David C. McCasland

You are here:
កន្លែងសម្រាប់អ្នករាល់គ្នា

ប្តី​ប្រពន្ឋ​មួយ​គូរ បា​​នទៅ​យក​អ៊ំ​ស្រី​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ម​ក​រស់​នៅ​ជា​មួយ ប៉ុន្តែ ពួក​គេ​ខ្លាច​ក្រែង​គាត់​មិន​មាន​អា​រម្មណ៍​កក់​ក្តៅ ក្នុង​ការ​រស់​នៅ​ជា​មួយ​ពួក​គេ។ ដូច្នេះ ពួក​គេ​បាន​កែ​បន្ទប់​មួយ នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ឱ្យ​មាន​លក្ខណៈ​ដូ​ច​បន្ទប់ ដែល​គាត់​ធ្លាប់​មា​ន ​ក្នុង​ផ្ទះ​​ពី​មុន​។ នៅ​ពេល​អ៊ំ​ស្រី​របស់​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ គាត់​ក៏​បានឃើញ​គ្រឿង​សង្ហា​រឹម រួប​ភាព​លម្អ​លើ​ជញ្ជាំង ព្រម​ទាំង​របស់​របរ​​ដទៃ​ទៀត​ដែល​គាត់​ចូល​ចិត្ត នៅ​ក្នុង​បន្ទប់​នោះ ធ្វើ​ឲ្យ​គាត់​​មា​ន​អារម្មណ៍​ថា ផ្ទះ​នោះ​ហាក់​ដូច​ជា​ផ្ទះ​របស់​គាត់​ដែល​កំពុង​ស្វាគម​គាត់​យ៉ាង​ពិសេស​។ តាម​បទ​គម្ពីរ​យ៉ូហាន ១៣:៣៦-១៤:៤ យើង​ដឹង​ថា នៅ​ក្នុ​ង​ពិធី​លៀង​ព្រះ​អម្ចាស់​លើក​ចុង​ក្រោយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្សទ្រ​ង់ ហើយ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេត្រៀ​ម​ខ្លួន សម្រាប់​ការ​សុគត់​របស់​ទ្រង់។ ពេល​លោក​ស៊ីម៉ូន ពេត្រុស​ទូល​សួរ​ទ្រង់ថា “ព្រះ​អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា?” ព្រះ​យេស៊ូវ​បាន​ឆ្លើយ​ថា “កន្លែង​ដែល​ខ្ញុំទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ ​តាម​ក្នុង​គ្រាឥ​ឡូវ​នេះ​បាន​ទេ លុះ​គ្រាក្រោយ​ទើប​អ្នក​ទៅ​បាន”(១៣:៣៦)។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស​(ក៏​ដូច​ជា​មាន​បន្ទូល​ត្រង់​ៗ​ទៅកា​ន់​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់)ថា ​“នៅ​ក្នុង​តំណាក់​នៃ​ព្រះ​វបិតា​ខ្ញុំ មាន​ទីលំ​នៅ​ជា​ច្រើន ពុំ​នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ទៅ​រៀប​កន្លែងឱ្យ​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឱ្យ​អ្នក​រា​ល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ និង​ទទួល​អ្នក​រាល់​គ្នា ទៅ​​ឯ​ខ្ញុំ ប្រយោជន៍​ឱ្យ​អ្នក​រាល់​គ្នា បា​​ន​នៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​ដែរ”​(១៤:២-៣)។ នគរ​ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ជួប​ជុំ​គ្នា​របស់​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ដែល​បាន​មក​ពី​គ្រប់​កុល ​សម្ព័ន្ឋ គ្រប់ជា​តិ​សាសន៍ តែ​នគ​ស្ថាន​សួគ៌​ក៏​ជា​ដំណាក់​របស់​ព្រះ​វបិតា​យើង​ដែរ ហើយ​ក្នុង​ដំណាក់​នោះទ្រ​ង់​កំពុង​រៀប​ចំក​ន្លែង​មួយ​សម្រាប់​យើង​ម្នាក់​ៗ។…

Read article
ការអញ្ផើញរបស់ព្រះវរបិតា

ក័ណ្ឌ​គម្ពីរ​អេសេគាល ជា​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាននិយាយ​អំពើ​ការ​ជំនុំ​ជម្រះ ដែល​ព្រះ​អម្ចាស់​ទម្លាក់​មក​លើ​រាស្ត្រ​របស់​ទ្រង់​ដែល​មិន​ស្តាប់​បង្គាប់។ ព្រះ​អម្ចាស់​បាន​ហៅពួ​ក​គេ​ថា “សាសន៍​ដែល​រឹង​ចចេស ដែល​បាន​បះ​បោរ​នឹង​អញ”(២:៣) ហើយ “ជា​កូន​ចៅមាន​មុខ​រឹង ហើយ​ចិត្ត​ខែង”(ខ.៤)។ ការ​ពិពណ៌នាអំ​ពី​អំពើ​បាប​របស់ពួ​ក​គេ និង​អំពី​ទោស​ដ៏​ធ្ងន់​ធ្ងរ ដែ​ល​ពួក​គេ​ត្រូវ​ទទួល ស្តាប់​ទៅ​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់។ តែ​ទោះជា​យ៉ា​ង​ណា​ក៏​ដោយ នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ទ័យ​សោក​សៅ​ចំពោះរា​ស្ត្រ​រប​ស់ទ្រ​ង់ ដែល​កំពុង​ជាប់​ជា​ឈ្លើយ​នៅ​ចក្រ​ភព​បាប៊ីឡូន បាន​ជា​ទ្រង់​បង្ហា​ញ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​ត្រាស់​ហៅ​ពួក​គេ ឲ្យ​ងាក​មក​ដើរ​តាម​ផ្លូវ​នៃជី​វិត​វិញ​។     គឺ​ដូច​ដែល​ទ្រង់​​មាន​បន្ទូល​ថា “ចូរ​បោះប​ង់ចោ​លអំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ឯង ដែ​លឯ​ងរា​ល់​គ្នា​ប្រព្រឹត្ត នោះ ហើយ​ឱ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ។ ដ្បិត​ ឱ​ពូជ​ពង្សអ៊ី​ស្រាអែល​អើយ ឯង​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី? ពីព្រោះ​អញ​ឥត​មាន​សេចក្តី​អំណរ ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ  ដូច្នេះ​ ចូរ​ឯង​រាល់​គ្នា​វិលម​ក ​ដើម្បី​ឱ្យ​បាន​រស់​នៅ​វិញ!”​(១៨:៣១-៣២)។ ព្រះ​អម្ចាស់​មិន​បាន​ប្រាប់​យើង​រាល់​គ្នា ឲ្យ​មាន​អារម្មណ៍កើ​ត​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង​ៗ ចំពោះ​សេច​ក្តី​កំហុស​របស់​យើង​ឡើយ ម្យ៉ាងទៀត ទ្រង់​ក៏​មិន​ឲ្យ​យើង​ខំ​ប្រឹងប្រែ​ង​កាន់​តែ​ខ្លាំង​ ដើម្បី​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រ​ង់​ឲ្យ​បាន​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះទ្រ​ង់​បាន​ហៅ​យើ​ង​ឱ្យ​មក​ទទួល​នូវ​ប្រភ​ពនៃ​​ការ​​លើក​ទឹក​​ចិត្ត និង​កម្លាំង​ថ្មី​ៗ ពោល​គឺ “មក​ទទួល​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី”ពី​ទ្រង់(​៣៦:២៦-២៧)។ បើ​អ្នក​កំពុង​តែ​មាន​អារម្ម​ណ៍​ថា ខ្លួន​កំពុង​តែ​វង្វេង​ចេញ​កាន់​តែ​ឆ្ងាយ​ពី​ព្រះ ហើយ​មាន​អារម្មណ៍​ថា​ទ្រង់​បោះ​បង់​ចោល​អ្នក​ហើយ នោះ​ពេល​​នេះ​​ជា​​ពេលដែ​លត្រូ​វក្រ​សោប​យក​សេចក្តី​ពិត​ហើយ។ តើអ្ន​ក​នឹង​ទទួល​យក​ការ​អញ្ផើញរ​ប​ស់​ព្រះវ​បិតា “ដោយ​ងាក​មក​រ​កទ្រ​ង់​វិញ ដើម្បី​មាន​ជីវិ​ត​រស់”…

Read article
អ្នកដែលព្រះសព្វព្រះទ័យ

ក្នុង​ពីធី​រៀប​អភិសេក​នៃ​​ព្រះ​អង្គ​ម្ចាស់​វីលៀម(William) ជា​មួយ​កញ្ញា​ខេត មីឌលតុន(Kate Middleton) នៅ​ឯ​ព្រះ​វិហារ​វេស មីនស្ទ័រ អាប៊ី(Westminster Abbey) លោក​អភិបាល​ព្រះ​វិហារប្រចាំ​នៅ​ទីក្រុង​ឡុង បាន​ចាប់​ផ្តើម​ថ្លែង​សន្ទ​រក​ថា ដោយ​ដក​ស្រង់​សម្តី​របស់​សង់ ខេធ័រ​រីន នៃ​ក្រុង​សេណា​(St. Catherine of Siena) ថា “ចូរ​ធ្វើ​ជា​បុគ្គល​ម្នាក់​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ នោះ​អ្នក​នឹង​ធ្វើ​ឱ្យ​លោកិយ​នេះ​ឆេះ”។ មាន​មនុស្ស​ជា​ច្រើន ដែល​បាន​ទស្សនា​តាម​ទូរទស្សន៍ បាន​ប៉ះ​ពា​ល់​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​លោក​អភិបាល​បាន​និយាយ​ប្រកាស់​ថា អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​“រៀប​អភិសេក នៅ​ក្នុង​អធិបតី​ភាព​នៃ​ព្រះ​ដ៏សប្បុរស ដែល​ទ្រង់​បាន​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​លះ​បង់​ព្រះ​ជន្ម សម្រាប់​យើង​រាល់​គ្នា ដោយ​​ព្រះ​នាម​​ថា ព្រះ​យេស៊ូវ​គ្រីស្ទ”។ បន្ទាប់​មក​លោក​​ក៏​បាន​លើក​ទឹក​ចិត្ត​គូរ​ស្វាមី​ភរិយា​មួយ​គូរ​នេះ ឲ្យ​ដេញ​តាម​សេច​ក្តី​ស្រឡាញ់ ដែល​មាន​ព្រំដែន​ហួស​សេចក្តី​ស្រឡាញ់ ដែល​​ពួក​គេ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​ទៀត​។ ប្អូន​ប្រុស​របស់​កូន​ក្រមុំក៏​បា​ន​អាន​បទ​គម្ពី​រ​រ៉ូម ជំពូក​១២ ដែល​បាន​ចែង​ថា “ដូច្នេះ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ឱ្យ​បាន​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ឋ ដែល​គាប់​ព្រះ​ហឫ​ទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង។ កុំ​ឲ្យ​​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែរ​ជា​ថ្មីឡើ​ង ដើម្បី​នឹង​អាច​លមើល​ឲ្យ​​បា​ន​​ស្គាល់​បំណង​ព្រះ​ហឫ​ទ័យ​របស់​ព្រះ ដែល​ល្អ ​ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង”(ខ.១-២)។ ការ​​រៀ​ប​អភិសេក​នៃ​ខ្សែ​រាជ្យ​វង្ស​នេះ បាន​រំឭ​ក​យើង​គ្រប់​គ្នា ទាំង​អ្នក​នៅ​លីវ ក៏​ដូច​ជា​អ្នក​ដែល​បាន​រៀប​កា​រ​ហើយ…

Read article
ការត្រាស់ហៅឲ្យប្តេជ្ញាចិត្ត

មា​ន​ក្លឹប​សុខ​ភាព និង​ក្លិប​ហាត់​ប្រាណ​ជា​ច្រើន បាន​រំពឹ​ង​ថា​នឹង​មាន​មនុស្ស​យ៉ាង​ច្រើន​ជោរ​ជន់ មក​ចូល​រួម​ក្នុង​ខែ​មេសា ទោះ​ពួក​គេ​មក​ចូល​រួ​មតែ​ពី​របី​ដង​ក៏ ដោយ។ ទោះ​ជា​អ្នក​ទាំង​នោះ​គ្រាន់​តែ​បង់​ប្រាក់​ ហើយ​​ឈប់​ត្រឡប់​មក​វិញ​ក៏​ដោយ​ ក៏ម្ចាស់​ក្លឹប​ទាំង​នោះ​មិន​ខ្វល់​ដែរ។ ប៉ុន្តែ គ្រូប​ង្វិក​ឈ្មោះចេ​ស៊ី ចូន(Jesse Jones) បាន​ប្រើវិធីសា​ស្រ្ត​ផ្ទុយ​ពីនេះ​។ ប្រសិន​បើអ្ន​ក​ចុះឈ្មោះ​ហើ​យ តែ​មិន​ឃើញ​ម​កហា​ត់ប្រា​ណ​ទៀត​ទេ គាត់​នឹង​លប់​ឈ្មោះអ្ន​ក​ចេញ​ជា​មិន​ខាន​។ លោក​ចូន​មាន​ប្រសាស​ន៍​ថា​ “សូម​សន្សំ​លុយ​រប​ស់អ្ន​ក។ ពីរ​បី​ខែ​ក្រោយ​មក​ទៀត ពេល​ដែល​អ្ន​កដឹ​ង​ច្បាស់​ថា ខ្លួន​ចង់​ហាត់​ប្រាណ ​សូម​មក​ជួប​ខ្ញុំ​ចុះ។ គោល​បំណង​ជា​ចម្បង​រប​ស់ខ្ញុំ​ គឺមិ​នមែ​នច​ង់​បានថ្លៃ​ឈ្នួល ដែលអ្នកបង់​សម្រា​ប់​រ​​យៈពេលបីខែ​នោះ​ទេ…តែ​យើង​ចង់​ឲ្យ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ឈាន​ទៅ​ដល់​គោល​ដៅ”។ ក្នុង​បទ​គម្ពី​រលូកា ៩:៥៧-៦២ យើងឃើ​ញ​ថា មាន​មនុស្ស​បី​នាក់​ទូល​ព្រះយេស៊ូវ​ថា ពួក​គេ​ចង់​ដើរ​តាម​ទ្រង់ ប៉ុន្តែ ព្រះ​អម្ចាស់​ទ្រង់​ក៏បា​នមាន​បន្ទូល​តប ដោយ​ពាក្យ​ធ្ងន់​ៗថា​​ “កូន​មនុស្សគ្មាន​កន្លែង​ណានឹ​ងកើ​យក្បា​ល​ទេ”(ខ.៥៨)។ “ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ”(ខ.៦០)។ “អ្នក​ណាដែ​ល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះមិ​ន​គួរ​នឹង​នគរ​ព្រះទេ”(ខ.៦២)។ ត្រង់​ចំណុ​ចនេះ​ ព្រះយេ​ស៊ូវ​បាន​បញ្ជាក់​ដល់​ពួក​គេ​ម្នាក់​ៗ​ថា​ ដើម្បី​ក្លាយ​ជា​សិស្សព្រះ​យេស៊ូវ​យើ​​ងត្រូ​វតែ​មាន​ការ​លះ​បង់ ​និង​ការ​ប្តេជ្ញាចិ​ត្ត។ មាន​បុរស​ម្នាក់​ដែល​ខ្ញុំបា​ន​កោតស​រសើ​រថា គាត់​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ និង​ងាយ​ឆ្លើយ​តប​ចំពោះ​ព្រះ។ គាត់​បាន​មានប្រ​សាសន៍​ថា គ្រីស្ទ​បរិស័​ទចាំ​បាច់​ត្រូវ​​ “ត្រៀមខ្លួ​នធ្វើ​​ការ​ប្តេជ្ញា​ចិត្ត និង​កែប្រែ​”។ ព្រះ​អម្ចាស់​មិន​គ្រាន់​តែ​បាន​ត្រាស់ហៅ​យើ​ង ឲ្យ​មាន​ការ​ផ្លា​ស់​ប្រែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បា​ន​ឲ្យ​យើង​រាប់​ការ​ត្រាស​ហៅ​នោះ…

Read article
ព្រះទ្រង់ស្រឡាញ់មិនដែលខាន

ក​ណ្ឌ​គម្ពីរ​ហូសេ ជា​កណ្ឌ​គម្ពី​រ​សញ្ញាចា​ស់ និង​ជា​រឿង​មួយ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ ត្រ​ង់ ដែល​ព្រះ​អម្ចាស់​មាន​ចំពោះរាស្រ្ត​​ដែល​មិន​ស្មោះ​ត្រង់។​ ​ក្នុង​សាច់​រឿង​ដែល​ហាក់​ដូច​​ជា​ចម្លែក​នេះ ព្រះ​អម្ចា​ស់បា​ន ប​ង្គាប់​លោក​ហូសេ​ឲ្យ​រៀប​ការ​ជា​មួយ​ស្រ្តីម្នា​ក់ ដែល​ក្រោយ​មក​នាង​បាន​ផិត​ក្បត់​​​​​​ ជាហេតុបណ្តាល​ឲ្យ​គាត់​មាន​ទុក្ខ​សោក(ហូសេ ១:២-៣)។ បន្ទាប់​ពី​នាង​បាន​រត់​ចោលលោក​ហូសេ ដើម្បីទៅ​រួ​ម​រស់​ជាប្រុ​ស​ផ្សេង​ទៀត ព្រះ​អម្ចា​ស់​ក៏​បាន​​បង្គាប់​លោក​ហូសេ ឲ្យទៅ​យក​នាង​មក​វិញ ដែល​នេះ​ជា​និមិត្ត​រូប​ដំណាង​ឲ្យ “សេចក្តី​ស្រ​ឡាញ់​​ដែល​​ព្រះ​​​អម្ចាស់​​មាន ចំពោះ​​រាស្រ្ត​​អ៊ីស្រា​អែល ដែ​​ល​​បា​​នងា​ក​​ទៅ​ថ្វាយ​បង្គំ​ព្រះ​​ដទៃ​​ទៀត”(៣:១)។ ក្រោយ​មក​ទៀត ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ហូសេឲ្យ​ប្រកាស់​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែ​ល​ថា ដោយ​សារ​តែ​ពួក​គេ​បះ​បោរ​ទាស់​នឹ​​ងទ្រង់ នោះ​ពួក​គេ​នឹង​ត្រូវ​នាំ​ទៅ​ជាឈ្លើ​យ​របស់​ពួក​បរទេស។ ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​ទៀត​ថា “ហេតុ​នោះនឹ​ង​មាន​ការ​ជ្រួលជ្រើម​កើត​ឡើង​ក្នុង​ជន​ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ​”(១០:១៤)។ ទោះ​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ស្ថិត​ក្នុង​ការ​ជំនុំ​ជម្រះ​ក៏​ដោយ ក៏​ព្រះ​គុណ​ទ្រង់​នៅតែ​មា​នជា​និ​ច្ច​សម្រាប់​ពួក​គេ។ គាត់​ក៏​បាន​និយា​យលើ​ក​ទឹក​ចិត្ត​ពួក​គេ​​ថា “ចូរ​សាប​ព្រោះសំ​រាប់​ខ្លួនដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្តី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​ឡើង ដ្បិត​ដល់​ពេល​យើង​គួរ​ស្វែង​រក​ព្រះ​យេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជាសេចក្តី​សុច​រិត​មក​លើឯ​ង​រាល់​គ្នា”(១០:១២)។ ទោះ​ជា​យើង​រាល់​គ្នាបា​ន​ “ភ្ជួរ​ជា​អំពើ​អាក្រក់” ហើយ “ច្រូត​កាត់​ជា​សេចក្តី​ទុច្ចរិត” ក៏​ដោយ(១០:១៣) ក៏​ព្រះទ្រ​ង់​នៅ​តែ​មិន​ដែល​ឈប់​ស្រឡាញ់​យើង​ឡើយ។ ទោះ​ថ្ងៃ​នេះ យើ​ង​កំពុ​ងជួ​ប​ស្ថាន​ភាព​បែប​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​អាច​វិល​ត្រឡប់​មក​រ​ក​ព្រះ​អម្ចាស់​វិញ ហើយ​សុំ​ការ​អត់​ទោស​បាប​ពីទ្រ​ង់ ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើ​មសា​រ​ជា​ថ្មីបា​ន។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មិន​ចេះ​ផុត​ឡើយ!_David McCasland

Read article
តុដែលវែងជាងគេ លើពិភពលោក

នៅ ថ្ងៃ​អាទិត្យ​ទី១​៨ ខែ​កក្កដា ឆ្នាំ២០១០ មហា​វិថី​ដ៏មមា​ញឹក​មួយ​នៅ​អឺរ៉ុប បាន​ក្លាយ​ជា “តុ​ដ៏​វែង​ជាង​គេ​លើ​ពិភព​លោក​”(អ្នក​ខ្លះបា​ន​ហៅ​មហា​វិថី​នេះ​យ៉ាង​ដូច​នេះឯ​ង)។ ពួក​មន្រ្តី​បាន​បិទ​កំណាត់​ផ្លូ​វប្រ​វែ​ង៦​០គីឡូ​ម៉ែត្រ របស់​ផ្លូវA40 អូតូ​បាញ(Auto​bahn) នៅ​តំ​បន់​រូ(Ruhr) ប្រទេស​អាល្លឺ​ម៉ង់ ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​អាច​ដើរ ជិះ​កង់ ឬ​អង្គុយ​នៅ​នឹង​តុ​ណាមួ​យ ក្នុង​ចំណោម​តុទាំង​២​ម៉ឺន ដែល​គេ​បាន​តម្រៀប​រួច​ជា​ស្រេច នៅ​តាម​ផ្លូ​វ​នោះ។ ជា​សរុប​ មាន​ ម​នុស្ស​​ប្រហែល​២លា​ននាក់ មក​ចូល​រួម​យ៉ាង​សប្បាយរីក​រាយ ​ក្នុង​ពិធី​​​មួយ ដែល​នាយក​នៃ​ពិធី​នេះ បាន​សង្ឃឹម​ថា នឹង​បាន​តភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ចូល​រួម ដែល​មក​ពី​វប្ប​ធម៌ ​មកពីជំនាន់​មនុស្ស និងមកពី​​ប្រជា​ជាតិ​ជា​ច្រើន។ ព្រឹត្តការណ៍​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំគិ​តដ​ល់​តុដែ​លមានប្រវែង​វែង​ជាងនេះ​ទៅ​ទៀត ដែល​នឹង​ត្រូវ​បា​នរៀ​ប​ចំ​ទុក សម្រាប់​ឲ្យ​អ្នក​ជឿ​ព្រះ​ជួប​ជុំគ្នា​បរិភោគ​អាហារ ក្នុង​ពិ​ធីលៀ​ង​ព្រះ​ អម្ចាស់។ ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​លៀង​ព្រះអ​ម្ចាស់ យើង​នឹក​ចាំអំ​ពី​ការ​សុគតរ​បស់​ព្រះ​យេ​​ស៊ូវ ដែល​បាន​​ជួ​​យស​ង្រ្គោះយើ​ង ទន្ទឹម​​នឹង​​នោះ យើង​ក៏ទ​ន្ទឹង​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ទ្រង់ ដែល​​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​របស់​ទ្រង់។ មុន​ពេល​គេយ​ក​ព្រះ​យេស៊ូវ​ទៅ​ឆ្កាង ទ្រង់​បាន​បរិភោគ​អាហារ​បុណ្យរំ​លង​ជា​មួយ​ពួក​សិស្ស ដោយ​បន្ទូល​ថា​ “ចាប់​ពីពេល​នេះ​ត​ទៅ​មុខ ខ្ញុំមិ​នផឹក​ពី​ផល​ផ្លែ​​ទំពាំង​បាយ​ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃណា​ដែ​លខ្ញុំ​នឹ​ងផឹក​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា ក្នុង​នគរ​ព្រះ​វ​របិតា​នៃ​ខ្ញុំ”(ម៉ាថាយ ២៦:២៩)។ ព្រះ​អម្ចាស់​នឹងរៀប​តុ​នោះ ដើម្បី​បង្រួប​បង្រួម​មនុស្ស​គ្រប់​រូប ដែល​ព្រះ​គ្រីស្ទ​បាន​ប្រោស​លោះ ដោយ​ព្រះ​លោហិត​ទ្រង់ ដែល​អ្នក​ទាំង​នោះម​ក​ពី “គ្រប់ទាំងពូ​ជ​មនុស្ស គ្រប់​ភាសា…

Read article
ស្អិតជាប់គ្នា

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​អ្នក​វិទ្យា​សាស្រ្ត​បានមាន​ចម្ងល់ អំពី​របៀប​ដែល​សត្វ​ស្រមោច​ភ្លើង អាច​រួច​ជីវិត​ពីទឹក​ជំនន់ ដែល​អាច​បំផ្លាញ​ជីវិត​ពួក​វា​បាន ស្រប​ពេល​ដែល​ខ្លួន​របស់​ពួក​វា​មានម៉ាស់​​ធ្ងន់​ជាង​ទឹក​​នោះ។ តើ​ធ្វើ​ដូច​ម្តេ​ច​ឲ្យ​សត្វ​ស្រមោច​មួយ​សំបុក​ អាច​ប្រមូល​តោង​គ្នាប​ង្កើត​ជា​ក្បូន សម្រា​ប់សង្រ្គោះ​ជីវិ​ត​បាន​រាប់​សប្តាហ៍? អត្ថប​ទ​មួយ ដែល​ចេញ​ផ្សាយ​ក្នុង សារព័ត៌​មាន​ឡូស អេនជេលេស ថាម(Los Angeles Times) បាន​ពន្យល់​ថា ពួក​វិស្វករ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​រដ្ឋ​ចច​ចា បាន​រក​ឃើញថា​ រោម​ដ៏​តូច​ល្អិត​នៅ​លើខ្លួ​នរប​ស់​សត្វ​ស្រមោច បាន​ទាក់​ពពុះ​ទឹ​​ក​ជាប់​នឹង​ដង​ខ្លួន​វា ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ល្អិត​ប្រភេទ​នេះ​រាប់ពា​ន់​ក្បាល “ដែល​ខំ​ប្រវេ​ប្រវ៉ា ​និង​ តស៊ូរៀ​ង​ៗ​ខ្លួន” អាច​បណ្តែ​តខ្លួ​ន​តាម​ទឹក​ជំនន់ ដោយ​ការ​តោង​គ្នាយ៉ាង​ជាប់។ ជា​ញឹក​ញាប់ ព្រះ​គម្ពី​រសញ្ញា​ថ្មី​បានបង្រៀន​ថា យើង​ត្រូវ​ការ​ការ​រួប​រួម​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យយើងអាច​បន្តរស់​នៅជាគ្រី​ស្ទ​បរិសុទ្ធ និង​រីក​លូត​លាស់​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​​៤ សាវ័ក​ប៉ុល​បាន​ចែង​ថា​ “កុំ​​ឲ្យ​​យើង​​នៅ​​ជា​កូន​​តូ​ច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​​ផាត់​យើង​ចុះ​ឡើង”។ គាត់​ក៏​បាន​ចែង​ទៀត​ថា​ “ចូរ​កាន់​​តា​ម​​សេចក្តី​​ពិត​​ ដោយ​​សេចក្តី​​ស្រឡាញ់​​វិញ នោះ​​ឲ្យ​​យើ​ង​បាន​​ធំ​​ឡើង ខាង​​ឯ​​គ្រប់​​ការ​​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះគ្រីស្ទ ដែល​រូបកាយ​ទាំង​មូល​ បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់”(ខ១៤-១៦)។ បើ​យើង​នៅ​ម្នាក់​ឯ​ងទេ​…

Read article
តើយើងមើលឃើញនរណា?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​កម្ម​វិធី​ទូរ​ទ-ស្សន៍ រូប​ថត​ដោយ​មិន​ដឹង​ខ្លួន របស់​លោក​អាលែន ហ្វុន​(Allen Funt) បាន​ផ្តល់​ការ​កម្សាន្ត​សប្បាយដ​ល់ទ​ស្សនិក​ជន ដោយ​ប្រើ​កាំមី​រ៉ាប​ង្កប់ ដើម្បី​ផ្តិត​យក​រូប​ភាព​កំប្លែង​ៗ ដែល​កើត​មាន​ពេល​មនុស្ស​ទូទៅមា​ន​ប្រតិ​កម្ម​ឆ្លើយ​តប ចំពោះ​ស្ថាន​ភាព​ដែល​កើត​ឡើង​ដោយ​មិន​ដឹងខ្លួ​ន។ កូន​របស់គា​ត់ គឺ​លោក​ភីធ័រ(Peter)បាន​បក​ស្រាយអំ​ពីវិ​ធី​សាស្រ្ត​របស់​ពួក​គេថា​ “យើង​ជឿ​ថា មនុស្ស​មាន​ភាព​អស្ចារ្យ ហើយ​យើង​បាន​ចេញ​ទៅ​ថត​រូប​ភាព ដើម្បីបញ្ជា​ក់​ថា ពួក​គេ​ពិត​ជា​អស្ចារ្យ​មែន”។ នៅ​ក្នុង​កម្ម​វិធី​ដែល​ស្រដៀង​គ្នា​ដទៃ​ទៀត លោក​ភីធ័រ​យល់​ថា “មនុស្ស​មាន​ភាព​ល្ងីល្ងើ ហើយ​យើង​នឹង​ស្វែង​រក​វិធី​បង្ហាញ​ថា ពួក​គេពិ​ត​ជា​ល្ងីល្ងើ​មែន”។ ការ​អត្ថា​ធិប្បាយ​របស់​គាត់ បាន​បង្អុល​បង្ហាញ​ថា ដែល​យើង​មាន​ទស្សនៈ​យ៉ាង​ណាចំ​ពោះអ្ន​ក​ដទៃ នោះ​យើ​ង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​​យ៉ាង​នេះ​ដែរ។ ប្រជា​ជន​នៅក្រុ​ងយេ​រីខូ មាន​ការ​រវាត​ចិត្ត ពេល​ព្រះ​យេស៊ូវ​យាង​ចូល​ក្នុ​ងផ្ទះ​រប​ស់លោ​ក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ។ “កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូរទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ… ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(ខ.៩-១០)។ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ គឺ​លោក​បប់ ហ៊នន័រ(Bob Horner) បាន​ប្រាប់​ខ្ញុំ​ថា “ពេល​យើង​យល់​ថា អ្នក​ដទៃ​គឺ​ជា​មនុស្ស​ចោល​ម្សៀត នោះ​យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដោយ​ការ​មើល​ងាយ។…

Read article
ចំណោតដ៏រអិលនៃជ័យជម្នះ

ក្នុង​ចំណោម សំណេរ​ខ្លីៗ​ដើ​មដំ​បូង​ទាំង​១៩០០០ ដែល​ត្រូវ​បាន​សរសេរ​ដោយ​បណ្ឌិត​អូ អេ បាទីស្តា(O. A. Battista) ដែល​ជា​គីមី​វិទូ និង​អ្នក​និពន្ធ មាន​សំ​ណេរ​ខ្លី​មួយ ដែល​កើត​ឡើង​ពីកា​រស​ង្កេត​មើល​ដ៏​ឆ្លាត​វ័យ​ថា “អ្នក​បាន​ឈាន​ទៅ​ដល់​កម្រឹ​ត​កំពូល​នៃ​ជោគជ័យ ពេលដែ​ល​អ្នក​លែង​មាន​ចំណាប់​អារម្មណ៍​ ចំពោះ​លុយ ​ឬការ​សរសើរ ឬ​ក៏​មុខ​មាត់​ក្នុង​សង្គម”។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ជា​ញឹក​ញាប់ យើង​ទទួល​លទ្ធ​ផល​បញ្រ្ចាស់ ពេល​ដែល​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ត្រូវ​បាន​គេសរសើរ និង​ឲ្យ​រង្វាន់។ និយា​យរួម ចិត្ត​ដែល​មាន​ការ​បន្ទាប​ខ្លួន ​អាច​ក្លាយ​ជាក្បាល​ដែល​រី​កធំ​ភ្លា​ម​។ មុន​ពេល​សូល​ជិត​ដល់ពេល​ទទួល​ការ​ចាក់​ប្រេង​តាំង​ជាស្តេច គាត់​​បាន​យល់​ថា ខ្លួន​គាត់​​គ្រាន់​តែ​ជា​សមា​ជិក​នៃ​គ្រួសារ​ដ៏​តូច​មួយ នៅ​ក្នុ​ង​ពូជ​អំបូ​ដ៏​តូច​បំផុ​ត​នៃ​សាសន៍​អ៊ី-ស្រាអែល​(១សាំយ៉ូអែល ៩:២១)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ពីរ​បី​ឆ្នាំ​ក្រោយ​មក ស្តេច​អង្គ​នេះ​​បាន​ឲ្យ​គេស​ង់វិ​មាន​មួយ ដើម្បី​លើក​តម្កើង​ព្រះ​នាម​ខ្លួន​ឯង ហើយ​ក៏បា​នកា​ន់អំ​ណាច ដោយ​លែង​ស្តាប់​អ្នក​ដទៃ(១៥:១១-១២)។ ហោរ៉ា​សាំយ៉ូអែល​ក៏​ប្រឈ​ម​មុខ​ដាក់​ស្តេច​សូល ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​ទ្រង់ ដោយ​ក្រឿន​រំ​ឭក​ទ្រង់​ថា “ក្នុង​​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះនេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី”(ខ.១៧)។ ការ​លើក​តម្កើង​ខ្លួន​ឯង គឺ​ជា​កា​របោះ​ជំហាន​ទី​មួយ ចុះ​តាម​ចំណោទ​ដ៏​រអិល នៃ​ការ​អ្វីដែ​លយើ​ង​បាន យល់​ថា ជា​ជោគ​ជ័យ។ ការ​នេះ​ចាប់​ផ្តើម ពេល​ដែល​យើង​សរសើរ​ខ្លួន​ឯង ចំពោះ​ជ័យ​ជម្នះ​ដែល​ព្រះប្រ​ទាន ហើយ​បន្ថែម​បន្ថយ​ព្រះ​រាជ​បញ្ជារ​បស់​ទ្រង់ ដើម្បីបំ​ពេញ​ចិត្ត​ខ្លួន​ឯង។ ជ័យ​ជម្នះ​ដ៏​ពិត គឺ​ជា​ការដើ​រ​តាម​ផ្លូវ​របស់​ព្រះ…

Read article
ខ្មាំងសត្រូវនៃការទុកចិត្ត

មេ​បញ្ជាការ​កង​ទ័ព តែង​តែ​ចង់​មាន​ទាហាន​គ្រប់​ចំនួន ដើម្បី​បំពេញ​បេសក​កម្ម​របស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ចង់​មាន​ទាហាន​ច្រើន​លើស​លប់ ជា​ជា​ង​មាន​ចំនួន​តិច​តួច​ពេក ប៉ុន្តែ មនុស្ស​គ្រប់​គ្នាមិ​នមែ​ន​សុទ្ធ​តែ​យល់​ស្រប​​គ្នា​ថា កង​ទ័ព​ត្រូវ​មាន​ចំនួន​ប៉ុន្មាន ទើ​ប​គ្រប់​គ្រាន់​នោះ​ឡើយ។ ពេល​លោក​គេឌាន​បាន​ជ្រើស​រើស​ទ័ព ដែល​មាន​គ្នា​៣២០០០​នាក់ ដើម្បី​តតាំង​នឹង​ពួក​សាសន៍​ដែលសង្កត់​សង្កិន​ពួក​អ៊ីស្រាអែល ព្រះ​អម្ចា​ស់​ទ្រង់​ក៏បា​នមា​ន​បន្ទូល​ទៅគាត់ថា “ចំនួន​​មនុ​ស្ស​​ដែ​ល​​នៅ​​ជា​​មួយ​​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្តាប់​ដៃ​គេ មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ”(ពួកចៅហ្វាយ ៧:២)។ ដូចនេះ ព្រះ​អម្ចាស់​ក៏បា​នចា​ប់​ផ្តើ​មប​ន្ថយ​ចំនួន​ទ័ព​របស់​លោក​គេ​ឌាន។ ពេល​ទ្រង់​អនុញ្ញាត​​ឲ្យ​​អ្នកដែល​​​ភ័យ​ខ្លាច​ចាក​ចេញ​ពី​ជួរ​ទ័ព នោះ​មាន​ពួក​ប្រុស​ៗ​២២០០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​(ខ.៣)។ ការ​កាត់​ចំនួន​ជាលើ​ក​ទីពីរ បាន​បន្ថយ​កង​ពល​ដែល​នៅស​ល់១​០០០០​នាក់ ឲ្យ​ធ្លាក់​មក​ត្រឹម​ចំនួន​៣០០​នាក់វិញ ដែល​ក្នុ​ង​នោះព្រះ​អម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​ទាំង​នោះថា​ “អញ​​នឹ​ង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។ នៅ​ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ ធនធាន​របស់​យើង​អាច​ក្លាយ​ជា​ខ្មាំង​សត្រូវ​នៃ​ការ​ទុក​ចិត្ត​ព្រះ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ពឹង​ផ្អែក​លើទ្រ​ង់ គឺ​មិន​មែន​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង​ទេ កម្លាំ​ង​នោះ​ជាកម្លាំង​ខាង​រូប​កាយ ខាង​ហិរញ្ញ​វត្ថុ ឬ​ប្រាជ្ញា​របស់​យើង​នោះ​ទេ។ ពេល​ដែល​ព្រះអម្ចាស់​កាត់​បន្ថយ​ធន​ធាន​របស់​យើង ពី​ចំនួន “៣២០០០ ទៅ៣០០” ទ្រង់​មិន​មែន​កំពុង​តែ​ដាក់​ទោ​សយើ​ង​ទេ។ ទ្រង់​ធ្វើ​ការ​នេះ ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​ទទួល​ស្គាល់ និង​ទុក​ចិ​ត្ត​អំណាច​ចេស្តា​ ទ្រង់។-David McCasland

Read article