​ការ​មាន​សុខ​ភាព​ចុះខ្សោ​យយ៉ា​ង​ខ្លាំង ព្រម​ទាំង​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ និង​កូន​ស្លាប់​ចោល​អស់​។ គឺ​ដូច​ដែល​គាត់​បាន​មានប្រ​សាសន៍​ថា “ទ្រង់​​ត្រដាង​​ទិ​ស​​ខាង​​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង”(យ៉ូប ២៦:៧)។ លោក​យ៉ូប​បាន​ស្ងើច​សរសើរ​ព្រះ ដែល​ឲ្យព​ពក​ផ្ទុក​នូវ​ទឹក​ជាច្រើ​ន មិន​ឲ្យ​ធ្លាយ​ពី​ក្រោម​ឡើយ​(ខ.៨) ហើយ​បាន​​​ធ្វើ​របង​​ព័ទ្ធ​​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ (ខ.១០) ប៉ុន្តែ គា​ត់​បាន​មាន​ប្រសាសន៍​ទៀត​ថា “ការ​​ទាំង​​​នេះ​គ្រាន់​តែ​​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ” (ខ.១៤)។ ស្នា​ព្រះ​ហស្តរ​បស់ព្រះ​មិ​នបា​នឆ្លើ​យ​តប​ចំពោះ​សំណួរប​ស់លោ​កយ៉ូ​ប​ទេ ប៉ុន្តែ ផ្ទែ​មេឃ ​និង​ផែនដី​បា​នប​ង្អុល​បង្ហាញ​គាត់ ឲ្យងា​ក​បែរ​ទៅ​រក​ព្រះអា​ទិករ ដែល​មា​នតែ​ទ្រង់​ប៉ុណ្ណោះ…

Read article
សំបុត្ររបស់លោកស៊ី អេស លូវីសា

ក្នុងខែ​កញ្ញា ឆ្នាំ១៩៦១ លោក​ហាវេយ ខាលសិន(Harvey Karlsen) គឺ​ជា​សិស្ស​វិទ្យា​ល័យ​ម្នាក់ នៅ​សង្កាត់​ប្រ៊ូក​លីន ក្រុង​ញូយ៉ក។ កាល​នោះគា​ត់​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​លោ​ក ស៊ី អេស លូវីស(C.S. Lewis)​ នៅ​ប្រទេស​អង់​គ្លេស។ លោក​ហាវេយ បាន​អាន​សៀវ​ភៅ​រឿង​ដែល​លោក​លូវីស​និពន្ធ ដែល​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស ហើយ​បាន​សួរ​គាត់​ថា “ពេល​អ្នក​និពន្ធ​សៀវ​ភៅ​នេះ តើ​សាតាំង​បា​នធ្វើ​ទុក្ខ​អ្នក​ទេ? បើ​សិន​ជា​វា​បាន​ធ្វើ​ទុក្ខ​អ្នក​មែន តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទប់​ទល់​នឹង​វា?” បី​សប្តាហ៍​ក្រោយ​មក លោក​លូវីស​ក៏​បាន​សរ​សេរ​សំបុត្រ​​ផ្ញើ​មក​វិញ ដែល​ក្នុង​នោះ គាត់​បាន​បញ្ជាក់​ថា គាត់​នៅតែ​ជួ​ប​ការ​ល្បួង​ជា​ច្រើន។​ គាត់​មាន​ប្រសាសន៍​ថា ពេលគាត់​ជួប​ការ​ល្បួង​ទាំង​នោះ “ប្រហែល​ជា … ការ​សំខាន់​បំផុត គឺ​យើង​ត្រូវ​តែ​បន្ត​សរសេរ​សៀវ​ភៅ​នេះ ដោយ​គ្មាន​ការ​បាក់​ទឹក​ចិត្ត ទោះ​បី​ជា​យើង​ច្រើន​តែ​ចាញ់​ល្បួង​មែន តែ​យើង​ត្រូវ​ក្រោក​​ឈ​រ​ឡើង ហើយ​សូម​ការ​អត់​ទោសពី​​ព្រះ”។ កណ្ឌ​គម្ពី​រសំ​បុត្រ ក្នុង​ព្រះគ​ម្ពីរ​ស​ញ្ញាថ្មី​ ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ មាន​ពេញ​ទៅ​ដោយ​ការលើ​កទឹ​កចិ​ត្ត ឲ្យ​មាន​ការ​ទ្រាំអ​ត់ ពេល​ជួប​ការ​ល្បួង។ គឺដូ​ចដែ​ល​គាត់​បាន​មាន​ប្រសាសន៍​ថា “កូន​​តូ​ចៗ រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ​ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក…

Read article