David C. McCasland

You are here:
បដិសេធពន្លឺ

ពីព្រលឹម​ថ្ងៃ​ទី 21ខែធ្នូ ឆ្នាំ 2010 មាន​ច័ន្ទ​គ្រាស​ពេញ​តួ​នៅ​ក្នុង​រដូវ​រងារ ហើ​យខ្ញុំ​ជា​ម​នុស្សម្នា​ក់បា​ន​ឃើញ​ព្រឹត្តិ​ការ​ណ៍នេះផ្ទា​ល់ភ្នែ​ក ដែល​ព្រឹ​ត្តិការណ៍​នេះធ្លា​ប់បា​ន​កើត​ឡើង​ម្តង​ដែរ កាល​ពី​ឆ្នាំ1​638។ ស្រមោល​ងងឹត​នៃ​ផែន​ដី​ខិត​ចូល​ម​កប​ន្តិច​ម្ត​ង​ៗ ហើយបា​នឈ​ប់​ទ្រឹង​បាំង​ពន្លឺ​ខែ​ពេញ​វង្ស ក៏​បាន​ប​ង្កើ​តជា​ព​ន្លឺ​ក្រ​ហម​ស្រគាំ​ឡើង។ វា​ជា​ព្រឹត្តិ​ការណ៍​គួរ​ឱ្យ​កត់​សម្គាល់ និ​ងស្រ​ស់​ស្អាត​ណាស់។ យ៉ាង​ណាម៉ិ​ញ ហេតុការណ៍​នេះបា​នរំ​លឹក​ខ្ញុំថា​ ភាព​ងងឹត​ដែល​មើល​ឃើញ​នេះ ជា​ផ្នែក​មួ​យនៃស្នាម​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់ បាន​បង្កើត​មក រី​ឯ​ភាព​ងងឹត​ខាង​ឯ​វិញ្ញាណ​វិញ គឺ​មិន​មែន​ទេ។ លោក ស្គូតធីស ជា​គ្រូគ​ង្វាលនៅ​អា​ឡិក​សាន់ឌឺ ម៉ាកឡារ៉ែន (Scottish pastor Alexander MacLaren) បាន​និយាយ​ថា “អស់​អ្នក​ណា​បាន​ច្រាន​ចោល មិន​ទទួល​យកព​ន្លឺ​គឺ​ជាឪ​ពុ​ក​នៃសេ​ចក្តី​ង​ងឹត​សូន្យ​សុង រី​ឯ​អស់​អ្នក​ណា​ដែល​មាន​ពន្លឺ​ហើយ តែ​មិន​បាន​ទុក​ចិត្ត​នឹង​ពន្លឺ​នោះប្រៀ​បដូ​ច​ជា​ដុំ​ពពក​ខ្មៅ​ងងឹត​យ៉ាង​ក្រាស រុំព័ទ្ឋ​ជុំវិញ​ខ្លួន​អ្នក​នោះ រក​មើល​អ្វី​មិ​នយ​ល់​សោះ”។ ព្រះ​យេស៊ូវ​បាន​រៀប​រាប់​ពីកា​រ​រូប​កាយ​នេះ ដើម្បី​នាំ​ឱ្យ​ស្គាល់​ពី​ចិត្ត និង​គំនិត​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដែល​បាន​បាត់​ពន្លឺ​ទៅ​ដោយ​ទ្រង់​មាន​បន្ទូ​ល​ថា “ដូច្នេះ បើព​ន្លឺដែ​ល​នៅក្នុ​ង​ខ្លួន​អ្នក​ជាសេ​ចក្តីង​ងឹត​ហើយ ចុះ​សេ​ចក្តី​ងងឹត​នោះ​បាន​ជា​ខ្លាំង​អម្បាល​ម៉ាន​ទៅ​ហ្ន៎!”(ម៉ាថាយ 6:23)។ ចូរ​បើក​ទ្វារ​ចិ​ត្តថ្វា​យ​ព្រះ​អង្គ​ស​ង្គ្រោះ ទ្រង់​យាង​ចូល​មក​បញ្ចប់​ភាព​ងងឹតរ​បស់​យើង​រាល់​គ្នា ដែល​ជា​ការ​ស្នើរ​​សុំ​យ៉ាង​អស្ចារ្យ​នៅ​ថ្ងៃបុ​ណ្យណូ​អែ​ល​នេះ។ ព្រះ​យេស៊ូវ​បា​ន​មាន​បន្ទូល​ថា “ចូរ​អ្នក​រា​ល់គ្នា​ជឿដ​ល់​ពន្លឺ កំពុង​ដែល​នៅ​មា​ន​នៅ​ឡើយ​ចុះ ដើម្បី​ឱ្យ​បាន​ធ្វើ​ជា​កូ​ន​ពន្លឺ …ខ្ញុំ​បាន​មក​ក្នុង​លោកីយ​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឱ្យ​អ្នក​ណាដែ​លជឿ​ដ​ល់​ខ្ញុំ នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន 12:36,46)។ ច្រក​ចេញ​ពីភា​ពង​ងឹត​ខាង​ឯវិ​ញ្ញាណ…

Read article
មុខងារផ្គត់ផ្គង់

នៅពេល​លោក​សាវ័ក​ប៉ូល​បាន​ផ្តល់ដំ​បូន្មាន​មួយចំនួន ស្តី​ពី​ការ​ហ្វឹក​ហាត់​សេចក្តី​ជំនឿ របស់​យើងរា​ល់​គ្នាយ៉ា​ងដូ​ច​ម្តេច ក្នុង​នាម​ជា​អវយវះ​នៃ​រូប​កាយ​របស់​ព្រះគ្រី​ស្ទ (រ៉ូម 12:3-8) ហើយ​លោក​បាន​បញ្ផាក់យ៉ាង​ច្បាស់​លាស់ ពី​គុណ​តម្លៃ​នៃមុ​ខងា​រ​ផ្គត់​ផ្គង់​ទៀត​ផង។ លោក​បាន​ចាប់​ផ្តើម ដោយ​ប្រើពា​ក្យ​ថា យើ​ង​រាល់​គ្នា​គួរ​តែ ​គំនិត​យោបល់​ផ្ទាល់​ខ្លួន(ខ.3)ហើយ​លោក​បាន​បញ្ផាក់​បន្ថែម​ ចូរគិតបែ​ប​ឱ្យ​មាន​គំនិត​នឹង​ធឹង និង​ស្រឡាញ់​ឥត​ពុត​មាយា ៖ “ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នាទៅ​វិ​ញទៅ​ម​កចុះ​ ខាង​ឯ​សេចក្តី​រាប់​អាន ​នោះឱ្យ​ខំរាប់​អា​ន​គេ​ជា​មុន” (ខ.10)។ ឬ​ដូច J. B. Phillips បក​ប្រែឃ្លា​នេះ​ថា “ចូរ​ឱ្យ​អ្នក​ដទៃ​ជឿទុ​ក​ចិត្ត​ដោយ​សុខ​ចិត្ត” ។ ដែល​មាន​អំណោយ​ទាន និង​សមត្ត​ភាព​ផ្សេង​ៗ​របស់​យើង ដែល​បាន​ប្រទាន​មក​យើង ដោយ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ត្រូវ​ប្រើប្រា​ស់​តាម​ខ្នាត​នៃ​សេចក្តី ជំ​នឿ(ខ.3,6) ក្នុងន័យ​ស្រឡាញ់ និង​បំរើ​ព្រះ​គ្រីស្ទ មិន​មែន​សំរាប់​សម្គាល់​លក្ខណះបុ​គ្គល​ឡើយ ។ សូម​ឱ្យ​ព្រះ​ជាម្ចា​ស់អ​នុញ្ញាត​ឱ្យ​យើង​មាន​សមត្ត​ភាព​ផ្គត់​ផ្គង់​នូវ​កិច្ចកា​រ​ណាមួ​យ ដែល​ព្រះ​ទ្រង់​ត្រាស់​ហៅយើ​ង។ គោល​ដៅ​ធំ​បំផុត គឺ​ជា​សិរីល្អ​របស់​ទ្រង់ មិន​មែន​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង​ទេ ។—David McCasland

Read article
ស្រឡាញ់ជ្រាលជ្រៅ

មិត្ត​ភ័ក្រ​ម្នាក់​បាន​រៀប​រាប់​ពី​ជីដូន​របស់​គាត់​ថា ជី​ដូន​របស់​គាត់​ជា​ម្នាក់ ដែល​មាន​ឥទ្ឋិ​ពល​យ៉ាង​អស្ចារ្យ​លើ​ជីវិ​ត​របស់​គាត់។ ចាប់​ពី​ធំ​ដឹង​ក្តីរ​ហូត​មក គាត់​បាន​រក្សាទុ​​ក​រូប​ថត​ជី​ដូន​គាត់​នៅ​លើតុ​ធ្វើ​ការ​របស់​ខ្លួន​ជា​និច្ច ដើម្បី​រំឮ​ក​ខ្លួន​គាត់​ពីសេ​ចក្តី​ស្រឡាញ់ ដោយ​ឥត​មាន​លក្ខ​ខណ្ឌរ​បស់​ជី​ដូន​គាត់។ “ខ្ញុំ​ពិត​ជា​ជឿពី​ការ​នេះ​មែន” គាត់​និយាយ បន្ថែម​ទៀត​ថា “លោក​យាយ​បាន​ជួយ​បង្រៀន​របៀប​ស្រឡាញ់​ដល់​គាត់”។ មិន​មែន​មនុស្ស​ទាំង​អ​ស់ សុទ្ឋ​តែ​ធ្លាប់​មាន​ពិសោធន៍​ចំពោះសេ​ច​ក្តីស្រ​ឡាញ់​ស្រដៀង​នេះ​ទេ ប៉ុន្តែ​ តាម​រ​យៈ​ព្រះ​គ្រីស្ទ​ នោះ​យើង​ម្នាក់​ៗ​អាច​មា​នពិ​សោធន៍​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​ជា​ម្ចាស់។ ពាក្យ​ថា​ស្រឡាញ់​មាន​២៧​ដង នៅ​ក្នុង​បទ​គម្ពីរ យ៉ូហាន​ទី​១ ជំពូ​ក៤​ ហើយ​សេចក្តី​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​គេ​រា​ប់​ថា ជា​ប្រភព​នៃ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចា​ស់ និង​ចំពោះ​អ្នក​ដទៃ។ “នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើ​ងបា​ន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រ​ង់បា​នស្រ​ឡាញ់យើ​ង​វិញ​ទេ​តើ ហើយបាន​ចាត់​ព្រះ​រាជ​បុត្រា​ឱ្យ​មក​ទុក​ជា​ដង្វាយ​ ឱ្យធួ​ន​នឹង​បា​ប​យើង​រាល់​គ្នាផង”​(ខ.១០)។ “យើង​រាល់​គ្នាបា​ន​ស្គាល់​ ហើយ​​​ក៏ជឿ​ចំ​ពោះសេ​ចក្តី​ស្រ​ឡាញ់ ដែល​ព្រះទ្រង់​មាន​ដល​យើង”(ខ.១៦)។ “យើង​ស្រឡាញ់​ទ្រង់ ពីព្រោះទ្រ​ង់​បាន​ស្រឡាញ់​យើង​ជា​មុន”(ខ.១៩)។ សេច​ក្តី​ស្រឡាញ់​ព្រះ​ជាម្ចា​ស់ គឺ​មិន​ដូច​ជា​ក្បាល​រ៉ូប៊ីនេទឹ​កដែ​លស្រ​ក់ទឹ​ក​ម្តង​មួយដំណក់​ៗ​ឡើយ ឬ​ក៏​ជាអ​ណ្តូង​ដែល​យើង​ត្រូវ​ជីក​រក​ដោយ​ខ្លួន​ឯង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចា​ស់​គឺ​ជា​ខ្សែទឹ​កហូ​រ ដែល​ហូរ​ចេញ​ពី​ព្រះហឬ​ទ័យ​ទ្រង់ ​មក​​ក្នុ​ងដួងចិ​ត្ត​យើង​រាល់​គ្នា។ មិន​ថាសា​វតារ​បស់​យើង​ជាអ្វី​ក៏​ដោយ ឬក៏ប​ទ​ពិ​សោធន៍​ក្នុង​ជីវិត​យ៉ាង​ណា​នោះទេ​ ឬ​ក៏​យើងមាន​អារម្មណ៍​ស្រឡាញ់​ជ្រា​លជ្រៅ​ពី​អ្ន​កដ​ទៃ ឬ​ក៏​អត់​មាន​ក៏​ដោយ នោះ​យើង​អាច​ទ​ទួល​បាន​សេចក្តី​ស្រឡាញ់​នេះ។ យើង​អាច​យក​ចេញ​ពី​ប្រភព​ដែល​មិន​ចេះរី​ង​ស្ងួត​រប​ស់​ព្រះ​អម្ចាស់ ដើម្បី​ឱ្យ​ដឹង​ថា​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មើល​ថែយើ​ងយ៉ា​ង​ណា ហើយ​យើង​ក៏​អាច​ឱ្យសេ​ចក្តី​ស្រឡាញ់ នេះ​ទៅ​អ្នក​ដទៃ​បាន​ផង​ដែរ។ ក្នុង​ព្រះ​គ្រីស្ទ​ជា​ព្រះអ​ង្គ​សង្គ្រោះរ​បស់​យើង​រា​ល់គ្នា នោះយើង​ត្រូវ​បាន​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ។ _David McCasland

Read article
សកម្មភាព និងលទ្ធផល

នៅ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ១៩៧១ មាន​បុរស​ម្នាក់ដែល​គេស្គា​ល់នៅ​បច្ចុប្បន្ន​ថាជា​ ចោរ​ប្លន់​យន្ត​ហោះ​ពាណិជ្ជ​កម្ម​ឈ្មោះ ឌី ប៊ី គូព័រ ដោយ​ការ​គំរាម​បំ​ផ្ទុះយន្ត​ហោះ រហូតទា​ស់តែ​ទ​ទួល​បាន​ប្រាក់​គ្រប់​គ្រាន់។ បន្ទាប់​ពី​ចុះច​ត​ទ​ទួល​បាន​ប្រាក់គ្រ​ប់​គ្រាន់​ហើយ គាត់​ក៏​បញ្ជា​ឲ្យ​យន្ត​ហោះ​ ហោះឡើ​ងវិ​ញ។ នៅ​ពេល​ជណ្តើរ​ខាង​ក្រោយ​យន្ត​ហោះ៧​២៧ប​ន្ទាប​បន្តិច គាត់​ក៏លោត​ឆ័ត្រ​យោង​ចុះម​ក​ទាំង​យប់។ ប៉ូលិស​មិន​ដែល​ចាប់​គាត់​បាន​ទេ ហើយ​គ្មាន​អ្នក​ណាបំ​បែក​រឿង​ក្តី​នេះបា​ន​ទេ។ ទង្វើ​បែប​នេះ ​បង្ខំ​ឲ្យមា​នកា​រពង្រឹង​សន្តិសុ​ខនៅ​ព្រលាន​យន្ត ដើម្បី​ផ្តល់​ទំនុក​ចិត្ត និង​បំបា​ត់ភា​ព​ភ័យ​ខ្លាចដ​ល់​អ្នក​ដំណើរ។ អ្វី​ដែល​គាត់​បាន​ធ្វើ​ជះ​ឥទ្ធិ​ពល​ដល់​យើង​រាល់​គ្នា។ ព្រះ​គម្ពីរ​ពិព៌ណនាអំ​ពី​សកម្ម​ភាព​ពីរ​យ៉ាង ដែល​ធ្វើឲ្យ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្រែ។ ទី​មួយ​គឺ​ជា​ជម្រើស​របស់​អ័ដាំម​ បាន​​ធ្វើ​ឲ្យ​អំ​ពើបា​ប និង​សេចក្តី​ស្លាប់​ចូល​មក​ក្នុ​ងពិ​ភ​ព​លោក ហើយ​សេច​ក្តី​ស្លាប់​រីក​រាល​ដាលដល់​មនុស្សទាំ​ង​អស់ គ្រប់​គ្នាបា​ន​ធ្វើបាប (រ៉ូម ៥:១២)។ ទី​ពីរ ផ្ទុយ​ទៅ​វិញ ដោយសារ​ព្រះយេ​ស៊ូវ​ថ្វាយ​អង្គ​ទ្រង់​ជាយញ្ញ​បូជានៅ​លើ​ឈើឆ្កា​ង ព្រះ​ជា​ម្ចាស់​បាន​លោះ​យើង​រួ​ច​ពី​បាប​ ​«ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោ​ស ដោយ​ព្រោះអំ​ពើ​រំលង​តែមួ​យ នោះ​មនុស្ស​ទាំង​អ​ស់ក៏​បា​នរា​ប់​ជាសុ​ចរិត ឲ្យ​បាន​ជីវិ​ត​វិញ ដោយសារ​អំពើ​សុច​រិត​តែ​មួយ បែប​ដូច្នោះដែ​រ» (ខ.១៨)។ ព្រះគ្រីស្ទ​បាន​លោះយើ​ង​រាល់​គ្នា​ពីអំ​ណាច​បាប ដោយ​ការ​សុគត និង​រស់​ឡើង​វិញ ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើបា​ន​ឡើយ។ ទ្រង់​បាន​លើក​លែង​ទោស​បាប និង​ផ្តល់​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ណាដែ​លទ​ទួល​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​អាច​អរ​ព្រះ​គុណ​ព្រះអ​ង្គ​អស់​ពី​ចិត្ត​យើង ។-David McCasland

Read article
ចូរស្វែងរកក្តីសង្ឃឹម

ការសិក្សា​ស្រាវ​ជ្រាវ​មួយ​នៅសា​កលវិ​ទ្យា​ល័យ​ រកឃើញ​ថា ក្មេង​ជំទង់​ជ​ន​ជាតិ​អាមេរិក​ជិត១៥% មាន​អារម្មណ៍​ថា ពួកគេទំ​នង​ជា​ស្លាប់មុ​នពេ​លខួ​ប​កំណើត​៣៥ឆ្នាំ​។ ការ​ប្រមើល​មើល​បែប​ទុទិដ្ឋិនិយម​បែប​នេះ ទំនង​ជា​ផ្សាភ្ជា​ប់ទៅ​នឹ​ងអ​ត្តចរិ​ត​ធ្វេស​ប្រហែស​របស់​ពួក​គេ។ លោក​វេជ្ជ​បណ្ឌិត អាយរីស បូរ៉ូស្គី ជា​អ្នក​និពន្ធ ​ទស្សនា​វដ្តី​ជំងឺ​កុមារ​មាន​ប្រសាសន៍​ថា៖ «យុវ​ជ​ន​ទាំង​នេះ​​ប្រហែល​ជា​ប្រថុយ​ប្រថាន​នឹង​ជីវិត ព្រោះ​ពួក​គេ​អស់​សង្ឃឹម និង​គ្មាន​សេស​សល់​អ្វី​ច្រើន​ទេ»។ គ្មាន​នរណា​ម្នាក់​ស៊ាំនឹ​ងការអស់​សង្ឃឹម​ឡើយ​។ បទ​គម្ពី​រទំនុ​កដំ​កើង​សុំជំ​នួយ​ពី​ព្រះអ​ង្គម្ត​ងហើ​យ​ម្តង​ទៀត ពេល​ណាជី​វិត​ធ្លាក់​ក្នុង​ភាពង​ងឹត។ ឱ​ព្រលឹង​ខ្ញុំ​អើយ ​ហេតុ​អ្វីបា​ន​ជា​ត្រូវអ​ស់​សង្ឃឹម​ដូច្នេះ? ហេតុ​អ្វីបា​ន​ជា​ឯង​រំខា​នខ្ញុំ​ដូច្នេះ? «ចូរសង្ឃឹម​ដល់​ព្រះ​អង្គ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើ​រដល់​ទ្រ​ង់​ទៀត » (ទំនុកដំកើង ៤២:៥)។ នៅ​ក្នុង​ការ​បោះជំ​ហាន​ដោយ​សេចក្តី​ជំនឿ អ្នក​និពន្ធ​គម្ពី​រ​ទំនុក​ដំកើង មិន​ដែល​ភ្លេច​ពី​ព្រះជាម្ចា​ស់ឡើ​យ ទ្រង់ក៏​មិ​ន​ដែល​បោះប​ង់ចោ​លយើង​ឡើយ។ លោក​ឃទីស អាល់គីស​បានស​រសេ​រថា៖ «សេចក្តី​សង្ឃឹ​ម​លើព្រះ​ជាម្ចាស់​បាន​ទទួល​​ថាមពល​តាមរ​យៈវ​ត្ត​មានព្រះ​អង្គ… និង​ទទួល​ថា​មព​លដោយ​សារ​អនា​គត​របស់​ព្រះ​ជាម្ចាស់​នៅក្នុ​ងជី​វិត​ខ្ញុំ»។ យើង​អាច​ប្រកាស​ជាមួ​យអ្ន​កនិ​ពន្ធ​គម្ពី​រទំនុក​ដំកើង​ថា៖ «យើង​នឹង​បាន​សរសើរ​ដល់ទ្រង់​ទៀត»(ខ.៥)។ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​មិន​គួរ​រា​ររែ​កក្នុ​ងកា​រស្វែ​ងរ​ក​យោបល់ពេលអ​ស់ស​ង្ឃឹម​នោះឡើ​យ។ ហើយ​កុំ​គិត​ថា ជំនឿ និង​ការ​អធិស្ឋាន​សាមញ្ញ​ពេក​មិន​អាច​ជួយ​យើង​បាន​ដែរ។ ព្រះ​ជា​ម្ចាស់​តែង​ផ្តល់​ក្តីស​ង្ឃឹម​ដល់​យើង​ជានិ​ច្ច ។-David McCasland

Read article
ចូរបង្ហាញថា អ្នកជានរណា

ពេល ខ្ញុំ​រង់​​ចាំ​ទទួល​ការ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​មួយ ខ្ញុំឃើ​ញ​ស្លាក​សញ្ញា​មួយ​នៅលើ​ជ​ញ្ជាំង​បង្ហាញ​ពីកា​រសុ​គត​របស់​ព្រះ​គ្រី​ស្ទ។ ក្រោយ​មក​គ្រូពេទ្យ​បាន​សួរ​សំនួរ​ខ្ញុំជា​ច្រើនតា​មរ​បៀប រដ្ឋ​បាលរួ​ម​មាន៖ «តើ​អ្នក​ចង់​ដឹង​ពី​ព្រះជា​ម្ចាស់​ទេ​? ព្រោះ​ខ្ញុំត្រូ​វទៅ​ប្រា​ប់លោ​កគ្រូ​ខ្ញុំ​ឲ្យ​ដឹ​ង»។ ខ្ញុំ​ឆ្លើយ​តប​ថា៖​«ខ្ញុំ​អរ​គុណ​ច្រើន​ណាស់ តែ​ខ្ញុំគិ​ត​ថាសំ​នួ​រដូ​ចជាមិ​នសូ​វ​សម​នឹង​ស្ថាន​ភា​ព​បច្ចុប្បន្ន»។ អ្នក​សួរ​ឆ្លើយ​តប​ដោយ​ញញឹ​មវិ​ញ​ថា​៖ «មន្ទីរ​ពេទ្យ​យើង​អនុវត្ត​តាម​ជំនឿ​លើព្រះ​ជាម្ចាស់ ព្រោះ​វា​ជាចំ​ណែក​នៃ​បេសកកម្ម​របស់​យើង»។ ខ្ញុំ​ចា​ប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គលិក​មន្ទីរ​ពេទ្យ ដែល​មិន​ខ្លាច​ប្រកាស​ថាខ្លួន​គេ​ជាន​រណាក្នុ​ងចំ​ណោម​អ្នក​មិន​ជឿ និង​មនុស្សទូទៅ​។​ លោក​ពេត្រុ​សបា​នលើ​កទឹ​ក​ចិ​ត្តក្រុម​អ្នក​ជឿនៅសត​វ​ត្សទី​១ ​ដែល​បាន​បែក​ខ្ញែកគ្នាដោ​យកា​រ​បៀត​បៀន ​ហើយ​កំពុង​តែ​រស់​នៅ​ក្នុងភា​ព​ភ័យ​ខ្លាច​ថា មិន​ថាព្រះ​ពរ ​និង​​ការ​ឈឺចា​ប់សុ​ទ្ធ​តែ​ដើម្បី​ប្រយោជន៍​ព្រះ​ជា​ម្ចាស់​ទាំងអស់​​។ «តែ​ទោះ​បីអ្ន​ក​រង​ទុក្ខ​លំបា​កព្រោះ​តែកា​រ​ល្អក៏​ដោយ​ នោះព្រះ​ជាម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។ ដូច្នេះ កុំ​ព្រួយ​បារ​ម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះ​គ្រីស្ទ​ជាម្ចា​ស់លើជី​វិត​អ្នក​វិញ​ប្រសើរ​ជាង។ ហើយ​បើមា​នអ្ន​កណា​សួរនាំអ្ន​កអំពីជី​វិត​រស់នៅ​ជា​គ្រី​ស្ទប​រិស័ទ ចូ​រត្រៀម​ខ្លួន​ពន្យល់​គេ​ចុះ » (១ពេត្រុស ៣:១៤-១៥ )។ ដូច​ជាស្រ្តី​ម្នា​ក់នៅ​ម​ន្ទីរ​ពេទ្យ ហ៊ានប្រ​កាស​អំពី​គោល​ជំនឿ។ ដូច្នេះ យើងក៏​អា​ច​ធ្វើ​បាន​ដែរ។ ​ប្រសិន​បើ​គេរិះ​គ​ន់ ឬ​មើល​ងាយ​យើង​ដោយ​សារ​យើ​ងជឿព្រះ​គ្រីស្ទ យើង​គួរ​ឆ្លើយ​តប​ទៅ​គេវិ​ញ​ដោយ​ចិត្ត​សុភាព និង​​ការ​គោរព។ យើង​មិន​គួរ​ខ្លាច​ក្នុ​ងការ​បង្ហា​ញខ្លួ​ន​ថា ជា​អ្នក​ជឿព្រះ​អង្គ​ឡើយ​។-David McCasland ​

Read article
រក្សាភាពស្អាតស្អំ

ក្នុងអំឡុង​ពេល​ទស្សន​កិច្ច​ស្វែង​យល់​ពី​មុខ​ជំនួញ ខ្ញុំ​តែង​ដើរ​កាត់​តាម​ផ្លូវ​ដដែល​ៗ​រាល់​ព្រឹក ដើម្បី​ទៅ​ជិះ​រថ​ភ្លើង។ រាល់​ថ្ងៃ​ខ្ញុំ​ដើរ​កាត់​ហ្វូង​មនុស្ស​រង់​ចាំ​នៅ​ទីនោះ។ មាន​មនុស្ស​គ្រប់​វ័យ មាន​ទាំង​ជន​ជាតិ​ដើម និង​ជន​ជាតិ​ផ្សេង​​ៗ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​សាក​សួរ​បុរស​​ម្នាក់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ឈរ​ជា​ជួរ​លើ​ចិញ្ចើម​ផ្លូវ​ដូច្នេះ​។ គាត់​ប្រាប់​ខ្ញុំ​ថា ពួក​គេ​កំពុង​តែ​ពិសោធមុន​ពេល​ត្រូវ​​គេ​​​ដោះលែ​ង ថា​តើ​ពួក​គេ​ជាម​នុស្ស​ស្អាត​ស្អំ ឬ​យ៉ាង​ណា?​​​ វា​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ ដើម្បី​អោយ​ខ្ញុំ​រស់​នៅ​​ស្អា​ត​ស្អំខាង​វិញ្ញាណ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ នៅ​ពេល​អ្នក​និពន្ធ​គម្ពីរ​ទំនុក​តម្កើង នាំ​យើង​គិត​អំពី​ជីវិត​ស្អាត​ស្អំ​ មាន​គន្លឹះ​តែមួ​យ​គត់​ គឺ​ការ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់។ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រ​ង់​ទុក​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យទូល​បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ឱ​ព្រះយេហូវ៉ា​អើយ ​ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ដល់​ទូល​បង្គំ។ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីក​រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ​បន្ទូល​ទ្រង់​ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។ ដោយសារ​ពន្លឺ​នៃ​ព្រះ​បន្ទូ​ល​ទ្រង់ យើង​មើល​ឃើញ​ថា​ ខ្លួន​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ​គ្រីស្ទ។ “បើយើ​ង​លន់​តួ​បាប​វិញ នោះទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះត្រ​ង់ ហើយ​សុច​រិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យយើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពី​ទុច្ច​រិត​​ទាំ​ងអ​ស់​ផង”(១យ៉ូហាន ១:៩)។ ដោយ​សារ​ព្រះ​គុណ​ទ្រង់…​ យើង​បាន​ស្អាត​រួច​ហើយ។-David McCasland

Read article
គ្រឿងផ្សំដែលត្រឹមត្រូវ

ទោះជំនាញ​ធ្វើ​ម្ហូប​របស់​ខ្ញុំ នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ក៏​ដោយ ក៏​ជួន​កាល ខ្ញុំ​បាន​ប្រើ​គ្រឿង​ផ្សំ​មួយ​ប្រអប់ ដែល​គេ​បាន​លាយហើយ​ជា​ស្រេច ដើម្បី​ធ្វើ​នំ ។​ បន្ទាប់​ពី​ខ្ញុំ​បាន​បន្ថែម​ស៊ុត ប្រេង​ឆា និង​ទឹក​ហើយ​ ខ្ញុំ​ក៏​បាន​កូរ​គ្រឿង​ផ្សំ​ទាំង​នោះ​លាយ​គ្នា​ឲ្យ​សព្វ ។​ ដើម្បី​ដុត​នំ​ឲ្យ​ឆ្ងាញ់​ជាប់​មាត់ យើង​ចាំ​បាច់​ត្រូវ​លាយ​បរិមាណ​នៃ​គ្រឿង​ផ្សំ​នីមួយ​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ ។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ ដល់​ទំនាក់​ទំនង​រវាង​មហា​ព្រះរាជ​បញ្ជា​(ម៉ាថាយ ២២:៣៦-៣៨) និង​មហា​បេសកកម្ម​(២៨:១៩-២០) ដែល​មា​ននៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ។​ ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍ ទ្រង់​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ផ្សាយដំ​ណឹ​ង​ល្អ ដោយ​ខ្វះ​ការ​គួរ​សម និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ ។​ ទ្រ​ង់​បាន​ដក​ស្រង់​អំពី “ក្រិត្យ​វិន័យ​ទីមួយ ដែល​សំខាន់​ជាង​គេ​បំផុត” ដែល​បាន​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ អស់​ពី​ចិត្ត អស់​ពី​វិញ្ញាណ និង​​គំនិត ហើយ​ទ​ន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បង្គាប់​ឲ្យ “ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ឲ្យ​ដូច​ខ្លួន​ឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅ​ក្នុង​ព្រះ​គម្ពី​រ​សញ្ញា​ថ្មី​ទាំង​មូល យើង​ឃើញ​ថា មាន​បទ​គម្ពីរ​យោង​ជា​ច្រើន ដែល​និយាយ​អំពី​គំរូ​នៃ​​ការ​រស់​នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”(១កូរិនថូស ១៣) និ​ងសេចក្តី​បង្រៀន​របស់​សាវ័ក​ពេត្រុស អំពី​ការ​ឆ្លើយ​តប​ដោយ “សុភាព និងការគោរព” ចំពោះ​អ្នក​ដែល​ចោទ​សួរ​អំពី​សេចក្តី​សង្ឃឹម​(១ពេត្រុស…

Read article
ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត

ក្នុង​អំឡុង​ពេល​ស្ងប់​ស្ងាត់ មុន​ពេល​កម្ម​វិធី​ថ្វាយ​បង្គំពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ចាប់​ផ្តើម អ្នក​លេង​អកហ្គ៍​បាន​លេង​បទ​ទំនុក​តម្កើង​មួយ​បទ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្តាប់​ពី​មុន​មក។​ ខ្ញុំ​ក៏​បាន​បើក​សៀវភៅ​ចម្រៀង​សរសើរ​តម្កើង ដើម្បី​អាន​ពាក្យ​ពេចន៍​នៃ​បទ​នោះ ដែលបានសរសេរ​ថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូល​បង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នក​និពន្ធ​នៃ​បទ​ចម្រៀង​នេះ បាន​សរសេរ​សម្រាយ​យ៉ាង​ពិរោះ តាម​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​២៣ យ៉ាង​ដូចនេះ​ថា : ព្រះ​អម្ចាស់​​ទ្រ​ង់​​ជា​​អ្នក​​គង្វាល​​ទូលបង្គំ​ ទ្រង់​ការពារ​ទូល​បង្គំ​ឲ្យ​​បាន​សុខ​សាន្ត ។ ទ្រង់​ចម្អែត​ខ្ញុំ តាម​សេចក្តី​ត្រូវ​ការ ទ្រង់ឲ្យ​ខ្ញុំសម្រាក​នៅ​វាល​ស្មៅ​ខៀវ​ខ្ចី នៅ​ក្បែ​រ​ទឹក​ហូរ​គ្រឿន​ៗ វិញ្ញាណ​នៃ​ទូល​បង្គំដែល​មាន​ទុក្ខ​ព្រួយ ក៏​មាន​កម្លាំង​ឡើង ជា​បរិបូរ ពេល​ដែល​ទូល​បង្គំ​ដើរ​តាម​ផ្លូវ​ដ៏​ពិត​របស់​ព្រះ ។​ ទោះ​បី​ជា​យើង​បាន​អាន ឬ​ស្តាប់​ឮ​បទ​គម្ពីរ​ទំនុក​តម្កើង​ជំ​ពូក ២៣ ដ៏​ពេញ​និយម​នេះ បាន​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​បទ​គម្ពីរ​នេះ នៅ​តែ​ជា​ព្រះ​រាជ​សារ​ថ្មី​ជា​និច្ច ដែ​ល​ព្រះ​សព្វ​ព្រះទ័​យនឹ​ង​ប្រើ ដើម្បី​បង្ហាញ​ពី​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ។​ ទោះ​ខ្ញុំ​ត្រូវ​ដើរ​តាម​ផ្លូវ​ងងឹត​បំផុត កាត់​តាម​ជ្រលង​មរណៈ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ។ ព្រះ​វត្ត​មាន​ទ្រង់​ធ្វើ​ឲ្យ​ទូល​បង្គំ​ក្លាហាន ព្រនង់ និង​ដំបង​របស់​ទ្រង់ ធានា​ដល់​ទូល​បង្គំ​ថា ទ្រង់​នឹង​ជួយ​សង្រ្គោះ​ទូល​បង្គំ ។​ ចំពោះ​អ្នក​ដែល​ធ្លាប់​ឮ​ព្រះ​ប​ន្ទូល​ព្រះ​យេស៊ូវ​ថា “​ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម”(យ៉ូហាន ១០:១១) នោះ​ពួ​​ក​គេងា​យ​នឹង​យល់​អំពី​ទិដ្ឋ​ភាព…

Read article
ការអរសប្បាយ ដោយសារការនឹកចាំ

ខ្ញុំមាន​​មិត្ត​ភ័ក្រ​ម្នាក់ ដែល​បាន​រាប់​អាន​គ្នា​ ជា​យូរ​មក​ហើយ ។ ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ខួប​កំណើត​គម្រប់​អាយុ​៩០​ឆ្នាំ​របស់​គាត់ គាត់​បាន​ពិពណ៌នា​ថា “ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​ខ្ញុំ គឺ​ជាពេល…ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​កា​រ​ឆ្លុះ​បញ្ចាំង​បន្តិច ដោយ​ក្រឡេច​មក​មើល​កញ្ចក់ ដើម្បី​បញ្ចាំង​មើល​ជីវិត​របស់​ខ្ញុំ ហើយ​ដោយ​ចំណា-យ​ពេល​ជា​ច្រើន​ម៉ោង ​ក្នុង“ការ​នឹ​ក​ចាំ​ពី​ព្រះ​គុណ​ព្រះ”។ យើង​​ងាយ​​នឹ​ង​លែង​នឹក​ចាំ​អំពី​ផ្លូវ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​យើង! ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”​(ទំនុកតម្កើង ១០៣:២)។ គាត់​គឺ​​ជា​​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​បាន​ស្គាល់ និង​បាន​កោត​សរសើរ​អស់​ជាង​៥០​ឆ្នាំ​មក​ហើយ ។​ ក្នុង​សំបុត្រ​របស់​គាត់ គាត់​មិន​បាន​និយាយ​អំពី​ការ​ខក​ចិត្ត​ទេ ផ្ទុយ​ទៅវិ​​ញ ពាក្យ​ពេចន៍​របស់​គាត់ គឺ​មាន​ពេញ​ទៅ​ដោយ​ការ​អរ​ព្រះ​គុណ និង​សរសើរ​តម្កើង​ព្រះ ។ ជា​បឋម គាត់​បាន​រំឭក​អំពី​សេចក្តី​មេត្តា​របស់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​គាត់​មាន​សុខភាព​ល្អ ឲ្យភរិយា​និង​កូន​ៗ​របស់​គាត់​មាន​អំណរ ឲ្យការងារ​របស់​គាត់​មាន​ជោគ​ជ័យ និង​អំណរ ឲ្យ​មិត្តភាព​របស់​គាត់​កាន់​តែ​​ល្អ​ប្រសើរ​ឡើង ហើយ​ឲ្យគាត់​មាន​ឱកាស​បម្រើ​​ទ្រង់ ។ គាត់​បាន​ចាត់​ទុក​ការ​ទាំង​អស់​នោះ​ ជា​អំណោយ​ពី​ព្រះ ដែល​គាត់​មិន​សម​នឹង​ទទួល តែ​គាត់​​បាន​ទទួល ដោយសារ​ព្រះ​គុណ​ទ្រង់ ។ បន្ទាប់​មក គាត់​រំឭក​អំពី​សេចក្តី​មេត្តា​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​គាត់​បាន​ទទួល​តាម​រយៈ​ឥទ្ធិពល​នៃ​ឪពុក​ម្តាយ​របស់​គាត់​ដែល​ជា​គ្រីស្ទ​បរិស័ទ្ទ និង​ការ​បាន​ពិសោធ​នឹង​ការ​អត់​ទោស​បាប​របស់​ព្រះ ពេល​គាត់​បាន​ទទួល​ជឿ​ទ្រ​ង់ ​​ក្នុង​​វ័យ​ជំទង់ ។ គាត់​បាន​សរសេ​រ​សេចក្តី​​បញ្ចប់​​នៃ​​សំបុត្រ​​រប​ស់​គាត់ ដោយ​លើក​ឡើង​អំពី​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​បាន​ទទួល​ពី​ពួក​ជំនុំ សាលា​រៀន និង​ក្រុម​បុរស​គ្រីស្ទ​បរិស័ទ្ទ ដែល​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​…

Read article